ខេត្តសៀមរាប ៖ កាលពីនាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ គម្រោងខ្មែរដើម្បីខ្មែរ របស់ក្រុមហ៊ុនផលិត មីជាតិ បានផ្ដួចផ្ដើមរៀបចំកម្មវិធី សប្បុរសធម៍ ចែករំលែកក្តីស្រឡាញ់ ជាមួយកុមារប្រមាណ ១២០នាក់ នៅអង្គការកសាងក្ដីសង្ឃឹម ខេត្តសៀមរាប តាមរយៈការអញ្ជើញ ទស្សនាខ្សែភាព យន្តគំនូរ ជីវចល 3D ជាលើកដំបូងក្នុងឆាកជីវិត របស់ពួកគេនៅរោងភាព យន្តលេជិន ខេត្តសៀមរាប ក្នុងឱកាសអបអរសាទរ ទិវាកុមារអន្តរជាតិ ១ មិថុនា ។

លោក ងិន សុភន នាយកប្រតិបត្តិ អង្គការកសាងក្ដីសង្ឃឹម បានសម្តែង នូវការកោតសសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ក្រុមហ៊ុន វ័ន ហ្រ្វេតធើនីធី (មីជាតិ) ដែលបានផ្ដួចផ្ដើមរៀបចំកម្មវិធីដ៏ពិសេសនេះ ក្នុងការផ្តល់នូវក្តីស្រឡាញ់ និងបទពិសោធន៍ថ្មីមួយទៀត ដល់កុមារនៅអង្គការ Feeding Dreams Cambodia ព្រមដោយការផ្តល់ ជូនបន្ថែមនូវគ្រឿង ឧបភោគបរិភោគសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ, វត្ថុអនុស្សាវរីយ៍ និងអាហារសម្រន់មីជាតិប្រកបដោយឱជារស និងបរិយាកាសសប្បាយរីករាយ ។

លោក ជា ម៉េងគួង ប្រធានផ្នែក ទំនាក់ទំនងទីផ្សារ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី បានបង្ហាញឱ្យឃើញថា ការរៀបចំកម្មវិធី សប្បុរសធម៍ នាទឹកដីខេត្តសៀមរាបនេះ គឺជាការ ចូលរួមដើម្បីបង្ហាញនូវឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមោះមុត របស់យើង ទាំងអស់គ្នា ជាវិស័យឯកជន ឯកត្តកបុគ្គល គឺយើងទាំងអស់គ្នាគប្បីចូលរួម លើកស្ទួយសុខមាលភាព សិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារ និងជំរុញការអភិវឌ្ឍចំណេះដឹង និងបទពិសោធន៍ថ្មីៗដល់ ប្អូនៗកុមារ ។ ពិសេសជាងនេះ ការប្រារព្ធទិវានេះគឺជាការរំលឹកដល់សាធារណៈ ពីគ្រប់ស្រទាន់វណ្ណៈ ត្រូវតែនាំគ្នាចូលរួមកំចាត់ឲ្យអស់នូវការប្រើអំពើហិង្សា និងការជួញដូរកុមារ និងការប្រើប្រាស់នូវអំពើផ្សេងៗទៀតដែលប៉ះពាក់ទៅលើកុមារក្នុងមូលដ្ឋាន។

លោក ជុនហៀង ថាវសិទ្ធិ អនុប្រធានធុរកិច្ច ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (មីជាតិ) និងជាតំណាង លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ បានមានប្រសាសន៍ថា កម្មវិធីសប្បុរសធម៌ “មើលកុនជាក្ដីស្រមៃខ្ញុំ Dream on Screen” ត្រូវបានរៀបចំឡើង ក្នុងបំណងជួបជុំ ចែករំលែកក្ដីស្រឡាញ់ និងបំពេញក្ដីស្រមៃប្អូនៗ ដែលពុំធ្លាប់បានទស្សនាកុនប្រភេទ 3D ពីមុនមក ដើម្បីប្អូនៗ អាចទទួលបានបទពិសោធន៍ថ្មីមួយទៀត ជាមួយគំនូជីវចលបែបអប់រំ ។ បន្ថែមពីនេះ ការរៀបចំសកម្មភាពនេះ ក៏ស្របជាមួយពេលវេលា នៃការខិតជិតមក ដល់ទិវាកុមារអន្តរជាតិ ១ មិថុនាផងដែល ។

គួរបញ្ជាក់ផងដែរថា កម្មវិធីសប្បុរសធម៌ “មើលកុនជាក្ដីស្រមៃខ្ញុំ” អាចកើតឡើងបានក៏ដោយសារ ការឧបត្ថម្ភគាំទ្រ ពីគម្រោងខ្មែរដើម្បីខ្មែរ របស់ក្រុមហ៊ុន មីជាតិ ដែលជានិច្ចកាល ចូលរួមយ៉ាងសកម្មលើគ្រប់សកម្មភាពមនុស្សធម៌។ មីជាតិ មានលទ្ធភាពបន្តកិច្ចការងារ សង្គមនេះ ក៏ដោយសារការគាំទ្រ ពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ ផលិតផលមីជាតិ គ្រប់ៗរូប ។ មីជាតិ ជាផលិតផលមីកញ្ចប់ឆ្អិនស្រាប់ មុនដំបូងគេនៅកម្ពុជា ដែលមានរសជាតិបែបខ្មែរ និងត្រូវបាន ផលិតឡើង ដោយប្រើប្រាស់ ម៉ាស៊ីនជប៉ុន និងបច្ចេកវិទ្យាជប៉ុន ធានាបាននូវគុណភាពខ្ពស់ ស្របតាមបទដ្ឋានអន្តរជាតិ។ មីជាតិ ស្នាដៃខ្មែរ រសជាតិខ្មែរ ៕





















