យុវជនម្នាក់ ជិះម៉ូតូបុកជនបរទេស ២នាក់ បណ្តាលឲ្យរងរបូសធ្ងន់ និងស្រាល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីអនុវត្តតាមនីតិវិធី
ភ្នំពេញ ៖ យុវជនម្នាក់ បានជិះម៉ូតូបង្កគ្រោះថ្នាក់ចរាចរណ៍បើកបុកជនបរទេស ២នាក់ កំពុងដើរឆ្លងថ្នល់បណ្តាលឲ្យរងរបូសធ្ងន់ និងស្រាល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីអនុវត្តតាមនីតិវិធី។

សូមបញ្ជាក់ថា នៅថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៦ វេលាម៉ោង ២:១០នាទី ចំណុចមុខម៉ាតមួយកន្លែង ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រវាងម៉ូតូ Scoopy ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1LI-9659 បុកជាមួយអ្នកថ្មើរជើង ២នាក់ ជាជនបរទេស រងរបួសធ្ងន់ ១នាក់ និងស្រាល១នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
ចំពោះករណីចរាចរណ៍នេះ អ្នករួមដំណើរជាមួយម៉ូតូស្រ្តី១នាក់ក៏ទទួលរងរបួសស្រាលផងដែរ៕
