ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ថា កាលពីថ្ងៃសៅរ៍ ប្រទេសឥណ្ឌូនេស៊ី បានបញ្ជាក់ថា មានករណីថ្មី នៃជំងឺកូវីដ-១៩ចំនួន១១.៥៨៨នាក់ ស្របពេលនេះដែរ មានការរាតត្បាត នៃវីរុសបំប្លែង ខ្លួនថ្មី Omicron ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ជាមួយនឹងការកើនឡើង ចំនួនសរុបនៃអ្នកឆ្លងជំងឺនៅក្នុងប្រទេស បានកើនឡើង ដល់៤.៣៣០.៧៦៣នាក់ ។...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង បានបាញ់បង្ហោះមីស៊ីលមិនស្គាល់អត្តសញ្ញាណមួយគ្រាប់ ក្នុងទិសដៅឆ្ពោះទៅសមុទ្រជប៉ុន នៅព្រឹកថ្ងៃអាទិត្យនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា សារព័ត៌មាន យ៉ុនហាប់ បានផ្សាយដោយដកស្រង់សំដី អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) ថា ការបាញ់បង្ហោះមីស៊ីល ឆ្ពោះទៅសមុទ្រខាងកើត...
កូឡាឡាំពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ម៉ាឡេស៊ី បានរាយការណ៍ ពីអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន៥.១៣៩នាក់ គិតត្រឹមពាក់កណ្តាលអធ្រាតថ្ងៃសៅរ៍ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ នៅទូទាំងប្រទេសកើនឡើង ដល់២.៨៦១.០៦៩នាក់ ។ ទិន្នន័យបានប្រកាសនៅលើគេហទំព័រ របស់ក្រសួងបានបង្ហាញថា មានករណីនាំចូលថ្មី២២៦នាក់ ជាមួយគ្នានេះ គឺ៤.៩១៣នាក់ជាអ្នកឆ្លងក្នុងស្រុក ។ មានអ្នកស្លាប់បន្ថែមទៀតចំនួន៥នាក់...
បរទេស៖ ប្រទេសអូស្ត្រាលី នៅថ្ងៃនេះបានប្រកាសថា នឹងស្វែងរកលទ្ធភាពក្នុងការដាក់បញ្ចូល បញ្ហាជម្លោះពាណិជ្ជកម្ម ជាមួយនឹងចិនចូលទៅក្នុងរបៀបវិរៈ នៃជំនួបគ្នារបស់អង្គការ ពាណិជ្ជកម្មពិភពលោក WTO នេះបើយោងតាមការបញ្ជាក់ របស់លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់អូស្ត្រាលី។ ផែនការនេះធ្វើឡើង តបតាមការចង់បានផងដែរ ពីសំណាក់សហភាពអឺរ៉ុបដោយក្នុងនោះបានចោទប្រកាន់ថា ចិនបានអនុវត្តនូវការធ្វើពាណិជ្ជកម្ម ដែលមានភាពរើសអើង ប្រឆាំងទៅនឹងប្រទេសលីទុយនេស៊ី ហើយបានថែមទាំងគម្រាមកំហែង។ គួរឲ្យដឹងដែរថាចិន ដែលតែងតែបានធ្វើការទាមទារ កាន់កាប់កោះតៃវ៉ាន់នោះបានបន្ទាប និងបន្ថយសកម្មភាពពាណិជ្ជកម្ម...
ប្រទេសសមាជិកអង្គការណាតូ កំពុងប្រញាប់ប្រញាល់ បញ្ជូននាវា និងយន្តហោះចម្បាំងបន្ថែម ចូលតំបន់អឺរ៉ុបខាងកើតhttps://dap-news.com/international/2022/01/24/216465/ FBI បើកប្រតិបត្តិការឆ្មក់ចូល បិទក្រុមហ៊ុនតេស្តកូវីដ មួយកន្លែងក្រោយរកឃើញ ករណីមិនប្រក្រតីhttps://dap-news.com/international/2022/01/24/216420/ ចិន បិទគណនី WeChat នាយករដ្ឋមន្ត្រី អូស្ត្រាលីច្រើនខែhttps://dap-news.com/international/2022/01/24/216416/ បេក្ខភាពប្រធានាធិបតីបារាំងម្នាក់ បង្ហាញជំហគាំទ្ររុស្សីនិងប្រឆាំងឥទ្ធិពលអាមេរិកhttps://dap-news.com/international/2022/01/25/216795/ អង់គ្លេស ចាប់ផ្ដើមរត់ចោល អ៊ុយក្រែនហើយhttps://dap-news.com/international/2022/01/25/216540/ អភិបាលក្រុងកៀវ ហៅរដ្ឋាភិបាលក្រុងប៊ែរឡាំង...
អាមេរិករករឿងខ្មែរ លើបញ្ហាមូលដ្ឋានទ័ពរាម គឺជាការតថ្លៃ (Video)https://dap-news.com/national/2022/01/24/216207/ រដ្ឋមន្ដ្រីសុខាភិបាល អំពាវនាវពលរដ្ឋការពារចម្លងកូវីដ ផ្ដាសាយបក្សី ពុលចំណី ឬស្រា ស នាថ្ងៃសែនដូនតា និងចូលឆ្នាំខ្មែរhttps://dap-news.com/national/2022/01/24/216244/ រដ្ឋមន្ដ្រីមហាផ្ទៃ ៖ សមត្ថកិច្ចរកឃើញសារធាតុញៀន ដឹកចូលកម្ពុជា ដោយស្របច្បាប់ ជាង១០០តោន (Video)https://dap-news.com/national/2022/01/25/216604/ ស្ពានបេតុងអារមេខ្សែកាប ឫស្សីកែវ ឆ្លងកាត់ទន្លេសាប...
បុណ្យចូលឆ្នាំចិន គឺជាពិធីបុណ្យប្រពៃណីដ៏សំខាន់ របស់ប្រទេសចិន។ នៅបុណ្យចូលឆ្នាំចិន ជនជាតិចិនតែងតែនាំគ្នាហូបគាវ។ ថ្ងៃនេះ យើងអញ្ជើញលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជានិងភរិយារបស់លោក មកបង្ហាញអ្នកទាំងអស់គ្នាពីរបៀបធ្វើគាវ។ សូមទស្សនាឃ្លីបវីដេអូខាងក្រោម ដើម្បីមើលរបៀបធ្វើគាវ ព្រមទាំងចូលឆ្នាំចិនជាមួយគ្នា!
ពិធីបើកជាផ្លូវការនៃការប្រកួត កីឡាអូឡាំពិក រដូវរងា លើកទី២៤ នឹងត្រូវប្រារព្ធធ្វើឡើង នៅថ្ងៃ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ នាទីក្រុងប៉េកាំង ប្រទេស ចិន។ ទីក្រុង ប៉េកាំង នឹងក្លាយជា ទីក្រុងដំបូងបង្អស់នៅក្នុងប្រវត្តិសាស្រ្ត ដែលបានធ្វើជា ម្ចាស់ផ្ទះ នៃការប្រកួត កីឡា អូឡាពិក រដូវក្ដៅនិងការប្រកួតកីឡាអូឡាំពិករដូវរងារ។ អត្តពលិក ប្រហែល ៣០០០ នាក់ មកពី ប្រទេសប្រហែល៩០ នឹងចូលរួមប្រកួត ប្រជែង លើវិញ្ញាសា កីឡា ១០៩ផ្សេងៗគ្នា ដែលនឹង ប្រព្រឹត្តទៅ រហូតដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។ ការទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍កីឡាពិភពលោកបែបនេះ ពិតជា នាំមក នូវ មោទកភាពជូនប្រទេសម្ចាស់ផ្ទះប៉ុន្តែទន្ទឹមនឹងនោះ វាក៏នាំមកនូវបន្ទុក និងបញ្ហាប្រឈមផងដែរ។ ការត្រៀមរៀបចំព្រឹត្តិការណ៍ កីឡាដ៏ធំបែបនេះ ពិតជាមានលក្ខណៈស្មុគ្រស្មាញ និងទាមទារនូវធនធានសម្ភារៈបច្ចេកទេស ហិរញ្ញវត្ថុ និង ធនធានមនុស្ស ដ៏ច្រើនសន្ធឹកសន្ធាប់។ ដោយមានធនធានគ្រប់គ្រាន់ និងបទពិសោធន៍ ដែលទទួលបានពីការរៀបចំ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅឆ្នាំ២០០៨ ព្រមជាមួយ នឹងការប្ដេជ្ញាចិត្តដ៏មោះមុត ពីរដ្ឋាភិបាលចិន និងការគាំទ្រពេញទំហឹងពី សាធារណជនចិន រហូតមកដល់ពេលនេះ យើងសង្កេតឃើញថា ប្រទេសចិនបានត្រៀមខ្លួន រួចរាល់បានយ៉ាងល្អ សម្រាប់ព្រឹត្តិការណ៍កីឡាពិភពលោកនេះ។ ក៏ប៉ុន្តែនៅពេលព្រឹត្តិការណ៍ប្រកួតកីឡានេះ ជិតចាប់ផ្ដើមយើងក៏ សង្កេតឃើញនូវការលេចឡើង នូវបញ្ហាប្រឈមថ្មីៗសម្រាប់ប្រទេសចិនផងដែរ។ ការលេចឡើងនូវមេរោគ កូវីដ-១៩ ប្រភេទថ្មី អូមីក្រុង ដែលបានរីករាលដាលនៅទូទាំងពិភពលោក កំពុងបង្កការគំរាមកំហែងជាថ្មី ដល់ការរៀបចំព្រឹត្តិការណ៍កីឡាពិភពលោកនេះ។ ក៏ប៉ុន្តែបទពិសោធន៍ ក្នុងការទប់ស្កាត់ ជំងឺកូវីដ-១៩ នាពេលកន្លងទៅ និងអត្រាចាក់វ៉ាក់សាំងដ៏ខ្ពស់ ក្នុងចំណោមប្រជាជនចិន នឹងជួយប្រទេសចិនជំនះ បញ្ហាប្រឈមនេះ ដោយជោគជ័យ។ បញ្ហាប្រឈមចម្បងមួយទៀត សម្រាប់ចិន គឺការធ្វើនយោបាយតូបនីយកម្ម ព្រឹត្តិការណ៍ កីឡាពិភពលោកនេះ ដោយប្រទេសមួយចំនួនតូច។ នៅមុនពេលការប្រកួតកីឡា ពិភពលោកនេះចាប់ផ្ដើម សហរដ្ឋអាមេរិក បានដឹកនាំធ្វើយុទ្ធនាការ ពហិកាការទូតប្រឆាំង នឹងការរៀបចំការ ប្រកួត កីឡាអូឡាំពិករដូវរងា នៅក្នុងប្រទេសចិន ដោយបានប្រកាសថាខ្លួន នឹងមិនបញ្ជូនមន្ត្រីជាន់ខ្ពស់ ឬគណៈប្រតិភូ ផ្លូវការទៅចូលរួមនោះឡើយ។ សម្ព័ន្ធមិត្តមួយចំនួន របស់សហរដ្ឋអាមេរិក ដូចជាអង់គ្លេស កាណាដា អូស្រ្តាលី និងប្រទេសមួយចំនួនទៀត នៅទ្វីបអឺរ៉ុប ក៏បានប្រកាសចូលរួម ក្នុង ពហិកាការទូតនេះផងដែរ។ ស្ថានភាពសិទ្ធិមនុស្ស ជាពិសេសស្ថានភាពរបស់ជនជាតិវៃវូអឺ នៅខេត្តស៊ីនជាំង ត្រូវបានគេប្រើប្រាស់ធ្វើជា មូលហេតុគាំទ្រការធ្វើពហិកានេះ។ ប៉ុន្តែប្រសិនបើយើងពិនិត្យមើល ឲ្យបានគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅ ហេតុផលទាំងនោះ គ្រាន់តែជាលេស ដែលត្រូវយកមកប្រើប្រាស់ ដើម្បីសម្រេចគោលដៅ នយោបាយដ៏កខ្វក់ របស់ពួកគេតែប៉ុណ្ណោះ។ ប្រទេសចិន បានធ្វើការបកស្រាយ និងបង្ហាញថាស្ថានភាពរបស់ជនជាតិភាគតិចនៅក្នុង ខេត្តស៊ីនជាំង មានស្ថានភាព ល្អប្រសើរ ជាងពេលមុន យ៉ាងខ្លាំង ប៉ុន្តែប្រទេសទាំងនោះ មិនបាន យកចិត្តទុកដាក់ស្ដាប់ ការពន្យល់ បកស្រាយ និង ពិនិត្យមើល ភស្តុតាងជាក់ស្ដែងនោះឡើយ ។ ជាងនេះទៅទៀត ប្រទេសមួយចំនួន ដែលអះអាងថា ខ្លួនធ្វើពហិកានេះ ដើម្បីកែលម្អស្ថានភាព សិទ្ធិមនុស្សនៅក្នុង ប្រទេស ចិនមិនទាន់បានលុបបំបាត់ បញ្ហា សិទ្ធិមនុស្ស នៅក្នុង ប្រទេស ខ្លួនឯងនៅឡើយ ដូចជាអំពើ ហិង្សា ពាក់ព័ន្ធនឹងអាវុធ ការរើសអើងប្រឆាំងជនជាតិស្បែកខ្មៅ ប្រឆាំង ជនអន្តោប្រវេសន៍ ឬប្រឆាំងជនភៀសខ្លួន ជាដើម។ និយាយដោយសង្ខេប ការប្រកួតប្រជែងនយោបាយ ពិភពលោក គឺជាមូលហេតុពិតប្រាកដ ដែលជំរុញឲ្យមានការធ្វើពហិកានេះ។ និយាយម្យ៉ាងទៀត សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត មួយចំនួនរបស់ខ្លួន កំពុងប្រើប្រាស់ ព្រឹត្តិការណ៍ប្រកួត កីឡាអូឡាំពិករដូវរងានេះ ធ្វើជាឧបករណ៍ ដើម្បីបង្អាក់ និងរាំងខ្ទប់ការរីកចម្រើន របស់ចិន ជាពិសេស ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះរបស់ចិន និងធ្វើឲ្យប្រទេសចិនឯកោ នៅលើឆាកអន្តរជាតិ។ តាមការពិតព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក គឺជាវេទិកា ដែលប្រជាជាតិ ទាំងអស់ចូលរួម ដើម្បីបុព្វហេតុ កីឡា សន្តិភាព មិត្តភាព និងសហគមន៍ រួមគ្នា ដោយមិនពាក់ព័ន្ធនិង ផលប្រយោជន៍ នយោបាយនោះឡើយ។ ហេតុដូច្នេះ ការធ្វើពហិកាក្នុងទម្រង់ណាមួយ ដោយសារ ហេតុផល នយោបាយ គឺជាការធ្វើនយោបាយតូបនីយកម្ម ព្រឹត្តិការណ៍កីឡា ពិភពលោកនេះ ដែលនឹងបង្ក ផលប៉ះ ពាល់ យ៉ាងធ្ងន់ធ្ងរទៅដល់ ស្មារតី នៃការប្រកួតកីឡា អូឡាំពិកនិងស្មារតីកីឡានៅក្នុងប្រទេសរបស់ពូកគេទៅវិញទេ។ ការប្រើប្រាស់ ព្រឹត្តិការណ៍កីឡា ដើម្បីផលប្រយោជន៍ នយោបាយបែបនេះ ហាក់ដូចជា ជួយឆ្លុះបង្ហាញបន្ថែមកាន់តែច្បាស់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត របស់ខ្លួន មិនខ្លាចនឹង ប្រើប្រាស់មធ្យោបាយអ្វីក៏ដោយ ដើម្បីសម្រេចផលប្រយោជន៍ដ៏តូចចង្អៀតរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ការធ្វើពហិកាការទូតដែលមានលក្ខណៈត្រឹមតែនិមិត្តរូបបែបនេះ មិនអាច បំផ្លាញ ព្រឹត្តិការណ៍ នេះនោះឡើយ។ ខណៈពេលដែល សហរដ្ឋអាមេរិក បានប្រកាស ថា ខ្លួននឹង មិនបញ្ជូនមន្ត្រីឬគណៈប្រតិភូផ្លូវការ ទៅចូលរួម ក៏ប៉ុន្តែសហរដ្ឋអាមេរិក បានបញ្ជូន អត្តពលិក របស់ខ្លួនចំនួន២២៣នាក់ ទៅចួលរួម ប្រកួតប្រជែង នៅក្នុង ព្រឹត្តិការណ៍ កីឡា ពិភពលោកនេះ ដែលនេះគឺជាចំនួនច្រើនបំផុតក្នុងលំដាប់ទីពីរ បើធៀប ទៅនឹងចំនួន អត្តពលិក ច្រើនបំផុត ២២៨នាក់ ដែលអាមេរិកបានបញ្ជូន ទៅចូលរួមការប្រកួតកីឡា អូឡាំពិក រដូវរងា នៅកូរ៉េខាងត្បូងក្នុងឆ្នាំ២០១៨។ ទន្ទឹមនឹងនេះ យើងសង្កេតឃើញថា មានប្រទេស តែមួយចំនួនតូចប៉ុណ្ណោះដែលបានគាំទ្រនិងចូលរួមក្នុងការធ្វើពហិកានេះ ហើយនៅក្នុង ចំណោម ប្រទេសទាំងនោះ ប្រទេសមួយចំនួនបានលើកហេតុផលជំងឺកូវីដ-១៩ ថាជាមូលហេតុ ដែលធ្វើឲ្យពួកគេ មិនអាចបញ្ជូនមន្ត្រីផ្លូវការទៅចូលរួម ដោយពួកគេមិនបាន ប្រកាស ជាផ្លូវការ ថាពួកគេ កំពុងធ្វើ ពហិកានោះឡើយ។ តែផ្ទុយទៅវិញ ប្រទេស ជាច្រើនលើសលប់ បានគាំទ្រ ការរៀបចំ ការប្រកួត កីឡាអូឡាំពិករដូវរងានៅក្នុងប្រទេសចិន ហើយ សូម្បី តែ ប្រទេសធំៗ ជាច្រើន នៅទ្វីប អឺរ៉ុប ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកដូចជា បារាំង អ៊ីតាលី និង អេស្ប៉ាញ ជាដើម មិនបានចូលរួមក្នុងយុទ្ធនាការ ពហិកា ដែលដឹកនាំ ដោយអាមេរិក នោះឡើយ។ ប្រវត្តិសាស្រ្ត បានបង្ហាញថា ការប្រើប្រាស់ ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក ដើម្បីសម្រេច វត្ថុបំណង នយោបាយ ហាក់ដូចជា មិនសម្រេច ជោគជ័យ តាមបំណង ប្រាថ្នា នោះឡើយ។ នៅពេល ប្រទេសចិន ធ្វើជា ម្ចាស់ផ្ទះនៃការប្រកួត កីឡាអូឡាំពិករដូវក្ដៅកាលពី ឆ្នាំ២០០៨ បស្ចិមប្រទេសក៏ធ្លាប់ បើកយុទ្ធនាការ រិះគន់ វាយប្រហារ ប្រទេសចិនផងដែរ ក៏ប៉ុន្តែ យុទ្ធនាការ នោះ ពុំទទួលបានជោគជ័យ នោះឡើយ ដោយប្រទេសចិ ននៅតែអាចរៀបចំ ព្រឹត្តិការណ៍ ប្រកួត កីឡា អូឡាំពិករដូវក្ដៅនាពេលនោះ ដោយជោគជ័យយ៉ាងត្រចះត្រចង់៕
នៅវេលាម៉ោង00:៣០នាទីយប់ឈានចូល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌចំការមន បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណី លួចម៉ូតូ នៅក្នុង កោះពេជ្រ ស្ថិតនៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ជនសង្ស័យទាំង២មានឈ្មោះ ៖១. ឈ្មោះ ភាន់ ភោគ ភេទប្រុស អាយុ២២ឆ្នាំ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកទឹកចិត្តឱ្យសាធារណរដ្ឋ ប៉ូឡូញ និងសហភាពអឺរ៉ុប បន្តផ្តល់ការគាំទ្រដល់កម្ពុជា និងអាស៊ាន និងលើកទឹកចិត្តឱ្យធុរជន-វិនិយោគិនប៉ូឡូញ ក៏ដូចជាសហភាពអឺរ៉ុប បង្កើនការធ្វើធុរកិច្ច-ពាណិជ្ជកម្ម និងការវិនិយោគ ជាពិសេស លើវិស័យកសិ ឧស្សាហកម្មអប់រំ និងទេសចរណ៍ នៅកម្ពុជា ក៏ដូចជាក្នុងតំបន់អាស៊ាន ទាំងមូល...
បរទេស ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ ហ្វីលីពីន បានធ្វើការចុះហត្ថលេខា ទៅលើកិច្ចព្រមព្រៀង ក្នុងការទិញយកប្រព័ន្ធ ការពារនាវាចម្បាំង ដែលផលិតនៅក្នុងប្រទេសឥណ្ឌា ដែលមានតម្លៃជាទឹកប្រាក់ ប្រមាណជា ៣៧៨លានដុល្លារ ។ លោករដ្ឋមន្ត្រី Delfin Lorenzana ដែលជាអ្នកចុះហត្ថលេខាលើកុងត្រាជាមួយនឹងមន្ត្រីជាន់ខ្ពស់ តំណាងឲ្យឥណ្ឌា នៅក្នុងព្រឹតិ្តការណ៍ជួប្រជុំគ្នាតាមវិដេអូខល មួយដោយមានចូលរួមពីសំណាក់បណ្តា ក្រុមមន្ត្រីយោធាជាន់ខ្ពស់ផ្សេង ទៀតរបស់ភាគីទាំងពីរផងដែរ...
វ៉ាស៊ិនតោន ៖ សហរដ្ឋអាមេរិកនៅថ្ងៃនេះបានប្រកាស ក្នុងការផ្លាស់ប្តូរឈ្មោះជំនួយ ជាកញ្ចប់ប្រមាណ ជា៦៧លានដុល្លារសម្រាប់សព្វាវុធ ដល់យោធា របស់ប្រទេសលីបង់ ទៅជាជំនួយ សម្រាប់ក្រុមគ្រួសារយោធាលីបង់ ដែលខ្វះខាតជំនួសវិញខណៈ ដែលប្រទេស នេះកំពុងទទួល រងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសេដ្ឋកិច្ច ។ យោងតាមការរបាយការណ៍ ដែលត្រូវបានបញ្ជូនទៅកាន់សភាជាតិ កន្លងមកក្រសួងការបរទេសអាមេរិក បានសម្រេចចិត្តជាផ្លូវការក្នុងការផ្លាស់ប្តូរបំណង របស់ខ្លួនកាលពីលើកមុនជំនួយ ជាសព្វាវុធដល់យោធាលីបង់...
ភ្នំពេញ: កិច្ចប្រជុំបូក សរុបការងារ យុវជនគណបក្ស ប្រចាំឆ្នាំ២០២១ និងលើកទិសដៅភារកិច្ច ឆ្នាំ២០២២ បានប្រព្រឹត្តទៅ នាថ្ងៃសៅរ៍ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជន គណបក្សថ្នាក់កណ្តាល បានដំណើរការដោយរលូន...
បរទេស៖ សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឱ្យប្រទេសចិនប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ជាមួយរុស្ស៊ី ដើម្បីជំរុញឱ្យមានដំណោះស្រាយការទូត ចំពោះវិបត្តិអ៊ុយក្រែន ប៉ុន្តែអ្នកជំនាញខាងគោលនយោបាយបានសង្ស័យថា រដ្ឋាភិបាលទីក្រុងប៉េកាំង នឹងគាំទ្ររដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នៅក្នុងការប្រឈមមុខដាក់គ្នានេះ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បាននិយាយតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក...
បរទេស៖ មន្ទីរបញ្ចកោណ នៅថ្ងៃសុក្រសប្ដាហ៍នេះ បានអំពាវនាវដល់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ឲ្យបន្ធូយគោលជំហរយោធារបស់លោក ស្តីពីបញ្ហាអ៊ុយក្រែន នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២។ នៅក្នុងសន្និសីទកាសែតមួយ ប្រធានអគ្គសេនាធិការ ចម្រុះអាមេរិក លោកឧត្តមសេនីយ៍ Mark Milley...
ភ្នំពេញ៖ កម្ពុជាចាត់ទុកវ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ជាអាទិភាពយុទ្ធសាស្រ្ត និងវាយតម្លៃខ្ពស់ ចំពោះការជួយចែករំលែក វ៉ាក់សាំងគ្នាទៅវិញទៅមក និងជាហូរហែក្នុងគោលដៅ ពន្លឿនការចាក់វ៉ាក់សាំងនៅទូទាំងសាកលលោក។ ក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ចំនួន៣០ម៉ឺនដូសដែលជាជំនួយរបស់ប្រទេសប៉ូឡូញ នៅព្រឹកថ្ងៃអាទិត្យទី៣០ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាក្នុងស្មារតីនេះ សម្ដេចតែងតែចំណាយពេលចូលរួម ទទួលជំនួយវ៉ាក់សាំងកូវីដ១៩...
បរទេស៖ សារព័ត៌មាន Politico បានរាយការណ៍ដោយស្រង់ប្រភពជិតស្និទ្ធនឹងមេដឹកនាំអ៊ុយក្រែន និងក្រុមរបស់គាត់ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បារម្ភថា សហរដ្ឋអាមេរិក កំពុងនិយាយបំផ្លើសការគំរាមកំហែង នៃការលុកលុយជិតដល់អ៊ុយក្រែន ដើម្បីបញ្ចប់កិច្ចព្រមព្រៀង ជាមួយរុស្ស៊ី ដែលនឹងផ្តល់ឱ្យរដ្ឋាភិបាល ទីក្រុងម៉ូស្គូ មានការគ្រប់គ្រងបន្ថែមទៀតលើតំបន់ Donbass ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩...
បរទេស៖ មន្ត្រីជាន់ខ្ពស់ សហរដ្ឋអាមេរិកមួយរូប តាមសេចក្តីរាយការណ៍ នឹងធ្វើទស្សនកិច្ចប្រទេសលីទុយអានី នៅសប្ដាហ៍ក្រោយ ដើម្បីធ្វើកិច្ចពិភាក្សាគ្នា ពីការធ្វើឲ្យកាន់តែប្រសើរឡើង នូវសហប្រតិបត្តិការសេដ្ឋកិច្ច ជាមួយប្រទេសនៅតំបន់សមុទ្របាល់ទិក ដែលប្រឈមមុខ នឹងសម្ពាធពីប្រទេសចិន ព្រោះតែការបង្កើនចំណងមិត្តភាពជាមួយតៃវ៉ាន់នេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា អនុរដ្ឋមន្ត្រីទទួលបន្ទុកកំណើនសេដ្ឋកិច្ច ថាមពលនិងបរិស្ថាន លោក Jose Fernandez នឹងនៅក្នុងទីក្រុង...
ភ្នំពេញ៖ យោងតាមទិន្នន័យតួលេខ របស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិន ក្នុងឆ្នាំ២០២១មានទឹកប្រាក់សរុបប្រមាណជាង ១១.១៤៤ពាន់លានដុល្លារអាមេរិក មានកំណើន៣៧.២៨%បើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ យោងតាមគេហទំព័រហ្វេសប៊ុកស្ថានទូតចិន ប្រចាំកម្ពុជា បានឱ្យដឹងថា ក្នុងនោះទំហំនៃការនាំចេញ របស់កម្ពុជា ទៅកាន់ប្រទេសចិនមានទឹកប្រាក់ប្រមាណ ១.៥១ពាន់លានដុល្លារអាមេរិក មានកំណើន៣៩%បើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ រីឯទំហំនៃការនាំចូលពីចិនមកកាន់ប្រទេសកម្ពុជា មានទឹកប្រាក់ប្រមាណ៩.៦៣ពាន់លានដុល្លារអាមេរិក មានកំណើន៣៧%បើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំ២០២០៕
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអាទិត្យទី៣០ ខែមករា ឆ្នាំ២០២២ អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ចំនួន៣០ម៉ឺនដូស ជំនួយរបស់ប្រទេសប៉ូឡូញ ដែលពិធីនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩...
ភ្នំពេញ៖ នៅម៉ោងប្រហែល ៩យប់ថ្ងៃទី២៩ ខែមករានេះ មានហេតុការណ៍គ្រោះថ្នាក់អគ្គីភ័យ កំពុងឆាបឆេះឃ្លាំងស្ដុកទុយោ និងសំបកកង់ មនុស្ស ៧នាក់កំពុងជាប់ខ្លួនក្នុងនោះ។ ហេតុការណ៍គ្រោះថ្នាក់អគ្គីភ័យនេះ កើតឡើងនៅចំណុចផ្លូវ២០០៤ ក្បែរស្ដុបណតប្រ៊ីជ រាជធានីភ្នំពេញ ខណៈនេះកំពុងមានសមត្ថកិច្ច កំពុងមមាញឹក ក៏ដូចជារថយន្ដពន្លត់អគ្គីភ័យជាច្រើនគ្រឿង កំពុងប្រតិបត្ដិការជួយសង្គ្រោះនៅកន្លែងកើតហេតុ។ យើងនៅមិនទាន់ដឹងពីមូលហេតុ ដែលនាំឲ្យមានអគ្គីភ័យនេះកើតឡើងនៅឡើយទេ ហើយក៏មិនទាន់ដឹងពីទំហំនៃការខូចខាតផងដែរ ព័ត៌មានលម្អិតសូមរងចាំតាមដានបន្ដទៀត៕
បរទេស៖ ប្រភពមួយបានប្រាប់ Sputnik ថា ក្រសួងការពារជាតិចក្រភពអង់គ្លេស បានរៀបចំសេណារីយ៉ូថ្មីនៃការរឹតបន្តឹងទៅលើប្រទេសរុស្ស៊ី រួមទាំងការបញ្ជូនទាហានណាតូបន្ថែមទៀត ទៅកាន់អឺរ៉ុបខាងកើត ដែលនឹងត្រូវពិចារណាដោយនាយករដ្ឋមន្ត្រីលោក Boris Johnson នៅចុងសប្តាហ៍នេះ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមប្រភពបាននិយាយថា “អន្តរាគមន៍ដ៏សំខាន់ទាំងនេះ [ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី] កើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រធានការពារជាតិ...
បរទេស៖ អង្គការណាតូបានក្លាយជាអង្គការគ្មានគោលបំណងអ្វីឡើយ បន្ទាប់ពីការដួលរលំនៃសហភាពសូវៀត ប៉ុន្តែសហរដ្ឋអាមេរិកបានសម្រេចចិត្តបន្តបង្កើតសម្ព័ន្ធភាព ហើយប្រែក្លាយវាទៅជាកម្លាំងដែលប្រតិបត្តិរបៀបវារៈយោធារបស់ទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមអ្នកសម្របសម្រួលនៃសម្ព័ន្ធប្រឆាំងសង្គ្រាមជាតិ (UNAC) លោក Joe Lombardo បានប្រាប់ Sputnik ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងណាតូនៅម្ខាង...
ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង ធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ បានចុះពិនិត្យ និងវាយតម្លៃសកម្មភាព បង្កបង្កើនផលស្រូវប្រាំងឆ្នាំ ២០២១-២០២២ និងលើកផែនការទិសដៅ សម្រាប់អនាគតដ៏ខ្លីខាងមុខ ព្រោះជាក់ស្តែងការងារ បង្កបង្កើនផល នារដូវប្រាំងពេលបច្ចុប្បន្ននេះ មានការរីកចម្រើន គួរឲ្យកត់សម្គាល់...
ភ្នំពេញ ៖ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីប្រជាជនចិន ថ្ងៃទី៣១ មករា ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងទេសចរណ៍ បានណែនាំរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា មិនត្រូវឲ្យមានភ្ញៀវទេសចរ ចូលកម្សាន្តកកកុញ លើសពីសមត្ថភាពផ្ទុកឡើយ ។ យោងតាមសារាចរណ៍ណែនាំ របស់ក្រសួងទេសចរណ៍ នាថ្ងៃទី២៨ មករា...
ស្វាយរៀង ៖ ដោយអនុវត្តតាមសេចក្តីសម្រេច របស់គណបក្ស ប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ក្រុមការងារចុះជួយឃុំព្រៃគគីរ ស្រុកចន្ទ្រា បានរៀបចំសន្និបាត បូកសរុបវាយតម្លៃលទ្ធផល នៃការអនុវត្ត កម្មវិធីនយោបាយ អភិវឌ្ឍន៍ឃុំព្រៃគគីរ អាណត្តិទី៤ឆ្នាំ២០១៧-២០២២ នឹងដាក់ចេញនូវគោល នយោបាយ របស់គណបក្សប្រជាជនកម្ពុជា អភិវឌ្ឍន៍ឃុំព្រៃគគីរ អាណត្តិទី ៥...
បរទេស ៖ មន្ត្រីជាន់ខ្ពស់មួយរូប បាននិយាយថា ប្រេងមួយចំនួន ដែលលេចធ្លាយចេញពីបំពង់បង្ហូរ ប្រេងក្រោមទឹក ក្នុងឈូងសមុទ្រថៃ បានបោកបក់មកលើឆ្នេរមួយ ក្នុងខេត្ត Rayong កាលពីល្ងាចថ្ងៃសុក្រ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា កងនាវាចរថៃ ដែលកំពុងធ្វើការ...
បរទេស ៖ មន្ត្រីជាន់ខ្ពស់ របស់វិមានក្រឹមឡាំងមួយរូប បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា ប្រទេសរុស្ស៊ី មិនចង់ឲ្យមានសង្គ្រាមនោះទេ ដែលនេះជាការ ព្រលយពាក្យ ដែលថា ប្រទេសរុស្ស៊ី កំពុងតែបន្ទន់ឥរិយាបថ របស់ខ្លួន ស្តីពីបញ្ហាអ៊ុយក្រែន ស្របពេលដែលកងទ័ពរាប់ម៉ឺននាក់ នៅតែឈរជើង នៅតាមព្រំដែននៅឡើយ ។ នៅក្នុងបទសម្ភាសន៍មួយ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei...
ភ្នំពេញ៖នៅថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២២ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារយុវជនតំបន់៥ ប្រចាំទីក្រុងអូក្លិន-ហាមិលតុន-ហុកស្បេ នៃប្រទេសណូវ៉ែលហ្សេឡង់ និងជាប្រធានក្រុមការងារជនបង្គោលគណបក្សប្រជាជនកម្ពុជា ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ យុវជនគណបក្សថ្នាក់កណ្តាលឆ្នាំ២០២១ និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តមបណ្ឌិត ហ៊ុន...
ក្មេងស្ទាវមួយក្រុមមានគ្នាចំនួន១០នាក់ ជិះម៉ូតូចំនួន៤គ្រឿង ប្រដាប់ដោយកាំបិត ដាវ បានធ្វើសកម្មភាពវាយ និងកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ នៅចំណុចការ៉ាស់សាំងតេលា ផ្លូវវេងស្រេង កែងផ្លូវ៣៧១ (ផ្លូវសឡា) កាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ កំណត់បានមុខសញ្ញាជាបណ្តើរ និងឃាត់ខ្លួនជនសង្ស័យម្នាក់ហើយ គឺឈ្មោះ អ៊ិន ឆាយហួត ភេទប្រុស...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម ខណៈពេលដែលអេស្ការវទ័រកំពុងកាយដី ដើម្បីសាងសង់ធ្វើអគារត្រង់ចំណុចការដ្ឋានសួនសត្វក្នុងកាស៊ីណូអូស្មាច់រីសត។ ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះ បណ្តាលឱ្យអ្នកបើកបរអេស្ការវទ័រ រងរបួសជាទម្ងន់និងខូចខាតគ្រឿងចក្រអេស្កានោះ។...
ថៃ៖ លោកស្រី ថែ ថងថាន ស៊ីណាវ៉ាត់ មិនលាលែងពីតំណែងនាយករដ្ឋមន្រ្តីរបស់ថៃទេ ហើយថែមទាំងចាប់ដៃសាមគ្គី ដោយមិនឱ្យចាញ់ខ្មែរឡើយ ក្រោយពីជួបប្រជុំគ្នា។ ពួកគេបានសន្យាថា មិនឱ្យជាតិថៃបែកបាក់។ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសថៃ។
បរទេស៖ អតីតចៅអធិការវត្ត Phra Phutthachai នៅ ខេត្ត Saraburi បានសារភាពថា មានទំនាក់ទំនងស្នេហា ជាមួយនារីម្នាក់ ដែលគេស្គាល់ថា “Sika Golf” ដោយនិយាយថា...
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
បរទេស៖ ភ្ញៀវទេសចរបរទេសកំពុងវិលត្រលប់ទៅប្រទេសចិនវិញ បន្ទាប់ពីប្រទេសនេះ (ចិន) បានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការរបស់ខ្លួនដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ ប្រជាពលរដ្ឋមកពីប្រទេសចំនួន ៧៤ ឥឡូវនេះអាចចូលប្រទេសចិនបានរហូតដល់ ៣០ ថ្ងៃ ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ ។ យោងតាមសារព័ត៌មាន AP...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ