ព័ត៌មានជាតិ

ក្ដៅៗ!ប្រពន្ធតារាកំប្លែងនាយពាក់មី កំពុងសង្គ្រោះបន្ទាន់ បន្ទាប់ពីព្យួសេរ៉ូមឲ្យសាច់សរ​ នៅមជ្ឈមណ្ឌលកែសម្ផស្ស​ S88 Beauty​

រូបភាព៖ ហ្វេសប៊ុកនាយពាក់មី

ភ្នំពេញ៖ ប្រពន្ធតារាកំប្លែងល្បីឈ្មោះ គឺលោក ចែម ចាន់រ៉ា ហៅនាយពាក់មី កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្រោយពីបានព្យួសេរ៉ូមឲ្យសាច់សរ​ នៅមជ្ឈមណ្ឌលកែសម្ភផស្ស​ S88 Beauty​ កាលពីថ្ងៃទី២ សីហា ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី៤​ សីហានេះ នាយពាក់មី បានសរសេរថា «ប្រពន្ធខ្ញុំសង្គ្រោះបន្ទាន់នៅបន្ទប់ICU​ 2ថ្ងៃហើយ បន្ទាប់ពីគាត់បានព្យួសេរ៉ូមអោយសាច់សរ​ នៅមជ្ឈមណ្ឌលកែសម្ភស្ស​ S88 Beauty​ នៅថ្ងៃពុធ​ ទី2​ ម៉ោង1រសៀល តើម្ចាស់​ S88​ Beauty ទាំង13សាខា​ ជានណា?» ។

ជាមួយគ្នានោះនាយពាក់មី ក៏បានសរសេរសារបង្ហោះទៀតថា «ស្គាល់មុខ​ ម្ចាស់ហាងហើយ​ កុំគេចវេស​ មកដោះស្រាយជាមួយសមត្ថកិច្ចភ្លាម» ៕

To Top