បរទេស ៖ ក្រសួងសុខាភិបាលអ៊ីស្រាអែល បានកំណត់ឃើញ មានករណីរលាកសាច់ដុំបេះដូង តិចជាង១០ករណី ក្រោយការចាក់ដូសទី៣ នៃថ្នាំវ៉ាក់សាំងកូវីដ១៩ Pfizer/BioNtech រួច នៅក្នុងចំណោមរាប់លាននាក់ ដែលបានចាក់ នេះបើយោងតាមទិន្នន័យ ទើបចេញថ្មីៗនេះ ។ ប្រទេសអ៊ីស្រាអែល បានចាប់ផ្តើមចាក់ដូសជំរុញ នៃថ្នាំវ៉ាក់សាំង Pfizer/BioNtech ឲ្យអ្នកដល់មនុស្សងាយរងគ្រោះ នៅក្នុងខែកក្កដា និងនៅត្រឹមចុងខែសីហា...
ភ្នំពេញ ៖ លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូចចិន ប្រចាំនៅកម្ពុជា បានថ្លែងថា កិច្ចសហប្រតិបត្តិការជាក់ស្ដែង ក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាង ចិន-កម្ពុជា មានកំណើន ទោះបីរងផលប៉ះពាល់ នៃជំងឺវីរុសកូវីដ-១៩ក៏ដោយ។ ក្នុងសុន្ទរកថា អបអរខួបអនុស្សាវរីយ៍ លើកទី៧២ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី១...
ភ្នំពេញ៖ សម្តេចហេង សំរិន ប្រធានរដ្ឋសភា មានជំនឿថា សភាប្រជាជនទូទាំងប្រទេស រដ្ឋាភិបាល និងប្រជាជនចិន នឹងសម្រេចបាននូវគោលដៅ១០០ឆ្នាំ ទី២ របស់បក្សកុម្មុនិស្តចិន ក្នុងការកសាងប្រទេសសង្គមនិយមដ៏ទំនើប រុងរឿង ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន និងសុខុដុមរមនា នៅក្នុងឆ្នាំ២០៤៩។ ការសម្ដែងនូវជំនឿជឿជាក់បែបនេះ ធ្វើឡើងក្នុងឱកាសសម្តេចប្រធានរដ្ឋសភា ផ្ញើលិខិតជូនលោក លី...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឱ្យក្រុមហ៊ុន ទទួលម៉ៅការសាងសង់ យកចិត្តទុកដាក់លើការងារសាងសង់ និងមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការសាងសង់ ក្នុងរដូវកាលមានភ្លៀងធ្លាក់ ដោយហេតុថា ទឹកជាសត្រូវរបស់ផ្លូវ ងាយបង្កឱ្យមានជង្ហុកសំបុកមាន់ ធ្វើឱ្យប្រជាពលរដ្ឋពិបាក ធ្វើចរាចរណ៍ឆ្លងកាត់ ។ ការណែនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល...
បរទេស៖ ប្រទេសអូស្ត្រាលី នៅថ្ងៃសុក្រនេះ បានប្រកាសថា ខ្លួននឹងបើកព្រំដែនឡើងវិញ សម្រាប់ការធ្វើដំណើរ អន្តរជាតិមួយចំនួន ក្រោយដាក់បម្រាមរយៈពេល ១៨ខែ នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១។ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison បានមានប្រសាសន៍ក្នុងសន្និសីទកាសែត មួយនៅថ្ងៃសុក្រនេះថា ពលរដ្ឋអូស្ត្រាលីដែល...
បរទេស៖ ក្រសួងការពារជាតិក្នុងទីក្រុងតៃប៉ិ បាននិយាយថា កងកម្លាំងជើងអាកាសតៃវ៉ាន់ នៅថ្ងៃសុក្រនេះ បានចេញយន្តហោះយ៉ាងប្រញាប់ ដើម្បីព្រមានបណ្ដេញ យន្តហោះចិនចំនួន ២៥គ្រឿង ដែលចូលក្នុងតំបន់ការពារដែនអាកាសខ្លួន នៅថ្ងៃតែមួយដែលចិន ប្រារព្ធពិធីអបអរទិវាជាតិ គឺថ្ងៃបង្កើតសាធារណរដ្ឋ ប្រជាមានិតចិន។ កោះតៃវ៉ាន់ដែលចិន អះអាងកម្មសិទ្ធិ បានធ្វើការតវ៉ាអស់រយៈពេលមួយឆ្នាំ ចំពោះបេសកកម្មដដែលៗ ធ្វើឡើងដោយកងទ័ពជើងអាកាសចិន នៅជិតកោះកាន់លទ្ធិប្រជាធិបតេយ្យនេះ ហើយជាញឹកញាប់នោះ គឺនៅក្នុងភាគនិរតីនៃ...
ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនជាតិខ្មែរ ២នាក់ និងរឹបអូសគ្រឿងញៀនជាង ៣គីឡូក្រាម នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ។ ប្រតិបត្តិការនេះធ្វើឡើង ដោយអនុវត្តតាមបញ្ជា នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន...
ភ្នំពេញ៖ ដើម្បីបកស្រាយនូវ ចម្ងល់របស់បងប្អូនមួយចំនួន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបកស្រាយ និងពន្យល់ពីអន្ថន័យនៃ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២ តុលានេះ សម្ដេច ស ខេង បានមានប្រសាសន៍ថា «ខ្ញុំបានសន្យាថា នឹងបន្តពិភាក្សាជាមួយបងប្អូន...
ភ្នំពេញ៖ អាជ្ញាធរស្រុកកំពង់លែង បានប្រកាសផ្អាកបណ្តោះអាសន្ន មិនឲ្យយានយន្តគ្រប់ប្រភេទធ្វើចរាចរណ៍ លើកំណាត់ផ្លូវ ៥០C ពីចំនុចភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង រហូត ដល់ចំនុចព្រំប្រទល់ខេត្តកំពង់ធំ ។ យោងតាមសេចក្ដីជូនដំណឹង របស់សាលាស្រុកកំពង់លែង បានឲ្យដឹងថា ដោយពិនិត្យឃើញថា កម្ពស់ទឹកទន្លេឆ្នាំ២០២១ បាននឹងកំពុងកើនឡើង ជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ បានធ្វើឲ្យកំណាត់ផ្លូវលេខ ៥០c ចាប់ពីចំនុចផ្លូវកែង...
បរទេស៖ ប្រធានាធិបតីនៃ ប្រទេសបេឡារុស លោក Alexander Lukashenko បាននិយាយនៅថ្ងៃសុក្រនេះថា មនុស្សរាប់រយនាក់ ត្រូវបានឃាត់ខ្លួន ក្រោយហេតុការណ៍បាញ់ប្រហារមួយ បណ្ដាលឲ្យបុគ្គលិក IT ម្នាក់ និងមន្ត្រី KGB មួយរូប បានស្លាប់បាត់បង់ជីវិត នៅក្នុងទីក្រុងមីនស្កិ៍។ អាជ្ញាធរបេឡារុសបាននិយាយថា មន្ត្រី KGB បានបាញ់សម្លាប់បុរសវ័យ...
បរទេស៖ ប្រជាជនអាហ្វហ្គានីស្ថាន ដែលអាមេរិកជម្លៀសមាន ចំនួនជាច្រើនរយនាក់ កំពុងតែធ្វើដំណើរចាកចេញពី មូលដ្ឋានយោធាសហរដ្ឋអាមេរិក នៅមុនពេលដែល ទទួលបានទីលំនៅថ្មី ហើយនេះគឺជារឿង ដែលគេមិនរំពឹងទុក កំពុងកើតឡើងនៅ មូលដ្ឋានយោធាមេរិក ដែលទទួលជនភៀសខ្លួន អាហ្វហ្គានីស្ថាន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនំាពាក្យក្រសួងសន្តិសុខ ផ្ទៃប្រទេសអាមេរិក បានបដិសេធមិនផ្តល់ សេចក្តីអត្ថាធិប្បាយ ស្តីពីចំនួនប្រជាជនអាហ្វហ្គានីស្ថាន ចាកចេញនោះទេ ប៉ុន្តែបាននិយាយថា...
បរទេស៖ ប្រទេសអេត្យូពី បានបញ្ជាឲ្យបណ្ដេញមន្ត្រីជាន់ខ្ពស់ អង្គការសហប្រជាជាតិ ៧រូប ដោយចោទប្រកាន់ពីបទជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេស នេះបើយោងតាមការនិយាយ ឲ្យដឹងពីក្រសួងការបរទេស បន្ទាប់ពីមានការរិះគន់ថា អេត្យូពី បានបង្កើតការទប់ស្កាត់ជំនួយមនុស្សធម៌ នៅតំបន់ Tigray ដែលរងវិបត្តិ។ តាមសេចក្តីរាយការណ៍ ក្រសួងការបរទេសអេត្យូពី បានបញ្ជូនចេញមន្ត្រីមកពី មូលនិធិកុមាររបស់ អង្គការសហប្រជាជាតិ និងការិយាល័យអង្គការ សហប្រជាជាតិទទួលបន្ទុក...
ភ្នំពេញ៖ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាននូវ ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តម សម្រាប់សម្រាលទុក្ខលំបាក ជូនប្រជានុរាស្រ្តជាកូនចៅ របស់ព្រះអង្គចំនួន ៤៦៥នាក់ ស្ថិតនៅក្នុងឃុំចំនួន៥ នៃស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។ យោងតាមហ្វេសប៊ុក Royal Du Cambodge...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២១នេះ បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋ ជាម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវកម្ម ដែលមានទីតាំងនៅក្នុងរាជធានីភ្នំ ពេញ ទាំងអស់ មេត្តាយោគយល់ និងអធ្យាស្រ័យ កុំបញ្ចេញសំរាម សំណល់រឹង មកដាក់នៅតាមដងផ្លូៈសាធារណៈ នៅក្នុងអំឡុងពេលថ្ងៃឈប់សម្រាក បុណ្យភ្ជុំបិណ្ឌ ខណៈដែលបុគ្គលិក កម្មករ...
ដើម្បីអបអរបុណ្យភ្ជុំបិណ្ឌ ដែលនឹងមកដល់ក្នុងរយៈប៉ុន្មានថ្ងៃខាងមុខនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បង្កើតកម្មវិធីប្រូម៉ូសិនពិសេស រាល់ការទិញទឹកក្រូចអាយស៍ IZE និងភេសជ្ជៈប៉ូវកម្លាំងវើក WURKZ នៅតាមស្តង់ចំនួន ៥៣ នៅតាមបុរី និងផ្សារទូទាំងប្រទេស ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១។ ការផ្តល់ប្រូម៉ូសិនពិសេសនេះ នឹងផ្តល់ភាពងាយស្រួលដល់អតិថិជន ដែលមានបំណងចង់ទិញភេសជ្ជៈទុកសម្រាប់សែនថ្ងៃភ្ជុំធំ ជូនចាស់ៗ ឬទុកសម្រាប់ពិសានៅតាមផ្ទះ ជាមួយក្រុមគ្រួសារក្នុងឱកាសដ៏រីករាយនេះ។ ផលិតផលដែលមានលក់ទៅតាមស្តង់នីមួយៗរួមមាន ទឹកក្រូចអាយស៍ IZE កូឡា...
ភ្នំពេញ៖ នារសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ លោកហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ សម្រេចបានប្រចាំខែរបស់នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃ ប.ស.ស. នៅសាលប្រជុំ ប.ស.ស. ស្នាក់ការកណ្តាលរាជធានីភ្នំពេញ តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting)។ លោក ហេង...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី០១ ខែតុលាឆ្នាំ ២០២១ នេះ រួមជាមួយក្រុមការងារ បានអញ្ជើញចុះពិនិត្យដំណើរ ការផលិតអុកស៊ីសែន ជំហានសាកល្បង ក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។ បើតាមប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម លោកវេជ្ជបណ្ឌិត យិន ស៊ីណាត បានឲ្យដឹងថា ក្នុងដំណើរការផលិតអុកស៊ីសែនសាកល្បងនេះ...
មែនទែនទៅអស់ពេល ជាង៤ឆ្នាំហើយ ដែលទំនប់វារី អគ្គិសនី សេសានក្រោម២ ត្រូវបានដាក់អោយដំណើរការរហូត ដល់ពេលបច្ចុប្បន្ននេះ។ ដោយត្រូវបានចាត់ទុកថា ជាទំនប់វារីអគ្គិសនី ដែលធំជាងគេ នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ទំនប់វារីអគ្គីសេសានក្រោម២ បាននឹងកំពុងផ្តល់ថាមពលអគ្គិសនី និងអត្ថប្រយោជន៏ ជាច្រើនទៀត សម្រាប់បម្រើ ដល់ការអភិវឌ្ឍប្រទេសនិង កសាងសង្គមសេដ្ឋកិច្ច របស់កម្ពុជាអោយរីកចម្រើន ទៅមុខថែមទៀត។ ដោយឡែកយើងក្រឡែកមើល...
ភ្នំពេញ ៖ គ្រឹះស្ថានអង្គរ បានឲ្យដឹងថា រយៈពេល ៩ខែ ឆ្នាំ២០២១ ភ្ញៀវទេសចរបរទេស ចំនួន ៦,១៦៧នាក់ បានចូលទស្សនា រមណីយដ្ឋានអង្គរ ហើយទទួលចំណូល ចំនួន២៥៣,៨០៩ដុល្លារ ។ យោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ គ្រឹះស្ថានអង្គរ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា...
ភ្នំពេញ ៖ រដ្ឋបាល ខេត្តព្រះសីហនុ នឹងចុះធ្វើការស៊ើបអង្កេត ឲ្យបានលម្អិតបំផុត ជុំវិញមានការ ផ្សព្វផ្សាយថា ថៅកែកាស៊ីណូ ដឺសេនជូរី បានបង្ខាំងបុគ្គលិក ចំនួន៤៣៧នាក់ អស់រយៈពេលជិត២ឆ្នាំ។ លិខិតរបស់រដ្ឋបាល ខេត្តនៅថ្ងៃ៣០ កញ្ញា បានឲ្យដឹងថា “ចំពោះការលើកឡើងថា មានការបង្ខាំង និងបង្ខំបុគ្គលិក ឲ្យធ្វើការនៅក្នុងកាស៊ីណូនេះ ដោយគ្មានការព្រមព្រៀង...
ភ្នំពេញ ៖ ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា លោក សយ សុភាពបានសរសើរលោក យឹម ស៊ីណន អតីតប្រធានចលនា របស់អតីតគណបក្សសង្រ្គោះជាតិ ប្រចាំប្រទេសកូរ៉េខាងត្បូងថា បានដឹង យល់ពីភូមិសាស្ត្រ នយោបាយ និងប្រវត្តិសាស្ត្រពិតប្រាដកមែន។ នេះជាការលើកឡើងរបស់លោក សយ សុភាពក្នុងហ្វេសប៊ុកនាថ្ងៃ១ តុលា ។ ការសរសើរ យឹម...
ភ្នំពេញ ៖ កម្ពុជាយល់ឃើញថា បញ្ហាសមុទ្រចិនខាងត្បូង គួរជាសមុទ្រប្រកបដោយសន្តិភាព និងស្ថេរភាព និងសេរីភាព នៃធ្វើនាវាចរណ៍ និងការហោះហើរ ។ នេះជាលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។ ក្នុងជំនួបពិភាក្សាការងារជាមួយលោក ប៉ាប្លូ កាង (Pablo Kang) ឯកអគ្គរដ្ឋទូតអូស្រា្តលី ប្រចាំកម្ពុជា នាថ្ងៃទី១...
ភ្នំពេញ ៖ ក្រោយបានជួបលោក អ៊ូ ច័ន្ទរ័ត្ន ដែលជាតំណាង និងជាស្ថាបនិកគណបក្ស កែទម្រង់កម្ពុជា លោក សាម អ៊ីន អ្នកនាំពាក្យគណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន (គបម) ហាក់បានលើកសរសើរ លោក អ៊ូ ច័ន្ទរ័ត្នថា ជាការល្អដោយលោកបានបង្កើតបក្សថ្មី ដោយសារមិនចង់ចំណាយ ពេលវេលារង់ ចាំឱកាសណាមួយ។...
ភ្នំពេញ ៖ ហែកឆុង! ហែកឈ្នះ ! ឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ ពីមីជាតិ ! ក្រុមហ៊ុនមីជាតិ បានរៀបចំកម្មវិធីពិសេស ចែកជូនអតិថិជន នូវរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ នៅក្នុងកញ្ចប់មីជាតិ ដែលមានក្នុងកេសប្រូម៉ូសិន “ហែកឆុង ហែកឈ្នះ” ។ កម្មវិធីនេះ ត្រូវបានធ្វើឡើង ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ក្នុងរូបភាពមួយ ដើម្បីថ្លែងអំណរគុណ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេស នៅថ្ងៃពុធនេះ បានសរសេរថា មន្ត្រីជាន់ខ្ពស់របស់ចិន បានប្រើប្រាស់នូវកិច្ចសន្ទនាគ្នា ដែលមិនធ្លាប់មានពីមុនមកជាមួយ នឹងប្រធានណាតូ ដើម្បីព្រមានទាំងណាតូ និងសម្ព័ន្ធមិត្តផងថា គួរតែនៅឲ្យឆ្ងាយចេញពីបញ្ហា ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ លោក Wang Yi រដ្ឋមន្ត្រីក្រសួងការបរទេសចិន ដែលបានហៅទូរស័ព្ទជាមួយនឹងប្រធានអង្គការ ណាតូ លោក Jens...
ភ្នំពេញ៖ តុលាការឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១ ខែ តុលា ឆ្នាំ២០២១នេះ បានបើកសវនាការជំនុំជំម្រះ លើបណ្ដឹងឧទ្ធរណ៍ របស់ជនជាប់ចោទ ជនជាតិចិនម្នាក់ពាក់ព័ន្ធ ពាក់ព័ន្ធអំពើឃាតកម្ម និង ការបំបាំងសាកសព ដោយបានធ្វើសកម្មភាពស្ត្រីចិនម្នាក់ ដែលគូស្នេហ៍ ដោយសារតែ នឹងជនរងគ្រោះ មិនយកកូនចេញ ខណះជនរងគ្រោះ មានផ្ទៃពោះច្រើនខែ ។...
ភ្នំពេញ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ បានបើកសវនាការជំនុំជម្រះ លើបណ្តឹងសារទុក្ខ របស់បុរសម្នាក់ ដែលត្រូវបានតុលាការដំបូង រាជធានីភំ្នពេញ កាត់ទោសជាប់ពន្ធធានាគារកំណត់ ២០ ឆ្នាំ និងពិន័យជាប្រាក់ ចជាប់ពាក់ព័ន្ធករណី ផលិតនិងជួញដូរដោយខុយច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅក្នងរាជធានីភ្នំពេញ ក្នុងកំឡុងឆ្នាំ២០០៧។ សវនាការនេះ ដឹកនាំដោយកលោកចៅក្រម និល...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក ហៅកាត់ CDC បានឲ្យដឹងថា សហរដ្ឋអាមេរិក បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៣៩១.៩៩២.៦៦២ដូស នៅទូទាំងប្រទេស គិតត្រឹមព្រឹកថ្ងៃពុធ និងចែកចាយចំនួន ៤៧៣.៩៥៤.០៨៥ដូស ។...
អ៊ីស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ថា ខេត្ត Punjab ស្ថិតនៅភាគខាងកើត នៃប្រទេសប៉ាគីស្ថាន បានរាយការណ៍ថា មានករណីជំងឺគ្រុនឈាម ចំនួន២២៣ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលបង្កឲ្យមានការភ័យខ្លាច នៃការផ្ទុះឡើងនៅក្នុងតំបន់។ លោក Imran Sikandar លេខាធិការនៃនាយកដ្ឋាន ថែទាំសុខភាពបឋម និងមធ្យមសិក្សានៃរដ្ឋ...
ភ្នំពេញ៖ ជាលើកដំបូងហើយដែលលោក គង់ គាំ ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ និងលោក អ៊ូ ច័ន្ទរ័ត្ន អនុប្រធានគណបក្សកែទម្រង់កម្ពុជា បានជួបគ្នា ក្រោយពីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យគណបក្ស លោកអ៊ូ ច័ន្ទរ័ត្ន ធ្វើសកម្មភាពជាផ្លូវការ បន្ទាប់ពីបំពេញបែបបទគ្រប់ជ្រុងជ្រោយ ដើម្បីពិភាក្សាលើការរួបរួមគ្នា របស់គណបក្សនយោបាយថ្មីៗ ដែលកើតចេញពីអតីតគណបក្សសង្រ្គោះជាតិ (CNRP)។ ជំនួបនេះ ធ្វើឡើងកាលពីថ្ងៃទី៣០...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម ខណៈពេលដែលអេស្ការវទ័រកំពុងកាយដី ដើម្បីសាងសង់ធ្វើអគារត្រង់ចំណុចការដ្ឋានសួនសត្វក្នុងកាស៊ីណូអូស្មាច់រីសត។ ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះ បណ្តាលឱ្យអ្នកបើកបរអេស្ការវទ័រ រងរបួសជាទម្ងន់និងខូចខាតគ្រឿងចក្រអេស្កានោះ។...
ថៃ៖ លោកស្រី ថែ ថងថាន ស៊ីណាវ៉ាត់ មិនលាលែងពីតំណែងនាយករដ្ឋមន្រ្តីរបស់ថៃទេ ហើយថែមទាំងចាប់ដៃសាមគ្គី ដោយមិនឱ្យចាញ់ខ្មែរឡើយ ក្រោយពីជួបប្រជុំគ្នា។ ពួកគេបានសន្យាថា មិនឱ្យជាតិថៃបែកបាក់។ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសថៃ។
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស ៖ ប៉ូលិសថៃ បាននិយាយកាលពីថ្ងៃអង្គារថា ជនសង្ស័យចំនួន ១២ នាក់ត្រូវបានចាប់ខ្លួនជាមួយនឹងកាំភ្លើងចំនួន ១៨ ដើម និងគ្រាប់ជាង ៣០.០០០ គ្រាប់ ដែលត្រូវបានរឹបអូស ជាផ្នែកមួយ...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
បរទេស៖ ភ្ញៀវទេសចរបរទេសកំពុងវិលត្រលប់ទៅប្រទេសចិនវិញ បន្ទាប់ពីប្រទេសនេះ (ចិន) បានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការរបស់ខ្លួនដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ ប្រជាពលរដ្ឋមកពីប្រទេសចំនួន ៧៤ ឥឡូវនេះអាចចូលប្រទេសចិនបានរហូតដល់ ៣០ ថ្ងៃ ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ ។ យោងតាមសារព័ត៌មាន AP...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ