ព័ត៌មានជាតិ

តើស្រូវឡើងថ្លៃ ល្អឬអាក្រក់?

ភ្នំពេញ៖ តម្លៃស្រូវឡើងថ្លៃ ល្អសម្រាប់កសិករ តែជះឥទ្ធិពលអាក្រក់សម្រាប់សេដ្ឋកិច្ចជាតិ ។ នេះគឺជាការលើកឡើងរបស់ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិតសភាកម្ពុជា ។

តាមរយៈគណនីហ្វេសប៊ុក នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក បណ្ឌិត គី សេរីវឌ្ឍន៍ បានលើកឡើងថា៖

តើស្រូវឡើងថ្លៃល្អ ឬអាក្រក់?

ល្អសម្រាប់កសិករ (កើនប្រាក់ចំណេញ)
ជះឥទ្ធិពលអាក្រក់សម្រាប់សេដ្ឋកិច្ចជាតិ (អតិផរណា៖ គ្រប់ទំនិញឡើងថ្លៃ)

ក្នុងនោះលោកបណ្ឌិត បានលើកជាគំនិតផ្ទាល់ខ្លួន ដើម្បីរកដំណោះស្រាយដូចខាងក្រោម៖
១) ត្រូវធ្វើថ្លៃដើមទាប (ជី ពូជ ការប្រាក់ ប្រេង ដឹកជញ្ជូន ភ្ជួរ ច្រូត)
២) បង្កើនទិន្នផលឱ្យបានច្រើន (បច្ចេកទេស វិភាគដី ធារាសាស្រ្ត)
៣) បង្កើនលទ្ធភាពសំងួត រក្សាទុក ដើម្បីបង្កើនអំណាចកំណត់ថ្លៃ

លោកបណ្ឌិតអះអាងថា ជាលទ្ធផល ថ្លៃលក់ទាប កសិករមានប្រាក់ចំណេញច្រើន ហើយអត្រាអតិផរណាទាប ប្រជាជនរស់សំបូរសប្បាយ៕

To Top