នគរបាលខេត្តបាត់ដំបង អញ្ជើញឈ្មោះស៊ីវ ជ័យសិដ្ឋ ជាម្ចាស់កម្មសិទ្ធ នៃរថយន្តម៉ាក MERC EDES BENZ ពាក់ផ្លាកលេខ កម្ពុជា-C.S.6168 ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលអោយមនុស្សស្លាប់៦នាក់
ភ្នំពេញ ៖ ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង អញ្ជើញឈ្មោះស៊ីវ ជ័យសិដ្ឋ ភេទប្រុស ឆ្នាំកំណើត ០២-១២-២០០៦ ជាម្ចាស់កម្មសិទ្ធ នៃរថយន្តម៉ាក MERC EDES BENZ ពាក់ផ្លាកលេខ កម្ពុជា-C.S.6168 ដែលរថយន្តនេះបានបង្កគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី២៧ ខែ មីនា ឆ្នាំ២០២៦វេលាម៉ោង២២និង៤០នាទីនៅចំណុចផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បណ្តាលឱ្យស្ល-ាប់ជនរងគ្រោះចំនួន០៥នាក់ ប្រុសចំនួន០២នាក់ស្រ្តីចំនួន០៣នាក់ ។

ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទប្រុស ត្រូវចូលខ្លួនមកធ្វេីការបំភ្លឺពីករណីនេះ នៅថ្ងៃទី០១ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១០និង០០នាទីនៅការិយាល័យនរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបងជាកំណត់ ។


