បុរសម្នាក់បើក រថយន្តស្លាកលេខ រដ្ឋ20 2-5777 សង្ស័យក្នុងស្ថានភាពស្រវឹង បានបុកគេពីក្រោយ ពេលកំពុងឈប់រង់ចាំភ្លើងស្តុប
ភ្នំពេញ÷បុរសវ័យចំណាស់ម្នាក់ សង្ស័យស្រវឹងស្រា បានបើករថយន្តម៉ាកMazda មួយគ្រឿងពណ៌សពាក់ស្លាកលេខរដ្ឋ20 2-5777 បានរេចង្កូតបុកម៉ូតូកង់បីខ្មែរមួយគ្រឿង បណ្ដាលឲ្យរងការខូចខាតម៉ូតូនិងសម្ភារៈមួយចំនួន ពេលកំពុងឈប់ចាំភ្លើងស្តុបក៏ត្រូវរថយន្តខាងលើបុ\កពីក្រោយពេញទំហឹង។

ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោងប្រហែល ១១ យប់ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៦ ដែលស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញរាជធានីភ្នំពេញ។

ក្រោយកើតហេតុភាគីទាំងពីរ បានធ្វើការសម្របសម្រួលគ្នា បញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕












