បរទេស៖ អ្នកនាំពាក្យរបស់លោក Boris Johnson បាននិយាយកាលពីថ្ងៃសុក្រថា នាយករដ្ឋមន្ត្រីអង់គ្លេសគឺលោក Boris Johnson មិនគាំទ្រគំនិតចង់សម្លាប់ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីនទេ ។ នៅពេលសួរដោយអ្នកសារព័ត៌មាន ថាតើគាត់យល់ស្របជាមួយ សមាជិកព្រឹទ្ធសភាអាមេរិក Lindsey Graham ដែលបានអំពាវនាវឱ្យ “នរណាម្នាក់នៅក្នុងប្រទេសរុស្ស៊ី” ធ្វើឃាតមេដឹកនាំប្រទេសរុស្ស៊ី ឬអត់នោះ...
បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា សមាជិកព្រឹទ្ធសភាអាមេរិក Lindsey Graham ត្រូវបានជំរុញនៃភាពឆ្កួតលីលា ទៅលើភាពតានតឹងដែលកំពុងបន្ត រវាងទីក្រុងម៉ូស្គូ និងលោកខាងលិច។ បន្ទាប់ពីសមាជិក ព្រឹទ្ធសភាអាមេរិករូបនេះ បានអំពាវនាវពីអ្នកនយោបាយ ឲ្យធ្វើឃាតប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃសៅរ៍ ទី៥ ខែមីនា ឆ្នាំ២០២២នេះថា កាលពីមួយខែមុន មេដឹកនាំចិន ហ្ស៊ី ជិនពី (Xi Jinping) បានប្រកាសថា “គ្មានដែនកំណត់” ចំពោះទំនាក់ទំនងដែលទើប នឹងពង្រឹងថ្មីរបស់ក្រុងប៉េកាំង ជាមួយនឹងរុស្ស៊ី ឡើយ ។ លោក និងសមភាគីរុស្ស៊ីលោក...
វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃសៅរ៍ ទី០៥ ខែមីនា ឆ្នាំ២០២២នេះថា លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានដល់ប្រាប់ BBC ថា លោកជឿជាក់ថា អ៊ុយក្រែន អាចឈ្នះសង្គ្រាមរបស់ខ្លួនជាមួយ រុស្ស៊ី ។ លោកមិនអាចអះអាងថា ជម្លោះនឹងអូសបន្លាយ រហូតដល់ពេលណានោះទេ...
ញូវយ៉ក៖ អ្នកការទូតកំពូល មកពីក្រុមប្រទេសសេដ្ឋកិច្ចទាំង៧ (G-7) បានអំពាវនាវឱ្យរុស្ស៊ីបញ្ឈប់ជាបន្ទាន់ នូវការវាយលុករបស់ខ្លួន លើអ៊ុយក្រែន និងដកកងកម្លាំងយោធារបស់ខ្លួន ដោយព្រមានពីលទ្ធភាព នៃការដាក់ទណ្ឌកម្មបន្ថែមទៀត។ សេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយ ដោយប្រទេសសេដ្ឋកិច្ចធំជាងគេ ចំនួន៧ របស់ពិភពលោក បានពង្រឹងការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការសម្របសម្រួលការពិន័យសេដ្ឋកិច្ច ដែលផ្តោតលើប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីបេឡារុស្ស លោក...
ភ្នំពេញ៖ បន្ទាប់ពីមានការអំពាវនាវ ពីសំណាក់រាជរដ្ឋាភិបាល ឲ្យក្រុមហ៊ុនឯកជនក្នុងស្រុក និងក្រៅស្រុកទិញភាគហ៊ុន ពីគម្រោងព្រលានយន្តហោះអន្តរជាតិតេជោ គេសង្កេតឃើញថាមានក្រុមហ៊ុន ក្នុងស្រុកជាច្រើនបាននាំគ្នាវិនិយោ គទិញភាគហ៊ុន ពីគម្រោងព្រលានយន្តហោះនេះ។ ពោលគឺមានក្រុមហ៊ុន ជិត១០ហើយដែលទិញគម្រោង ព្រលានយន្តហោះអន្តរជាតិតេជោ ដែលវិនិយោគដោយលោក ឧញ៉ា ពុង ឃាវសែ។ ជាក់ស្តែងធនាគារ ហត្ថា ម.ក វិនិយោគ ១៥លានដុល្លាអាមេរិក...
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី៤ ខែមីនា បានឯកភាពផ្តល់ថវិកាសរុបចំនួន ២៦៤,០៨៦ដុល្លារ ក្រោមជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ គូសាណូណិ សម្រាប់ការដំឡើងឧបករណ៍សិប្បនិម្មិត រណប និងព្យាបាលដោយចលនា នៅមជ្ឈមណ្ឌលស្តារលទ្ធភាព ពលកម្មកាយសម្បទាខេត្តក្រចេះ ការសាងសង់ឡើងវិញស្ថានីយ ផលិតទឹកស្អាតខ្នាតតូច នៅក្នុងឃុំចំនួន៨ ក្នុងខេត្តចំនួន៤ និងការផ្តល់ឧបករណ៍ផ្គត់ផ្គង់ទឹកស្អាត នៅសាលារៀនក្តីសង្ឃឹមកាណាន ក្នុងខេត្តកំពង់ឆ្នាំង។...
តេអេរ៉ង់៖ បន្ទាប់ពីមានការលំបាកជាង ៣ឆ្នាំមក អ៊ីរ៉ង់កំពុងរៀបចំ ដើម្បីទទួលបានចំណែក យុត្តិធម៌របស់ខ្លួននៅក្នុងទីផ្សារប្រេង និងឧស្ម័ន ជាមួយនឹងក្តីសង្ឃឹមនៃការឈានដល់ កិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីជាមួយ មហាអំណាចពិភពលោក នៅទីក្រុងវីយែន។ អ៊ីរ៉ង់មានផែនការសម្រាប់យុគសម័យ ក្រោយការដាក់ទណ្ឌកម្មក្នុងការ វិនិយោគក្នុងឧស្សាហកម្ម ថាមពលរបស់ខ្លួន ដោយការបើករោងចក្រចម្រាញ់ប្រេងថ្មី ការសាងសង់បំពង់បង្ហូរប្រេងថ្មី និងការពង្រឹងទំនាក់ទំនងអន្តរជាតិ ដើម្បីពង្រីកឱកាសសេដ្ឋកិច្ច។ កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់ លោក...
តែអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា អ៊ីរ៉ង់ នឹងមិនទទួលស្គាល់បន្ទាត់ក្រហម របស់ខ្លួននោះទេ បើទោះបីជាលោកខាងលិច ប្រញាប់ប្រញាល់ឈានដល់ កិច្ចព្រមព្រៀងមួយនៅក្នុង កិច្ចចរចានុយក្លេអ៊ែរនៅទីក្រុងវីយែន ក៏ដោយ។ លោក Hossein Amir Abdollahian បានធ្វើការកត់សម្គាល់នៅក្នុង ការសន្ទនាតាមទូរស័ព្ទជាមួយប្រធាន គោលនយោបាយការបរទេស របស់សហភាពអឺរ៉ុបលោក Josep Borrell នេះបើយោងតាមគេហទំព័រ ក្រសួងការបរទេស។...
គៀវ៖ អាជ្ញាធរអ៊ុយក្រែនបានឲ្យដឹងថា យោធារុស្ស៊ីបានចាប់យក រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលជារោងចក្រធំបំផុតនៅអឺរ៉ុប នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អធិការរដ្ឋសម្រាប់ បទប្បញ្ញត្តិនុយក្លេអ៊ែរ អ៊ុយក្រែនបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយនៅលើ បណ្ដាញសង្គម Facebook ថា រោងចក្រនេះត្រូវបានរឹបអូស បន្ទាប់ពីការបាញ់ផ្លោង ដែលបណ្តាលឱ្យមានអគ្គីភ័យ នៅរោងចក្រនេះ។ ទីភ្នាក់ងារនេះបានឲ្យដឹងថា បច្ចុប្បន្នបុគ្គលិកអ៊ុយក្រែន...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចោទប្រកាន់មេដឹកនាំណាតូថា បានផ្តល់ “ភ្លើងខៀវសម្រាប់ការទម្លាក់គ្រាប់បែក បន្ថែមទៀតនៃទីក្រុងនានា របស់អ៊ុយក្រែន” ដោយណាតូបដិសេធនៅក្នុងកិច្ចប្រជុំកំពូល កាលពីថ្ងៃសុក្រដើម្បីបង្កើតតំបន់ “មិនហោះហើរ” លើអ៊ុយក្រែនដោយនិយាយថា អ្នកដែលប្រឆាំងនឹងការផ្លាស់ប្តូរនេះ ទទួលខុសត្រូវចំពោះការស្លាប់ ជនស៊ីវិលនាពេលអនាគត។ យោងតាមសារព័ត៌មាន Axios ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា...
ភ្នំពេញ៖ ចិន បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា និងគាំទ្រដល់បេសកកម្មរបស់លោក ប្រាក់ សុខុន ក្នុងនាមជាប្រេសិតពិសេស របស់ប្រធានអាស៊ាន ដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ។ ក្នុងជំនួបជាមួយលោកស្រី យ៉ាង យ៉ាន់យី តំណាងពិសេសរបស់លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២...
បឺលីន៖ អធិការបតីអាល្លឺម៉ង់ Olaf Scholz បានឲ្យដឹងថា ប្រទេសរបស់លោក និងអង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង (NATO) នឹងមិនដើរតួនាទីយ៉ាងសកម្ម នៅក្នុងជម្លោះអ៊ុយក្រែននោះទេ ។ លោក Scholz បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានមួយបន្ទាប់ពី បានទៅទស្សនាបញ្ជាការប្រតិបត្តិការរបស់ Bundeswehr ថា “វាច្បាស់ណាស់ សម្រាប់ពួកយើងថា នឹងមិនមានការចូលរួម...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងនៅក្នុងកិច្ចសន្ទនា តាមទូរស័ព្ទ ជាមួយអធិការបតី អាល្លឺម៉ង់លោក Olaf Scholz កាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ី បើកចំហរក្នុងការសន្ទនាជាមួយអ៊ុយក្រែន។ វិមានក្រឹមឡាំងបានឲ្យដឹងថា មេដឹកនាំរុស្ស៊ីបានឲ្យដឹងថា ទីក្រុងមូស្គូមានបំណងចង់បន្ត ការសន្ទនាជាមួយអ៊ុយក្រែន និងចង់បានសន្តិភាព ប្រសិនបើការទាមទារសន្តិសុខទាំងអស់របស់រុស្ស៊ីត្រូវបានបំពេញ។ លោកពូទីន សង្ឃឹមថាទីក្រុងគៀវ...
បរទេស៖ ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky បានអំពាវនាវឱ្យ មានសាមគ្គីភាព នៅក្នុងសារមួយ ដែលត្រូវបានផ្សព្វផ្សាយ ទៅកាន់មនុស្សរាប់ពាន់នាក់ ដែលបានប្រមូលផ្តុំគ្នា នៅក្នុងទីក្រុងនានា ទូទាំងទ្វីបអឺរ៉ុប កាលពីថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន Axios ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក...
ប៉េកាំង៖ បេសកជនចិន បានអំពាវនាវឱ្យភាគី ជម្លោះអ៊ុយក្រែន ធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន និងធ្វើការរួមគ្នា ដោយមានជំនួយពីទីភ្នាក់ងារ ថាមពលបរមាណូ អន្តរជាតិ (IAEA) ដើម្បីធានាសុវត្ថិភាព នៃកន្លែងនុយក្លេអ៊ែរ ដែលពាក់ព័ន្ធ នៅក្នុងប្រទេសអ៊ុយក្រែន។ លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ចិន ប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថា ប្រទេសចិន យកចិត្តទុកដាក់យ៉ាងខ្លាំង...
សេអ៊ូល៖ អគ្គសេនាធិការចម្រុះ របស់កូរ៉េខាងត្បូង (JCS) បានឲ្យដឹងនៅព្រឹកថ្ងៃសៅរ៍នេះថា កូរ៉េខាងជើង បានបាញ់មីស៊ីលមិនស្គាល់អត្តសញ្ញាណ ដែលសន្មតថាជាមីស៊ីលផ្លោង ចូលទៅក្នុងដែនទឹកភាគខាងកើតរបស់ខ្លួន។ ប្រភពពី JCS បានឲ្យដឹងថា ខ្លួនបានរកឃើញមីស៊ីលផ្លោង ដែលសង្ស័យថា បានបាញ់ចេញពីតំបន់ Sunan ក្នុងទីក្រុងព្យុងយ៉ាង នៅម៉ោងប្រហែល ៨ និង៤០ នាទីព្រឹក នេះបើយោងតាមការចុះផ្សាយ...
ភ្នំពេញ៖ កម្ពុជា បានបញ្ជាក់ប្រាប់ពីហេតុផល ដល់មិត្តចិន ជុំវិញករណីរាជរដ្ឋាភិបាលកម្ពុជា សម្រេចចិត្តចូលរួមជាប្រទេសសហស្ថាបនិក នៃសេចក្តីសម្រេចចិត្ត នៃកិច្ចប្រជុំពិសេសបន្ទាន់របស់ មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីស្ថានការណ៍ នៅក្នុងប្រទេសអ៊ុយក្រែន ។ ការបញ្ជាក់ប្រាប់ពីហេតុផលនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ រវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោកស្រី យ៉ាង យ៉ាន់យី...
បរទេស៖ ប្រទេសរុស្ស៊ីបានលុបចោលការបាញ់បង្ហោះគ្រាប់រ៉ុក្កែត Soyuz-2.1b របស់ខ្លួននៅថ្ងៃសុក្រនេះ បន្ទាប់ពីក្រុមហ៊ុន OneWeb ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍ ដែលជាម្ចាស់នៃបន្ទុក គឺបានបដិសេធមិនផ្តល់ការធានាផ្នែកច្បាប់បន្ថែមដោយថា ផ្កាយរណបរបស់ខ្លួននឹងមិនត្រូវបានប្រើសម្រាប់គោលបំណងយោធានោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ការលុបចោលនេះមិនមានការភ្ញាក់ផ្អើលទេ ដោយសារតែ កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុន OneWeb បានប្រកាសនៅលើគណនី...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានណែនាំពីការចាត់វិធានការ ចំពោះមន្ត្រីរាជការក្រសួងមហាផ្ទៃ ដែលមានវិសមិតភាព ក្នុងការបំពេញ មុខងារសាធារណៈ និងការប្រកបវិជ្ជាជីវៈជាមេធាវី ។ យោងតាមសេចក្ដីណែនាំរបស់ ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានឱ្យដឹងថា កន្លងមក ក្រសួងមហាផ្ទៃ បានចេញសេចក្តីណែ ស្តីពីវិសមិតភាព ក្នុងការបំពេញមុខងារសាធារណៈ និង ការប្រកបវិជ្ជាជីវៈជាមេធាវី របស់មន្ត្រីរាជការ...
បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា “អ្នកស្ម័គ្រចិត្ត” មកពីបរទេសប្រហែល ១៦ ០០០នាក់ កំពុងធ្វើដំណើរទៅកាន់អ៊ុយក្រែន ដើម្បីប្រយុទ្ធ ប្រឆាំង នឹងប្រទេសរុស្ស៊ី ។ លោកបានបន្ថែមថា ពួកសកម្មប្រយុទ្ធកំពុងមក ខណៈដែលប្រទេសនេះ បន្តទទួលបានជំនួយយោធា យ៉ាងច្រើនពីបរទេស...
ភ្នំពេញ ៖ លោក Joo-Ok Lee ប្រធានកម្មវិធីតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជាសមាជិក នៃគណៈកម្មការប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក បានសរសើរចំពោះវឌ្ឍនភាព និងរីកចម្រើនរបស់កម្ពុជា ទោះស្ថិតក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ-១៩ ។ ក្នុងជំនួបពិភាក្សាការងារជាមួយលោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៣ មីនា លោក...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ២១ ប្រវែងសរុប ៦៣,៦គីឡូម៉ែត្រ (ក្រុងតាខ្មៅ-ជ្រៃធំ ព្រំដែនកម្ពុជា-វៀតណាម) នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ ។ សូមជម្រាបជូនថា ផ្លូវជាតិលេខ២១ មានប្រវែងសរុប ៦៣,៦គីឡូម៉ែត្រ ពីក្រុងតាខ្មៅដល់ជ្រៃធំ...
បរទេស៖ ការមិនទទួលស្គាល់អ៊ុយក្រែន និង ប្រទេស ហ្សកហ្ស៊ី ឱ្យចូលទៅក្នុងអង្គការណាតូ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ , នេះបើតាមអធិការបតីអាល្លឺម៉ង់ គឺលោក Olaf Scholz បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ ZDF កាលពីថ្ងៃព្រហស្បតិ៍ ដោយធ្វើអត្ថាធិប្បាយអំពីជម្លោះបច្ចុប្បន្នរវាងទីក្រុងគៀវ និងរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២...
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានថ្កោលទោសការលើកឡើង “ក្លែងក្លាយ” និង “គួរឱ្យស្អប់ខ្ពើម” ដែលថា រដ្ឋាភិបាលទីក្រុងប៉េកាំងបានស្នើឱ្យរុស្ស៊ីពន្យារពេលការលុកលុយទៅលើអ៊ុយក្រែនរហូតដល់ក្រោយព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ 2022 បានបញ្ចប់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃកាលពីថ្ងៃព្រហស្បតិ៍ លោក Wang...
បាងកក៖ ការរៀបចំរចនាសម្ព័ន្ធក្នុងតំបន់ ក្រុមហ៊ុនអាកាសចរណ៍ ថៃវៀតចេតបានប្រកាស នូវជើងហោះហើរថ្មី ពីរាជធានីភ្នំពេញទៅទីក្រុងបាងកក ដែលជារាជធានីនៃប្រទេសថៃ ចាប់ពីថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២២ នេះតទៅ។ លោក Woranate Laprabang ដែលជានាយកប្រតិបត្តិ នៅក្រុមហ៊ុនអាកាសចរណ៍ ថៃវៀតចេតបានមានប្រសាសន៍ថា “ពួកយើងពិតជារីករាយដែលបាន ភ្ជាប់ទំនាក់ទំនងរវាងប្រទេសថៃ និង ប្រទេសកម្ពុជា...
បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ ចំពេលមានការវាយលុករបស់រុស្ស៊ី ដែលកំពុងបន្ត សភាអ៊ុយក្រែនបានអំពាវនាវ ឱ្យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិផ្សេងទៀត បញ្ជូនបេសកកម្មរក្សាសន្តិភាព ទៅកាន់ប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់អង្គការសហប្រជាជាតិ កាកបាទក្រហមអន្តរជាតិ សភាអ៊ឺរ៉ុប និង “សភា និងគណៈរដ្ឋមន្ត្រី” នៃប្រជាជាតិទាំងអស់...
បរទេស ៖ មន្ទីរបញ្ចកោណ បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា យោធាអាមេរិក និងរុស្ស៊ី បានបង្កើតខ្សែទូរស័ព្ទ “ពិសេស” ដើម្បីការពារការយល់ច្រឡំ ឬគ្រោះថ្នាក់ពីការរីករាលដាលទៅជាសង្រ្គាមរវាងទីក្រុងម៉ូស្គូ និងអង្គការណាតូ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីក្រសួងការពារជាតិ ជាន់ខ្ពស់ម្នាក់បានប្រាប់ អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មាន...
ភ្នំពេញ៖ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យា នៃកម្ពុជា នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ « ក្រមប្រតិបត្តិ នៃវិស័យធនាគារ និងហិរញ្ញវត្ថុ»។ ក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់នេះដែរ ដោយមានការចូលរួមពីសំណាក់ លោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិ នៃកម្ពុជា,...
កាលពីថ្ងៃទី១៩ កុម្ភៈ ឆ្នាំ ២០២២ មានព្រឹត្តិការណ៍ដ៏រំភើប និងជាពិធីសិរីសួស្តីមួយបានកើតឡើង ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ នៃការចាប់ផ្តើមឈានចូលប្រឡូក លើវិស័យអចលនទ្រព្យ ដែលកំពុងមានសន្ទុះយ៉ាង គួរអោយកត់សំគាល់ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនបុស្បា អ៊ិនវេសម៉ិន បានប្រារព្ធរៀបចំឡើងនូវ ពិធីសិរីសួស្តីមង្គលគឺ “ពិធីបញ្ចុះបឋមសិលាការដ្ឋានសាងសង់ គម្រោងលំនៅដ្ឋានបុស្បា” ដែលមានទីតាំងស្ថិតនៅ ភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ...
បរទេស៖ កងទ័ពភូមិភាគ២ បានរាយការណ៍ពីស្ថានភាពព្រំដែនចុងក្រោយ យន្តហោះចម្បាំង F-16 ចំនួន ៦ គ្រឿងបានឆ្លើយតបនៅតំបន់ Chong An Ma មុនពេលមូលដ្ឋានទ័ពកម្ពុជាត្រូវបានបំផ្លាញ។ នេះបើតាមសារព័ត៌មាន ថៃរ៉ាត់។...
បរទេស៖ អតីតចៅអធិការវត្ត Phra Phutthachai នៅ ខេត្ត Saraburi បានសារភាពថា មានទំនាក់ទំនងស្នេហា ជាមួយនារីម្នាក់ ដែលគេស្គាល់ថា “Sika Golf” ដោយនិយាយថា...
Breaking: យោធាថៃ ចុះចាញ់ សុំចរចាហើយ។
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួង ការពារជាតិ បានថ្លែងថា នៅរសៀលថ្ងៃ២៦ កក្កដា នេះ ទាហានថៃ បាននិងកំពុងសម្រុកទន្ទ្រាន ចូលទឹកដីខេត្តបន្ទាយមានជ័យ...
បរទេស៖ នាយទាហាន និង ពលទាហានជិត ១៦.០០០ នាក់ មកពីអង្គភាពចំណុះក្រសួងការពារជាតិ និងសន្តិសុខសាធារណៈ បានចូលរួមការហាត់ សមរួមគ្នាលើកទី ២ សម្រាប់ព្យុហយាត្រាយោធា និងការដើរដង្ហែរខួបលើកទី ៨០...
ភ្នំពេញ ៖ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហាញសំណេរ ដោយផ្ទាល់ដៃមួយទៀត របស់សិស្សសាលាខ្មែរ ដែលរៀបរាប់ពីសកម្មភាពឈ្លានពាន ប្រដាប់អាវុធដោយក្រុមកងទ័ពថៃ មកលើបូរណភាពទឹកដីកម្ពុជា ៕
ភ្នំពេញ៖ ក្រោយមានមន្ទិលសង្ស័យ ជាច្រើនពីសំណាក់មហាជន អំពីសកម្មភាពឈូសឆាយផ្លូវ នៅតំបន់មុំបី របស់យោធាថៃ ពេលនេះការពិត ត្រូវបានបញ្ជាក់ច្បាស់ថា ការឈូយឆាយតម្រាយផ្លូវនេះ គឺធ្វើឡើងនៅក្នុងទឹកដីរបស់ថៃ តែប៉ុណ្ណោះ។នេះបើតាមការបញ្ជាក់ពី ឧត្តមសេនីយ៍ឯក ស្រី ឌឹក...
ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានអោយដឹងថា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ នៅទីតាំងគ្រាប់បែកMK-84 ស្ថិតនៅភូមិថ្មដូន ឃុំគោកមក ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ