ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤បានអញ្ជើញជាអធិបតី ទទួលវត្ថុបុរាណខ្មែរ ដែលបាន ប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ ដែលពិធីនេះបានរៀបចំឡើងនៅវិមានសន្តិភាព ។

សូមបញ្ជាក់ថា សម្បត្តិវប្បធម៌ខ្មែរសរុបចំនួន៧០រូបដែលទទួលនាពេលនេះ តាមរយៈការប្រគល់ដោយស្ម័គ្រចិត្ត ការ ចរចា ការរឹបអូស ការទាមទារ និងតាមផ្លូវតុលាការ បានត្រូវប្រគល់មកវិញពី៖ គ្រួសារ Lindemann, លោក James Clark និងសារមន្ទីរ Metropolitan Museum of Art នៅទីក្រុងញូវយ៉ក, ព្រមទាំងពីម្ចាស់សមុច្ច័យ ឯកជននានា នៅសហរដ្ឋអាមេរិក៕

