ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ ឡោ សុខា ជូនម៉ូតូ១គ្រឿងដល់យុទ្ធជន យស់ មេសា

មណ្ឌលគិរី៖ នគរបាលខេត្តមណ្ឌលគិរី បានប្រគល់ម៉ូតូ ១គ្រឿង ជូនដល់យុទ្ធជនម្នាក់ ដែលកំពុងបំពេញបេសកកម្មនៅតំបន់ជួរមុខ នៃទិសប្រាសាទព្រះវិហារ ក្រោយម៉ូតូផ្ទាល់ខ្លួនរបស់គាត់រងការខូចខាតអំឡុងពេលបំពេញភារកិច្ច។

ពិធីប្រគល់នេះ បានធ្វើឡើងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ តាមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ដោយមានលោកឧត្តមសេនីយ៍ត្រី ឡេង សោភ័ណ្ឌ ស្នងការរង ទទួលផែនការងារធនធានមនុស្ស ជាតំណាងក្នុងការប្រគល់។

យុទ្ធជនដែលទទួលបានម៉ូតូ គឺលោកអនុសេនីយ៍ទោ យស់ មេសា ដែលបម្រើការងារនៅតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី និងចូលរួមការពារបូរណភាពនៅតំបន់ជួរមុខ។

អាជ្ញាធរ បានឱ្យដឹងថា ម៉ូតូផ្ទាល់ខ្លួនរបស់យុទ្ធជនរូបនេះ បានខូចខាតធ្ងន់ក្នុងអំឡុងពេលបំពេញភារកិច្ច។ នគរបាលខេត្តមណ្ឌលគិរី អះអាងថា ការផ្តល់ម៉ូតូនេះ គឺជាការលើកទឹកចិត្ត និងជួយសម្រួលដល់យុទ្ធជនដែលកំពុងបំពេញភារកិច្ចការពារជាតិ៕

ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល

To Top