ភ្នំពេញ៖ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងងធនធានទឹកនិងឧតុនិយម បានផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ចម្រើនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ។ នាឱកាសដ៏មហាប្រសើរនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី ទេវតាថែរក្សាទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា...
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវ ,ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកជំទាវ បានផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ចម្រើនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ។ នាឱកាសដ៏មហាប្រសើរនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក...
បន្ទាប់ពី ឧបទ្វវហេតុធ្លាក់យន្តហោះ MU5735 នៃក្រុមហ៊ុនអាកាសចរណ៍ China Eastern បានកើតឡើង គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានយកចិត្តទុកដាក់ខ្ពស់ ចំពោះឧបទ្វវហេតុនេះ លោក Xi Jinping ប្រធានរដ្ឋចិនបាន ផ្តល់អនុសាសន៍សំខាន់ភ្លាមៗ តម្រូវឱ្យធ្វើការរុករក និងជួយសង្គ្រោះ ដោយពេញទំហឹង រៀបចំចាត់ចែងកិច្ចការពាក់ព័ន្ធ បន្ទាប់ពីឧបទ្ទវហេតុ ដោយសមរម្យហើយ បានចាត់បញ្ចូន...
ភ្នំពេញ៖ លោកបណ្ឌិត ឡី សុភាព ប្រធានសមាគមនសម្ពន្ធភាពអង្កការ-សមាគម និងវិស័យឯកជន នៅកម្ពុជា និងជានាយកវិទ្យាស្ថានអាជីវកម្មអន្តរជាតិ សាទរនិងគាំទ្រ គោលនយោបាយជាតិ ក្នុងការអប់រំបណ្តុះបណ្តាលបច្ចេកទេស ដល់សិក្ខាកាមប្រកបដោយវិជ្ជាជីវៈ និងគោលនយោបាយជាតិ សម្រាប់ការសិក្សាពេញមួយជីវិត ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញកាលពីពេលកន្លងទៅ ។ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ អភិវឌ្ឍន៍ដីធ្លី និងសំណង់ នៃវិទ្យាស្ថានអាជីវកម្មអន្តរជាតិ ជំនាន់ទី១ ដល់សិក្ខាកាម...
ហ្គូម៉ា/ សាធារណរដ្ឋកុងហ្គោ (DRC)៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ថា ក្រុមបេកជនរបស់អង្គការ សហប្រជាជាតិ នៃសាធារណរដ្ឋកុងហ្គោ ហៅកាត់ (MONUSCO) បានចំណាយពេលទៅកាន់តំបន់គ្រប់គ្រង ដោយកុលសម្ព័ន្ធកាលពីថ្ងៃសៅរ៍ ដែលមានគ្នា៨នាក់បានស្លាប់ ក្នុងអំឡុងពេលធ្លាក់ឧទ្ធម្ភាគចក្រ១គ្រឿង កាលពីថ្ងៃអង្គារនៅភាគឦសាននៃ DRC ។ ពិធីរំលឹកវិញ្ញាណក្ខន្ធបានធ្វើឡើង នៅថ្ងៃសៅរ៍នេះក្នុងទីក្រុង Goma...
បរទេស៖ អ្នកប្រឆាំងតស៊ូយ៉ាងស្វិតស្វាញ គឺប្រធានាធិបតី Volodymyr Zelensky របស់អ៊ុយក្រែន និយាយថា អ៊ុយក្រែន នឹងមិនព្រមទទួលស្គាល់ ទឹកដីផ្សេងទៀតឡើយ ហើយប្រជាជនរបស់លោក នឹងមិនទទួលយកអ្វី តិចជាងការបរាជ័យរបស់រុស្ស៊ីឡើយ។ យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ថ្មីមួយ ជាមួយលោក...
បរទេស៖ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby បានប្រកាសកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក នឹងបញ្ជូនជំនួយយោធាចំនួន ៣០០លានដុល្លារបន្ថែមទៀត ដល់ប្រទេសអ៊ុយក្រែន។ លោកបានបន្ថែមថា កញ្ចប់នេះនឹងរួមបញ្ចូល ប្រព័ន្ធរ៉ុក្កែតឡាស៊ែរ យន្តហោះគ្មានមនុស្សបើក យុទ្ធសាស្ត្រ Switchblade ដែលមានសមត្ថភាពកម្ទេចរថពាសដែក, យន្តហោះគ្មានមនុស្សបើក Puma , ឡានពាសដែកម៉ាកHumvees, គ្រាប់រំសេវ ,...
បរទេស៖ លោក Dmitry Peskov លេខាធិការសារព័ត៌មាន របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ នៅថ្ងៃសៅរ៍ថា ក្រុមហ៊ុន Shell ដែលជាក្រុមហ៊ុនថាមពលដ៏ធំ របស់ចក្រភពអង់គ្លេស នឹងមិនអាចទិញឧស្ម័នពីរុស្ស៊ីបានទេ ដោយសារតែការដាក់ទណ្ឌកម្ម ប្រឆាំងនឹងរុស្ស៊ី របស់ទីក្រុងឡុងដ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២...
ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២២ លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន បានជួបពិភាក្សាជាមួយលោក Don Pramudwinai ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ នៅសង្កាត់ Tunxi ខេត្តAn’hui ប្រទេសចិន ។ លោក Wang...
ថ្ងៃទី១ ខែមេសា ផ្លែឈើថៃត្រូវបានដឹកជញ្ជូន ទៅកាន់ប្រទេសចិន តាមរយៈផ្លូវដែកចិន-ឡាវ ជាលើកដំបូង ផ្លែឈើជើងនេះនឹងដាក់លក់ ក្នុងទីផ្សារនៅក្រុង Kunming មុនបណ្យឆេងម៉េង តាមការប៉ាន់ប្រមាណ។ បន្ទាប់ពីដឹកជញ្ជូនទៅកាន់ក្រុងវៀងច័ន្ទ រដ្ឋធានីប្រទេសឡាវ ធុរេនចំនួន៤០តោន និងដូងចំនួន២០តោន ដែលផលិតនៅថៃ បានដឹកពីស្ថានីយភាគខាងត្បូង ក្រុងវៀងច័ន្ទ នៃផ្លូវដែកចិន-ឡាវ នៅថ្ងៃទី១ ខែមេសា ហើយត្រូវដឹកជញ្ជូន...
ថ្ងៃទី២ ខែមេសា ឆ្នាំនេះជាខួបទី៤០ នៃការផ្ទុះសង្រ្គាមប្រជុំកោះ Malvinas។ កាលពី៤០ឆ្នាំមុន ដើម្បីដណ្ដើមយកមកវិញ នូវអធិបតេយ្យភាពលើប្រជុំកោះ Malvinas ដែលត្រូវពួកអាណានិគមទន្ទ្រានកាន់កាប់ អាហ្សង់ទីននិងអង់គ្លេសបានផ្ទុះអាវុធ ។ សង្គ្រាមនេះបានដំណើរការ អស់រយៈពេល៧៤ថ្ងៃ ទីបំផុត អាហ្សង់ទីនទទួលបរាជ័យ ។ ចាប់ពីពេលនេះតទៅ អធិបតេយ្យភាពរបស់ប្រជុំកោះ Malvinas បានក្លាយជាការឈឺចាប់ជារៀងរហូត ក្នុងដូងចិត្តរបស់ប្រជាជនអាហ្សង់ទីន...
ភ្នំពេញ: តុលាការរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ ប្រកាសសាលក្រមផ្តន្ទាទោស នាយិការ នៃក្រុមហ៊ុន Nutrilatt Master LM Co. LTD ដាក់គុកកំណត់១០ខែ និងពិន័យជាប្រាក់ចំនួន ៨លានរៀល ( ប្រមាណ ២.០០០$) សម្រាប់ដាក់ចូលក្នុងថវិកាជាតិ ជាប់ពាក់ព័ន្ធនឹងការចែកចាយ និងលក់ផលិតផលម្សៅទឹកដោះគោ ដែលគ្មានគុណភាព និងមានកម្រិតសារធាតុដែក...
ប្រជុំកោះ Malvinas ក្នុងប្រទេសអាហ្សង់ទីនត្រូវបាន ត្រួតត្រាដោយអង់គ្លេស ចាប់តាំងពីសតវត្សទី១៩កន្លងមក ។ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ ១៩៨២ ប្រទេសអាហ្សង់ទីន បានធ្វើសង្រ្គាមជាមួយអង់គ្លេស ដើម្បីដណ្ដើមនូវអធិបតេយ្យភាព លើប្រជុំកោះ Malvinasត្រឡប់មកវិញ។ សង្រ្គាមនេះមានរយៈពេល ៧៤ ថ្ងៃ ហើយបានបញ្ចប់ដោយជ័យជំនះ របស់អង់គ្លេស។ ថ្ងៃទី ២...
ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ គ្រោងចំណាយទុន វិនិយោគប្រមាណ ៨៨០លានដុល្លារអាមេរិក បានចាប់ផ្តើមដំណើរការសាងសង់ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងប្រើរយៈពេលសាងសង់ សរុបចំនួន ៣៦ខែ ឬ ៣ឆ្នាំ ដោយបានប្រើប្រាស់កម្មករ ប្រមាណជាង ១,០០០នាក់ ក្នុងនោះ ៧០ភាគរយជាពលករខ្មែរ។ តាមគម្រោងអាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ...
បរទេស៖ ប្រភពពីខាងក្នុងបាននិយាយប្រាប់ CNN ថា មន្ត្រីលោកខាងលិចមិនប្រាកដប្រជាថា រដ្ឋាភិបាលរបស់ពួកគេ នឹងយល់ព្រម ផ្តល់ការធានាសន្តិសុខស្របច្បាប់ ដល់ប្រទេសអ៊ុយក្រែន ដែលស្រដៀងនឹងមាត្រា៥ របស់អង្គការណាតូ នោះទេ។ ។ បណ្តាញព័ត៌មានបានរាយការណ៍ កាលពីថ្ងៃសុក្រថា សេចក្តីប្រាថ្នារបស់រដ្ឋាភិបាលទីក្រុងគៀវ ប្រហែលជាមិនត្រូវបានគេពេញចិត្តឡើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២...
បរទេស៖ កាសែត New York Times បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់សម្តីមន្ត្រីអាមេរិក ដែលមិនបញ្ចេញឈ្មោះថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នឹងដើរតួជាអន្តរការី ដើម្បីជួយបញ្ជូនរថក្រោះផលិត ដោយសូវៀត ទៅឱ្យកាន់អ៊ុយក្រែន។ រដ្ឋាភិបាលទីក្រុងគៀវ បានកំពុងអង្វរលោកខាងលិច ឲ្យផ្គត់ផ្គង់អាវុធធុនធ្ងន់ជាងនេះ ចាប់តាំងពីការចាប់ផ្តើម យុទ្ធនាការយោធារបស់រុស្ស៊ី កាលពីចុងខែកុម្ភៈ វាយប្រហារអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT...
បរទេស៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានការពារកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលបានព្រមព្រៀង នាពេលថ្មីៗនេះជាមួយឥណ្ឌា។ លោក Morrison បាននិយាយថា ការសម្រេចចិត្តពង្រឹងទំនាក់ទំនង ជាមួយប្រទេសមួយ ដែលបានបដិសេធមិនទទួលស្គាល់ យុទ្ធនាការយោធារបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន មិនធ្វើឱ្យខូចដល់ការគាំទ្រ របស់ទីក្រុងកង់បេរ៉ា សម្រាប់ទីក្រុងគៀវនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២...
ភ្នំពេញ៖ ផ្ដាំទៅកាន់ក្រុមអ្នកវិភាគជាតិ និងអន្តរជាតិមួយចំនួន ដែលតែងតែរិះគន់ បែបមូលបង្កាច់ លើទំនាក់ទំនងកម្ពុជា-ចិន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សង្ឃឹមអ្នកវិភាគមិនចាត់ទុក ការធ្វើព្រលានយន្ដហោះ អន្តរជាតិសៀមរាប ជាផ្នែកមួយនៃការពង្រឹងយោធាចិន នៅក្រៅប្រទេស ឬនៅក្នុងប្រទេសកម្ពុជានោះទេ ខណៈកម្ពុជា មិនត្រូវការវត្តមានយោធាចិន ឬយោធាបរទេស នៅលើទឹកដីរបស់ខ្លួនឡើយ។ ថ្លែងចេញពីទឹកដីនៃខេត្តសៀមរាបអង្គរ នៅព្រឹកថ្ងៃទី៣...
ភ្នំពេញ៖ ថ្លែងចេញពីខេត្តសៀមរាប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២នេះ បានចេញមុខបញ្ជាក់យ៉ាងច្បាស់ៗថា កម្ពុជាមិនត្រូវការយោធាចិន ឬយោធាបរទេសណាមួយ នៅលើទឹកដីរបស់ខ្លួនឡើយ។ ការចេញមកបញ្ជាក់បែបនេះ ធ្វើឡើងដើម្បីឆ្លើយតប ទៅនឹងក្រុមអ្នកវិភាគមួយចំនួន លើការមូលបង្កាច់ថា យោធាចិន នឹងមានវត្តមាន នៅលើទឹកដីកម្ពុជា តាមរយៈការវិយោគ លើព្រលានយន្ដហោះថ្មីជាច្រើន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជាឱ្យរដ្ឋាករទឹក ខេត្តសៀមរាប ចាត់ចែងដោះស្រាយបញ្ហាកង្វះទឹកស្អាត សម្រាប់ប្រើប្រាស់ នៅក្នុងតំបន់ព្រលានយន្តហោះសៀមរាបថ្មី។ ការដាក់បទបញ្ជានេះធ្វើឡើង ក្នុងឱកាសសម្ដេច អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី នៅព្រឹកថ្ងៃអាទិត្យ ទី៣ ខែមេសា ឆ្នាំ២០២២។
ភ្នំពេញ៖ ថ្លែងចេញពីកម្មវិធីចុះពិនិត្យការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ កុំយល់ច្រឡំថា ព្រលានយន្ដហោះ សៀមរាបថ្មី ផ្ដល់ប្រយោជន៍ផ្ដាច់មុខដល់ភាគីចិន។ ក្នុងន័យនេះសម្ដេចចង់សំដៅថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីនេះ នឹងត្រូវបានប្រើប្រាស់ សម្រាប់ទាក់ទាញភ្ញៀវទេសចរទូទាំងពិភពលោក ឱ្យមកទស្សនាក្នុងប្រទេសកម្ពុជា មិនមែនសម្រាប់តែទេសចរចិននោះទេ។
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី នៅព្រឹកថ្ងៃអាទិត្យ ទី៣ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រសិទ្ធនាមខេត្តសៀមរាប ជាតារារះនៅទិសឧត្តរ ។
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចុះពិនិត្យ ការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី នៅព្រឹកថ្ងៃអាទិត្យ ទី៣ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហើបថា ខេត្តសៀមរាប អាចនឹងត្រូវរៀបចំ ឱ្យមានទីក្រុងរណបមួយទៀត នៅនៅតំបន់ព្រលានយន្តហោះថ្មី ខណៈខេត្តមួយនេះ មានការអភិវឌ្ឍស្ទើរគ្រប់វិស័យជាបន្តបន្ទាប់។
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ បាននិងកំពុងអញ្ជើញចុះពិនិត្យ ការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ យោងតាមហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានឱ្យដឹងថា អាកាសយានដ្ឋាន អន្តរជាតិថ្មីនេះ...
ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ «WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ដណ្តើមខ្សែក្រវាត់ពិភពលោក ដំបូងបង្អស់នៅកម្ពុជា International Professional Combat Council (IPCC) និងការឈ្នះប្រាក់លាន ច្រើនសន្ធឹកសន្ធាប់ត្រូវបានប្រកាសចាប់ផ្តើមជាផ្លូវការ នៅថ្ងៃសៅរ៍ ទី២ ខែមេសា ក្នុងកម្មវិធីសន្និសីទសារព័ត៌មាន ដែលត្រូវបានធ្វើឡើងនៅឯស្ថានីយទូរទស្សន៍ ថោនហ្វូល អេចឌីធីវី។ ថ្លែងក្នុងកម្មវិធីខាងលើ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានមានប្រសាសន៍ថា៖ «កម្មវិធី WURKZ ប្រដាល់គុនខ្មែរ ប្រចាំប្រទេស ជាកម្មវិធីថ្មីមួយ និងធំបំផុតប្រចាំឆ្នាំ២០២២។ កម្មវិធីនេះ នឹងជួយពង្រឹងសមត្ថភាព និងហ្វឹកហាត់ ដល់កីឡាករប្រដាល់គុនខ្មែរ ត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ ព្រមទាំងលើកមុខមាត់ វិស័យគុនខ្មែរផងដែរ»។ ទន្ទឹមនឹងនេះ អ្នកស្រី គង់ កុសល នាយិកាផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ «កម្មវិធីនេះនឹងក្លាយជាប្រវត្តិសាស្ត្រថ្មីមួយទៀត ក្នុងការជួយផ្សព្វផ្សាយក្បាច់គុណបុរាណខ្មែរ ទៅកាន់ពិភពលោក ហើយភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ដែលត្រូវបានផលិតផលឡើង ដោយកូនខ្មែរ ១០០ ភាគរយ ពិតជាមានកិត្តិយស និងមោទកភាពជាខ្លាំង ដែលបានសហការនាំយកកម្មវិធីនេះឡើង»។ លោកជំទាវ វ៉ា នីតា នាយិកាប្រតិបត្តិ ក្រុមហ៊ុនថោនគ្រុបបានលើកឡើងថា៖«គោលបំណងសំខាន់ ដែលយើងរួមគ្នាបង្កើតកម្មវិធីនេះឡើង គឺដើម្បីលើកស្ទុយ ដល់ក្បាច់គុណបុរាណខ្មែរ ឲ្យកាន់តែមានភាពល្បីល្បាញ និងលើកទឹកចិត្តដល់អ្នកជំនាន់ក្រោយ ឲ្យបន្តវេនថែរក្សាសម្បត្តិ វប្បធម៌ខ្មែរដ៏ផូរផង់មួយនេះ»។ ចំណែកឯ លោក គឹម ស្រ៊ុនកុសល តំណាងស្ថាប័ន IPCC ពិភពលោកប្រចាំប្រទេសកម្ពុជា និងជាទីប្រឹកក្សាក្រុមហ៊ុនថោនគ្រុប បានសម្តែងចំណាប់អារម្មណ៍ យ៉ាងដូច្នេះថា៖«គុនខ្មែរត្រូវបានស្វាគមន៍ ចូលជាសមាជិកគ្រួសារ ស្ថាប័នប្រដាល់អន្តរជាតិ IPCC។កិច្ចខិតខំប្រឹងប្រែង នៃពិភពប្រដាល់គុនខ្មែរ បានធ្វើឲ្យពិភពលោក រំជើបរំជួលទទួលស្គាល់ ពីភាពរស់រវើកនៃក្បាច់គុនខ្មែរ យ៉ាងសម្បូរបែប ដែលវាគឺជាមោទកភា ព ជាតិខ្មែរជាខ្លាំង។ ជោគជ័យនេះ បានកើតចេញពីស្មារតីខ្មែរ ដែលរួបរួមសាមគ្គីគ្នា»។ «WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ត្រូវបានរៀបចំដោយស្ថានីយទូរទស្សន៍ ថោ ន ឧបត្ថម្ភផ្តាច់មុខដោយភេសជ្ជៈប៉ូវកម្លាំងវើក WURKZ និងក្រោម ការ សហការ ជាមួយ សហព័ន្ធ កីឡា ប្រដាល់ គុន ខ្មែរ។ វាជាការរៀបចំកម្មវិធីប្រដាល់ នៅ១១ខេត្ត-ក្រុង ដើម្បីផ្តល់ឱកាស ដល់កីឡាករគុនខ្មែរ ធ្វើការបញ្ចេញសមត្ថភាព និងប្រកួតដណ្តើមយកខ្សែក្រវាត់ពិភពលោក IPCC និងប្រាក់លានច្រើនសន្ធឹកសន្ធាប់សរុប ១២០ លានរៀល។ ក្នុងនោះ កីឡាករប្រដាល់គុនខ្មែរ ជ័យលាភីលេខ១ ក៏នឹងទទួលបានប្រាក់រង្វាន់ ពីភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ចំនួន ៤៨ លានរៀល ឬស្មើទៅនឹង ១ម៉ឺន២ពាន់ដុល្លារអាមេរិក ដែលជារង្វាន់ច្រើន មិនធ្លាប់មានពីមុនមក ព្រមទាំងក្លាយជាម្ចាស់ខ្សែក្រវាត់ពិភពលោក IPCC។ អ្វីដែលកាន់តែអស្ចារ្យទៀតនោះ កីឡាករផ្សេងទៀត ដែលបានរក្សាកៅអី ចូលរួមក្នុងកម្មវិធីនេះ ក៏នឹងទទួលបានប្រាក់រង្វាន់យ៉ាងច្រើនផងដែរ រួមមាន៖ ជើងឯករងលេខ ២ ទទួលបានទឹកប្រាក់ ២៤លានរៀល ស្មើ ៦ពាន់ដុល្លារអាមេរិកកីឡាករលេខ ៣ និងលេខ ៤ ទទួលបានទឹកប្រាក់ ៨ លានរៀល ស្មើ ២ពាន់ដុល្លារអាមរិក ក្នុងមួយនាក់ រីឯកីឡាករ១០រូបផ្សេងទៀតនឹងទទួលបានទឹកប្រាក់ លើកទឹកចិត្តចំនួន ៤ លានរៀល ស្មើនឹង១ពាន់ដុល្លារអាមេរិក ក្នុងមួយនាក់។ ក្នុងកម្មវិធីសន្និសីទសារព័ត៌មាននេះដែរ ក៏មានការចាប់ឆ្នោតបែងចែកក្រុម A និង B សម្រាប់កីឡាករ ចំនួន១២រូបដែលបានឈ្នះការប្រកួតជម្រុះ នៅថ្ងៃទី១២ខែមីនាកន្លងមក។ ជើងខ្លាំងទាំងនេះ នឹងត្រូវចូលរួមកម្មវិធី «WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ដែលនឹងចាប់ផ្តើម ក្នុងខែមេសាខាងនេះ។...
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានណែនាំឲ្យខណ្ឌរដ្ឋបាលជលផល មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ យកឧបករណ៍ និងសម្ភារមួយចំនួនដែលរឹបអូស បានពីបទល្មើសនេសាទ ទៅប្រើប្រាស់ជាប្រយោជន៍ក្រោយពីតុលាការ បានជម្រះក្តីរួចរាល់។ដូចជាស្បៃមុង យកទៅធ្វើទ្រុងចិញ្ចឹមមាន់ និងជារនាំងបាំងសួនបន្លែ ដោយឡែក ទូកម៉ាស៊ីនឬកាណូត គួរទុកប្រើប្រាស់បម្រើឲ្យការងារជលផល។ ការណែនាំនេះធ្វើឡើងក្នុងឱកាសលោករដ្ឋមន្រ្តី អញ្ជើញចូលពិនិត្យឧបករណ៍ ដែលរឹបអូសបានពីបទល្មើស នៅសង្កាត់រដ្ឋបាលជលផលភ្នំក្រោម នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២២នេះ។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក វេង សាខុន បានឱ្យដឹងថា យោងតាមរបាយការណ៍ របស់ខណ្ឌរដ្ឋបាលជលផលសៀមរាប និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឲ្យដឹងថា ៖ – សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផល ចេញអន្តរាគមន៍ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅចំណុចភូមិទី៧ សង្កាត់ចុងឃ្នៀសបានដកហូតឃាត់ទុក វត្ថុតាងបទល្មើស (ជនសង្ស័យបានរត់គេចខ្លួនបាត់) មានឧបករណ៍អួនអូសទឹកសាបចំនួន០២ វង់។ – គិតចាប់ពីថ្ងៃទី២ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ បានបង្ក្រាបបទល្មើសឧបករណ៍អួន អូសទឹកសាប ១៧វង់ ម៉ាញ់៣វង់ អួនហ៊ុម ៤វង់ កាណូត ៤៦គ្រឿង ម៉ាស៊ីន ១៤ គ្រឿង បញ្ជូនសំណុំរឿងទៅតុលាការ ១១ករណី និងចេញដីកាកោះ១១នាក់។ ជាមួយគ្នានេះលោក រដ្ឋមន្ត្រីបានណែនាំឲ្យ ខណ្ឌរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កសាងសំណុំរឿងទាំងជនល្មើស និងវត្ថុតាងដែលរឹបអូសបាន៕
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២២ កម្ពុជា បាននាំចេញអង្ករ ក្រៅប្រទេស បានចំនួន ១៧០ ៥៣៩តោន កើនឡើងចំនួន ១៦ ៨៥១តោន (១០,៩៦%) បើធៀបនឹងបរិមាណនាំចេញ ក្នុងរយៈពេល...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ស្អែកនេះ នឹងអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ នេះបើយោងតាមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ទទួលបានសិទ្ធិវិនិយោគ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ស្អែកនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ទទួលបានសិទ្ធិវិនិយោគដោយក្រុមហ៊ុនអាកាស យានដ្ឋានអន្តរជាតិសៀមរាប (AIAI) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Yunnan Investment Holdings របស់ចិនក្នុងចំនួនទឹកប្រាក់ ៨៨០លានដុល្លារ និងត្រូវបានសាងសង់លើផ្ទៃដី ៧៥០ ហិកតា។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ស្ថិតនៅក្នុងលំដាប់ 4E ដោយមានផ្លូវរត់ប្រវែង ៣,៦០០ ម៉ែត្រ ទទឹង ៤៥ ម៉ែត្រ មាន៣៨ ចំណតយន្តហោះ និងមានក្រឡាផ្ទៃស្ថានីយអ្នកដំណើរជាង ៨ ម៉ឺនម៉ែត្រការ៉េ ដែលអាចទទួលអ្នកដំណើរប្រចាំឆ្នាំបានប្រមាណ ៧ លាននាក់ និងស្ថិតក្រោមកិច្ចព្រមព្រៀងគម្រោងវិនិយោគ BOT ៥៥ ឆ្នាំ។ តាមរយៈអាកាសយានដ្ឋានថ្មី នេះគឺជាគម្រោងកម្រិតយុទ្ធសាស្ត្ររវាងប្រទេសចិន និងកម្ពុជា ដែលនឹងនាំមកនូវការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងជំនួសអាកាសយានដ្ឋានចាស់ដែលមិនអាចទទួលយន្តហោះធំៗ និងមកពីតំបន់ឆ្ងាយៗ ។ មួយវិញទៀត វានឹងធ្វើឱ្យតំបន់នៅជុំវិញ អាកាសយានដ្ឋាននេះ មានការរីកចម្រើនផងដែរ ៕
ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល ថ្លែងក្នុងពិធីប្រកាសទទួលស្គាល់យុវជន ជាសមាជិក គណបក្សប្រជាជនកម្ពុជា ស្រុកជើងព្រៃ (ខេត្តកំពង់ចាម នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២)។ លោក បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរ ចំពោះការចូលរួមរបស់យុវជន យុវនារី ជាសមាជិកថ្មីនៅក្នុងមហាគ្រួសារដ៏កក់ក្តៅនៃគណបក្សប្រជាជនកម្ពុជា។...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម ខណៈពេលដែលអេស្ការវទ័រកំពុងកាយដី ដើម្បីសាងសង់ធ្វើអគារត្រង់ចំណុចការដ្ឋានសួនសត្វក្នុងកាស៊ីណូអូស្មាច់រីសត។ ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះ បណ្តាលឱ្យអ្នកបើកបរអេស្ការវទ័រ រងរបួសជាទម្ងន់និងខូចខាតគ្រឿងចក្រអេស្កានោះ។...
ថៃ៖ លោកស្រី ថែ ថងថាន ស៊ីណាវ៉ាត់ មិនលាលែងពីតំណែងនាយករដ្ឋមន្រ្តីរបស់ថៃទេ ហើយថែមទាំងចាប់ដៃសាមគ្គី ដោយមិនឱ្យចាញ់ខ្មែរឡើយ ក្រោយពីជួបប្រជុំគ្នា។ ពួកគេបានសន្យាថា មិនឱ្យជាតិថៃបែកបាក់។ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសថៃ។
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស ៖ ប៉ូលិសថៃ បាននិយាយកាលពីថ្ងៃអង្គារថា ជនសង្ស័យចំនួន ១២ នាក់ត្រូវបានចាប់ខ្លួនជាមួយនឹងកាំភ្លើងចំនួន ១៨ ដើម និងគ្រាប់ជាង ៣០.០០០ គ្រាប់ ដែលត្រូវបានរឹបអូស ជាផ្នែកមួយ...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២៥ បានចេញប្រកាសផ្អាកការងារ បណ្ដោះអាសន្ន ចំពោះលោកឧត្ដមសេនីយ៍ទោ កាន វឌ្ឍនា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ