លោក ហៃ ធូរ៉ា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការអនុវត្តគម្រោងលើកកម្ពស់ ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះនិងពង្រឹងភាពធន់នៅស្រកបាកាន
ខេត្តពោធិ៍សាត់៖ នៅថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦ លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នៅសាលាស្រុកបាកាន ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោក ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការ ក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាកាន លោកស្រី វ៉ាន់ សែនពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

កិច្ចប្រជុំនេះមានការចូលរួមពី ក្រុមការងារ,លោកអភិបាលនៃគណៈអភិបាលស្រុកបាកាន និងសហការី ព្រមទាំងអាជ្ញាធរថ្នាក់ឃុំ ថ្នាក់ភូមិ មន្ត្រីកសិកម្មឃុំ និងប្រជាពលរដ្ឋប្រមាណជិត ១០០០នាក់ ដើម្បីត្រៀមការអនុវត្តគម្រោងនៅក្នុងតំបន់គោលដៅក្នុងស្រុកបាកាន។ ក្នុងកិច្ចប្រជុំនេះបានធ្វើការផ្សព្វផ្សាយ និងចែកខិតប័ណ្ណ របស់គម្រោងដល់ប្រជាពលរដ្ឋក្រីក្រ មកពីឃុំចំនួន៣ គឺឃុំខ្នារទទឹង ឃុំត្រពាំងជង និងឃុំស្នាមព្រះ។ហើយគម្រោងនឹងគាំទ្រដល់ប្រជាពលរដ្ឋក្រីក្រលើសកម្មភាពផលិតកម្មចំនួន២ គឺការដាំបន្លែផ្ទះសំណាញ់ និងការចិញ្ចឹមមាន់ស្រែ៕






ប្រភព÷មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តពោធិ៍សាត់|ដោយ÷ធឿន/ដើមអម្ពិល









