ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងនាមរដ្ឋបាលខេត្ត បានថ្លែងអំណរគុណជាថ្មីម្តងទៀត ដល់អ្នកឧកញ៉ា ទៀ វិចិត្រ ដែលបានជួយសម្របសម្រួល ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងក្រុងកោះរ៉ុង ដែលរស់នៅតំបន់កោះ ពេលមានជំងឺ នាំមកមន្ទីរពេទ្យ ឬការជួយសង្គ្រោះអ្នកនេសាទ ជួបបញ្ហាលើផ្ទៃសមុទ្រជាដើម នាំយកមកកាន់ដីគោក ដែលជាសកម្មភាពមនុស្សធម៍ ក្នុងសង្គមជាតិ។ ប្រសាសន៍លោកអភិបាលខេត្តព្រះសីហនុ...
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ជួបសំណេះសំណាលជាមួយ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ នាថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣។ លោកបណ្ឌិត បានលើកឡើងថា ក្នុងរយៈកាល ៤៤ ឆ្នាំ កន្លងមកនេះ គណបក្សប្រជាជនកម្ពុជា មានស្នាដៃជាច្រើនអនេកក្នុងបុព្វហេតុជាតិមាតុភូមិ នៅក្នុងគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រក្រោយការដួលរលំនៃរបប...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញ សេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី...
រដ្ឋសភាយកថ្ងៃ២៣ មិថុនា ពិភាក្សាអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់បោះឆ្នោតhttps://dap-news.com/?p=340829 សម្ដេចតេជោ ៖ អតីតយុទ្ធជនជិត១១ម៉ឺននាក់ និងអ្នកក្នុងបន្ទុក ជាង១៥ម៉ឺននាក់ កំពុងទទួលប្រាក់ របបសន្តិសុខសង្គម ប្រចាំខែពីរដ្ឋhttps://dap-news.com/?p=340833 រាជរដ្ឋាភិបាល ចេញអនុក្រឹត្យបន្តសុពលភាព អត្តសញ្ញាណប័ណ្ណខ្មែរគំរូថ្មី អស់សុពលភាព សម្រាប់បោះឆ្នោតhttps://dap-news.com/?p=340845 ១០ថ្ងៃខាងមុខ! សាំងធម្មតាតម្លៃ៤ ២០០រៀល...
គ៊ែរ៖ សហរដ្ឋអាមេរិកគួរតែដឹងថា រដ្ឋអារ៉ាប់ឈូងសមុទ្រ កំពុងធ្វើសមតុល្យទំនាក់ទំនងរបស់ពួកគេជាមួយទីក្រុងវ៉ាស៊ីនតោនឡើងវិញ ដោយផ្តល់អាទិភាពដល់ផលប្រយោជន៍យុទ្ធសាស្ត្រ របស់ពួកគេ នេះបើយោងតាមបំណែក មតិដែលបានចេញផ្សាយនៅលើគេហទំព័ររបស់សារព័ត៌មាន អារ៉ាប់ប្រចាំថ្ងៃរបស់អារ៉ាប៊ីសាអូឌីត។ មតិបានឲ្យដឹងថា ការខកចិត្តយ៉ាងខ្លាំង ចំពោះសហរដ្ឋអាមេរិក បច្ចុប្បន្នត្រូវបានកត់សម្គាល់ក្នុងចំណោមអ្នកនយោបាយអារ៉ាប់ និងប្រជាពលរដ្ឋសាមញ្ញ ដែលយល់ឃើញថា គោលនយោបាយ មជ្ឈិមបូព៌ារបស់សហរដ្ឋអាមេរិក បានវង្វេងផ្លូវ កំណត់ដោយសេចក្តីថ្លែងការណ៍ថ្កោលទោស និងការខកខានក្នុងការបញ្ចេញមតិលើកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា។ លើសពីនេះ...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹម២០២៣ កម្ពុជាកើនឡើងទោចក្រយានយន្តរហូតដល់ ៦លានគ្រឿង និងរថយន្តចំនួនប្រមាណ ១លានគ្រឿង ចុះក្នុងបញ្ជីរួចរាល់។ ក្នុងកម្មពិធីបរិច្ចាគថវិកាដែលទទួលបានពីកម្មវិធី «អបអរសាទរ ខួប៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន» ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា និងមន្ទីរពេទ្យកុមារជាតិ នាថ្ងៃទី២១ ខែមិថុនា...
ភ្នំពេញ ៖ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ នៃកម្ពុជា បានថ្លែងឱ្យដឹងថា ការរីកចម្រើនរបស់ធនាគារឯកជន គឺជាការឆ្លុះបញ្ចាំង ពីការរីកចម្រើន នៃវិស័យហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។ ក្នុងពិធីបើកសម្ពោធជាផ្លូវការ ជាមួយការផ្តល់ជូនសេវាផលិតផលថ្មីៗ និងការបម្រើជូនប្រព័ន្ធធនាគារបែបឌីជីថលរបស់ខ្លួន និងដាក់ឱ្យដំណើរការសាខាថ្មីចំនួនពីរ របស់ធនាគារប្រ៊ីដ នៅទួលគោក និងក្រុងតាខ្មៅ នាថ្ងៃទី២០ ខែមិថុនា...
បរទេស៖ ឆ្មាំសមុទ្រសហរដ្ឋអាមេរិក បាននិយាយថា យន្តហោះកាណាដា បានរកឃើញសំលេងរំខាននៅក្រោមទឹក អំឡុងពេលស្វែងរកនាវាមុជទឹក ដែលបានបាត់ខ្លួន ខណៈពេលដែលនាំមនុស្ស ៥ នាក់ចុះទៅកាន់ បំណែកនៃកប៉ាល់ទីតានិក ដែលបានលិចកាលពីយូរឆ្នាំមកហើយ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ជាលទ្ធផលនៃសំលេងរំខានដែលបានរកឃើញដោយយន្តហោះ P-3 របស់ប្រទេសកាណាដា កិច្ចខិតខំប្រឹងប្រែងស្វែងរកត្រូវបានផ្លាស់ប្តូរទីតាំង។...
ញូវយ៉ក៖ តម្លៃប្រេងឆៅនាពេលអនាគតបានធ្លាក់ចុះ ចំពេលមានការព្រួយបារម្ភអំពីទស្សនវិស័យតម្រូវការប្រេង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ West Texas Intermediate (WTI) សម្រាប់ការចែកចាយខែកក្កដាបានធ្លាក់ចុះចំនួន ១,២៨ ដុល្លារអាមេរិក ឬ ១,៧៨ភាគរយមកនៅត្រឹម ៧០,៥០ ដុល្លារក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New York Mercantile Exchange។ ប្រេងឆៅ្រភេទ Brent សម្រាប់ការចែកចាយខែសីហា...
ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងកម្មពិធីបរិច្ចាគថវិកាដែលទទួលបានពីកម្មវិធី «អបអរសាទរ ខួប៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន» ចំនួន ៨០០លានរៀល ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា និងមន្ទីរពេទ្យកុមារជាតិ ដោយមានការចូលរួមពី វេជ្ជបណ្ឌិត ញឹប...
បរទេស៖ ចំពេលមានជម្លោះមិនទាន់ ដោះស្រាយជាមួយអាជ្ញាធរតាលីបង់ ជុំវិញសិទ្ធិការងារ និងការអប់រំរបស់ស្ត្រី និងការធ្លាក់ចុះនៃមូលនិធិម្ចាស់ជំនួយ, អង្គការសហប្រជាជាតិបានកាត់បន្ថយ សំណើជំនួយមនុស្សធម៌របស់ខ្លួន សម្រាប់អាហ្វហ្គានីស្ថានជាង ១ពាន់លានដុល្លារ ដោយបង្ខំឱ្យភ្នាក់ងារជំនួយនានា បញ្ឈប់ការផ្តល់ជំនួយដ៏សំខាន់ ដល់មនុស្សរាប់លាននាក់។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីខែមីនា អង្គការសហប្រជាជាតិបានចាប់ផ្តើម ផែនការឆ្លើយតបមនុស្សធម៌...
ប៉េកាំង៖ នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានឲ្យដឹងថា ប្រទេសចិន និងអាល្លឺម៉ង់ គួរតែធ្វើការរួមគ្នា ដើម្បីធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ដើម្បីធ្វើជាគំរូមួយ និងដឹកនាំផ្លូវក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមករវាងចិន និងអឺរ៉ុប និងការលើកកម្ពស់ការ អភិវឌ្ឍន៍ជាសកល ។ លោក Li បានធ្វើការកត់សម្គាល់...
ភ្នំពេញ ៖ ក្នុងសម័យប្រជុំលើកទី១០ នីតិកាលទី៤ ក្រោមអធិបតីភាព សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ បានឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ព្រមទាំងសេចក្តីព្រាងច្បាប់ ស្តីពីវិធានដើមកំណើតទំនិញ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល...
បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយនៅថ្ងៃអង្គារថា ហានិភ័យនៃភាពវៃឆ្លាត បែបសិប្បនិម្មិត ឬ AI ចំពោះសន្តិសុខជាតិ និងសេដ្ឋកិច្ច ចាំបាច់ត្រូវដោះស្រាយ ដោយលោកបន្ថែមថា លោកនឹងស្វែងរកការ ណែនាំពីអ្នកជំនាញ ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ VOA News កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា ប្រទេស អង់គ្លេស និងសហរដ្ឋអាមេរិក បានធ្វើការប្តេជ្ញាចិត្តរួមគ្នា ហើយថានឹងធ្វើការគាំទ្រ ទៅដល់ប្រទេសអ៊ុយក្រែន ក្នុងការកសាងប្រទេស អ៊ុយក្រែនឡើងវិញ ក្រោយរយៈពេល នៃការបំផ្លិចបំផ្លាញ ដោយសារប្រតិបត្តិការយោធា របស់រុស្សីអស់រយៈពេល១៦ខែ ដែលកំពុងតែនៅបន្ត នៅឡើយនេះ។...
ប៉េកាំង ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានបញ្ចប់ដំណើរទស្សនកិច្ច នៅប្រទេសចិន រយៈពេលពីរថ្ងៃកាលពីថ្ងៃចន្ទ ប៉ុន្តែវានឹងចំណាយពេលច្រើន ជាងដំណើរទស្សនកិច្ចមួយ ដើម្បីទទួលបានទំនាក់ទំនង ចិន-អាមេរិក ត្រលប់មកផ្លូវត្រូវវិញ ។ នេះគឺជាពាក្យរំលឹកឡើងវិញ ៣ចំណុចដែលទីក្រុងវ៉ាស៊ីនតោន គួរចងចាំ ក្នុងហេតុផល ទំនួលខុសត្រូវ និងលទ្ធផល។ ជាដំបូង...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្រុមហ៊ុនប៊ូអ៊ីង់ Boeing និងក្រុមហ៊ុនអាកាសចរ Air India កាលពីថ្ងៃម្សិលមិញនេះបានប្រកាសទិញយន្តហោះថ្មីរបស់ Boeing ចំនួន២៩០គ្រឿងដើម្បីបង្កើនសេវាកម្មប្រតិបត្តិការ។ ប្រភពដដែលបានឲ្យដឹងដែរថា ការបញ្ជាទិញដែលមានរួមទាំងយន្តហោះ 737 MAX ចំនួន១៩០គ្រឿងយន្តហោះ 787 Dreamlines ចំនួន២០គ្រឿងនិងយន្តហោះ 777X ចំនួន១០គ្រឿងជាមួយនឹងជម្រើសទិញ 737...
ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ជំរុញឲ្យស្នងការដ្ឋាន រាជធានីភ្នំពេញ ធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ ឲ្យបានលឿន តាមដែលអាចធ្វើបាន ខណៈការបោះឆ្នោត កាន់តែខិតជិតមកដល់ ។ លោក ឃួង ស្រេង ជំរុញបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការផ្ដល់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ...
ភ្នំពេញ៖ លោក សុក បូរ៉ា ប្រធាននាយកដ្ឋាន តាវកាលិកសន្តិសុខសង្គម នៃបេឡាជាតិសន្តិសុខសង្គម បានពន្យល់ថា ក្នុងករណី សមាជិក ប.ស.ស. ទាំងអស់ដែលជួបគ្រោះថ្នាក់ ក្នុងពេលបំពេញការងារ ឬហៅម្យ៉ាងទៀតថា គ្រោះថ្នាក់ការងារ អាចចូលព្យាបាល នៅមន្ទីរពេទ្យឯកជន ដែលមិនមែនជាដៃគូ របស់ ប.ស.ស. បាន តែគិតតាមបារ៉ែនបង់ប្រាក់...
ស្វាយរៀង ៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង ចំនួន១១៧នាក់ ចុះពិនិត្យនិងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋឃុំក្រោលគោ ឃុំស្វាយអង្គ និងឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានចំនួន ៩៨៥នាក់ (ស្រី៦៨៧នាក់)...
បរទេស៖ ប្រធានអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ គួរតែធានាឲ្យបាននូវការបន្តអនុវត្តកិច្ចព្រមព្រៀង នាំចេញគ្រាប់ធញ្ញជាតិតាមច្រកសមុទ្រខ្មៅ ដែលមានន័យថា ផលិតផលកសិកម្មទាំងឡាយផ្សេងទៀត របស់អ៊ុយក្រែននឹងអាចដឹកជញ្ជូន បានរលូនតាមផែសមុទ្រ នៅក្នុងសមុទ្រខ្មៅទាំងអស់។ នៅក្នុងសេចក្តីថ្លែងការណ៍របស់លោក Guterres និងត្រូវបានយកមកចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានអំពាវនាវដែរថា គ្រប់ភាគីគួរតែពន្លឿនប្រតិបត្តិការ និងការកាត់បន្ថយការរារាំង ចំពោះនាវាដឹកទំនិញចេញពីផែសមុទ្រ របស់អ៊ុយក្រែនដែលជាផលិតផល...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីចិនលោកLi Qiang ដែលកំពុងបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់ បានលើកឡើងថា ប្រទេសអាល្លឺម៉ង់និងប្រទេសចិន គួរតែធ្វើការជាមួយគ្នាឲ្យបានស្និទ្ធស្នាលជាងនេះ និងចែករំលែកសន្តិភាពឲ្យបានកាន់តែច្រើន សម្រាប់ពិភពលោក និងការផ្លាស់ប្តូរទស្សនៈវិស័យគ្នា ដើម្បីសហគមន៍អន្តរជាតិនិងប្រទេសទាំងពីរ។ សេចក្តីថ្លែងការណ៍របស់លោក Li Qiang នៅក្នុងអំឡុងពេលធ្វើជាសហប្រធាននៃ កិច្ចប្រជុំថ្នាក់រដ្ឋាភិបាលជាមួយនឹង លោកអធិកាបតីអាល្លឺម៉ង់ Olaf Scholf នៅក្នុងប្រទេសអាល្លឺម៉ង់។...
បរទេស៖ ក្រសួងការពារជាតិអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងរបស់ខ្លួនបានបាញ់ ទម្លាក់យន្តហោះគ្មានមនុស្សបើក Shahed ផលិតដោយអ៊ីរ៉ង់ចំនួន ៣២ គ្រឿងក្នុងចំណោម ៣៥ គ្រឿង ដែលរុស្ស៊ីបានប្រើក្នុងការវាយប្រហារ តាមអាកាសដែលបានកំណត់គោលដៅលើទីក្រុងគៀវ និងទីក្រុងផ្សេងទៀតរបស់អ៊ុយក្រែន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា កងទ័ពអាកាសរបស់អ៊ុយក្រែនបាននិយាយថា ការផ្តោតសំខាន់ជាងគេគឺតំបន់នៃទីក្រុងគៀវ...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃ លក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយ៍គិតចាប់ពីថ្ងៃ២១-៣០ មិថុនា គឺប្រេងសាំងធម្មតាតម្លៃ៤ ២០០រៀល ធៀប១០ថ្ងៃមុន នៅដដែល ខណៈប្រេងម៉ាស៊ូត តម្លៃ៣៩៥០រៀល ក្នុងមួយលីត្រ ឡើងថ្លៃ៥០រៀល ៕
បរទេស ៖ ទិន្នន័យគយ របស់ទីក្រុងប៉េកាំង បានបង្ហាញ នៅថ្ងៃអង្គារថា ការនាំចូលប្រេងរបស់ចិន ពីរុស្ស៊ីកាលពីខែមុន បានឈានដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីការឈ្លានពាន របស់ទីក្រុងម៉ូស្គូក្នុងខែកុម្ភៈ ឆ្នាំ ២០២២ មកលើអ៊ុយក្រែន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ទិន្នន័យគយលម្អិត បានបង្ហាញថា...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃ២០ មិថុនា បានចេញអនុក្រឹត្យបន្តសុពលភាព អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលបានអស់សុពលភាព សម្រាប់បម្រើឲ្យការបោះឆ្នោត ជ្រើតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ៕
ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៣ មានភ្ញៀវទេសចរអន្តរជាតិជាង ២.១៦លាននាក់ មកទស្សនាកម្ពុជា។ នេះយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងទេសចរណ៍។ ក្នុងសន្និបាតបូកសរុបការងារទេសចរណ៍ ឆមាសទី១ ឆ្នាំ២០២៣ នាថ្ងៃ២១ មិថុនា លោករដ្ឋមន្ដ្រី ថោង...
ហាណូយ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ថា ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានរាយការណ៍ឲ្យដឹង នៅថ្ងៃអង្គារនេះថា ប្រទេសវៀតណាម រកចំណូលបានលើស ពី៥០០លានដុល្លារអាមេរិក ពីការនាំចេញធុរ៉េន នៅក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំនេះ ស្មើនឹងការកើនឡើង១៨ដងធៀបនឹងឆ្នាំមុន ។ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា ប្រទេសវៀតណាម បាននាំចេញធុរ៉េនជាង៦៥.០០០តោន នៅក្នុងអំឡុងខែមករា រហូតដល់ខែឧសភា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជា បានថ្លែងឲ្យដឹងថា បច្ចុប្បន្ន អតីតយុទ្ធជនចំនួន ១០៦ ៩០៥នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៥៣ ៦១០នាក់ កំពុងទទួលប្រាក់របបសន្តិសុខ សង្គមប្រចាំខែពីរដ្ឋ ។ នេះបើតាមសារលិខិត ក្នុងឱកាសខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា...
ភ្នំពេញ ៖ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចកំណត់ យកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ខានស្អែកនេះ ដើម្បីពិភាក្សាអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត និងសេចក្តីព្រាងច្បាប់ ៥ទៀត ។ ការកំណត់នេះ ធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា ក្រោមអធិតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភានៅថ្ងៃ២១...
Metfone STARS រដូវកាលទី2 បំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រ ដែលមានអ្នកចូលមើល 577លានដង ដោយកំណត់ឡើងវិញ នូវកន្លែងលេងសម្រាប់អ្នកបង្កើតឌីជីថល
មិត្តហ្វូន ដាំដើមឈើ ១០០០ដើម នៅខេត្តសៀមរាប រួមដៃគ្នាដើម្បីអនាគត ប្រកបដោយចីរភាព
“Glow Run Wonderland 2025” នាំភាពស្រស់ស្អាតបៃតង ទៅកាន់ខេត្តសៀមរាប
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើឱសថនាំចូល ឡានដឹកទំនិញធុនធ្ងន់ សម្ភារៈផ្ទះបាយ គ្រឿងក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ដោយលើកឡើងពីសន្តិសុខជាតិ ដោយវិធានការទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា។...
រយៈពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានតាមដានការចុះផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន អំពីករណីអំពើហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន...
ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។ បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា...
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ផល សុផេង...
ភ្នំពេញ ៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ បានអំពាវនាវដល់សប្បុរសជន ចូលរួមឧបត្ថម្ភគាំទ្រដល់កម្លាំងជួរមុខ និងជនភៀសសឹកជាថវិកា ឬគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗ។ តាមរយៈសេចក្ដីអំពាវនាវរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ស្របពេលដែលបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ កំពុងបន្តអូសបន្លាយដោយសារការបន្តរំលោភបំពានរបស់...
ភ្នំពេញ ៖ មន្រ្តីយោធាយើងដែលម្នាក់ ដែលត្រូវទាហាន និងប៉ូលិសថៃ បាញ់ដោយប្រើកាំភ្លើងគ្រាប់ជ័រ និងគ្រាប់បែកផ្សែង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរចំភ្នែកនោះ បាននិងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យអង្គឌួង ។ មន្រ្តីយោធារូបនេះ គឺពលបាលឯក ម៉ន...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ មេបញ្ជាការយោធភូមិភាគទី ៥កម្ពុជា ឆ្លើយតបជាមួយ មេបញ្ជាការភូមិភាគ១ ថៃ បន្ទាប់ពីស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី ៣តំបន់ មុនចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១០-១២...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ