បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ក្រុមភេវរកម្មអន្តរជាតិ ISIS បានប្រកាសបញ្ជាក់ ពីការបាត់បង់ជីវិតនៃមេដឹកនាំ លោក Abu Ibrahim Al-hashemi Al Qurashi ហើយជាមួយគ្នា ក៏បានប្រកាសជាផ្លូវការមេដឹកនាំថ្មី ដែលមានឈ្មោះស្រដៀងគ្នា Abu Al Hassan Al hashemi Al Quraishi...
វ៉ាស៊ីនតោន៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris នៅថ្ងៃព្រហស្បតិ៍នេះបានទទួលយក ការអំពាវនាវឱ្យមានការស៊ើបអង្កេត ឧក្រិដ្ឋកម្មសង្គ្រាមអន្តរជាតិ លើប្រទេសរុស្ស៊ី ជុំវិញការឈ្លានពានរបស់ខ្លួន លើអ៊ុយក្រែន និងការទម្លាក់គ្រាប់បែកលើជនស៊ីវិល រួមទាំងមន្ទីរពេទ្យសម្ភព ក្នុងប្រទេសអ៊ុយក្រែនផងដែរ។ ថ្លែងជាមួយប្រធានាធិបតីប៉ូឡូញលោក Andrzej Duda ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Warsaw ជាកន្លែងដែលលោកស្រី កំពុងបង្ហាញពីការគាំទ្រ របស់សហរដ្ឋអាមេរិក...
អង់ការ៉ា៖ ជំនួបរវាងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov នៅក្នុងប្រទេសតួកគី បានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង ស្តីពីច្រករបៀងមនុស្សធម៌ ឬបទឈប់បាញ់ណាមួយនោះទេ។ លោក Kuleba បានលើកឡើងថា លោកបានលើកឡើងពីការរំពឹងទុក នៃការបង្កើតច្រករបៀងមនុស្សធម៌ ដើម្បីអនុញ្ញាតឱ្យជនស៊ីវិលភៀសខ្លួនចេញពីទីក្រុង Mariupol ដែលត្រូវបានឡោមព័ទ្ធ ប៉ុន្តែជាអកុសល...
ភ្នំពេញ៖ ស្ថិតក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់ ចំពោះសុខទុក្ខនៃការរស់នៅរបស់បងប្អូន ប្រជានុរាស្រ្តជាកូនចៅ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់ថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង នាំយកនូវព្រះរាជអំណោយដ៏ឧត្តុង្គឧត្តម...
សម្តេចតេជោ ផ្តល់រថយន្តដឹកវ៉ាក់សាំង ២០គ្រឿង ដល់មន្ទីសុខាភិបាល រាជធានី -ខេត្ត ចំនួន១៣https://dap-news.com/national/2022/03/10/227867/ ត្រឹមឆ្នាំ២០២២ ភ្នំពេញមានសំណង់បុរី និងអគារខ្ពស់ៗជាច្រើន ខណៈគម្រោងសាងសង់ថ្មី ជាង ១ ០០០គម្រោងhttps://dap-news.com/national/2022/03/10/227850/ រដ្ឋមន្ដ្រីមហាផ្ទៃ បញ្ជាសមត្ថកិច្ចការពារ សន្ដិសុខ ឲ្យបានសម្រាប់ បោះឆ្នោតឃុំ-សង្កាត់https://dap-news.com/national/2022/03/10/227847/ តំណាងអចិន្ត្រៃយ៍កម្ពុជា៖ អាមេរិក ពូកែទូន្មានគេ...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ថា ក្រសួងការបរទេសរបស់ប្រទេសរុស្ស៊ី បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសរុស្ស៊ី នឹងលែងចូលរួមក្នុងក្រុមប្រឹក្សាអឺរ៉ុបទៀតហើយ ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហភាពអឺរ៉ុប និងបណ្តាប្រទេសនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ (NATO) “កំពុងប្រើប្រាស់ភាគច្រើនដាច់ខាតរបស់ពួកគេនៅក្នុងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីអឺរ៉ុប ដើម្បីបន្តការបំផ្លិចបំផ្លាញក្រុមប្រឹក្សាអឺរ៉ុប និងកន្លែងមនុស្សធម៌ និងផ្លូវច្បាប់” នៅលើទ្វីប ។ ក្រសួងបានសង្កត់ធ្ងន់ថា...
ម៉ូស្គូ៖ សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន បានឈានចូលដល់សប្តាហ៍ទី៣ នៅថ្ងៃព្រហស្បតិ៍នេះ ដោយមិនមានគោលបំណងណាមួយ ដែលបានបញ្ជាក់នោះទេ ទោះបីជាមនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ ជនភៀសខ្លួនជាង ២លាននាក់ និងរាប់ពាន់នាក់ត្រូវបានបង្ខំឱ្យរស់នៅក្នុងទីក្រុង ដែលឡោមព័ទ្ធក្រោមការទម្លាក់គ្រាប់បែកមិនឈប់ឈរក៏ដោយ។ អ៊ុយក្រែនបានឲ្យដឹងថា រុស្ស៊ីកំពុងអនុវត្ត “អំពើប្រល័យពូជសាសន៍” ដោយការទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យកុមារក្នុងទីក្រុង Mariupol ប៉ុន្ដែភាគីប្រទេសរុស្ស៊ីបានឲ្យដឹងថា របាយការណ៍ទាំងនោះគឺជា “ព័ត៌មានមិនពិត” ដោយសារតែអគារនេះ គឺជាអតីតមន្ទីរពេទ្យសម្ភព ដែលត្រូវបានទាហានកាន់កាប់ជាយូរមកហើយ។...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានប្រាប់សារព័ត៌មាន Sky News ឲ្យដឹងថា អ៊ុយក្រែននឹងបាត់បង់មនុស្សរាប់លាននាក់ទៀត ប្រសិនបើសម្ព័ន្ធមិត្តរបស់ខ្លួនមិនដាក់តំបន់ហាមមិនឲ្យមានការហោះហើរនៅទូទាំងប្រទេសរបស់លោក។ ការអត្ថាធិប្បាយរបស់លោកធ្វើឡើងនៅពេល ដែលរដ្ឋមន្ត្រីការបរទេសរបស់អ៊ុយក្រែន និងរុស្ស៊ីត្រៀមជួបពិភាក្សាគ្នានៅទីក្រុង Antalya ប្រទេសតួកគីនៅថ្ងៃព្រហស្បតិ៍នេះ។ ទន្ទឹមនឹងនេះ អ៊ុយក្រែន បានប្រកាសថា ផ្លូវជម្លៀសជនស៊ីវិលពីទីក្រុងចំនួន ៧ នឹងបើកនៅថ្ងៃព្រហស្បតិ៍។ មហាសេដ្ឋី...
ភ្នំពេញ៖ នេះជាជំនួបទ្វេភាគីលើកដំបូងហើយ ដែល លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. បានទទួលជួបពិភាក្សាជាមួយ លោក ប៉ុកពង្ស ឡាវ៉ាន់ស៊ីរិ ប្រធានអង្គភាពសិទ្ធិសេដ្ឋកិច្ច និងសង្គម នៃការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំនៅកម្ពុជា ដើម្បីកំណត់វិធីសាស្រ្ត និងការអនុវត្តសកម្មភាពនានា...
វ៉ាស៊ីនតោន៖ រុស្ស៊ី និងអាមេរិក មិនបានបង្ហាញពីសញ្ញា នៃការឈប់ខាំក្បាលគ្នា ទៅវិញទៅមកទេ បើទោះបីជាមាន ការរីកចម្រើន ក្នុងកម្រិតជាក់លាក់មួយ នៅក្នុងកិច្ចចរចា រុស្ស៊ី-អ៊ុយក្រែន ក៏ដោយ ដោយមន្ត្រីរុស្ស៊ី បានប្រកាសពីការត្រៀមខ្លួន របស់ទីក្រុងមូស្គូ ក្នុងការឆ្លើយតប ទៅនឹងការដាក់ទណ្ឌកម្ម ដែលនឹងមានភាពរហ័សរហួន និងរសើប សម្រាប់ប្រទេសគោលដៅ បន្ទាប់ពីប៉ុន្មានម៉ោងក្រោយមក ។...
បរទេស ៖ អ្នកស្រាវជ្រាវ Rystad Energy ដែលមានមូលដ្ឋាននៅប្រទេស ន័រវេស បានព្រមានថា តម្លៃប្រេងអាចឡើង ដល់ ២៤០ដុល្លារ ក្នុងមួយបារ៉ែល ឬជិតពីរដង នៃថ្លៃបច្ចុប្បន្ន ប្រសិនបើបណ្តាប្រទេស លោកខាងលិច ធ្វើតាមសហរដ្ឋអាមេរិកក្នុងការកំណត់គោលដៅ ថាមពលរុស្ស៊ី ជាមួយនឹងទណ្ឌកម្ម។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩...
បរទេស៖ សភារបស់សហរដ្ឋអាមេរិក បានអនុម័តច្បាប់ផ្តល់មូលនិធិថ្មី របស់រដ្ឋាភិបាលកាលពីថ្ងៃពុធ ដែលរួមបញ្ចូល កញ្ចប់ជំនួយចំនួន ១៣,៦ ពាន់លានដុល្លារ សម្រាប់ប្រទេសអ៊ុយក្រែន ចំពេលមានជម្លោះយោធា ជាមួយប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា មូលនិធិនេះនឹងត្រូវប្រើប្រាស់ដើម្បីផ្តល់ជំនួយមនុស្សធម៌ និងសេដ្ឋកិច្ចដល់រដ្ឋាភិបាល ទីក្រុងគៀវ ក៏ដូចជាសម្រាប់ការបង្កើន សមត្ថភាពការពារ...
ភ្នំពេញ ៖ អង្គការចលនា ដើម្បីសុខភាពកម្ពុជា (CMH) បានឲ្យដឹងថា ការដំឡើងពន្ធលើផលិតផល មានហានិភ័យខ្ពស់ ដល់សុខភាព ដូចជា ផលិតផលថ្នាំជក់ ជារឿងល្អបំផុត ព្រោះវានឹងធ្វើឲ្យកម្ពុជា ទទួលបានអត្ថប្រយោជន៍ យ៉ាងក្រាស់ក្រែល។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ CMH នាថ្ងៃទី១០ មីនា នេះ បានបញ្ជាក់ថា ការដំឡើងពន្ធផលិតផល...
ភ្នំពេញ ៖ ដើម្បីសម្រួល ដល់ការងារ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ដែលកំពុងវាយលុក ក្នុងប្រទេសកម្ពុជា តាមរយៈក្រសួងសុខាភិបាល សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់រថយន្តដឹកវ៉ាក់សាំង ២០គ្រឿង ដល់មន្ទីសុខាភិបាល ចំនួន១៣ ។ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាលនិង...
ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២៖ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ប្រកាសគំនិតផ្តួចផ្តើមចុងក្រោយបំផុតរបស់ខ្លួនសំដៅជួយដល់បរិស្ថាន តាមរយៈការផ្លាស់ប្តូរសំបកដបស្ព្រៃ ពីពណ៌បៃតងទៅជាដបថ្លាវិញក្នុងគោលបំណងជួយសម្រួល និងជម្រុញដល់ការកែច្នៃសំបកវេចខ្ចប់ផលិតផលស្ព្រៃឡើងវិញ។ ការផ្លាស់ប្តូរនេះ ជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែងរបស់ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនស្របតាមចក្ខុវិស័យពិភពលោកគ្មានសំរាម (World Without Waste) សំដៅជួយប្រមូល និងកែច្នៃឡើងវិញនូវរាល់សំបកវេចខ្ចប់ប្រភេទដបប្លាស្ទិក ឬកំប៉ុងទាំងអស់ដែលក្រុមហ៊ុនបានលក់នៅលើទីផ្សារនៅត្រឹមឆ្នាំ២០៣០។ ការផ្លាស់ប្តូរសំបកដបស្ព្រៃពី ពណ៌បៃតងទៅជាដបថ្លានេះ នឹងធ្វើឱ្យសំបកដបប្លាស្ទិកកាន់តែមានភាពងាយស្រួលខ្លាំងក្នុងការកែច្នៃឡើងវិញ។ បើទោះជាតាមលក្ខណៈបច្ចេកទេសសំបកដបប្លាស្ទិកពណ៌បៃតងអាចកែច្នៃឡើងវិញបានក៏ដោយ...
ភ្នំពេញ៖ គិតត្រឹមដើមឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញមានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០កន្លែង និងអគារខ្ពស់ៗចំនួន ១ ៦០៣ អគារ ក្នុងនោះ អគារកម្ពស់ចាប់ពី ២០ជាន់ឡើងទៅ មានចំនួន ២២៥ អគារ ខណៈក្នុងឆ្នាំ ២០២១កន្លងទៅ ទទួលបានគម្រោងសាងសង់ថ្មីៗ ពីវិស័យឯកជន ចំនួន ១ ០៥០គម្រោង...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាដល់សមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ត្រូវការពារសន្ដិសុខ ឲ្យបានសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខ ដើម្បីបង្ហាញឲ្យអន្ដរជាតិ ឃើញពីភាពរីកចម្រើន និងចាស់ទុំខាង នយោបាយរបស់កម្ពុជា ។ ក្នុងពិធីបិទសន្និបាទបូក សរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តបាត់ដំបង...
ភ្នំពេញ៖ លោក អាន សុខខឿន តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា អាមេរិក ពូកែទូន្មានគេនេះ បាននិងកំពុងជួបប្រទះជាច្រើនឆ្នាំមកហើយ នូវបញ្ហាប្រឈមជាប្រព័ន្ធ ក្នុងផ្នែកសិទ្ធិមនុស្ស រួមទាំង ស្តង់ដារពីរ និងការលាក់ពុតត្បុត។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ។ ក្នុងបទអន្ដរាគមន៍ ក្នុងសិទ្ធិឆ្លើយតបទៅកាន់គណៈប្រតិភូអាមេរិក នាសម័យប្រជុំលើកទី៤៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅក្នុងកិច្ចពិភាក្សាទូទៅ...
បរទេស ៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz កាលពីថ្ងៃពុធ បានច្រានចោល ក្នុងការបញ្ជូនយន្តហោះចម្បាំងទៅឱ្យរដ្ឋាភិបាលទីក្រុងគៀវ ក្នុងរយៈពេលជាច្រើនម៉ោង ទៅកាន់សំណើរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky សម្រាប់ការគាំទ្រពីប្រទេសលោកខាងលិច និងសម្ព័ន្ធមិត្ត ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២...
ប៉េកាំង ៖ អ្នកនាំពាក្យចិន បានឲ្យដឹងថា សហរដ្ឋអាមេរិក រិះគន់ជំហររបស់ចិន ចំពោះអ៊ុយក្រែន ក្នុងការ “ស្វែងរកកន្លែង សម្រាប់ផែនការ នៃការគាបសង្កត់ចិន និងរុស្ស៊ី ក្នុងពេលដំណាលគ្នា”។ អ្នកនាំពាក្យក្រសួង ការបរទេសចិនលោក ចាវ លីជៀន បានធ្វើការកត់សម្គាល់ ជាការឆ្លើយតបទៅនឹងរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយថា អត្ថបទរបស់កាសែត New...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសរុស្សីលោក Sergey Lavrov និងសមភាគីរដ្ឋមន្ត្រី ក្រសួងការបរទេសអ៊ុយក្រែនលោក Dmytro Kuleba ត្រូវបានគេដឹងថា ធ្វើដំណើរមកដល់ប្រទេសតួកគី ហើយមុនជំនួបគ្នា ជាបន្ទាន់មួយរវាងគ្នា។ ក្រសួងការបរទេសរុស្សី បានអះអាងថាលោក Sergey Lavrov បានធ្វើដំណើរចាកចេញ ពីប្រទេសរុស្សីកាលពីថ្ងៃពុធដើម្បីទៅដល់ ទីក្រុងអង់ការ៉ាហើយ ជំនួបគ្នាបានធ្វើឡើង កាលពីយប់ថ្ងៃព្រហស្បតិ៍ នៅសណ្ឋាគារ...
ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ទីក្រុងមូស្គូ មានចំណាប់ អារម្មណ៍ ក្នុងការធ្វើកិច្ចចរចាសន្តិភាព បន្ទាប់ជាមួយក្រុងគៀវ ឱ្យបានឆាប់តាម ដែលក្រុមអ្នកចរចា អ៊ុយក្រែន ត្រៀមខ្លួនជាស្រេច ។ លោក Peskov បានប្រាប់សន្និសីទ សារព័ត៌មានប្រចាំថ្ងៃថា ប្រទេសរុស្ស៊ី បានបង្ហាញពីជំហររបស់ខ្លួន...
បរទេស ៖ ប្រសិនបើក្រុមហ៊ុនបច្ចេកវិទ្យាចិន បំពានលើទណ្ឌកម្ម របស់អាមេរិក ហើយបន្តការនាំចេញ ផលិតផលពាក់កណ្តាលចម្លង (semiconductors) ទៅកាន់ប្រទេសរុស្ស៊ី និងបេឡារុស្ស រដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន អាចនឹងសងសឹក ដោយកាត់ផ្តាច់ពួកគេ ចេញពីការផ្គត់ផ្គង់សំខាន់ៗ ។ នេះបើតាមរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម អាមេរិក លោកស្រី Gina Raimondo...
បរទេស ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយចំពេលយុទ្ធនាការ យោធា ដែលកំពុងបន្តនៅ ក្នុងរដ្ឋជិតខាងថា រដ្ឋាភិបាលទីក្រុងមូស្គូ មិនមានបំណង ចង់ផ្តួលរំលំ របបដឹកនាំបច្ចុប្បន្ន នៅក្នុងប្រទេសអ៊ុយក្រែននោះទេ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹង...
បរទេស ៖ មន្ទីរពេទ្យ Maryland ដែលធ្វើការវះកាត់ បានប្រកាសកាលពីថ្ងៃពុធថា មនុស្សដំបូង ដែលបានទទួលការប្តូរបេះដូង ដោយដាក់បេះដូងជ្រូក គឺបានស្លាប់ហើយ ពោលគឺមានរយៈពេល២ខែ បន្ទាប់ពីការពិសោធន៍ដំបូង។ យោងតាមសារព័ត៌មាន abc News ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក David Bennett...
បរទេស ៖ ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃពុធបានចោទប្រកាន់ “កងកម្លាំងជាតិនិយមអ៊ុយក្រែន” ថា បានប្រព្រឹត្ត “ការបង្កហេតុដ៏គ្រោះថ្នាក់បំផុត” ដោយវាយប្រហារស្ថានីយ និងខ្សែថាមពល សម្រាប់ផ្តល់អគ្គិសនី ដល់រោងចក្រ ថាមពលនុយក្លេអ៊ែរ Chernobyl ។ មុននេះ អាជ្ញាធរអ៊ុយក្រែន បានអះអាងថា ការដាច់ចរន្តអគ្គិសនីគឺជាកំហុស របស់រុស្ស៊ី ហើយអាចធ្វើឱ្យ “អឺរ៉ុបស្ថិតក្នុងគ្រោះថ្នាក់”។...
ស្វាយរៀង ៖ លោកតូច ប៉ូលី វ៉ា អភិបាលរង ខេត្តស្វាយរៀងដឹកនាំ មន្ត្រីដែលពាក់ពន្ធ័អបអរសាទរ ទិវាជាតិក្រុងស្អាត លើកទី១០ ឆ្នាំ២០២២ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ គាំទ្រការបើកទេសចរណ៍កម្ពុជា» នាព្រឹថ្ងៃទី១០ខែមីនាឆ្នាំ២០២២។ ពិធីនេះមានការរួមពីលោកណុប ចំរើនអភិបាលក្រុងស្វាយរៀងនិង លោកសរ សុដានីអភិបាលរងក្រុង ព្រមទាំងកងកម្លាំងទាំង៣ មន្ត្រីរាជការ ព្រះសង្ឃនិងសិស្សានុសិស្សជាច្រើននាក់ផងដែរ។...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានប្រមាន និងមិនអត់ឱនឱ្យទេ ចំពោះមន្ត្រីដែលរពឹសដៃ ប្រើល្បិចកលស្តុកឯកសារទុក ដើម្បីទាមទារផលប្រយោជន៏ ពីប្រជាពលរដ្ឋក្នុងការបម្រើសេវា ពិសេសលើការងារឯកសារអត្រានុកូលដ្ឋាន ។ លោកអភិបាលខេត្ត បានថ្លែងព្រមានដូច្នេះ នៅព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២២ នៅក្នុងកិច្ចប្រជុំសមញ្ញលើកទី៣៤ អាណត្តិទី៣...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ២៣៨នាក់ទៀត ជាករណីអូមីក្រុងទាំងអស់ ខណៈមានអ្នកជាសះស្បើយ ៣១២នាក់ និងស្លាប់ម្នាក់ ។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ២៣៨នាក់ មានករណីឆ្លងសហគមន៍ ២១៤នាក់ (អូមីក្រុង) និងអ្នកដំណើរពីបរទេស ២៤នាក់ (អូមីក្រុង) ។ សូមរំលឹកថា គិតត្រឹមព្រឹក ថ្ងៃទី១០ ខែមីនា...
បាងកក៖ អាជ្ញាធរសុខាភិបាល របស់ប្រទេសថៃ បានអនុម័តកាលពីថ្ងៃពុធនូវផែនការ ៤ជំហាន ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរ របស់ប្រទេសទៅកាន់ដំណាក់កាលចុងក្រោយ នៃជំងឺកូវីដ-១៩ ត្រឹមថ្ងៃទី០១ ខែកក្កដា។ ផែនការនេះត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំ ដែលរៀបចំឡើង ដោយគណៈកម្មាធិការជាតិជំងឺឆ្លង (NCDC) ផែនការនេះមានគោលបំណង ទប់ស្កាត់ការកើនឡើងនៃការឆ្លងថ្មី និងការស្លាប់ជាបណ្តើរៗ ដែលបណ្តាលមកពីទម្រង់ ឆ្លងអូមីក្រុង ចុងក្រោយបង្អស់ ហើយរៀបចំប្រទេស ដើម្បីសន្មត់ថា...
ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បដិសេធចំពោះវីដេអូមួយ ដែលបង្ហាញពីសកម្មភាពសមត្ថកិច្ចបានបំពានលើរូបរាងកាយស្រ្តីជាជនសង្ស័យជនជាតិវៀតណាម ក្នុងករណីរំដោះអ្នកទោសចេញពីសាលាដំបូងខេត្តស្វាយរៀង ។ ផ្អែកតាមការពិនិត្យ និងស្រាវជ្រាវ សមត្ថកិច្ចរកឃើញថា សកម្មភាពនេះ ជាវីដេអូក្លែងក្លាយ បង្កើតឡើងបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI)...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា កម្ពុជា គឺជាប្រទេសដំបូងគេបង្អស់ លើពិភពលោក បានចុះហត្ថលេខាលើ...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចបានចូលបុណ្យ បច្ច័យចំនួន ៣០,០០០,០០០រៀល...
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ រួមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលខេត្ត កងកម្លំាងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងលោកអគ្គនាយកក្រុមហ៊ុន...
ភ្នំពេញ ៖ រថយន្តក្រុងធុនធំមួយគ្រឿងមាន២ជាន់ បានបើកបុកបង្កាន់ដៃស្ពានអូរប្រាសាទ ស្ថិតនៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ធ្លាក់ចូលក្នុងទឹកបង្កអ្នកធ្វើដំណើរស្លាប់១៣នាក់ និងរបួស២៤នាក់ ក្នុងចំណោមអ្នកធ្វើដំណើរសរុប៣៧នាក់ ។ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង២យប់ នាថ្ងៃទី២០ វិច្ឆិកា...
ភ្នំពេញ ៖ រដ្ឋបាលខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីឃាតកម្មសម្លាប់មនុស្ស ៩នាក់ នៅភូមិពោន ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។...
ភ្នំពេញ ៖ អ្នកនាំពាក្យការពារជាតិកម្ពុជាបានឲ្យដឹងថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមការសម្របសម្រួលរបស់ក្រសួងការពារជាតិកម្ពុជា នៅម៉ោង១១និង៨នាទីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ប៉ុន្តែបើតាមអ្នកនាំពាក្យដដែលនៅអំឡុងពេលចុះពិនិត្យនោះ ក៏មានការលឺផ្ទុះអាវុធនៅខាងភាគីថៃ។...
វ៉ាស៊ីនតោន ៖ ប្រព័ន្ធផ្សព្វផ្សាយ ជាច្រើនបានរាយការណ៍ថា ផែនការសន្តិភាព ២៨ ចំណុចដែលស្នើឡើង ដោយសហរដ្ឋអាមេរិក ដែលមានគោលបំណង បញ្ចប់វិបត្តិអ៊ុយក្រែន ត្រូវបានកាត់បន្ថយមកត្រឹមក្របខ័ណ្ឌ ១៩ ចំណុច ដែលព្រាងដោយសហរដ្ឋអាមេរិក...
ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ត្រូវបានបោះឆ្នោតបន្តជាអនុប្រធាន នៃកិច្ចប្រជុំគណៈកម្មាធិការ ប្រតិបត្តិ និងមហាសន្និបាតនៃអង្គការ អ្នកប្រជាធិបតេយ្យ និយមកណ្តាលអន្តរជាតិ...
ភ្នំពេញ ៖ ក្រុមការងារ នៃក្រសួងសាធារណការ និង ដឹកជញ្ជូន នឹងចាប់ផ្តើមអនុវត្តរំកិលផ្ទឹមស្ពាន នៃគម្រោង សាងសង់ស្ពាន ឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) នៅសសរទី៥ កាត់ពីលើផ្លូវជាតិលេខ២ ចាប់ពីថ្ងៃទី២៩...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
