ក្នុងឱកាសដែលលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិនជិតនឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា នៅថ្ងៃទី១៣ខែមេសាតាមម៉ោងក្នុងតំបន់ ព្រឹត្តិការណ៍ចាក់ផ្សាយកម្មវិធីទូរទស្សន៍ដ៏ឆ្នើមរបស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធធ្វើនៅក្រុង ភ្នំពេញរាជធានីប្រទេសកម្ពុជា។ កម្មវិធីទូរទស្សន៍ដ៏ឆ្នើមចំនួន៧របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនមានដូចជា”និស្ស័យផ្នែកវប្បធម៌របស់លោក Xi Jinping” “ប្រទេសចិន៖ រត់ប្រណាំងឆ្ពោះទៅអនាគត”ជាដើមនឹងចាក់ផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗរបស់កម្ពុជាជាបន្តបន្ទាប់។

លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន លោក ឃឹម វុទ្ធី អគ្គនាយកនៃស្ថានីយទូរទស្សន៍ជាតិកម្ពុជា និងលោកខ្វៃ អាទិត្យា អគ្គនាយកនៃស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាកម្ពុជាបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។

លោក Shen Haixiong បានថ្លែងថា លោក Xi Jinping ប្រធានរដ្ឋចិនបានសង្កត់ធ្ងន់ថា រីករាយព្រួតដៃជាមួយកម្ពុជាក្នុងការកសាងសហគមន៍រួមវាសនាចិននិងកម្ពុជាក្នុងយុគសម័យថ្មីដែលប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់និងស្ដងដារខ្ពស់។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរីករាយយកឱកាសព្រឹត្តិការណ៍ចាក់ផ្សាយកម្មវិធីលើកនេះ ធ្វើកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយជាមួយប្រព័ន្ធផ្សព្វផ្សាយកម្ពុជា បន្តធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរវប្បធម៌រវាងចិននិងកម្ពុជា ពង្រីក “រង្វង់មិត្តភក្តិ”នៃប្រព័ន្ធផ្សព្វផ្សាយរវាងចិននិងកម្ពុជា ដើម្បីជំរុញឱ្យចំណងមិត្តភាពដូចដែកថែបរវាងចិននិងកម្ពុជាដើរទៅមុខដោយភាពនឹងនរនិងវែងឆ្ងាយ កសាងសហគមន៍រួមវាសនាចិននិងកម្ពុជាក្នុងយុគសម័យថ្មី លើកកម្ពស់សន្ដិភាព ស្ថិរភាព វិបុលភាពនិងការអភិវឌ្ឍនៃពិភពលោក។

លោក ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជាបានថ្លែងថា អគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិនបានជ្រើសរើសកម្មវិធីទូរទស្សន៍ដ៏ឆ្នើមចំនួន៧មកចាក់ផ្សាយនៅប្រទេសកម្ពុជា បានផ្តល់នូវឱកាសដ៏មានតម្លៃក្នុងការស្វែងយល់យ៉ាងស៊ីជម្រៅអំពីវប្បធម៌ចិននិងពង្រឹងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។ ជឿជាក់ថា តាមរយៈការចាក់ផ្សាយកម្មវិធីនេះ ទស្សនិកជនកម្ពុជានឹងចាប់អារម្មណ៍ភាពទាក់ទាញពិសេសនៃវប្បធម៌ចិនដោយផ្ទាល់និងទទួលបានការយល់ដឹងនិងចំណេះដឹងអំពីប្រទេសចិនកាន់តែស៊ីជម្រៅបន្ថែមទៀត។

លោកខ្វៃ អាទិត្យា អគ្គនាយកនៃស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាកម្ពុជាបានថ្លែងថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជានិងចិនទទួលបានលទ្ធផលជាផ្លែផ្កាក្នុងកិច្ចសហប្រតិបត្តិការលើវិស័យភាពយន្តនិងទូរទស្សន៍ ។ការចាក់ផ្សាយកម្មវិធីទូរទស្សន៍ដ៏ឆ្នើមរបស់អគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិននឹងបើកទ្វាមួយឱ្យទស្សិកជនកម្ពុជាយល់ពីប្រទេសចិនដោយគ្រប់ជ្រុងជ្រោយ ព្រមទាំងសាងសង់ស្ពានសោតទស្សន៍នៃមិត្តភាពរវាងកម្ពុជានិងចិន ស្ថានីយទូរទស្សន៍អប្សរារីករាយជាមួយCMGបន្តដើរតួនាទីជាស្ពាននិងតំណភ្ជាប់ ហើយរួមចំណែកកាន់តែច្រើនក្នុងការផ្លាស់ប្តូរប្រជាជននិងប្រជាជននិងការផ្សព្វផ្សាយវប្បធម៌រវាងកម្ពុជានិងចិន៕
