បរទេស៖ ថៃត្រូវកែប្រែបទប្បញ្ញត្តិនៃការនាំចូល និង គោលនយោបាយជំរុញការវិនិយោគ ដែលជាកត្តាជំរុញសំខាន់ សម្រាប់លំហូរមូលធន របស់ចិនចូលទៅក្នុងប្រទេស អាស៊ីអាគ្នេយ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារពន្ធគយដ៏ច្រើន របស់សហរដ្ឋអាមេរិក គំរាមកំហែងដល់ការប៉ះពាល់ ដល់កំណើនដែលជំរុញការនាំចេញរបស់ប្រទេស។ នេះបើយោងតាមអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥...
វ៉ាស៊ីនតោន៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចនៅអាស៊ី និងប៉ាស៊ីហ្វិក នឹងថយចុះមកត្រឹម ៣.៩ ភាគរយនៅឆ្នាំនេះ ចំពេលមានភាពតានតឹង ផ្នែកពាណិជ្ជកម្មកើនឡើង ដែលបង្ហាញពីការធ្លាក់ចុះ ០.៥ភាគរយ ពីការព្យាករណ៍ពីមុនរបស់ខ្លួន។ មន្ត្រី IMF បានឲ្យដឹងនៅក្នុងប្លុក ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា “មេដឹកនាំនៅក្នុងពាណិជ្ជកម្មពិភពលោក អាស៊ីមានជិត ៦០ ភាគរយនៃកំណើនសកល...
ប៊ែរឡាំង ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានទម្លាក់ការព្យាករណ៍ទស្សនវិស័យសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំ ២០២៥ ហើយឥឡូវនេះកំពុងព្យាករណ៍ថា នឹងមានកំណើនសូន្យភាគរយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមការព្យាករណ៍និទាឃរដូវ ដែលបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចស្តីទីលោក Robert Habeck សេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុប អាចនៅទ្រឹង សម្រាប់រយៈពេលបីឆ្នាំជាប់ៗគ្នា។ នេះបន្ទាប់ពីការធ្លាក់ចុះថយក្រោយក្នុងឆ្នាំ២០២៣ និង២០២៤។ ការកែប្រែចុងក្រោយបំផុតបង្ហាញពីការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ពីការព្យាករណ៍ផ្លូវការពីមុន ដែលបានចេញផ្សាយនៅរដូវស្លឹកឈើជ្រុះឆ្នាំ២០២៤ ដែលព្យាករណ៍ថា...
ភ្នំពេញ ៖ ក្រុមការងារក្រសួងបរិស្ថាន ដឹកនាំដោយ លោក កែ វង្សវឌ្ឍនា អគ្គនាយករង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ដោយមានការចូលរួមពី លោកអភិបាលរងស្រុកអង្គស្នួល ក្រុមប្រឹក្សាឃុំក្រាំងម្កាក់ មេភូមិព្រៃខ្លា និងមន្ទីរបរិស្ថានខេត្តកណ្ដាល បានរកឃើញថា សិប្បកម្មកែច្នៃដំណាប់ស្វាយ របស់ក្រុមហ៊ុន Ji Li...
ខណៈដែលសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ដែលផ្តួចផ្តើមឡើងដោយការឈ្លានពានដោយខុសច្បាប់របស់រុស្ស៊ីលើអ៊ុយក្រែនក្នុង ខែកុម្ភៈ ឆ្នាំ ២០២២ កំពុងឈានចូលដល់ឆ្នាំទីបួន សហគមន៍អន្តរជាតិ មានការភ្ញាក់ផ្អើលចំពោះរបាយការណ៍ដែលចោទប្រកាន់ ថារបបកូរ៉េខាងជើង បានបដិសេធមិនធ្វើមាតុភូមិនិវត្តន៍សាកសពទាហានរបស់ខ្លួនដែលត្រូវបានដាក់ ពង្រាយដោយខុសច្បាប់ និងត្រូវបានសម្លាប់ជាបន្តបន្ទាប់នៅសមរភូមិនៅ Kursk ជំនួសវិញដោយស្វែងរក ការចម្រូងចម្រាសដែលគេស្គាល់ថា ជាបច្ចេកទេស”អាជីព។” ទោះបីជាកំណត់ត្រាសិទ្ធិមនុស្សដ៏ ឃោរឃៅរបស់របបលោក គីម ជុងអ៊ុន ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយជាយូរយារណាស់មកហើយ ក៏ដោយ...
ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹក នាំកិច្ចប្រជុំកម្រិត អន្តរក្រសួង ស្ថាប័ន ដើម្បីពិនិត្យ និងពិភាក្សា ស្តីពីបញ្ហាប្រឈម សំណូមពរ ដំណោះស្រាយនានា នៃក្រុមការងារ “ច”...
មូស្គូ៖ ការវាយប្រហារ ដោយយន្តហោះដ្រូន របស់អ៊ុយក្រែន បានបំផ្លាញអគារព្រះវិហារ ឈើមួយកន្លែង នៅតំបន់ Belgorod ភាគខាងលិចនៃប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការវាយប្រហារនេះ បាន វាយប្រហារភូមិ Sukharevo ដែលជាកន្លែងព្រះវិហារ New Jerusalem ដែលជាកន្លែង គោរពបូជាដ៏ សំខាន់ក្នុងតំបន់ត្រូវបានដុតបំផ្លាញ បន្ទាប់ពីយន្តហោះដ្រូន...
មូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឲ្យដឹងនៅ ក្នុងបទសម្ភាសន៍មួយថា ប្រទេសរុស្ស៊ី បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីបញ្ចប់កិច្ចព្រមព្រៀងមួយ ស្តីពីការដោះស្រាយជម្លោះជាមួយអ៊ុយក្រែន ប៉ុន្តែបទប្បញ្ញត្តិមួយចំនួន នៃកិច្ចព្រមព្រៀងនៅតែតម្រូវ ឱ្យមានការកែតម្រូវនៅឡើយ។ លោក Lavrov បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ CBS News ថា “សេចក្តីថ្លែងការណ៍...
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានកោតសរសើរ ក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ ដែលបានអនុវត្តអនុសាសន៍ គន្លឺះទាំង ១០ចំណុចរបស់សម្ដេច ទទួលបានជោគជ័យ គួជាទីមោនទភាព ដើម្បីលើកកម្ពស់ លក្ខខណ្ឌការងារ សិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវៈ និងអត្ថប្រយោជន៍ជាច្រើន សម្រាប់កម្មករ។ សម្ដេចមហាបវរធិបតី...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា មិនទាន់មានការចរចាសេដ្ឋកិច្ច និងពាណិជ្ជកម្មណាមួយ រវាងប្រទេសចិន និងសហរដ្ឋអាមេរិកនោះទេ ដោយបន្ថែមថា ការអះអាងណាមួយ អំពីវឌ្ឍនភាពនៅក្នុងកិច្ចចរចាសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ គឺគ្មានមូលដ្ឋាន និងខ្វះមូលដ្ឋានជាក់ស្តែង ។ អ្នកនាំពាក្យចិនលោក He Yadong បានធ្វើការកត់សម្គាល់ក្នុងសន្និសីទ សារព័ត៌មានជាប្រចាំពេលឆ្លើយសំណួរពាក់ព័ន្ធ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសផ្តល់ពានរង្វាន់ ជូនរោងចក្រសហគ្រាស ដែលបានអនុវត្តលក្ខខណ្ឌ ការងារល្អប្រសើរ នៅក្នុងរោងចក្ររបស់ខ្លួន ដែលបង្កើតបានជាសហគ្រាស ប្រកបដោយភាពសុខសាន្ត។ យោងតាមលិខិត ដែលបានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្តល់ពានរង្វាន់ ជាលើកទីមួយដល់រោងចក្រ...
តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានបង្ហាញកញ្ចប់ នៃវិធានការសេដ្ឋកិច្ចបន្ទាន់ ដើម្បីទប់ទល់នឹងផលប៉ះពាល់ អវិជ្ជមាន នៃការដំឡើងពន្ធខ្ពស់ របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មុនពេលការចរចា ពាណិជ្ជកម្មទ្វេភាគីលើកទីពីរ ដែលរំពឹងទុកនៅសប្តាហ៍ក្រោយ ។ កញ្ចប់ជំនួយនេះមានសសរស្តម្ភ ចំនួន ៥ រួមទាំងការគាំទ្រ សម្រាប់ហិរញ្ញវត្ថុសាជីវកម្ម និងជំហានដើម្បីជំរុញការប្រើប្រាស់ ក្នុងគោលបំណងកាត់បន្ថយ ការព្រួយបារម្ភថា ការយកពន្ធ...
បរទេស៖ ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ បានបដិសេធការ លើកឡើងណាមួយដែលថា ខ្លួនស្ថិតនៅក្នុងការ ចរចាយ៉ាងសកម្មជាមួយរដ្ឋបាល របស់ប្រធានាធិបតីអាមេរិកលោក Donald Trump ជុំវិញពន្ធគយដោយនិយាយថា ការយល់ឃើញណាមួយ នៃវឌ្ឍនភាពនៅក្នុងបញ្ហានេះ គឺគ្មានមូលដ្ឋានដូចជា “ការព្យាយាមចាប់ខ្យល់” ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥...
ភ្នំពេញ៖ គណៈកម្មការទន្លេមេគង្គកម្ពុជា នៅថ្ងៃ២៥ មេសានេះ បានឆ្លើយតបទៅគណៈកម្មការទន្លេមេគង្គជុំវិញសំណើឲ្យកម្ពុជាផ្តល់សេចក្តីរាយការណ៍ បន្ថែមទៀតពីគម្រោងព្រែកជីកហ្វូណនតេជោ ។ ចំពោះសំណើនេះ គណៈកម្មការទន្លេមេគង្គកម្ពុជា អះអាងថាខ្លួននឹងសហការជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក្នុងការពិនិត្យលទ្ធភាពដើម្បីផ្តល់សេចក្តីរាយការណ៍ថែមទៀត ឆ្លើយតបតាមសំណើគណៈកម្មការទន្លេមេគង្គ៕
ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃ២៥ មេសានេះ បានចេញសេចក្ដីប្រកាសព័ត៌មានរបស់ស្ដីពីចំណាត់ការលើសំណុំរឿង របស់សាលាឧទ្ធរណ៍ភ្នំពេញ ដែលមានដើមបណ្ដឹងរដ្ឋប្បវេណីឈ្មោះ ស័ត សុខកញ្ញា និងជនជាប់ចោទឈ្មោះ សន ពិសិដ្ឋ ដែលជាតារាសម្តែងប្រុសកំពុងទទួលការចាប់អារម្មណ៍ពីសាធារណជន។ ការចេញសេចក្តីប្រកាសព័ត៌មាននេះបន្ទាប់ពីស្រ្តីឈ្មោះ ស័ត សុខកញ្ញា បានលើកឡើងថា ចៅ ក្រម ៣រូបរបស់សាលាឧទ្ធរណ៍បានកាត់ក្តីឲ្យខ្លួនយ៉ាងអយុត្តិធម៌ បន្ទាប់ពីដំណើរការក្នុងសំណុំរឿងហិង្សាដែលតារាប្រុសនេះ...
កម្ពុជា កំពុងឈានឆ្ពោះជិតដល់ការសម្រេចបានជោគជ័យនូវកម្ពុជាគ្មានជំងឺគ្រុនចាញ់ នាដំណាច់ឆ្នាំ២០២៥ ទារកម្នាក់កើតមកទម្ងន់ជិត៦គីឡូក្រាម កំពុងទទួលការព្យាបាល ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញល្បិចឆបោកបែបថ្មីមួយទៀត “យកប្រាក់ដុល្លារពិតក្រឡុកជាមួយដុល្លារក្លែងក្លាយ ៧លានដុល្លារ” រដ្ឋមន្ត្រីមហាផ្ទៃ ណែនាំឱ្យពង្រឹងសន្តិសុខ ជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេស លោក ប៉ែន បូណា ៖ ក្នុងរបបប្រជាធិបតេយ្យ ពលរដ្ឋមានសិទ្ធិបញ្ចេញមតិ តែកុំឲ្យហួសពីព្រំដែន
រដ្ឋចំនួន ១២ របស់អាមេរិក ប្តឹងរដ្ឋបាលលោក ត្រាំ ជុំវិញពន្ធគយខុសច្បាប់ រដ្ឋមន្ត្រីការពារជាតិរុស្សី ព្រមានថា រាល់ការឈ្លានពានរបស់លោកខាងលិច នឹងអាចបង្កឲ្យក្លាយទៅជាសង្គ្រាមនុយក្លេអ៊ែរ បានគ្រប់ពេល លោក Donald Trump បង្ហាញជំហរដកថយ និងថា អាមេរិកត្រៀមខ្លួនដកពន្ធខ្លះទៅលើប្រទេសចិន ប៉ុន្តែមិនមែនសូន្យ ឥណ្ឌា ចាប់ផ្តើមធ្វើការ បណ្តេញចេញទ្រង់ទ្រាយធំ រាល់ជនជាតិប៉ាគីស្ថានទាំងអស់...
យេម៉ែន៖ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសយេម៉ែន លោក Hans Grundberg បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមផ្លូវអាកាសនាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិកនៅក្នុង និងជុំវិញកំពង់ផែប្រេងឥន្ធនៈ Ras Isa ភាគពាយព្យនៃទីក្រុង Hodeidah សមុទ្រក្រហមរបស់ប្រទេសយេម៉ែន។ លោក Grundberg បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “ដោយបន្លឺសំឡេងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres...
ហ្គាហ្សា៖ ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA) បានឲ្យដឹងថា ៦៩ ភាគរយនៃប្រជាជនក្នុងតំបន់ហ្គាហ្សាស្ទ្រីប ស្ថិតនៅក្រោមការបញ្ជាទិញយ៉ាងសកម្មរបស់អ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ UNRWA បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអែលបានចេញការបញ្ជាទិញយ៉ាងហោចណាស់ចំនួន២០ កន្លែងនៅចន្លោះថ្ងៃទី១៨ ខែមីនា ដល់ថ្ងៃទី១៤ ខែមេសា ដោយបន្ថែមថាទីភ្នាក់ងារនេះ “បច្ចុប្បន្នកំពុងប្រតិបត្តិការជម្រកចំនួន 115 នៅទូទាំងតំបន់ហ្គាហ្សា ដោយផ្តល់ជម្រកដល់ជនភៀសខ្លួនជាង ៩០,០០០...
កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ នៅសិប្បកម្មផលិតចង្ក្រានមាន់ព្រៃស្ថិតនៅក្នុងភូមិព្រៃមាន់ ឃុំស្រែថ្មី ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំងមានរៀបចំជំនួបពិភាក្សារវាងអាជ្ញាធរមូលដ្ឋានជាមួយម្ចាស់ជំនួយ ដែលបានរួមចំណែកក្នុងការផលិតចង្ក្រានបង្កើនថាមពលព្រៃមាន់។ លោកស្រី វ៉ាន់ តុលា ម្ចាស់សិប្បកម្មបានឱ្យដឹងថា កាលពីឆ្នាំ២០១៨ ក្រោយពីបានចុះមកសិក្សាស្រាវជ្រាវពីចង្វាក់ផលិតកម្មនៃការផលិតចង្ក្រានលក្ខណៈគ្រួសារ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានជួយសម្របសម្រួលលក្ខណៈបច្ចេកទេស និងបានសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងការធ្វើពិសោធន៍លើគុណភាពរបស់ចង្ក្រានរហូតទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត ដោយទទួលបានការបង្កើនថាមពលរហូតដល់៣៦.៥% និងការកាត់បន្ថយអុសរហូតដល់ ៤០% ហើយដែលភាគីទាំងអស់យល់ស្របគ្នាប្រសិទ្ធនាមឱ្យចង្ក្រាននេះថា...
បញ្ហាសន្តិសុខ មិនត្រឹមតែពាក់ព័ន្ធនឹងប្រជាជនគ្រប់ប្រទេសអាចមានជីវភាពរស់នៅល្អឬអត់ទេ ក៏ពាក់ព័ន្ធនឹងសន្តិភាពនិងការអភិវឌ្ឍដែលជាការងារសំខាន់មួយរបស់សកលលោកផង ថែមទាំងសម្រេចបាននូវផ្លូវមាគ៌ាអនាគតរបស់មនុស្សជាតិត្រូវដើរដោយរបៀបណាផង។ កាលពី ៣ ឆ្នាំមុន ត្រូវនឹងថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២២ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងជាលើកដំបូងនូវ គំនិតផ្តួចផ្តើមសន្តិសុខសកលក្នុងពិធីសម្ពោធបើកវេទិកាប្រចាំឆ្នាំអាស៊ីប៉ូអៅ។ ៣ ឆ្នាំក្រោយមក គំនិតផ្តួចផ្តើមនេះទទួលបានការគាំទ្រពីប្រទេស តំបន់ និងអង្គការអន្តរជាតិចំនួនលើសពី...
សៀវភៅពណ៌ត្នោតស្តីពីសភាពការណ៍សេដ្ឋកិច្ច ដែលចេញផ្សាយដោយប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកនៅថ្ងៃទី២៣ ខែមេសា តាមម៉ោងក្នុងតំបន់បានបង្ហាញថា ស្របពេលដែលភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចបានកើនឡើងជាបន្តបន្ទាប់ អនាគតនៃតំបន់ជាច្រើននៅទូទាំងសហរដ្ឋអាមេរិកមានសភាពកាន់តែអាប់អួទៅៗយ៉ាងលេចធ្លោ ។ កាលពីថ្ងៃទី ២២ ខែមេសា «របាយការណ៍ស្តីពីទស្សនវិស័យសេដ្ឋកិច្ចពិភពលោក» ដែលចេញផ្សាយដោយអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានទម្លាក់យ៉ាងខ្លាំងនូវការប៉ាន់ប្រមាណចំពោះអត្រាកំណើនសេដ្ឋកិច្ចអាមេរិកក្នុងឆ្នាំ២០២៥ ដែលជាកម្រិតបញ្ចុះខ្លាំងបំផុតក្នុងចំណោមអង្គភាពសេដ្ឋកិច្ចជឿនលឿន ។ មិនពិបាកឃើញទេថា “ហានិភ័យថមថយចុះ” គឺជាការព្រួយបារម្ភដ៏ខ្លាំងបំផុតរបស់អ្នកផងទាំងពួងចំពោះសេដ្ឋកិច្ចអាមេរិកនៅពេលបច្ចុប្បន្ននេះ ។ លោក Adam...
ថ្ងៃទី ២៥ ខែមេសា ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានបើកធ្វើកិច្ចប្រជុំដើម្បីវិភាគនិងសិក្សាអំពីនិន្នាការសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន និងការងារសេដ្ឋកិច្ចជាតិ ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានអញ្ជើញជាអធិបតី។ កិច្ចប្រជុំបានសម្គាល់ឃើញថា ពីដើមឆ្នាំនេះមក មជ្ឈិមបក្សដែលមានលោក Xi Jinping ជាស្នូលបានបង្កើនការដឹកនាំដោយគ្រប់ជ្រុងជ្រោយចំពោះការងារសេដ្ឋកិច្ចជាតិ តំបន់និងក្រសួង-ស្ថាប័ននានារួមចិត្តរួមថ្លើមតស៊ូជម្នះឧបសគ្គសំខាន់ៗ , សេដ្ឋកិច្ចជាតិបានបង្ហាញនូវនិន្នាការរីកចម្រើនដ៏ល្អ ប្រសើរ ជំនឿចិត្តក្នុងសង្គមបានលើកកម្ពស់ជាបន្តបន្ទាប់។គួរបន្តអនុវត្តទស្សនៈអភិវឌ្ឍន៍ថ្មីដោយត្រឹមត្រូវ...
បរទេស៖ រុស្ស៊ីបានវាយលុកទៅលើទីក្រុងគៀវ ប្រទេសអ៊ុយក្រែន ជាមួយនឹងមីស៊ីលផ្លោង និងយន្តហោះគ្មានមនុស្សបើកកាលពីថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២ នាក់ក្នុងការវាយលុកដ៏សាហាវបំផុតរបស់ខ្លួនលើរដ្ឋធានីអ៊ុយក្រែនចាប់តាំងពីខែកក្កដា និងបានទាញការស្តីបន្ទោសដ៏កម្រពីប្រធានាធិបតីអាមេរិកលោក Donald Trump ខណៈដែលកិច្ចខិតខំប្រឹងប្រែងសន្តិភាពកំពុងឈានចូលមកដល់។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ការវាយប្រហារនេះបានធ្វើឱ្យអ្នកស្រុកនៅជាប់មាត់សមុទ្ររន្ធត់អស់រយៈពេលប្រហែល ១១ ម៉ោង ខណៈដែលការផ្ទុះយ៉ាងខ្លាំងបានបន្លឺឡើងជុំវិញទីក្រុង...
(ភ្នំពេញ)៖ ពិតជាបេះដូងអ្នកស្នេហាវិស័យកីឡាមែន! ខណៈពេលដែលព្រឹត្តិការណ៍ប្រកួតបាល់ទះ ៤x៤ ទូទាំងប្រទេស ដែលមានការចូលរួមឧបត្ថម្ភគាំទ្រពីភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កំពុងតែដំណើរការប្រកួតយ៉ាងស្វិតស្វាញមិនទាន់រកឃើញម្ចាស់ជ័យលាភីរដូវកាលទី ២ ស្រួលបួលផង វើក ប្រកាសឧបត្ថម្ភផ្តាច់មុខក្នុងដំណើរឆ្ពោះទៅការពារជើងឯកជាលើកទី ២ ពានរង្វាន់ Win+Streak Volleyball Invitational Tournament ឆ្នាំ ២០២៥ នៅតៃវ៉ាន់បន្ថែមទៀត។ សន្និសីទសារព័ត៌មាននៃដំណើរឆ្ពោះទៅការពារជើងឯកពានរង្វាន់ Win+Streak Volleyball Invitational (WSVI) Tournament 2025 នៅទីក្រុង Taichung កោះតៃវ៉ាន់ បានធ្វើឡើងកាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅ នៅសណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ។ មិនតែប៉ុណ្ណោះ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានបង្ហើបថា នឹងរៀបចំពិធីជប់លៀង ក៏ដូចជាកាដូពិសេសបន្ថែម ប្រសិនបើក្រុមបាល់ទះវិសាខា អាចរក្សាជើងឯកនេះទុកសម្រាប់កម្ពុជាម្តងទៀតបាន។ គួរបញ្ជាក់ផងដែរថា កីឡាករកម្ពុជាដែលត្រៀមខ្លួនទៅប្រកួតនឹងហោះចេញទៅនៅថ្ងៃទី ២៨ ខែមេសា ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ខ្នាតអន្តរជាតិនេះ រយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ៣០ មេសា រហូតដល់ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២៥ ខាងមុខនេះ។ វើក ជាអ្នកជំរុញកីឡាបាល់ទះកម្ពុជាឲ្យឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម! វើក បង្កើនថាមពលឥតឈប់ឈរ!
(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកួតបាល់ទះ ៤x៤ ទូទាំងប្រទេស រដូវកាលទី ២ WURKZ Special Volleyball Cup 4×4 Season 2 បានឈានមកដល់វគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ក្រោយការប្រកួតជម្រុះតាមភូមិភាគយ៉ាងស្វិតស្វាញ រយៈពេល ៥ សប្តាហ៍កន្លងមក។ ក្នុងនោះ ក្រុមបាល់ទះដែលនឹងប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្ររយៈពេលមួយសប្តាហ៍ពេញរួមមាន៖ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង ក្លិបបាល់ទះជីកសិករណាណូ ពីមណ្ឌលពោធិ៍សាត់, ក្លិបស្នងការដ្ឋាននគរបាលខេត្តសៀមរាប និង ក្លិបបាល់ទះសូត្រនិគមក្លិប មកពីមណ្ឌលសៀមរាប, ក្លិបបាល់ទះសីហាសាមគ្គី និង ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តរតនគីរី មកពីមណ្ឌលកំពង់ចាម, សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B និង ក្លិបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ B មកពីមណ្ឌលកណ្តាល, រួមទាំងក្លិបកីឡាបាល់ទះខេត្តតាកែវ និង ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តកោះកុង ពីមណ្ឌលកែប។ ក្រុមជ័យលាភីតាមភូមិភាគ និង នៅមណ្ឌលរាជធានីភ្នំពេញ សរុបទាំងអស់ ១៤ ក្រុម នឹងត្រូវប្រកួតបន្តទៅតាមការបែកចែកពូលចំនួន ៤ ពូល ដែលពិធីចាប់ពូលស្វែងរកសមាសភាពក្រុមកីឡាករដែលនឹងត្រូវប្រកួតនីមួយៗ បានធ្វើឡើងកាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៥ ក្នុងសន្និសិទសារព័ត៌មានវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ ៤x៤ ទូទាំងប្រទេស រដូវកាលទី ២ ដោយមានវត្តមានចូលរួមរបស់អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និង លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា។ ក្រោមការឧបត្ថម្ភគាំទ្រមិនសំចៃពីភេសជ្ជៈប៉ូវកម្លាំងរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សន្ទុះគាំទ្រនៃវិស័យកីឡាបាល់ទះនៅតែកើនឡើងមិនថមថយ ជាពិសេសគឺកំណើននៃការចុះឈ្មោះចូលរួមច្រើនក្នុងរដូវកាលទី ២ នេះ ដែលជាហេតុធ្វើឲ្យអ្នកឧកញ៉ា លាង ម៉េង សម្រេចតម្លើងប្រាក់រង្វាន់សម្រាប់ម្ចាស់ជ័យលាភីវគ្គផ្តាច់ព្រ័ត្រ រហូតដល់ទៅ ៧០ លានរៀល ដើម្បីជាការលើកទឹកចិត្តកីឡាករទាំងអស់ ឲ្យខិតខំបន្ថែម និង ចាប់យកគ្រឹះរឹងមាំមួយសម្រាប់ត្រៀមយកមេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនាពេលខាងមុខ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ប្រកួតបាល់ទះ ៤x៤ ទូទាំងប្រទេសនេះ បានចាប់ផ្តើមពីថ្ងៃទី ២១ មេសា រហូតដល់ថ្ងៃទី ២៧ មេសា ឆ្នាំ ២០២៥ នៅពហុកីឡដ្ឋានជាតិ ស្តាតអូឡាំពិក ចាប់ពីម៉ោង ១០ ព្រឹកតទៅ។ វើក ជាអ្នកជំរុញកីឡាបាល់ទះកម្ពុជាឲ្យឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម! វើក បង្កើនថាមពលឥតឈប់ឈរ!
(ព្រៃវែង)៖ ធ្វើបុណ្យនឹករលឹកដល់ដូនតាភ្លាម បានសំណាងធំ រង្វាន់ប្រាក់សុទ្ធ $8888 ពីភេសជ្ជៈប៉ូវកម្លាំង ដាស្ស ភ្លែតតែម្តង! ប្អូនប្រុសសំណាងម្នាក់នេះ មានឈ្មោះ វ័យ រតនា ជាអ្នកមកពីខេត្តព្រៃវែង សព្វថ្ងៃ មានមុខរបរជាជាងថតរូបតាមរោងការ បានរៀបរាប់ពីដំណើរដើមទងថា គាត់បានទៅបង្សុកូលជាមួយនឹងក្រុមគ្រួសារ ក្នុងថ្ងៃទី ២ នៃឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដើម្បីជាការនឹកគុណ ធ្វើបុណ្យសាងកុសលជូនដូនតា។ បងប្អូនដឹងស្រាប់ហើយថា អំឡុងពេលចូលឆ្នាំប្រពៃណីជាតិខ្មែរយើង តែងមានអាកាសធាតុក្តៅ ងាយនឹងមានអារម្មណ៍ហេវហត់អស់កម្លាំង រូបគាត់ក៏បានដើរទៅទិញភេសជ្ជៈប៉ូវកម្លាំង ដាស្ស មកគាស់ពិសា យកកម្លាំងនៅតូបអ្នកលក់តែម្តង តែស្មានមិនដល់ថា បែរជាត្រូវរង្វាន់លុយសុទ្ធ $8888 ដុល្លារ បញ្ជាក់ច្បាស់នៅលើក្រវិលកំប៉ុងទៅវិញ ធ្វើឲ្យអារម្មណ៍រំភើបញាប់ញ័រ ស្រែកហ៊ោពេញតូបលក់ចាប់ហួយតែម្តង។ ប្អូនប្រុសខាងលើបានបន្តទាំងរំភើបរីករាយថា គាត់អាចសម្រេចក្តីស្រម៉ៃ មានម៉ូតូផ្ទាល់ខ្លួនមួយ ជាមួយនឹងប្រាក់រង្វាន់នាំសំណាងដ៏ធំនេះ ហើយក៏អាចយកទៅរៀនជំនាញថតរូបបន្ថែម ដើម្បីមានមុខរបរច្បាស់លាស់មួយពេលអនាគត ព្រោះដោយសារកត្តាជីវភាព ទើបប្អូនឈប់រៀន មុននឹងមកចាប់យកអាជីពជាជាងថតតាមរោងការដូចសព្វថ្ងៃ។ ដាស្ស ភេសជ្ជៈប៉ូវកម្លាំង ខ្លាំង! រង្វាន់ខ្លាំង ឈ្នះច្រើន!
ភ្នំពេញ៖ ដើម្បីជំរុញដល់ប្រសិទ្ធភាពការងារ ឱ្យបានកាន់តែប្រសើរ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបង (ល.ខ.ប បាត់ដំបង) បានចាត់មន្ត្រីឱ្យចុះជួយដល់មេភូមិ ក្នុងការផ្តល់លិខិតអញ្ជើញជូនប្រជាពលរដ្ឋនៅតាមភូមិ ជាពិសេសការអញ្ជើញប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតតាំងពីឆ្នាំ២០១៦ ហើយពុំធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (រូបថត និងស្នាមម្រាមដៃ) ពីមុនមកឱ្យមកថតរូប និងផ្តិតស្នាមម្រាមដៃជាថ្មី ក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះនៅតាមឃុំ សង្កាត់របស់ខ្លួន។...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងមិនប្រឈមមុខទៅនឹងការចាប់ខ្លួននៅក្នុងប្រទេសអ៊ីតាលីក្រោមដីការបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ទេ ដោយសារតែមន្ត្រីមិនដែលបានបញ្ចប់នីតិវិធីដែលទាមទារដើម្បីធ្វើឱ្យវាមានសុពលភាពទាំងនោះឡើយ។ តុលាការឧក្រិដ្ឋកម្មICC ដែលមានមូលដ្ឋាននៅទីក្រុង Hague បានចេញដីកាចាប់ខ្លួនលោក Putin និងមន្ត្រីជាន់ខ្ពស់រុស្ស៊ីទទួលបន្ទុកសិទ្ធិកុមារ Maria Lvova-Belova តាំងតែពីក្នុងឆ្នាំ២០២៣ជុំវិញការចោទប្រកាន់ថាបាននិរទេស និងផ្ទេរកុមារដោយខុសច្បាប់ពីអតីតទឹកដីអ៊ុយក្រែន។ តុលាការICCដដែលក៏ បានចេញដីកាបន្ថែមសម្រាប់មេបញ្ជាការយោធាជាន់ខ្ពស់រុស្ស៊ី...
បរទេស៖យោងតាមការចេញផ្សាយរបស់ RTប្រទេសប៉ាគីស្ថានបានប្រកាសបិទដែនអាកាសរបស់ខ្លួនចំពោះក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាទាំងអស់ និងការផ្អាកពាណិជ្ជកម្មជាមួយទីក្រុងញូវដេលីហើយដាក់វាឲ្យមានប្រសិទ្ធិភាពភ្លាមៗ បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការសន្តិសុខជាតិនៅទីក្រុងអ៊ីស្លាម៉ាបាដកាលពីថ្ងៃព្រហស្បតិ៍។ ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីទីក្រុងញូវដែលីបានបន្ទាបទំនាក់ទំនងការទូតជាមួយទីក្រុងអ៊ីស្លាម៉ាបាដ និងបានផ្អាកសន្ធិសញ្ញាស្តីពីការប្រើប្រាស់ទឹកនៃប្រព័ន្ធទន្លេ Indus ដោយប្រជាជាតិទាំងពីរ។ វិធានការសងសឹករបស់ប៉ាគីស្ថានរួមមានការផ្អាកកិច្ចព្រមព្រៀងទ្វេភាគីសំខាន់ៗ និងការតភ្ជាប់ឆ្លងព្រំដែន រួមទាំងប៉ុស្តិ៍ព្រំដែន Wagah ផងដែរ។ សេចក្តីថ្លែងការណ៍ក៏បានបន្ថែមដែរថា ដែនអាកាសរបស់ប្រទេសប៉ាគីស្ថាននឹងត្រូវបិទភ្លាមៗចំពោះក្រុមហ៊ុនអាកាសចរណ៍ដែលគ្រប់គ្រងដោយឥណ្ឌា ឬឥណ្ឌាទាំងអស់ហើយ រាល់ពាណិជ្ជកម្មជាមួយឥណ្ឌា រួមទាំងការនាំចេញទៅកាន់ប្រទេសទីបីតាមរយៈប៉ាគីស្ថាន ក៏ត្រូវបានផ្អាកផងដែរ។ អាជ្ញាធរបានបន្ថែមថា ទិដ្ឋាការទាំងអស់ដែលចេញឱ្យជនជាតិឥណ្ឌាក្រោមគម្រោងលើកលែងទិដ្ឋាការ SAARC...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
ភ្នំពេញ៖ កវីជើងចាស់ និងជាអ្នកនិពន្ធបទចម្រៀងល្បីនៅទសវត្សឆ្នាំ៩០ គឺលោក ខៀវ កាថា បានធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៥ ក្រោយបញ្ជូនមកពីខេត្តបាត់ដំបង។ ស្នាដៃនិពន្ធបទល្បីៗដូចជា...
បរទេស៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតដោយសំឡេង ៥១ ទល់នឹង ៤៧សំឡេង ដើម្បីលុបបំបាត់ភាពអាសន្នជាតិដែលត្រូវបានលើកឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ដើម្បីដាក់ពន្ធសកលនៅដើមខែមេសា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនយោបាយគ្រប់និន្នាការ បញ្ឈប់ការសួរដេញដោល រឿងបាត់បង់ដី នៅចំណុចណាខ្លះ អ្នកណាខ្លះស្លាប់ និងមេទ័ពណាខ្លះស្លាប់ ប៉ុន្តែត្រូវជឿជាក់លើវីរកងទ័ពកម្ពុជា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
