ព័ត៌មានអន្តរជាតិ

ទេពអប្សរ នៅក្នុងលោក ស្រស់ស្អាត ដោយសារមាន ក្ដីស្រលាញ់

នៅលើសង្វៀន ប្រកួតប្រជែង ជាមួយនឹងជីវិត អាចមើលឃើញរូបភាព តស៊ូ របស់គិលានុបដ្ឋាយិកា។ ក្នុងឱកាសទិវាគិលានុបដ្ឋា អន្តរជាតិ ថ្ងៃទី១២ ខែឧសភា យើងខ្ញុំសូមសម្ដែងការ គោរព ចំពោះទេពអប្សរអាវស ទាំងអស់ !

នៅក្នុងផ្ទះ ពួកគេជាកូន ជាឳពុកម្តាយ ជាបងប្អូន ពេលពាក់ឯកសណ្ឋានការងារ ពួកគេបានក្លាយទៅជាកូន ឳពុកម្តាយ និងបងប្អូនរបស់អ្នកជំងឺ ពួកគេបានការពារ អាយុជីវិតដោយប្រើជីវិតខ្លួន ធ្វើឱ្យអ្នកជំងឺជឿទុកចិត្ត តាមរយៈទំនួលខុសត្រូវ ។

មិនថា នៅក្នុងការងារថែទាំ វេជ្ជសាស្ត្រជាប្រចាំ ឬប្រឈមមុខនឹងខណៈគន្លឹះ ដូចជាការគំរាមកំហែង ពីជំងឺឆ្លងនិងទប់ទល់ នឹងគ្រោះមហន្តរាយធម្មជាតិ បុគ្គលិកថែទាំទាំងអស់សុទ្ធ តែឈានទៅមុខ ដោយក្លាហាន គាំពារសុវត្ថិភាព និងសុខាភិបាល របស់ប្រជាជន ហើយបង្ហាញពីសេចក្តី សប្បុរសរបស់បុគ្គលិកពេទ្យ និងស្មារតីសេចក្តីស្រឡាញ់គ្មានព្រំដែន ដ៏អស្ចារ្យជាមួយនឹង សកម្មភាពជាក់ស្តែង ។

ទេពអប្សរអាវស ដែលគួរឱ្យគោរពទាំងនេះ អ្នកខ្លះថែទាំអ្នកជំងឺនៅមុខគ្រែពេទ្យ ខ្លះខិតខំអស់ ពីសមត្ថភាពនៅបន្ទប់ICU ហើយខ្លះទៀតជួយលោកអ្នក នៅតាមផ្លូវឱ្យទាន់ពេលវេលា ពួកគេតែងតែប្រាប់យើង ដោយប្រតិបត្តិការជាក់ស្តែងថាកុំខ្លាច ខ្ញុំនៅទីនេះ !

To Top