តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ថា ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា កាលពីព្រឹកថ្ងៃពុធនេះ យន្តហោះចម្បាំង Sukhoi Su-22 ចំនួន១គ្រឿង បានធ្លាក់ចេញពីផ្លូវរត់ នៅឯអាកាសយានដ្ឋាន Shiraz ភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់ ។ របាយការណ៍បានឲ្យដឹងថា យន្តហោះចម្បាំងនេះ ជាកម្មសិទ្ធិរបស់កងកម្លាំងអាកាសយានិក នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរតម្លើង បរិក្ខារនានា និងរុះរើគន្លងខ្សែ បណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរាត្រីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នវ បានបង្ហោះសារ ស្វាគមន៍ដ៏កក់ក្តៅ ដល់រដ្ឋមន្រ្តីការបរទេសទាំងអស់ ដែលបានអញ្ជើញ មកចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ ( 55th ASEAN Foreign Ministers’ Meeting- AMM)...
ភ្នំពេញ ៖ នៅក្នុងឱកាសទទួលជួបពិភាក្សាការងារ ជាមួយ លោក វ៉ាង យី នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅកាន់ភាគីចិនថា វ៉ាក់សាំង គឺជាដង្ហើមនៃសេដ្ឋកិច្ច របស់កម្ពុជា ។ នៅក្នុងជំនួបនេះ សម្ដេចតេជោ ក៏បានអរគុណប្រទេសចិន ដែលបានជួយដល់ប្រទេសកម្ពុជា...
ភ្នំពេញ៖ នៅចំពោះមុខ រដ្ឋមន្រ្តីការបរទេសចិន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ពីបំណង ចង់ឃើញទំហំពាណិជ្ជកម្ម រវាងកម្ពុជា-ចិន កើនឡើងដល់ ១៥ពាន់លានដុល្លារ ខណៈឆ្នាំ២០២១ បានឡើងដល់ជាង ១១ពាន់លានដុល្លារ។ ថ្លែងនៅក្នុងជំនួបជាមួយ លោក វ៉ាង យី (Wang Yi )...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈលោក វ៉ាង យី (Wang Yi ) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានស្នើឱ្យភាគីចិន ពិចារណាជួយដល់វិស័យថាមពល ដល់កម្ពុជា ។ ការស្នើនេះ ស្របពេលដែលពិភពលោក កំពុងប្រឈមនឹងវិបត្តិថាមពល ដែលបណ្ដាលមកពី...
ភ្នំពេញ៖ ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លោក វ៉ាង យី (Wang Yi ) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញការគាំទ្រ យ៉ាងរឹងមាំ នៅថ្ងៃអនាគត ចំពោះការបន្តវេននៃការដឹកនាំ ក៏ដូចជាកូនសោដ៏សំខាន់ សំរាប់ការថែទាំ សន្តិភាពរបស់កម្ពុជាផង ក៏ដូចជាសម្រាប់មិត្តភាព...
ភ្នំពេញ៖ នៅក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ លោក វ៉ាង យី (Wang Yi ) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងថា ចិននឹងព្យាយាមធ្វើអ្វីៗ ជួយដល់ការអភិវឌ្ឍ ប្រទេសកម្ពុជា ។...
ភ្នំពេញ៖ លោក វ៉ាង យី (Wang Yi ) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញជំនឿ ជឿជាក់ថា កម្ពុជា មានគោលជំហរមួយដ៏អស្ចារ្យ នៅក្នុងពិភពលោក តាមរយៈការងារជាប្រធានអាស៊ាន ។ ការបង្ហាញជំនឿនេះធ្វើឡើង នៅក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា...
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា នៅរាត្រី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍ ដោយសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើង នូវភាពតានតឹង ថ្មីៗនៅច្រកសមុទ្រ តៃវ៉ាន់។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានតាមដានយ៉ាងយកចិត្តទុកដាក់ សភាពការណ៍វិវត្តន៍ថ្មីៗ នៅច្រកសមុទ្រតៃវ៉ាន់ និងសូម ធ្វើសេចក្តីថ្លែងការណ៍...
ភ្នំពេញ៖ នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ខណៈពេលដែលលោក កំពុងមានវត្តមាននៅរាជធានីភ្នំពេញ ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ថ្លែងក្នុងកិច្ចជំនួបនេះ លោក វ៉ាង យី បានធ្វើការកោតសរសើរ និងគាំទ្រដល់ការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជា ព្រមទាំងបានធ្វើការអបអរសាទរចំពោះដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលបានប្រព្រឹត្តទៅដោយរលូននៅក្នុងខែមិថុនាកន្លងមកនេះ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ និងប្រកបដោយបរិយាកាសសុខសន្តិភាព។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានសម្តែងនូវការអបអរសាទរដល់គណបក្សប្រជាជនកម្ពុជា ដែលបានទទួលជោគជ័យដ៏លើសលប់ហើយលោក សង្ឃឹមជឿជាក់ថា គណបក្សប្រជាជនកម្ពុជានឹងបន្តដឹកនាំប្រទេសកម្ពុជាឱ្យបានរីកចម្រើនរុងរឿងយូរអង្វែងតទៅមុខទៀត។ លោក វ៉ាង យី ក៍បានប្តេជ្ញាបន្តជួយជំរុញឱ្យមានការដាក់ទុនវិនិយោគ និងការផ្តល់ជំនួយនានាបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា រួមទាំងខាងវិស័យការពារជាតិផងដែរ។ ជាការឆ្លើយតប លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភគាំទ្រពីភាគីមិត្តចិន រាប់ចាប់តាំងពីប្រទេសទាំងពីរមានចំណងការទូតផ្លូវការជាមួយគ្នាអស់រយៈពេល ៦៤ ឆ្នាំហើយ គិតត្រឹមឆ្នាំ២០២២នេះ។ ទន្ទឹមនឹងនេះផងដែរ ប្រទេសទាំងពីរ ក៏មានទស្សនវិស័យដូចគ្នា ពោលគឺ (១) ការការពារសុខសន្តិភាព ស្ថិរភាពផ្ទៃក្នុងប្រទេស ដើម្បីភាពចម្រុងចម្រើនសម្បូរសប្បាយរបស់ប្រជាពលរដ្ឋ និង (២) ការការពារសុខសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងសាកលលោក។ ជាចុងក្រោយ លោកមេបញ្ជាការកងទ័ពជើងគោក ក៏បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋប្រជាមានិតចិន ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អជិតស្និទ្ធ រវាងប្រទេស ប្រជាជន និងកងទ័ពទាំងពីរ និងសូមគាំទ្រចំពោះទិសដៅទៅមុខរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគ្រប់ជ្រុងជ្រោយ។
ភ្នំពេញ៖ លោក Antony Blinken នៅរាត្រីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (AMM) និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា។
សម្តេចតេជោ មានសុទិដ្ឋិនិយមថា ទីម័រ នឹងមកកាន់គ្រួសារអាស៊ាន ឆ្នាំក្រោយ ខណៈសម្តេចថា អាស៊ានត្រូវតែរួមគ្នា ជាធ្លុងមួយhttps://dap-news.com/national/2022/08/03/267314/ សម្ដេចតេជោ ៖ សភាពការណ៍នៅមីយ៉ាន់ម៉ាពេលនេះ កាន់តែអាក្រក់ជាងមុន ក្រោយប្រហារ ជីវិតសកម្មជន ប្រឆាំង៤រូបhttps://dap-news.com/national/2022/08/03/267359/ ព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យ ព្រះបរមរាជានុញ្ញាត ឲ្យលោក វ៉ាង យី ចូលក្រាបថ្វាយបង្គំគាល់https://dap-news.com/national/2022/08/03/267461/...
ភ្នំពេញ៖ លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានមកដល់កម្ពុជាហើយ នៅយប់ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២២ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (AMM) និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា។នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា ។
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ថា អង្គការសង្គមអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ ហៅកាត់ថា (IRCS) បានប្រកាសនៅថ្ងៃពុធនេះថា មនុស្សយ៉ាងហោចណាស់៩០នាក់បានស្លាប់ និង៨នាក់បានបាត់ខ្លួនក្នុងគ្រោះទឹកជំនន់នៅទូទាំងប្រទេសអ៊ីរ៉ង់ ។ លោក Pir-Hossein Kolivand ប្រធាន IRCS បានដល់ប្រាប់ទីភ្នាក់ងារព័ត៌មាន IRNA ថា ប្រតិបត្តិការសង្គ្រោះរបស់ IRCS...
ភ្នំពេញ:លោក យ៉ូស៊ិម៉ាសា ហាយ៉ាស៊ិ (Yoshimasa Hayashi) រដ្ឋមន្ត្រីការបរទេសជប៉ុន អញ្ជើញដឹកនាំគណៈប្រតិភូមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (AMM) និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា។នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ថា ប្រទេសថៃឡង់ដ៏បានរាយការណ៍ពីករណីជំងឺអុតស្វាជាលើកទី៣របស់ខ្លួននៅថ្ងៃពុធ ។ នេះបើយោងតាមក្រសួងសុខាភិបាលបានឲ្យដឹងដូច្នេះ ។ លោក Opas Karnkawinpong អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺបានលើកឡើងថា អ្នកឆ្លងគឺជាបុរសជនជាតិអាល្លឺម៉ង់អាយុ២៥ឆ្នាំដែលបានចូលស្នាក់នៅលើកោះភូកេត (Phuket) កាលពីថ្ងៃទី១៨ ខែកក្កដា ហើយបានលេចចេញរោគសញ្ញាភ្លាមៗ ។ លោក Opas បានឲ្យដឹងថា...
បរទេស៖ អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងអាវុធរបស់ក្រសួងការបរទេសចិន បាននិយាយថា សហរដ្ឋអាមេរិក គួរតែ “ដកអាវុធនុយក្លេអ៊ែរទាំងអស់របស់ខ្លួនចេញពីទ្វីបអឺរ៉ុប ហើយចៀសវាងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងតំបន់ផ្សេងទៀត” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Fu Cong បាននិយាយបែបនេះ ក្នុងអំឡុងពេលសន្និសីទត្រួតពិនិត្យលើកទី១០ ស្តីពីសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរនៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅទីក្រុង New យ៉ក...
ភ្នំពេញ ៖ យោងតាមរបាយការណ៍ស្ដីពីយុទ្ធនាការ ៩០ថ្ងៃ នៃការចុះផ្សព្វផ្សាយរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន បានបង្ហាញថា៖ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ នេះ កម្មករនិយោជិតសរុបចំនួន ២៨ ៣៣៤នាក់ ស្មើនឹង ២៤សហគ្រាស គ្រឹះស្ថាន បានចូលរួមឈ្វេងយល់ស្តីពីរបបសន្ដិសុខសង្គម ផ្នែកប្រាក់សោធនមួយ តាមរយៈការចុះផ្សព្វផ្សាយ របស់ក្រុមការងារត្រីភាគី សម្រាប់ការចុះយុទ្ធនាការផ្សព្វផ្សាយ...
ភ្នំពេញ៖ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានប្តេជ្ញាបន្តជំរុញឱ្យ មានការដាក់ទុនវិនិយោគ និងការផ្តល់ជំនួយ នានាបន្ថែមទៀត មកកាន់ប្រទេសកម្ពុជា រួមទាំងវិស័យការពារជាតិ។ កាប្ដេជ្ញានេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នារសៀលថ្ងៃទី០៣...
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា នៅល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លងការណ៍ សម្ដែង នូវការព្រួយបារម្ភ ចំពោះការកើនឡើងនូវភាពតានតឹងថ្មីៗ នៅច្រកសមុទ្រតៃវ៉ាន់ និងស្នើសុំឱ្យភាគីពាក់ព័ន្ធ គោរពចំពោះកិច្ចព្រមព្រៀង ទាំងឡាយ ដែលភាគីទាំងពីរ បានឯកភាពគ្នា ។ ការសម្ដែងនូវការព្រួយបារម្ភ នេះធ្វើឡើង បន្ទាប់ពី ដំណើរទស្សនកិច្ច ដ៏កម្ររបស់ប្រធានសភាអាមេរិក លោកស្រី...
កំពង់ស្ពឺ៖ កាលពីវេលាម៉ោង០៦ និង៣០នាទីព្រឹក ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ៣៧-៣៨ ត្រង់ចំណុចភូមិស្រែខ្ញែ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់រវាងរថយន្ដម៉ាក SSANG YONG (ដឹកកម្មករនិយោជិត) បើកបរពីទិសខាងត្បូងទៅទិសខាងជើង មកដល់ចំណុចកើតហេតុមានក្រលុកនៅខាងមុខ រថយន្ដខាងលើក៏បានជាន់ហ្វ្រាំងបន្ថយល្បឿន បណ្ដាលឱ្យរថយន្ដ ០១គ្រឿងទៀតម៉ាក...
Update: ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi បានចាកចេញពីកោះតៃវ៉ាន់ កាលពីល្ងាចថ្ងៃពុធ ដោយបញ្ចប់ដំណើរទស្សនកិច្ច ដ៏ចម្រូងចម្រាសមួយ ដែលទីក្រុងប៉េកាំង បានឆ្លើយតបជាមួយនឹងការគំរាមកំហែង និងសមយុទ្ធយោធា។ នេះបើតាមAFP នៅមុននេះបន្តិច។ សមាជិកសភាវ័យ ៨២ ឆ្នាំរូបនេះ បានគ្រវីដៃ ទៅកាន់ឥស្សរជន ដែលកំពុងរង់ចាំ នៅអាកាសយានដ្ឋាន Songshan...
Breaking: លោកស្រី Pelosi ចាកចេញពីកោះតៃវ៉ាន់ ហើយ, នេះបើតាម AFP នៅមុននេះបន្តិច។
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកពេលរៀបចំព្រឹត្តិការណ៍ជិះកង់ ដើម្បីអបអរសាទរ ទិវាយុវជន អន្តរជាតិឆ្នាំ២០២២ ក្រោមប្រធានបទ «ជិះកង់ដើម្បីការងារសមរម្យ និងបរិយាបន្នសម្រាប់យុវជនមានពិការភាព» ទៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ខាងមុខវិញ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ដោយមានការសំណូមពររបស់សាធារណជនជាច្រើន...
ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០២២ ធ្វើការជំនុំជម្រះ លើបណ្តឹងឧទ្ធរណ៍ របស់ បុរសជាប់ចោទ ជននជាតិនីហ្សេរីយ៉ា ម្នាក់ ជាប់ពាក់ព័ន្ធនឹងបទល្មើស ឆបោកប្រាក់ និង ការសំអាតប្រាក់ ចំនួន ១,២ លានដុល្លារអាមេរិក...
ភ្នំពេញ: សមត្ថកិច្ចនគរបាលស្រុកត្រាំកក់ ខេត្តតាកែវ នៅថ្ងៃទី ២ ខែសីហា ២០២២ បានឃាត់បុរស សង្ស័យ ចំនួន ២នាក់ ដែលជាតំណាង ក្រុមហ៊ុនយូនីស៊ីធី ជាប់ពាក់ព័ន្ធនឹងការឆបោក ប្រាក់ពីប្រជាពលរដ្ឋនៅ ជាច្រើននាក់ ខេត្តតាកែវនិង កំពត អស់រាប់ម៉ឺនដុល្លារអាមេរិក តាមរយៈការការដើរ ឃោសនា-អូសទាញប្រជាពលរដ្ឋ នៅមូលដ្ឋានស្រុកត្រាំកក់...
បរទេស ៖ លោកស្រី Pelosi បញ្ជាក់ជាថ្មីថា “ការគាំទ្រដូចដែកថែប” សម្រាប់លទ្ធិប្រជាធិបតេយ្យ របស់កោះតៃវ៉ាន់ ខណៈដែលលោកស្រី ត្រៀមខ្លួនចាកចេញពីកោះនេះ ។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានសភា អាមេរិករូបនេះ បានបង្ហោះរូបភាព នៃកិច្ចប្រជុំរបស់លោកស្រី ជាមួយអនុប្រធានសភាតៃវ៉ាន់...
បរទេស ៖ ចំពេលមានការតវ៉ាយ៉ាងខ្លាំងក្លា ពីទីក្រុងប៉េកាំង ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi បានរំលឹកឡើងវិញ នូវសាមគ្គីភាព របស់ទីក្រុងវ៉ាស៊ីនតោន ជាមួយកោះតៃវ៉ាន់ និងការប្តេជ្ញាចិត្ត ដើម្បីការពារលទ្ធិប្រជាធិបតេយ្យ នៅលើទឹកដី ដែលគ្រប់គ្រង ដោយខ្លួនឯងមួយនេះ ក្នុងអំឡុងពេលកិច្ចប្រជុំមួយ កាលពីថ្ងៃពុធ ជាមួយមេដឹកនាំកោះ គឺលោកស្រី Tsai...
ភ្នំពេញ ៖ អ្នកវិភាគនៅកម្ពុជា បានចាត់ទុកថា ការព្យាយាមទៅបំពេញ ទស្សនកិច្ចនៅតៃវ៉ាន់ របស់លោក ស្រី Pelosi ប្រធានសភាតំណាងរាស្រ្ត អាមេរិកកាលពីពេលថ្មីៗនេះ គឺជាចេតនាបង្កហេតុក្នុងចេតនាអាក្រក់ នាំឱ្យមានការយាយីគម្រាម កំហែងនៅក្នុងតំបន់ និងសកលលោក ។ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានយល់ឃើញថា...
មណ្ឌលគិរីៈ ស្ត្រីវ័យ៤៥ឆ្នាំម្នាក់ ជាភរិយាស្របច្បាប់របស់ នាយកក្រុមហ៊ុនទូរសព្ទចល័តមួយប្រចាំខេត្តមណ្ឌលគិរី បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅស្ថាប័ណតុលាការ ដើម្បីទាមទាររកយុត្តិធម៌និងទាមទារសំណង ជំងឺចិត្តរហូតដល់ពីរម៉ឺនដុល្លាអាមេរិកថែមទៀតផង។ ករណីនេះត្រូវបានស្វាមីជំទាស់ច្រានចោលទាំងស្រុង។ ជុំវិញករណីនេះអង្គភាពដើមអម្ពិលនៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ គឺបានទទួលពាក្យបណ្តឹងដែលស្ត្រីរងគ្រោះ ដាក់ជូនទៅអយ្យការសាលាដំបូងខេត្តមណ្ឌលគិរី ព្រមទាំងបទសម្ភាសជាមួយអ្នកសារព័ត៌ មាន...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើឱសថនាំចូល ឡានដឹកទំនិញធុនធ្ងន់ សម្ភារៈផ្ទះបាយ គ្រឿងក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ដោយលើកឡើងពីសន្តិសុខជាតិ ដោយវិធានការទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា។...
រយៈពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានតាមដានការចុះផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន អំពីករណីអំពើហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន...
ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។ បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា...
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ផល សុផេង...
ភ្នំពេញ ៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ បានអំពាវនាវដល់សប្បុរសជន ចូលរួមឧបត្ថម្ភគាំទ្រដល់កម្លាំងជួរមុខ និងជនភៀសសឹកជាថវិកា ឬគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗ។ តាមរយៈសេចក្ដីអំពាវនាវរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ស្របពេលដែលបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ កំពុងបន្តអូសបន្លាយដោយសារការបន្តរំលោភបំពានរបស់...
ភ្នំពេញ ៖ មន្រ្តីយោធាយើងដែលម្នាក់ ដែលត្រូវទាហាន និងប៉ូលិសថៃ បាញ់ដោយប្រើកាំភ្លើងគ្រាប់ជ័រ និងគ្រាប់បែកផ្សែង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរចំភ្នែកនោះ បាននិងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យអង្គឌួង ។ មន្រ្តីយោធារូបនេះ គឺពលបាលឯក ម៉ន...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ