បរទេស៖ទោះបីជាមិនបានធ្វើការចូលរួមអបអរសាទរចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតី អាមេរិកក្តីប៉ុន្តែនៅថ្ងៃអាទិត្យនេះរដ្ឋាភិបាលតេហរ៉ង់បានបង្ហាញពីភាពវិជ្ជមានចំពោះ ប្រធានាធិបតីអាមេរិកថ្មីលោក Joe Biden។ សារព័ត៌មានបរទេសនៅថ្ងៃនេះបានសរសេរថា ប្រធានាធិបតីនៃប្រទេសអ៊ីរ៉ង់ដែលបានធ្វើសេចក្តីថ្លែងការណ៍មួយ តាមទូរទស្សន៍ជាតិ បានមានប្រសាសថាលោករំពឹងថារដ្ឋាភិបាលថ្មីអាមេរិកនឹងប្រើប្រាស់ឧិកាស ដើម្បីកែប្រែនូវរាល់ កំហុសឆ្គងទាំងឡាយដែលលោកប្រធានាធិបតី អាមេរិកបច្ចុប្បន្ន Donald Trump ធ្លាប់បានសាងឡើង។ រំលឹកដែរថាចាប់តាំងតែពីឆ្នាំ២០១៨មក ភាពតានតឹង រវាងអាមេរិកនិងអ៊ីរ៉ង់បានកើនឡើងខ្លាំងជាពិសេសនៅ ពេលដែលរដ្ឋាភិបាលរបស់លោក Trump បានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀង អាវុធនុយក្លេអ៊ែរជាមួយនឹង...
បរទេស៖ ឧទ្ធម្ភាគចក្រយោធាពីរគ្រឿងដំបូង ក្នុងចំណោមឧទ្ធម្ភាគចក្រ HH-60W ចំនួន១១២គ្រឿង ទើបត្រូវបានបញ្ជូនទៅដល់ មូលដ្ឋានកងទ័ពអាកាសអាមេរិក Moody ក្នុងរដ្ឋហ្សកហ្ស៊ី នេះបើយោងតាមសេចក្តីប្រកាសមួយ ពីកងកម្លាំងទ័ពជើងអាកាស របស់អាមេរិក។ ឧទ្ធម្ភាគចក្រយោធាទាំងនោះ តាមសេចក្តីរាយការណ៍ បានធ្វើដំណើរចេញពីសាលាហ្វឹកហ្វឺន Sikorsky របស់ក្រុមហ៊ុន Lockheed Martin ក្នុងទីក្រុង Stuart រដ្ឋផ្លរីដា...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រសួងការពារជាតិរបស់ប្រទេសចិន នៅថ្ងៃអាទិត្យ បានថ្លែងថា ជាជុំទី៨ នៃការជួបប្រជុំគ្នាថ្នាក់មេបញ្ជាការ រវាងប្រទេសឥណ្ឌា និងចិន ដែលបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី៦ ខែវិច្ឆិកា នៅក្រុង Chushul ។ ភាគីទាំងពីរបានជួបគ្នាដោយមិនបើកចំហរ ក្នុងការផ្លាស់ប្តូរទស្សនៈ លើការព្រមព្រៀងគ្នានៅតាមបណ្តោយ ខ្សែបន្ទាត់នៃតំបន់ត្រួតត្រាជាក់លាក់ នៅវិស័យប៉ែកខាងលិច...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ថា មន្ត្រីក្នុងស្រុកមួយរូបបានឲ្យដឹងថា ពលរដ្ឋប្រមាណជាង ៦៣០នាក់ ត្រូវបានធ្វើការជម្លៀសខ្លួនចេញពីភូមិមួយ នៅជិតភ្នំភ្លើង Mount Merapi ស្ថិតនៅខេត្តជ្វាកណ្តាល របស់ប្រទេសឥណ្ឌូនេស៊ី ចន្លោះថ្ងៃសុក្រ និងថ្ងៃសៅរ៍ ខណៈដែលសញ្ញា ប្រុងប្រយ័ត្ននៃបន្ទុះភ្នំភ្លើង ត្រូវបានប្រកាសឲ្យដឹងអំពី កម្រិតខ្ពស់បំផុតជាលើកទី២ ។ លោក...
អាហ្សង់ទីន៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល របស់ប្រទេស បានឲ្យដឹងថា ប្រទេសអាហ្សង់ទីន កាលពីថ្ងៃសៅរ៍ បានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៨.០៣៧នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើង ដល់១.២៣៦.៨៥១នាក់ ។ ក្រសួងបានឲ្យដឹងថា មានអ្នកជំងឺចំនួន ២១៣នាក់បន្ថែមទៀត...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ថា នាយកដ្ឋានសុខាភិបាល របស់ហ្វីលីពីន បានរាយការណ៍ នៅថ្ងៃអាទិត្យថា មានអ្នកឆ្លងជំងឺថ្មីចំនួន២.៤៤២នាក់ ដែលឆ្លងជំងឺកូវីដ១៩ និងនាំឲ្យសរុប អ្នកឆ្លងជំងឺ នៅក្នុងប្រទេសកើនឡើង ដល់៣៩៦.៣៩៥នាក់ ។ នាយកដ្ឋានខាងលើ បានឲ្យដឹងថា អ្នកជំងឺបន្ថែមទៀតចំនួន១១.៤៣០នាក់ បានជាសះស្បើយពីជំងឺ ដែលនាំឲ្យចំនួន...
ភ្នំពេញ៖ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានមួយ បានអោយដឹងថា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងបានរកឃើញអ្នកវិជ្ជមាន កូវីដ១៩ ចំនួន២នាក់ ថ្មីទៀត លើបុរសជនជាតិខ្មែរ ដែលទើបធ្វើដំណើរមកពី ប្រទេសជប៉ុន និងគ្មានករណីជាសះស្បើយឡើយ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ករណីវីជ្ជមាន វីរុសកូវីដ១៩ថ្មី ចំនួន២នាក់រួមមាន៖ -បុរសជនជាតិខ្មែរ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែវិឆិកា ឆ្នាំ២០២០នេះ បានផ្ញើរសារផ្ញើរសារអបអរសាទរ ខួបអនុស្សាវរីយ៏លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា។ តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានសរសេរយ៉ាងដូច្នេះថា «ថ្ងៃនេះ គឺជាថ្ងៃដែលប្រទេសកម្ពុជា ត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ...
នំពេញ ៖ ស្ថាបនិក របស់ ណាហ្គាឃប (NagaCorp) បានទទួលពានរង្វាន់ដ៏អស្ចារ្យមួយទៀត នៃពានរង្វាន់រមណីយដ្ឋានល្អប្រណិត ក្នុងប្រទេសកម្ពុជា។ គាត់បានទទួលពានរង្វាន់ស្ទួន ដែលដែលជាក្រុមហ៊ុន ដែលបានកំណត់ស្តង់ដារ និងបានក្លាយជាក្រុមហ៊ុនដ៏ល្បីល្បាញបំផុតមួយ របស់ពិភពលោក ក្នុងការគ្រប់គ្រង និងឧត្តមភាព ក្នុងអភិបាលកិច្ចសាជីវកម្មផងដែរ។ ក្នុងចក្ខុវិស័យដែលមិនចេះរីងស្ងួត លោក Tan Sri Dato...
ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តពោធិ៍សាត់, ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០។ បុត្រាច្បងសម្តេចតេជោ បានលើកឡើងនូវចំណុចសំខាន់ៗ ចំនួន ៦។ ១....
ភ្នំពេញ៖ លោក ខៀវ កាញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានអោយដឹងថា៖ ស្ថានភាពនៃអង្គភាពក្រោមឱវាទ ក្រសួងអប់រំ គិតត្រឹមយប់ថ្ងៃទី០៧ វិច្ឆិកា ឆ្នាំ២០២០៖ -ក្លឹបហាត់ការ៉ាតេដូ១៖ គ្រូបង្ហាត់កីឡាការ៉ាតេដូ ដែលជាអង្គរក្សជនជាតិខ្មែរ ការពារផ្ទាល់គណ:ប្រតិភូនៃប្រទេសហុងគ្រី។ -មន្ទីរអប់រំ យុវជន និងកីឡាខេត្ត១៖...
សហរដ្ឋអាមេរិក៖ លោកស្រី Jill Tracy Jacob ដែលមានឪពុកជាជនជាតិអុីតាលី ដែលមានត្រកូល Giacoppa តែក្រោយមកបានដូរអោយមានសំនៀងអង់គ្លេសជា Jacob និង ម្តាយជាអ្នកបម្រើរបស់លោក Giacoppa សញ្ជាតិអង់គ្លេស ។ នេះបើយោងតាមហ្វេសប៊ុកផេក របស់លោក ខៀវ កាញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ លោកស្រីកើតនៅឆ្នាំ ១៩៥១...
ភ្នំពេញ៖ ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានសេចក្តីជូនដំណឹងមួយ ស្តីពីការបិទរោងភាពយន្ត សារមន្ទីរ និងរោងសំដែងសិល្បៈគ្រប់ប្រភេទ នៅទូទាំងប្រទេស ក្នុងស្ថានភាពជំងឺកូវីដ-១៩ កំពុងរីករាលដាលជាសាកល។
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រលប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការផ្អាកការបណ្តុះបណ្តាលនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល។
បរទេស៖ រដ្ឋមន្ត្រីនានារបស់ប្រទេសអាល្លឺម៉ង់ តាមសេចក្តីរាយការណ៍ បានសម្តែងការអបអរសាទរចំពោះលោក ចូ បៃដិន ក្រោយបណ្ដាញផ្សព្វផ្សាយព័ត៌មានធំៗ បានប្រកាសថា លោកជាអ្នកឈ្នះការបោះឆ្នោតជ្រើសប្រធានាធិបតីអាមរិក នៅថ្ងៃសៅរ៍សប្ដាហ៍នេះ និងបានបង្ហាញនូវក្តីសង្ឃឹមថា នឹងមានការចាប់ផ្តើមថ្មីនិងការធ្វើឲ្យប្រសើរឡើង ក្នុងចំណងមិត្តភាពអន្តរអាត្លង់ទិក ដែលមានការជាប់គាំងធ្ងន់ធ្ងរ ដោយសារអ្នកកាន់តំណែងមុនរបស់លោក។ នៅលើបណ្ដាញសង្គមធ្វីតធ័រ រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Olaf Scholz បានមានប្រសាសន៍ថា “សូមចូលរួមអបអរសាទរ...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ថា នៅថ្ងៃនេះ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានចាប់ផ្តើមដំណើរការបោះឆ្នោតសកពហុបក្សចូលរួម ។ នៅថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកានេះ ប្រទេសមីយ៉ាន់ម៉ា បានដំណើរការបោះឆ្នោតសកលដែលមានពហុបក្សចូលរួម ខណៈដែលពលរដ្ឋជាង៣៧លាននាក់បានធ្វើការបោះឆ្នោតនៅតាមស្ថានីយបោះឆ្នោតនានានៅទូទាំងប្រទេស ។ គេបានឃើញក្រុមគ្រូពេទ្យធ្វើការត្រួតពិនិត្យកម្តៅពលរដ្ឋដែលបានមកធ្វើការបោះឆ្នោតសកល នៅស្ថានីយបោះឆ្នោត នៅរដ្ឋធានីរ៉ងហ្គូន ។ មិនទាន់មានព័ត៌មានលម្អិតពាក់ព័ន្ធ នឹងការបោះឆ្នោតសកលនេះនៅឡើយទេ...
ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានឈប់ថតរូបជាមួយកូនក្រមុំនៅខាងក្រៅទីលានវាយកូនហ្គោលរបស់លោក នៅរដ្ឋ Virginia កាលពីថ្ងៃសៅរ៍ភ្លាមៗបន្ទាប់ពីបានដឹងព័ត៌មានអំពីជ័យជំនះប្រធានាធិបតីជាប់ឆ្នោត គឺលោក ចូ បៃដិន ដែលជាគូប្រជែង ។ យោងតាមសារព័ត៌មាន Fox News ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា លោកប្រធានាធិបតី ត្រាំ កំពុងលេងកីឡាវាយកូនហ្គោល...
ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះគឺជាខួបទី ៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជាបានអបអរសាទរដោយបានលើកឡើងពីស្នាព្រះហស្តព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា។ ក្នុងឱកាសនេះព្រះអង្គបានលើកពីព្រះរាជបូនីយកិច្ចសង្ខេប នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ...
ភ្នំពេញ៖ ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-១៩ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញលិខិតបន្ទាន់មួយ ដោយសម្រេចការបិទ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរ នៅទូទាំងប្រទេសចាប់ពីពេលនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី ។
ភ្នំពេញ៖ ក្រោយលោក ចូ បៃដិន ផ្ដួល លោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិកដែលគ្រោង នឹងស្បថចូលកាន់តំណែងនាថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១ខាងមុខនោះ អ្នកវិភាគនិងតាមដានភូមិសាស្រ្តនយោបាយ បានលើកឡើងថា លោក ចូ បៃដិន នឹងបន្តអនុវត្តនយោបាយរបស់លោក អូប៉ាម៉ា អតីតប្រធានាធិបតីអាមេរិក...
ភ្នំពេញ ៖ លោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ក្រសួងអប់រំ សម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល ចំនួនពីរសប្តាហ៍ ដោយអនុវត្តចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា នេះតទៅ។នេះបើយោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)។ លោក ...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាប៉េតង់ ពានរង្វាន់ “គរុគុណ” ឆ្នាំ២០២០ ដែលប្រព្រឹត្តទៅនៅក្នុងបរិវេណ នៃពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។ សូមជម្រាបថា ការរៀបចំការប្រកួតកីឡាប៉េតង់ ពានរង្វាន់ “គរុគុណ”នេះធ្វើឡើងក្នុងគោលបំណងដើម្បីរម្លឹកពីកិច្ចខិតខំប្រឹងប្រែង លះបង់កម្លាំងកាយចិត្ត...
បរទេស៖ វិមានក្រឹមឡាំង តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសៅរ៍ម្សិលមិញនេះថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានធ្វើការពិភាក្សាគ្នាស្តីពីជម្លោះនៅតំបន់ Nagorno-Karabakh ក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទមួយជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron។ មេដឹកនាំទាំងពីររូប បានធ្វើការសង្កត់ធ្ងន់លើក្តីព្រួយបារម្ភដ៏ធ្ងន់ធ្ងរ ជុំវិញការប៉ះទង្គិចគ្នាទ្រង់ទ្រាយធំ រវាងកងកម្លាំងរបស់ជនជាតិភាគតិចអាមេនីនិងកងកម្លាំងអាហ្ស៊ែបៃហ្សង់ នៅក្នុងតំបន់ និងការមានការចូលរួមដោយកងកម្លាំងប្រយុទ្ធ មកពីប្រទេសស៊ីរីនិងលីប៊ី នៅក្នុងជម្លោះនោះ។ ...
ភ្នំពេញ៖ លោក តេង ភីស៊ាន តំណាងលោក ទៀ សុខា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តព្រះសីហនុ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដឹកនាំសមាជិក សមាជិកា ចុះសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ប្រគល់ជូន លោកយាយ ប៊ន សុវណ្ណារ៉ា (អាយុ៧៣ឆ្នាំ)ដែលមានជីវភាពទីទ័លក្រ...
បរទេស៖ អនុប្រធានាធិបតីអ៊ីរ៉ង់ នៅថ្ងៃសៅរ៍ម្សិលមិញនេះ បាននិយាយប្រាប់ថា លោកសង្ឃឹមថា នឹងមានការផ្លាស់ប្តូរនៅក្នុងគោលនយោបាយសហរដ្ឋអាមេរិក ក្រោយពេលដែលលោក ចូ បៃដិន មកពីគណបក្សលទ្ធិប្រជាធិបតេយ្យ ជាប់ឆ្នោតឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក។ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ បានដកស្រង់សម្តីរបស់លោក Eshagh Jahangiri ដែលមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំសង្ឃឹមថា យើងនឹងឃើញមានការផ្លាស់ប្តូរនៅក្នុងគោលនយោបាយអាក្រក់របស់សហរដ្ឋអាមេរិក ការវិលត្រឡប់ទៅរកក្រឹតក្រមច្បាប់និងការប្តេជ្ញាអន្តរជាតិ និងការគោរពចំពោះប្រទេសដទៃ”។ គួរបញ្ជាក់ថា ក្រោយការប្រកួតប្រជែងធ្វើការឃោសនាយ៉ាងស្វិតស្វាញ...
បរទេស៖ កងកម្លាំងសន្តិសុខរបស់ប្រទេសអ៊ីរ៉ាក់ បានសម្លាប់អ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលយ៉ាងតិចម្នាក់ ដោយបាញ់គ្រាប់ពិត និងធ្វើឲ្យមនុស្សតិចបំផុត៤០នាក់ផ្សេងទៀតរងរបួស នៅក្នុងទីក្រុង Basra ស្ថិតនៅភាគខាងត្បូងប្រទេស កាលពីថ្ងៃសុក្រម្សិលមិញ នេះបើយោងតាមប្រភពសន្តិសុខ និងមន្ត្រីសិទ្ធិមនុស្សប្រាប់ឲ្យដឹង។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News ចេញផ្សាយនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា វាគឺជាការសម្លាប់អ្នកតវ៉ាលើកដំបូង ដោយកងកម្លាំងសន្តិសុខនៅក្នុងទីក្រុង Basra...
ភ្នំពេញ ៖ លោក កឹម សុខា តែងតែគាំទ្រលទ្ធផលនៃការបោះឆ្នោត ដោយឆន្ទៈប្រជាពលរដ្ឋ និងស្រប តាមគោលការណ៍ ប្រជាធិបតេយ្យ ក្នុងពិភពលោក ដូច្នេះ អ្នកណាឈ្នះក៏ដោយ ឲ្យតែជាមិត្តល្អនឹងខ្មែរ ហើយជួយខ្មែរ។ លោក កឹម សុខា បានលើកឡើងបែបនេះ ស្របពេលសហរដ្ឋអាមេរិកមានការបោះឆ្នោត។ហើយ មនុស្សរាប់ម៉ឺននាក់ បាននាំគ្នាចូលរួមក្នុងក្បួនដង្ហែរអបអរសាទរជ័យជម្នះរបស់...
ភ្នំពេញ ៖ លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់ផលិតករកម្ពុជា ត្រូវខិតខំ អភិវឌ្ឍផលិតផលឲ្យបានច្រើនមុខ សម្រាប់បម្រើទីផ្សារ ដោយផ្តោតការយកចិត្តទុកដាក់ លើគុណភាព ផលិតផល សោភ័ណភាព សុវត្ថិភាព ការវេចខ្ចប់ និងតម្លៃសមរម្យ។នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងពាណិជ្ជកម្ម។ ក្នុងពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ នៅក្រុងបានលុង ខេត្តរតនគិរី កាលពីថ្ងៃទី៧...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
ភ្នំពេញ៖ កវីជើងចាស់ និងជាអ្នកនិពន្ធបទចម្រៀងល្បីនៅទសវត្សឆ្នាំ៩០ គឺលោក ខៀវ កាថា បានធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៥ ក្រោយបញ្ជូនមកពីខេត្តបាត់ដំបង។ ស្នាដៃនិពន្ធបទល្បីៗដូចជា...
បរទេស៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតដោយសំឡេង ៥១ ទល់នឹង ៤៧សំឡេង ដើម្បីលុបបំបាត់ភាពអាសន្នជាតិដែលត្រូវបានលើកឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ដើម្បីដាក់ពន្ធសកលនៅដើមខែមេសា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនយោបាយគ្រប់និន្នាការ បញ្ឈប់ការសួរដេញដោល រឿងបាត់បង់ដី នៅចំណុចណាខ្លះ អ្នកណាខ្លះស្លាប់ និងមេទ័ពណាខ្លះស្លាប់ ប៉ុន្តែត្រូវជឿជាក់លើវីរកងទ័ពកម្ពុជា...
ភ្នំពេញ៖ ក្រោយមានការចុះផ្សាយ អំពីជម្លោះពាក្យសម្ដី រវាងអ្នកដឹកជញ្ជួនម្នាក់ ជាមួយអតិថិជន ដែលគេស្គាល់ថា ជាមន្រ្តីនគរបាល នៅលើសារព័ត៌មាន «DAP Hot News» ស្រាប់តែមានគណនីហ្វេសប៊ុកឈ្មោះ «David YaYa»...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
