ព័ត៌មានជាតិ

លោក កៅ ថាច ទស្សនកិច្ចសិក្សាក្រុមហ៊ុន Sumipol ដើម្បីស្វែងយល់ពីកម្មវិធីកសិកម្មឆ្លាតវៃ

ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាឣគ្គនាយកនៃធនាគារឣភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំក្រុមការងារ ធ្វើទស្សនកិច្ចសិក្សានៅក្រុមហ៊ុន Sumipol Corporation Limited ពាក់ព័ន្ធនឹងការឣនុវត្តកម្មវិធីកសិកម្មឆ្លាតវៃដែលភ្ជាប់តួឣង្គក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម តាមរយៈថ្នាលបច្ចេកវិទ្យា នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ។ 

ថ្នាលបច្ចេកវិទ្យានេះ បានជួយសម្រួលដល់កសិករថៃតភ្ជាប់ទីផ្សារក្នុងប្រព័ន្ធ E-Marketplace ដើម្បីលក់ផលិតផលកសិកម្មតាមតម្រូវការ និងទាន់ពេលវេលា៕

To Top