គៀវ៖ នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក Denys Shmyhal បានលើកឡើងថា មានតែសហគ្រាស ចំនួន ៣០០ ក្នុងចំណោមសហគ្រាស ដែលគ្រប់គ្រងដោយរដ្ឋ ចំនួន ៣០០០ ប៉ុណ្ណោះ ដែលត្រូវស្ថិតក្នុងការគ្រប់គ្រងរដ្ឋ ខណៈសហគ្រាសដទៃទៀត នឹងត្រូវធ្វើឯកជនភាវូបនីយកម្ម។ លោកថា “ មានសហគ្រាសរដ្ឋជាង ៣.០០០ នៅអ៊ុយក្រែន...
ពោធិសាត់៖ អភិបាល នៃគណះអភិបាលខេត្តពោធិសាត់ លោកម៉ៅ ធនិន នៅព្រឹកថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២០ បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ផ្តល់ជូនក្មេងប្រុស ៤ នាក់ ដែលរងរបួស ដោយសាររើស កាកសំណល់គ្រាប់មិនទាន់ផ្ទុះ...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ថា ក្រសួងកិច្ចការបរទេសបានចេញ សេចក្តីប្រកាសមួយថា រដ្ឋាភិបាលរបស់ប្រទេសមីយ៉ាន់ម៉ា បាននាំយកពលរដ្ឋចំនួន ១០.៤៨២នាក់ ឲ្យធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសកំណើតវិញតាមជើងហោះហើរ និងជើងហោះហើរពិសេស កាលពីយប់ថ្ងៃពុធ ។ ដោយការដាក់ការសង្ស័យទៅលើជើងហោះហើរអន្តរជាតិ ក្នុងអំឡុងពេលជំងឺកូវីដ ១៩ ឆ្លងរាលដាលខ្លាំង រដ្ឋាភិបាលបាននាំយកពលរដ្ឋរបស់ខ្លួនត្រឡប់មកវិញ ពីបណ្តាប្រទេសមួយចំនួន និងតំបន់ជាច្រើនទៀត ។...
តេអេរ៉ង់៖ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់នៅថ្ងៃពុធនេះ បានឲ្យដឹងថាការដេញថ្លៃសហរដ្ឋអាមេរិក ដើម្បីបន្តការហាមឃាត់អាវុធរបស់អង្គការ សហប្រជាជាតិប្រឆាំងនឹងអ៊ីរ៉ង់ ខ្វះមូលដ្ឋាន “ស្របច្បាប់” ។ នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីបារាំង ប្រធានាធិបតីអ៊ីរ៉ង់លោកហាសាន់ រូហានីបានលើកឡើងថាសហរដ្ឋអាមេរិក គ្មានសិទ្ធិក្នុងការប្រើប្រាស់យន្តការនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ដែលត្រូវបានគេស្គាល់ថា ជាផែនការសកម្មភាពរួម (JCPOA) សម្រាប់ គោលបំណងរបស់ខ្លួននោះទេ។ លោករូហានី បាននិយាយសំដៅដល់ការដកទីក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀងកាលពីខែឧសភា ឆ្នាំ២០១៨...
សេអ៊ូល៖ ប្រភពពីការទូតបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង និងជប៉ុន កំពុងពិភាក្សាគ្នាលើមធ្យោបាយនានា ដើម្បីបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរ សម្រាប់អ្នកធ្វើដំណើរអាជីវកម្ម។ កាលពីខែមុនទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ បានចាប់ផ្តើមកិច្ចពិភាក្សាការទូត ស្តីពីការបន្ធូរបន្ថយការរឹតត្បិតដោយផ្អែកលើទស្សនៈរួមគ្នាថា ប្រទេសទាំងអស់គួរតែអនុញ្ញាតឱ្យមានការចូលរបស់អ្នកជំនួញដរាបណា ពួកគេមិនធ្វើឱ្យអន្តរាយដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ។ ប្រភពនោះបានប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ក្នុងលក្ខខណ្ឌអនាមិកថា“ កិច្ចពិភាក្សាបច្ចុប្បន្នស្ថិតនៅដំណាក់កាលដំបូង ដែលបណ្តាប្រទេសនានាកំពុងពិនិត្យលើអង្គហេតុពាក់ព័ន្ធដែលជាដំណើរការមួយ ដែលអាចចំណាយពេលខ្លះ”៕ ដោយ ឈូក...
ភ្នំពេញ៖ លោកនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ព ជើងទឹក អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ បានអះអាងពីការប្តេជ្ញា គោរពតាមបទបញ្ជា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីការពារជាតិ មាតុភូមិ ។ នេះជាប្រសាសន៍ របស់លោកក្នុងពិធីបិទវគ្គបណ្ដុះ...
សៅប៉ូឡូ ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ថា ប្រទេសប្រេស៊ីល កាលពីថ្ងៃពុធ បានចុះក្នុងបញ្ជី ដែលមានអ្នកស្លាប់ចំនួន១.១៧៥នាក់ ដោយសារវីរុសកូរ៉ូណា (កូវីដ១៩) នៅក្នុងរយៈពេល២៤ម៉ោង ដែលនាំឲ្យអ្នកស្លាប់កើនឡើងដល់១០៤.២០១នាក់ ។ ក្រសួងសុខាភិបាល របស់ប្រទេសប្រេស៊ីល បានចេញរបាយការណ៍ នៃការឆ្លងជំងឺប្រចាំថ្ងៃ ដោយបានធ្វើតេស្តរកឃើញថា មានករណីថ្មីចំនួន៥៥.១៥៥នាក់...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ថា វិទ្យាស្ថានតាមដានគ្រោះ រញ្ជួយដី និងបន្ទុះភ្នំភ្លើង (Phivolcs)បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៥,៥រ៉ិចទ័រ បានកើតឡើងនៅខេត្ត Batanes ស្ថិតនៅភាគខាងជើង ប្រទេសហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍នេះ ។ វិទ្យាស្ថានបានឲ្យដឹងថា គ្រោះរញ្ជួយដីបានកើតឡើង នៅវេលាម៉ោង៦និង៣២នាទីព្រឹក ម៉ោងក្នុងស្រុក ។ គ្រោះរញ្ជួយដីមានជម្រៅ១៤គីឡូម៉ែត្រ...
The Bloomberg នៅថ្ងៃពុធនេះ បានឲ្យដឹងថា អ្នកចរចាភាគីអាមេរិកនិង ចិនគ្រោងនឹងពិភាក្សា អំពីវឌ្ឍនភាព នៃកិច្ចព្រមព្រៀង ពាណិជ្ជកម្ម របស់ពួកគេនៅប៉ុន្មានថ្ងៃខាងមុខនេះ ដោយទីក្រុងប៉េកាំងជំរុញឱ្យមានរបៀបវារៈបន្ថែម ដើម្បីរួមបញ្ចូលទាំងបញ្ហា អាជីវកម្មរបស់ TikTok និង WeChatផងដែរ ។ ការប្រជុំតាមរយៈវិដេអូខល ទំនងជានឹងធ្វើឡើងឆាប់ៗនៅសប្តាហ៍នេះ ទោះបីកាលបរិច្ឆេទមិនទាន់ត្រូវបានបញ្ចប់ក៏ដោយ។ ប្រធានទីប្រឹក្សាសេដ្ឋកិច្ច របស់ប្រធានាធិបតីដូណាល់ត្រាំ...
បរទេស៖ នៅថ្ងៃពុធនេះប្រធានាធិបតីអ៊ីរ៉ង់ លោកRouhani បានសម្តែងនូវក្តីសង្ឃឹមយ៉ាងខ្លាំងក្លា អំពីការព្យាយាម របស់សហរដ្ឋអាមេរិក ដើម្បីពង្រីកការដាក់ទណ្ឌកម្មអាវុធ លើប្រទេសរបស់គាត់នឹងបរាជ័យ ហើយព្រមានអំពីផលវិបាក ប្រសិនបើក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នឹងគាំទ្រអាមេរិក។ ការថ្លែងការណ៍ របស់លោក Rouhani ធ្វើឡើង បន្ទាប់ពីឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយថា សហរដ្ឋអាមេរិកនឹងត្រូវរៀបចំ សេចក្តីព្រាងដំណោះស្រាយ ដែលបានស្នើឡើងរបស់ខ្លួន...
បរទេស៖ ប្រទេសចិន នៅថ្ងៃពុធនេះ បាននិយាយថា រដ្ឋមន្ត្រីសុខាភិបាលអាមេរិក លោក Alex Azar បានសម្តែង ចេញយ៉ាងអាក្រក់បំផុត ក្នុងពិភពលោក ពាក់ព័ន្ធការគ្រប់គ្រងមេរោគកូរ៉ូណា និងបានច្រានចោលការរិះគន់ របស់លោក Alex Azar ចំពោះប្រទេសចិន នៅក្នុងអំឡុងដំណើរទស្សនកិច្ចនៅតៃវ៉ាន់ រយៈពេល៣ថ្ងៃ នៅក្នុងសប្ដាហ៍នេះ។ លោក Alex...
ភ្នំពេញ៖ លោក ម៉ាក សឿន អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម បានធ្វើការប្ដេជ្ញាចិត្ត ជម្រុញការផលិត ស្បៀងឲ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីបំពេញតម្រូវការ ក្នុងស្រុកគ្រប់គ្រាន់ និងនាំចេញទៅក្រៅប្រទេសច្រើនឡើង ស្របតាមគោលការណ៍ របស់រាជរដ្ឋាភិបាល ដែលនឹងប្រែក្លាយវិបត្តិកូវីដ១៩ ឲ្យទៅជាឱកាស សម្រាប់វិស័យកសិកម្ម ។ កាលពីពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្រេចផ្អាកការងារ លោក ឧត្តមសេនីយ៍ទោ អ៊ុក កុសល ពីស្នងការនគរ បាលខេត្តកំពង់ធំជាបណ្ដោះអាសន្ន ក្រោយបង្កបញ្ហាអាស្រូវផ្លូវភេទ ជាមួយបុគ្គលិកបម្រើការនៅ ស្នងការខេត្តនេះ។ ក្រៅពីផ្អាការលោក អ៊ុក កុសលនេះហើយ សម្តេច ស...
បរទេស៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា ក្រសួងរបស់លោក បានធ្វើគ្រប់យ៉ាងតាមច្បាប់ ពាក់ព័ន្ធការលក់ អាវុធឲ្យទៅប្រទេស អារ៉ាប៊ីសាអូឌីត កាលពីឆ្នាំ២០១៩ ក្រោយក្រុមឃ្លាំមើល របស់រដ្ឋាភិបាលរកឃើញថា ហានិភ័យ នៃជនរងគ្រោះស៊ីវិល ក្នុងប្រទេសយេម៉ែន ត្រូវមិនបានវាយតម្លៃ ឲ្យពេញលេញនោះទេ ។ នៅក្នុងអំឡុងសន្និសីទ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា អាជ្ញាធរ បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋតាមតួនាទី និងភារៈកិច្ចរបស់ខ្លួន គឺជាកិច្ចការដ៏សំខាន់បំផុត ពោលមានទីតាំងកន្លែង ការងារល្អហើយ ចាំបាច់ត្រូវធ្វើការងារបម្រើពួកគេឲ្យបានល្អដែរ។ សម្ដេច ស ខេង មានប្រសាសន៍ ក្នុងពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការទីតាំង...
បរទេស ៖ ប្រទេសកូរ៉េខាងត្បូង នឹងធ្វើការវិនិយោគប្រាក់ ជាង២៥០ពាន់លានដុល្លារ ក្នុងប្រព័ន្ធការពារមីស៊ីល និងនាវាមុជទឹកថ្មី ដើម្បីជួយទប់ស្កាត់ការ គម្រាមកំហែងយោធា របស់ប្រទេសកូរ៉េខាងជើង នេះបើយោងតាមសេចក្តី រាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ។ យោងតាមកម្មវិធីការពារជាតិ មានរយៈពេល៥ឆ្នាំ របស់ប្រទេសកូរ៉េខាងត្បូង ចាប់ពីឆ្នាំ២០២១ដល់ឆ្នាំ២០២៥...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចឲ្យផ្អាក ការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២០នេះ ។ នេះបើយោងតាមលិខិត របស់ទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ៕
មូស្គូ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលរបស់ ប្រទេសរុស្ស៊ីលោក Mikhail Murashko បាននិយាយនៅថ្ងៃពុធថា ប្រទេសរុស្ស៊ីនឹងចាប់ផ្តើមផលិតវ៉ាក់សាំង ការពារមេរោគកូវីដ១៩ របស់ខ្លួនក្នុងរយៈពេលពីរសប្តាហ៍ទៀត។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញ ផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Murashko បាននិយាយនៅក្នុងសន្និសីទកាសែតមួយថា “ដំបូងបង្អស់កន្លែងផលិតនៅក្នុងប្រទេសរុស្ស៊ីនឹងត្រូវបានតម្រង់ឆ្ពោះទៅរក ទីផ្សារក្នុងស្រុកដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាជនរបស់យើង” ។...
បរទេស៖រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសក្រិកនិងសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នឹងជួបគ្នាក្នុងទីក្រុងវីយែន នៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាអំពីភាពតានតឹងនៅសមុទ្រមេឌីទែរ៉ានេភាគខាងកើត ស្របពេលមានជម្លោះរវាងទីក្រុងអាតែននិងទីក្រុងអង់ការ៉ា ជុំវិញធនធានអ៊ីដ្រូកាបូន។ ជំនួបគ្នារវាងរដ្ឋមន្ត្រីការបរទេសក្រិក លោក Nikos Dendias និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo គឺត្រូវបានធ្វើឡើងក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសតួកគី បញ្ជូននាវាស្ទង់ការរញ្ជួយដី Oruc Reis ទៅកាន់តំបន់សមុទ្រមួយកន្លែង ដែលប្រទេសទាំងពីរអះអាងកម្មសិទ្ធិ ដោយនិយាយថា...
កោះកុង ៖ដើម្បីការពារសុវត្តិភាពពីជំងឺរាតត្បាតកូវីដ19 និងពង្រឹងច្បាប់ចរាចណ៍ឲ្យកាន់ប្រសើរ នៅថ្ងៃទី១៣ ខែសីហាឆ្នាំ២០២០ រដ្ឋលេខាធិការក្រសួងសាធារណៈការណ៍ លោកស្រី មឹន មាណវី បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺកូវីដ19 និងសុខសុវត្ថិភាពចរាចរណ៍ក្នុងឱកាស ដែលរដ្ឋាភិបាលឲ្យឈប់សម្រាកស ៥ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ។ រដ្ឋលេខាធិការក្រសួងសាធារណៈការណ៍បានថ្លែងឲ្យដឹងថា ជំងឺឆ្លងកូវិដ១៩ កំពុងបង្កើនហានិភ័យខ្ពស់ លើសកលលោក ដូច្នេះយើងត្រូវមានការប្រុងប្រយ័ត្នឲ្យខ្ពស់ការពារទាំងជំងឺនេះ...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃពុធនេះបានឲ្យដឹងថាសហភាពអ៊ឺរ៉ុប ហៅកាត់ថា EU បានឈាន់ទៅដល់កិច្ចព្រមព្រៀងគ្នា ជាមួយនឹងប្រទេសមិនមែនជាសមាជិកចំនួន៨ក្នុងការ ជួយឱ្យអាជីវកម្មរបស់ពួកគេ អាចគ្រប៉គ្រង ការធ្លាក់ចុះនៃសេដ្ឋកិច្ច ដោយសារតេវិរុសកូវីដ១៩។ កិច្ចព្រមព្រៀងដែលត្រូវបានធ្វើឡើងតាំងតែ ពីថ្ងៃអង្គារដែលមានប្រទេសជាហត្ថលេខីដូចជាAlbania, Georgia, Jordan, Kosovo, Moldova, Montenegro, North Macedonia និង Ukraine ។...
(ភ្នំពេញ) ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០៖ លោកអ្នកប្រហែលជាគិតថាពេលភ្លៀង ឬក្រោយភ្លៀងអាកាសធាតុអាចនឹងត្រជាក់ស្រួលខ្លួន…! តែផ្ទុយមកវិញគឺមិនដូចលោកអ្នកគិតឡើយ! ក្រោយភ្លៀងជួនកាលគឺអាកាសធាតុអាចនឹងហប់ ក្តៅស្អុះស្អាប់លើសដើម និងអាចធុំក្លិនដីទៀតផង… ជាពិសេសផលិតផលម៉ាស៊ីនត្រជាក់មួយចំនួន មានក្លិនមិនល្អទៀតដឹងតែបើកមកធ្វើឱ្យលោកអ្នកក្អក ឆួលកណ្តាស់ឥតឈប់ ពុលក្លិន និងខូចអារម្មណ៍តែម្តង! ត្រូវអត់…? រាល់បញ្ហាទាំងអស់នេះអាចដោះស្រាយបានយ៉ាងងាយ និងមានទំនុកចិត្តបំផុត! ជាមួយនឹង ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM...
ភ្នំពេញ៖លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ការបាត់បង់ ប្រព័ន្ធអនុគ្រោះពន្ធ(EBA)២០%របស់កម្ពុជា គឺមិនមែនបាត់បង់ទីផ្សារ ពីសហភាពអឺរ៉ុបនោះទេ ពោលគឺកម្ពុជានៅតែនាំចេញទំនិញទៅកាន់ទីផ្សារអឺរ៉ុបបានដដែល ប៉ុន្តែត្រូវបង់ពន្ធតែប៉ុណ្ណោះ។ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី ផលប៉ះពាល់និងវិធានការ ឆ្លើយតបនិងបញ្ហា ប្រែប្រួលអាកាសធាតុ ក្នុងវិស័យផលិតកម្មកសិកម្ម នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ លោកផៃ សីុផាន បានថ្លែងថា...
ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូនិស្សិត អាហារូបករណ៍អភិវឌ្ឍ ធនធានមនុស្ស របស់ប្រទេសជប៉ុន (JDS) ចំនួន ២៤រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ មុននឹងចេញដំណើរទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ រយៈពេល២ឆ្នាំ នៅតាមសាកលវិទ្យានានា នៃប្រទេសជប៉ុន ។...
បរទេស៖ ឧត្តមសេនីយ៍អ៊ីរ៉ង់ ត្រូវបានគេធ្វើឃាត នៅក្នុងការវាយប្រហារ តាមអាកាសរបស់អាមេរិក កាលពីថ្ងៃទី ៣ ខែមករា នៅជិតអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុង បាកដាដ ប្រទេស អ៊ីរ៉ាក់ ។ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានបង្ហាញពីភាពត្រឹមត្រូវ ចំពោះសកម្មភាព របស់ខ្លួនដោយប្រើពាក្យបណ្តឹង ដែលមិនមានការសង្ស័យថា ឧត្តមសេនីយ៍ Soleimani...
ភ្នំពេញ ៖ អគ្គិសនីស្វាយរៀង បានសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីស្វាយរៀង នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និង ទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម ។ អគ្គិសនីស្វាយរៀងបានឲ្យដឹងថា ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ...
សេអ៊ូល៖ ក្រសួងការពារជាតិ របស់ប្រទេសបានប្រកាសថា កូរ៉េខាងត្បូងគ្រោងនឹងចាប់ផ្តើម សាងសង់នាវាផ្ទុកយន្តហោះដំបូង របស់ខ្លួននៅឆ្នាំក្រោយ និងទទួលបានយន្តហោះចម្បាំង ដើម្បីប្រតិបត្តិការនៅលើវា។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីឆ្នាំមុនប្រទេសកូរ៉េខាងត្បូង បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន ចំពោះនាវាដឹកយន្តហោះ ដោយនិយាយថា ខ្លួននឹងសាងសង់ “នាវាដឹកជញ្ជូនធុនធំ ដែលមានគោលបំណងច្រើន” ។...
បរទេស៖ បាតុកម្មប្រឆាំងរដ្ឋាភិបាល នៅសាកលវិទ្យាល័យ Thammasat នៅយប់ថ្ងៃច័ន្ទ ត្រូវបានគេគិតថា ជាហានិភ័យមួយ ប្រថុយនឹងការប្រមាថ ព្រះមហាក្សត្រ ដែលបង្កឱ្យមានការភ័យខ្លាចថា វាអាចបង្កឱ្យមានការប្រឈមមុខគ្នា ដោយហិង្សារវាងចលនារាជានិយម និងគូប្រជែងរបស់ខ្លួន។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ការធ្វើអត្ថាធិប្បាយ របស់ក្រុមអ្នកតវ៉ា...
Metfone STARS រដូវកាលទី2 បំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រ ដែលមានអ្នកចូលមើល 577លានដង ដោយកំណត់ឡើងវិញ នូវកន្លែងលេងសម្រាប់អ្នកបង្កើតឌីជីថល
មិត្តហ្វូន ដាំដើមឈើ ១០០០ដើម នៅខេត្តសៀមរាប រួមដៃគ្នាដើម្បីអនាគត ប្រកបដោយចីរភាព
“Glow Run Wonderland 2025” នាំភាពស្រស់ស្អាតបៃតង ទៅកាន់ខេត្តសៀមរាប
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើឱសថនាំចូល ឡានដឹកទំនិញធុនធ្ងន់ សម្ភារៈផ្ទះបាយ គ្រឿងក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ដោយលើកឡើងពីសន្តិសុខជាតិ ដោយវិធានការទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា។...
រយៈពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានតាមដានការចុះផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន អំពីករណីអំពើហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន...
ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។ បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា...
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ផល សុផេង...
ភ្នំពេញ ៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ បានអំពាវនាវដល់សប្បុរសជន ចូលរួមឧបត្ថម្ភគាំទ្រដល់កម្លាំងជួរមុខ និងជនភៀសសឹកជាថវិកា ឬគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗ។ តាមរយៈសេចក្ដីអំពាវនាវរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ស្របពេលដែលបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ កំពុងបន្តអូសបន្លាយដោយសារការបន្តរំលោភបំពានរបស់...
ភ្នំពេញ ៖ មន្រ្តីយោធាយើងដែលម្នាក់ ដែលត្រូវទាហាន និងប៉ូលិសថៃ បាញ់ដោយប្រើកាំភ្លើងគ្រាប់ជ័រ និងគ្រាប់បែកផ្សែង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរចំភ្នែកនោះ បាននិងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យអង្គឌួង ។ មន្រ្តីយោធារូបនេះ គឺពលបាលឯក ម៉ន...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ មេបញ្ជាការយោធភូមិភាគទី ៥កម្ពុជា ឆ្លើយតបជាមួយ មេបញ្ជាការភូមិភាគ១ ថៃ បន្ទាប់ពីស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី ៣តំបន់ មុនចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១០-១២...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ