ព័ត៌មានជាតិ

ក្រុមហ៊ុន វឌ្ឍនៈគ្រុប ឧបត្ថម្ភគាំទ្រភេសជ្ជៈ​ ៩០០កេស ក្នុងពិធីបុកគ្រិះ និងបញ្ជុះបឋមសិលាអគារសេនាធិការថ្មី​ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺឆាប់ៗនេះ

កំពង់ស្ពឺ៖ ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាថ្ងៃព្រហស្បតិ៍ ៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជាតំណាង​​ លោកមេបញ្ជាការ បានរៀបចំទទួលនូវអំណោយឧបត្ថម្ភពី អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ​ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈគ្រុប(Vattanac Group)និងជាអគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី (Vattanac Brewery) ដោយបានចាត់ក្រុមការងារឲ្យនាំយក​​ ភេសជ្ជៈ​ចំនួន៩០០កេស ប្រគល់ជូនដល់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាព​​​ និងក្នុងពិធីបុកគ្រិះនិងបញ្ជុះបឋមសិលាអគារសេនាធិការថ្មីនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនាពេលឆាប់ៗខាងមុខនេះ។

ក្រុមការងារកងរាជអាវុធហត្ថជាតំណាងឲ្យ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បានពាំនាំនូវការថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅរបស់ ជូនចំពោះ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ និងក្រុមគ្រួសារ ព្រមទាំងក្រុមការងារ និងជួនពរជ័យសេរីមង្គលសូមឲ្យមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

To Top