បរទេស៖ កាលពីថ្ងៃពុធម្សិលមិញនេះ មន្ទីរប៉ង់តាហ្គោនបានប្រកាស ក្នុងការបញ្ចេញជំនួយជាអាវុធ ដែលមានទឹកប្រាក់ប្រមាណជា ៣០០លានដុល្លារបន្ថែមទៀត ទៅឲ្យប្រទេសអ៊ុយក្រែន។ ការប្រកាសដែលត្រូវបាន យកមកចេញផ្សាយដោយ RT លើកនេះធ្វើឡើងនៅមុនពេល ដែលអ៊ុយក្រែនគ្រោងនឹងរៀបចំ ផែនការវាយប្រហារទៅលើ កងកម្លាំងយោធារុស្សីនាពេលខាងមុខ ហើយខណៈពេលដែលអ៊ុយក្រែន កំពុងខ្វះខាតគ្រាប់រំសេវផលិតគ្រាប់ផង ដែលវានឹងអាចជួយដោះស្រាយបញ្ហា កំពុងប្រឈមមុខនេះបានមួយគ្រា ។ ជំនួយយោធាលើកនេះពីសហរដ្ឋអាមេរិក គឺជាជំនួយយោធាលើកទី៣៧ ហើយសម្រាប់ប្រទេសអ៊ុយក្រែន...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ថា នៅថ្ងៃពុធនេះ រុស្ស៊ី បានចោទប្រកាន់អ៊ុយក្រែនថា បានវាយប្រហារវិមានក្រឹមឡាំង ដោយយន្តហោះគ្មានមនុស្សបើក នៅពេលយប់ក្នុងការប៉ុនប៉ង សម្លាប់ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន ។ វិមានក្រឹមឡាំងបានឲ្យដឹងថា យន្តហោះគ្មានមនុស្សបើកចំនួន២គ្រឿង ត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារ ដែលគេចោទប្រកាន់ទៅលើភូមិគ្រឹះ របស់លោក...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ថា ក្រសួងយេនឌ័ររបស់ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃពុធនេះថា ជនរងគ្រោះកូរ៉េខាងត្បូងម្នាក់ ជាទាសករផ្លូវភេទដោយបង្ខំ នៅក្នុងផ្ទះបនយោធារបស់ប្រទេសជប៉ុន នៅក្នុងអំឡុងសង្គ្រាមលោកលើកទី២ បានទទួលមរណភាពនៅក្នុងសប្តាហ៍នេះ ហើយចំនួនជនរងគ្រោះដែលនៅរស់រាន មានជីវិតត្រូវបានកាត់បន្ថយមកត្រឹម៩នាក់ ។ ក្រសួងសមភាពយេនឌ័រ និងក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះដែលមិនស្គាល់អត្តសញ្ញាណ មិនត្រូវបានផ្សព្វផ្សាយជាសាធារណៈ តាមការស្នើសុំរបស់ក្រុមគ្រួសារសពនោះទេ បានទទួលមរណភាពកាលពីថ្ងៃអង្គារ ។...
រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ថា របបយោធាមីយ៉ាន់ម៉ា បានលើកលែងទោស អ្នកទោស នយោបាយជាង២.០០០នាក់ ដើម្បីប្រារព្ធពិធីបុណ្យ កាន់បិណ្ឌនៅថ្ងៃពុធនេះ ដែលមានក្រុមគ្រួសារនាំគ្នា ទៅកាន់ពន្ធនាគារ សម្រាប់ការជួបជុំគ្នាលាយឡំ នឹងទឹកភ្នែក ជាមួយមនុស្សជាទីស្រលាញ់ ដែលជាប់ពន្ធនាគារ នៅក្នុងការបង្រ្កាបយ៉ាងខ្លាំងក្លា លើអ្នកប្រឆាំង...
បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ថា បេក្ខជននាយករដ្ឋមន្ត្រី ឈានមុខគេមួយរូប របស់ប្រទេសថៃឡង់ដ៏ លោកស្រី Paetongtarn Shinawatra នៅថ្ងៃពុធនេះបានថ្លែងថា លោកស្រីនឹងបន្តយុទ្ធនាការនៅសប្តាហ៍ក្រោយ បន្ទាប់ពីសម្រាលកូនកាលពីប៉ុន្មានថ្ងៃមុន ហើយនៅតែមានទំនុកចិត្ត លើការឈ្នះឆ្នោតភ្លូកទឹកភ្លូកដី ។លោកស្រី Paetongtarn...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ថា អ្នករិះគន់រដ្ឋាភិបាលឡាវ ដ៏ល្បីម្នាក់ត្រូវបានគេបាញ់សម្លាប់ ក្នុងការវាយប្រហារ កាលពីយប់ជ្រៅនៅក្នុងរដ្ឋធានី ។លោក Anousa ‘Jack’ Luangsuphom វ័យ២៥ឆ្នាំត្រូវបានបាញ់ត្រូវចំផ្ទៃមុខ និងដើមទ្រូង ពេលកំពុងអង្គុយនៅក្នុងហាងកាហ្វេមួយកន្លែងកាលពីថ្ងៃសៅរ៍ ។ គាត់បានបើកទំព័រហ្វេសប៊ុក Kub Kluen Duay...
ភ្នំពេញ ៖ គណៈសង្ឃនាយកកម្ពុជាបានប្រកាសថា បុគ្គល ប៊ុត ប៊ុនតិញ មិនមែនជាអ្នកបួសពុទ្ធសាសនាថេរវាទពិតប្រាកដទេ តែជាបុគ្គលអសីលធម៌ អគុណធម៌ គ្មានវិន័យ បុគ្គលទ្រុស្តសីល បុគ្គលមិនគួរគោរពបូជា និងជាបុគ្គលក្លែងបន្លំក្នុងសាសនា ដើម្បីស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន។ ការលើកឡើងបែបនេះ របស់គណៈសង្ឃនាយកកម្ពុជា ក្រោយបុគ្គល ប៊ុត ប៊ុនតិញ បានបកស្រាយតាមបណ្តាញ សង្គមហ្វេសប៊ុក ក្នុងន័យមួលបង្កាច់...
ភ្នំពេញ ៖ នៅថ្ងៃ១៥កើត ខែពិសាខនេះ (៤ឧសភា) គឺជាថ្ងៃបុណ្យវិសាខបូជា ។ មិនថាតែនៅកម្ពុជាទេ គឺនៅថ្ងៃនេះពុទ្ធសាសនិកជនទូទាំងពិភពលោក ក៏បាននាំគ្នាប្រារព្ធ ពិធីបុណ្យសាសនាដ៏សំខាន់នេះផងដែរ ។ បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនា ដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យ សាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ បានបង្ហាញនូវការគោរព រំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាល របស់ព្រះសម្មាសម្ពុទ្ធសមណគោតម...
ភ្នំពេញ៖ បុណ្យវិសាខបូជា ជាបុណ្យមួយយ៉ាងធំក្នុងព្រះពុទ្ធសាសនា រាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏ សំខាន់សម្រាប់ រំលឹកដល់ព្រះពុទ្ធសមណគោត្តមបរមគ្រូ នាថ្ងៃពេញបូណ៌មី «គឺថ្ងៃ១៥ កើត» ខែ ពិសាខ ដែលពុទ្ធសាសនិក ទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងធ្វើសក្ការបូជា ប្រកបដោយជំនឿថា ជាមហាកុសល ដ៏ប្រសើរ ។ ការប្រារព្ធពិធីបូជានាថ្ងៃ ១៥ កើត...
ភ្នំពេញ 04 ឧសភា 2023 – ក្រុមហ៊ុនស្រាបៀរលំដាប់ថ្នាក់ពិភពលោក Tiger Beer ដែលត្រូវបានទទួលស្គាល់ថាជាស្រាបៀរដែលផលិតឡើងក្រោមការជម្នះឧបសគ្គជាច្រើន កំពុងតែអបអរភាពជឿជាក់របស់ខ្លួនម្ដងទៀតហើយជាមួយនឹងកម្មវិធីដ៏ថ្មីប្លែកគឺ Tiger Street Jam ដែលនឹងធ្វើឡើងនៅភ្នំពេញ និងតាមបណ្តាខេត្តជាច្រើនទៀត។ កម្មវិធី Tiger Street Jam បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់សិល្បៈខ្មែរ Street Style...
ភ្នំពេញ៖ ខណៈក្រុមកីឡាការិនីកម្ពុជាប្រកួតយ៉ាងស្វិតស្វាញជាមួយក្រុមសិង្ហបុរី នារាត្រីថ្ងៃ៣ ឧសភាដោយកម្ពុជាទទួលជ័យជំនៈ៤ទល់០សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាឯណេះវិញ បានផ្ញើសារសុំការយោគយល់ និងស្នើសុំឲ្យបញ្ឈប់ការរិះគន់ពាក់ព័ន្ធទៅនឹងការចែកសំបុត្រចូលទស្សនាបាល់ទាត់ ។ មុនការប្រកួតបាល់ទាត់មួយថ្ងៃមុនមានការចែកសំបុត្រនៅតាមទីតាំងមួយចំនួនក្នុងក្រុងភ្នំពេញ ប៉ុន្តែការចែក នេះក៏មិនខុសពីការប្រកួត២វគ្គលើកមុនឡើយ ពោលនៅតែមានអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមធ្វើការរិះគន់ជាហូរហែរថា ធ្វើឡើងពុំមានរបៀបរៀបរយត្រឹមត្រូវឡើយ ។ ចំពោះការរិះគន់លើការចែកសំបុត្រនេះដែរ កាលពីថ្ងៃ២ ឧសភា ក៏មានបណ្តាញសារព័ត៌មានវៀតណាមផ្សាយថា ការមានការលក់សំបុត្រឲ្យជនជាតិវៀតណាមតាមផ្លូវងងឹកក្នុងតម្លៃ៦ដុល្លារផងដែរ ប៉ុន្តែក្រោយរិះគន់បែបនេះ...
លោក សៅ សុខា នឹងលាឈប់ ពីប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បើU22 មិនអាចទៅដល់វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រhttps://dap-news.com/?p=329437 ស៊ីហ្គេម២០២៣៖ U22 កម្ពុជា ប្រកួតជាមួយ ក្រុមហ្វីលីពីន ពលរដ្ឋខេត្តកំពង់ចាមជាង ២ម៉ឺននាក់ ទស្សនាការផ្សាយបន្តផ្ទាល់https://dap-news.com/?p=329454 លោក ខៀវ កាញារីទ្ធ ៖ តើ កីឡាបាល់ទាត់កម្ពុជា...
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួមក្នុង ពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តបទុមវង្សា ហៅវត្តកំពង់ភ្នំក្រៅ ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល នាថ្ងៃទី៣...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្តីថ្លែងការណ៍ ស្នើសុំនាយឧត្តមសេនីយ៍ សៅ សុខា នៅបន្តធ្វើជាប្រធាន សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។ សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងក្រោយពេល នាយឧត្តមសេនីយ៍ សៅ សុខា ប្រកាសពីការចុះចេញពីតំណែងប្រធាន សហព័ន្ធបាល់ទាត់...
កណ្ដាល ៖ នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបង្កើត និងដាក់ឲ្យដំណើរការនូវរដ្ឋបាលក្រុងអរិយក្សត្រ និងប្រកាសតែងតាំងចូលកាន់មុខតំណែង គណ:អភិបាល នៃគណ: អភិបាលក្រុងអរិយក្សត្រ នៃខេត្តកណ្ដាល ។ នាឱកាសនោះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ បានថ្លែងថា កម្ពុជាអាចនឹងរៀនសូត្រនូវអ្វី ដែលជាបទពិសោធន៍ល្អៗ របស់ប្រទេសហ្វីលីពីន លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ។ សម្ដេចក្រឡាហោម ស ខេង លើកឡើងបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី Sarah Lou...
បរទេស ៖ រដ្ឋមន្ត្រីការពារជាតិរុស្សី លោក Sergey Shoigu បានប៉ាន់ប្រមាណថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាន ស្លាប់ និងរបួសនៅសមរភូមិជាង ១៥ ០០០នាក់ នៅក្នុងខែមេសា ។ ទីក្រុងគៀវ មិនរាយការណ៍ពីការខាតបង់ បុគ្គលិកយោធារបស់ខ្លួន និងការវាយតម្លៃជម្លោះ ដែលខ្លួនយល់ថាខ្ពស់ពេកនោះទេ។ យោងតាមសារព័ត៌មាន RT...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ទូតអូស្ដ្រាលីថា គម្រោងនគរបាលសហគមន៍ បានរួមចំណែកធ្វើឲ្យសហគមន៍ កាន់តែទទួលបានសុខសុវត្ថិភាព។ នាឱកាសអនុញ្ញាតជូន លោក Justin Kevin ឯកអគ្គរដ្ឋទូតអូស្ត្រាលី ទើបតែងតាំងថ្មី ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣នេះ...
ភ្នំពេញ ៖ ការប្រកួតបាល់ទាត់បុរសអាយុក្រោម ២២ ឆ្នាំ រវាងកម្ពុជា និង ហ្វីលីពីន នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នាយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ នៅឯពហុកីឡដ្ឋានជាតិអូឡាំពិក ត្រូវបានបញ្ចប់ដោយរលូន ក្រោមបរិយាកាសសប្បាយរីករាយ និងសុវត្ថិភាព ក្នុងលទ្ធផលស្មើគ្នា 1-1។ ក្រលេកមកមើល កងកម្លាំងប្រដាប់អាវុធចម្រុះ បានរួមគ្នាប្រឹងប្រែង ការពារ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣នេះ បានប្រកាសស្វាគមន៍ ទទួលយកលោកអៀ ចាន់ណា ជាសមាជិកគណបក្សប្រជាជនកម្ពុជា ចាប់ពីពេលនេះតទៅទៀត។ តាមរយៈឆេណែលតេលេក្រាម សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា លោកអៀ ចាន់ណាបានចេញវីដេអូនិង លិខិតសុំមកចូលរួមជីវភាពនយោបាយ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានចេញសេចក្ដីសម្រេច ដាក់ឲ្យប្រើប្រាស់សៀវភៅណែនាំ ស្ដីពីការគ្រប់គ្រងកិច្ចការរដ្ឋបាល របស់រដ្ឋបាលក្រុង-ស្រុក ។ ទិដ្ឋភាពទូទៅ នៃរចនាសម្ព័ន្ធគ្រប់គ្រង របស់រដ្ឋបាលក្រុង-ស្រុក បានឲ្យដឹងថា រាជរដ្ឋាភិបាល ទទួលស្គាល់តួនាទីដ៏មានសារៈសំខាន់ របស់រដ្ឋបាលថ្នាក់ក្រុង-ស្រុក ក្នុងការជំរុញ និងការលើកកម្ពស់ លើការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ច នៅតាមមូលដ្ឋាន ដើម្បីឆ្លើយតប...
ប៉េកាំង៖ ដោយនិយាយថា “ការប្តេជ្ញាចិត្ត” របស់សហរដ្ឋអាមេរិក ចំពោះការការពារប្រទេសហ្វីលីពីន គឺជា “ការបិទបាំង” ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន កំពុងទាក់ទាញក្រុមតូចមួយថ្មីជាមួយប្រទេសអាស៊ីអាគ្នេយ៍ ដើម្បីទប់ស្កាត់ប្រទេសចិន។ នេះបើទោះជាប្រធានាធិបតីហ្វីលីពីន ហ្វឺឌីណាន់ ម៉ាកូស បាននិយាយម្តងហើយម្តងទៀតអំពីការមិនចង់ចូលរួមក្នុងការប្រកួតប្រជែងរវាងចិន និងអាមេរិកក្តី ក៏ហ្វីលីពីនត្រូវបានរារាំងដោយកងនាវាប្រឆាំងចិនរបស់អាមេរិក ដោយព្រមានពីភាពតានតឹងក្នុងតំបន់ដោយសារតែ គោលនយោបាយបំផ្លិចបំផ្លាញ អាស៊ីប៉ាស៊ីហ្វិក របស់អាមេរិក។...
យូអិន ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានព្រមានថា អាហ្វហ្គានីស្ថានប្រឈមមុខនឹង “វិបត្តិមនុស្សធម៌ដ៏ធំបំផុត” នៅលើពិភពលោក នាពេលបច្ចុប្បន្ននេះ ខណៈពេលដែលអំពាវនាវឱ្យផ្តល់មូលនិធិបន្ថែមទៀត សម្រាប់ផែនការឆ្លើយតបមនុស្ស ធម៌របស់អង្គការសហប្រជាជាតិ។ ប្រមុខអង្គការសហប្រជាជាតិ បានធ្វើការកត់សម្គាល់នេះ ក្នុងសន្និសីទសារព័ត៌មាននៅរដ្ឋធានីដូហា ប្រទេសកាតា បន្ទាប់ពីកិច្ចប្រជុំបិទទ្វាររយៈពេលពីរថ្ងៃ ស្តីពីអាហ្វហ្គានីស្ថាន ជាមួយបេសកជនពិសេសមកពីប្រទេសជាង ២០ និងអង្គការអន្តរជាតិ...
តេអេរ៉ង់ ៖ ប្រធានអង្គការថាមពលអាតូមិកអ៊ីរ៉ង់ (AEOI) បានរិះគន់ការចោទប្រកាន់ “គ្មានមូលដ្ឋាន” របស់បស្ចិមប្រទេស ប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែរ “សន្តិភាព” របស់អ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា លោក Mohammad Eslami បានធ្វើការកត់សម្គាល់នៅក្នុងសុន្ទរកថា ទៅកាន់ពិធីមួយនៅ ក្នុងរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់...
ថ្ងៃទី ៤ ខែសភាជាទិវាយុវជន៤ ឧសភាប្រទេសចិន។ លោក Xi Jinping ប្រធានរដ្ឋចិនធ្លាប់បានមានប្រសាសន៍ថា ក្នុងឆាកជីវិតមនុស្សមានយុវវ័យតែមួយលើកទេ។ នាពេលបច្ចុប្បន្ន យុវវ័យគឺសម្រាប់ធ្វើការខិតខំតស៊ូ , នាពេលអនាគត យុវវ័យគឺសម្រាប់ ទុកជាអនុស្សាវរីយ៍។ ផ្លូវរបស់ជីវិត មានភាពស្មើរាបផង ក៏មានភាពរដិបរដុបផងដែរ។ លោកក៏ចេះតែចែករំលែកពីរឿងរ៉ាវយុវវ័យរបស់ខ្លួន ដើម្បីលើកទឹកចិត្តយុវជនឱ្យហ្វឹកហាត់ ឱ្យមានជំនាញខ្លាំងតាមរយៈ ដំណើរឆ្លងកាត់ផ្ទាល់ខ្លួន។...
អ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយតបសំណួរបស់អ្នកសារព័ត៌មាន ស្តីពីលោក Qin Gang សមាជិកក្រុមប្រឹក្សាកិច្ចការ រដ្ឋចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន អញ្ជើញ ទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ានិងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ការបរទេសនៃអង្គការសហប្រតិបត្តិការសៀងហៃ នៅឥណ្ឌា លោកស្រី MaoNing អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសថា លោក QinGang សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិន និងជារដ្ឋមន្ត្រីក្រសួង ការបរទេសចិន អញ្ជើញ ទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksii Reznikov បានឲ្យដឹងថា ប្រទេសរបស់លោកបានអនុវត្ត ១៨ ភាគរយនៃស្តង់ដាររបស់អង្គការ សន្ធិសញ្ញាអាត្លង់ ទិកខាងជើង (ណាតូ) ។ លោក Reznikov បានលើកឡើងថា នៅចុងឆ្នាំនេះ អ៊ុយក្រែនមានបំណងអនុវត្តចន្លោះពី ៣០ ភាគរយទៅ...
ភ្នំពេញ ៖លោក ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ តំណាងដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ នៅព្រឹកថ្ងៃពុធ ទី៣ ខែឧសភា ឆ្នាំ២០២៣...
បរទេស ៖ អ្នកជំនាញយោធាក្រូអាតដ៏លេចធ្លោម្នាក់ បានឲ្យដឹងនៅក្នុង បទសម្ភាសន៍ជាមួយស៊ីនហួថា ការកើនឡើង នៃការចំណាយផ្នែកយោធា នៅក្នុងទ្វីបអឺរ៉ុប កាលពីឆ្នាំមុនមិនបានធ្វើឱ្យប្លុកនេះ មានសុវត្ថិភាពនោះទេ ។ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្ដុកហូម (SIPRI) បានឲ្យដឹងនៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយនៅថ្ងៃទី២៤ ខែមេសាថា ការចំណាយលើផ្នែកយោធាសកល បានកើនឡើង ៨ឆ្នាំជាប់គ្នាក្នុងឆ្នាំ២០២២ ដល់កម្រិតខ្ពស់បំផុតគ្រប់ពេលវេលាគឺ ២២៤០ ពាន់លានដុល្លារ។ ប្រភពពី...
កាធុម ៖ ខណៈដែលជម្លោះប្រដាប់អាវុធ នៅតែបន្តរវាងកងកម្លាំង ប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) ក្រសួងសុខាភិបាល នៃប្រទេស ស៊ូដង់ បានប្រកាសថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង ៥៥០នាក់ហើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “ការស្លាប់ចំនួនជាង ៥៥០ នាក់ និង...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម ខណៈពេលដែលអេស្ការវទ័រកំពុងកាយដី ដើម្បីសាងសង់ធ្វើអគារត្រង់ចំណុចការដ្ឋានសួនសត្វក្នុងកាស៊ីណូអូស្មាច់រីសត។ ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះ បណ្តាលឱ្យអ្នកបើកបរអេស្ការវទ័រ រងរបួសជាទម្ងន់និងខូចខាតគ្រឿងចក្រអេស្កានោះ។...
ថៃ៖ លោកស្រី ថែ ថងថាន ស៊ីណាវ៉ាត់ មិនលាលែងពីតំណែងនាយករដ្ឋមន្រ្តីរបស់ថៃទេ ហើយថែមទាំងចាប់ដៃសាមគ្គី ដោយមិនឱ្យចាញ់ខ្មែរឡើយ ក្រោយពីជួបប្រជុំគ្នា។ ពួកគេបានសន្យាថា មិនឱ្យជាតិថៃបែកបាក់។ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសថៃ។
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស ៖ ប៉ូលិសថៃ បាននិយាយកាលពីថ្ងៃអង្គារថា ជនសង្ស័យចំនួន ១២ នាក់ត្រូវបានចាប់ខ្លួនជាមួយនឹងកាំភ្លើងចំនួន ១៨ ដើម និងគ្រាប់ជាង ៣០.០០០ គ្រាប់ ដែលត្រូវបានរឹបអូស ជាផ្នែកមួយ...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
បរទេស៖ ភ្ញៀវទេសចរបរទេសកំពុងវិលត្រលប់ទៅប្រទេសចិនវិញ បន្ទាប់ពីប្រទេសនេះ (ចិន) បានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការរបស់ខ្លួនដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ ប្រជាពលរដ្ឋមកពីប្រទេសចំនួន ៧៤ ឥឡូវនេះអាចចូលប្រទេសចិនបានរហូតដល់ ៣០ ថ្ងៃ ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ ។ យោងតាមសារព័ត៌មាន AP...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ