វ៉ាស៊ីនតោន៖ ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ បានជំរុញឱ្យសភា អនុម័តច្បាប់ការពារជាតិ ដែលមានបទប្បញ្ញត្តិ ដែលដាក់កម្រិត លើការដកកងទ័ពអាមេរិក នៅកូរ៉េខាងត្បូង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។ កាលពីថ្ងៃច័ន្ទ គណៈកម្មាធិសេវាប្រដាប់អាវុធសភា និងព្រឹទ្ធសភា បានឯកភាពលើសេចក្តីព្រាងចុងក្រោយ នៃច្បាប់ស្តីពីការផ្តល់សិទ្ធិការពារជាតិ សម្រាប់ឆ្នាំសារពើពន្ធ២០២០ ដែលផ្តល់ការអនុញ្ញាតថវិកា...
ស្វាយរៀង៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-និងអធិការកិច្ច បានថ្លែងថា មិនត្រូវឲ្យអ្នកដទៃ ស្លាប់ក្នុងករណី គ្រោះថ្នាក់ចរាចរណ៍ ដោយសាតែយើង ជាអ្នកបង្ករនោះទេ ដូច្នេះយើងត្រូវគោរពច្បាប់ ចរាចរណ៍ទាំងអស់គ្នា ។ ការថ្លែងរបស់លោកស្រី ម៉ែន សំអន បែបនេះ នៅក្នុងពិធីប្រគល់មួកសុវត្តិភាព ចំនួន...
សូមចូលរួមតាមដាន ការចាក់ផ្សាយ លើកញ្ចក់ទូរទស្សន៍ នូវកម្មវិធី #ABCLionsOfFashion Gala Night Extravaganza និងស្វែងរក នូវអ្នកដែលទទួលជ័យលាភី ក្នុងរាត្រីដ៏ល្អឯកអស្ចារ្យ។ សូមកុំភ្លេចតាមដានទស្សនា និងរីករាយជាមួយ រាត្រីដ៏អស្ចារ្យ។ នេះជាកាលវិភាគ នៃការចាក់ផ្សាយ៖ -ស្ថានីយទូរទស្សន៍ បាយ័ន ថ្ងៃទី ១៥ ខែ ធ្នូ...
បរទេស៖ គណៈកម្មាធិការមិត្តភាពបរទេស របស់ព្រឹទ្ធសភាអាមេរិក នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានអនុម័តច្បាប់ ដែលហាមឃាត់មិនឲ្យប្រធានាធិបតី សហរដ្ឋអាមេរិកណាមួយ ដកអាមេរិកចេញពីអង្គការណាតូ ដោយគ្មានការអនុម័តយល់ព្រមពីសភា។ ច្បាប់ដែលអនុម័តដោយគណៈកម្មាធិការ នៅរសៀលថ្ងៃពុធនេះ នៅរង់ចាំការបញ្ជូនបន្តទៅព្រឹទ្ធសភា សម្រាប់ការបោះឆ្នោតពេញលេញ និងមានគោលបំណងបិទចន្លោះប្រហោង នៅក្នុងរដ្ឋធម្មនុញ្ញ បញ្ជាក់ពីដែលខ្លួនធ្វើឡើង ដោយដាក់ចូលក្នុងសន្ធិសញ្ញា ប៉ុន្តែមិនមែនអ្វីខ្លួនធ្វើដើម្បីចាកចេញនោះទេ។ ម្យ៉ាងទៀត ច្បាប់នេះ តាមសេចក្តីរាយការណ៍...
បរទេស៖ រដ្ឋាភិបាលទីក្រុងកង់បេរ៉ា កំពុងត្រៀមចំណាយថវិកាចំនួន ៧១៥ លានដុល្លារដើម្បីធ្វើឱ្យប្រសើរឡើង នូវមូលដ្ឋាន កងទ័ពជើងទឹក នៅដែនដីភាគខាងជើង របស់ប្រទេសអូស្ត្រាលី ដើម្បីផ្ទុកនាវាចម្បាំង អាមេរិកបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត យោធាអាមេរិក Stars and Stripes ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩...
បរទេស៖ ប្រេសិតសហរដ្ឋអាមេរិក ដែលកំពុងតែរៀបចំកិច្ចពិភាក្សាចរចាគ្នាជុំថ្មីមួយពួកតាលីបង់ បាននិយាយថា កិច្ចពិភាក្សាសន្តិភាព នឹងត្រូវបានផ្អាកមួយរយៈពេលខ្លី បន្ទាប់ពីមានការវាយប្រហារបណ្ដាលឲ្យមានមនុស្សស្លាប់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ត្រូវគេថ្កោលទោសពួកសកម្មប្រយុទ្ធ។ លោក Zalmay Khalilzad ជាតំណាងពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុក ផ្សះផ្សារអាហ្វហ្គានីស្ថាន បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា លោកខឹងសម្បារជាខ្លាំង ចំពោះការវាយប្រហារកាលពីថ្ងៃពុធ ទៅលើទីតាំងពេទ្យមួយកន្លែង ដែលកំពុងតែសាងសង់ជិតព្រលានយន្តហោះ Bagram បណ្ដាលឲ្យជនស៊ីវិលពីរនាក់ស្លាប់ និង៨០នាក់ផ្សេងទៀតរងរបួស។...
បរទេស៖ សកម្មភាពនៅស្ថានីយ បាញ់បង្ហោះផ្កាយរណប Sohae របស់ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ កំពុងតែកើនខ្លាំងឡើង បន្ទាប់ពីអី្វដែលទីក្រុងព្យុងយ៉ាង បានពិពណ៌នាថា គឺជាការតេស្តសាកល្បង ម៉ាស៊ីនរ៉ុកកែតដ៏សំខាន់មួយ ហើយនេះវាហាក់កូរ៉េខាងជើង មានបំណងបញ្ជូនសារមួយ ពីទីតាំងតេស្តនោះ។ មន្ត្រីយោធាកូរ៉េខាងត្បូងមួយរូប បាននិយាយប្រាប់ទូរទស្សន៍ក្នុងស្រុក SBS ថា កូរ៉េខាងជើងដឹងថា សកម្មភាពរបស់ខ្លួន កំពុងតែលេចច្បាស់ឡើង ចំពោះអាជ្ញាធរយោធាសហរដ្ឋអាមរិកនិងកូរ៉េខាងត្បូង...
ក្រុមវេជ្ជបណ្ឌិត ជាង១០០នាក់ បានជួបជុំគ្នា ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០១៩ស្តីពី អាល្លែកហ្ស៊ីពិភព លោក ក្រោមប្រធានបទ “ផលប៉ះពាល់-នៃការបំពុលបរិយាកាស ធ្វើឲ្យអាល្លែកហ្ស៊ីច្រមុះ” ដោយមាន ការបង្ហាញ ពី ភស្តុតាងគ្លីនិក ដែលពិធីនេះរៀបចំឡើងដោយក្រុមហ៊ុន សាណូហ្វីកម្ពុជា នាល្ងាចថ្ងៃទី១៣ ធ្នូ ២០១៩ នៅភោជនីយដ្ឋាន ទន្លេបាសាក់ពីរ ក្នុងទីក្រុងភ្នំពេញ។ ក្នុងកិច្ចប្រជុំនេះ មានការពិភាក្សា លើប្រធានបទផ្សេងៗគ្នាជាច្រើនពីសំណាក់ វាគ្មិនដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ មកពីបណ្តាប្រទេសនានាដូចជា អេស្បាញ ប្រេស៊ីល សហរដ្ឋអាមេរិច និងកាណាដាជាដើម តាមរយៈ ការផ្សាយ បន្ត ផ្ទាល់ ពីទីក្រុង លីយ៉ុងប្រទេសបារាំង។ ប្រធានបទដែលលើកយកមកពិភាក្សាក្នុង កិច្ចប្រជុំមានដូចជា ប្រេវ៉ាឡង់ នៃ អាល្លែក ហ្ស៊ីច្រមុះ មុខងារ នៃការបំពុលបរិយាកាស ក្នុងការធ្វើឲ្យមានភាព ធ្ងន់ធ្ង រ នៃរោគ អាល្លែក ហ្ស៊ី ច្រមុះ ការ គ្រប់ គ្រង ព្យាបាលអាល្លែកហ្ស៊ីច្រមុះ ដែលធ្វើឲ្យមាន ភាពធ្ងន់ធ្ងរ ដោយការ បំពុល បរិយាកាស៖ ការឯកភាព គ្នា ជា អន្តរជាតិ ការរលាកច្រមុះ ដោយអាល្លែកហ្ស៊ី និងការបំពុលបរិយាកាស៖ ពីរោគ រាត ត្បាត ដល់ ភស្តុតាង គ្លីនិក រួមជាមួយការសួរ ឆ្លើយ ពី សំណាក់ក្រុមវេជ្ជបណ្ឌិត ផង ដែរ។ ក្នុងនោះ ក៏មានការបង្ហាញពីលទ្ធផល នៃការសិក្សាពី FEXPOLSAR ផងដែរ។ ថ្លែងក្នុងកិច្ចប្រជុំនេះ លោកស្រីវេជ្ជបណ្ឌិត Anne Ellis អ្នកវិភាគការ សិក្សា ស្តី ពី FEXPOLSAR ហើយ ក៏ជា សាស្រ្តាចារ្យ និងជាប្រធានផ្នែកអាល្លែកហ្ស៊ី និងភាពស៊ាំ នៃនាយកដ្ឋានឱសថ នៃសាកលវិទ្យាល័យ Queen’s University ក្នុងទីក្រុង Kingston Ontario និងជាប្រធានផ្នែក Environmental Exposure Unit (EEU) មកពីប្រទេសកាណាដា បានលើកឡើង ពីលទ្ធផលនៃការសិក្សាយ៉ាងដូច្នេះថា “សម្រាប់អ្នកជំងឺ អាល្លែក ហ្ស៊ីច្រ មុះ រោគសញ្ញាដូចជា តឹងច្រមុះ ឬហៀរសំបោរ រមាស់ភ្នែក ពិតជាបង្ករផលរំខាន_ចំពោះការងារ និងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ លោកស្រីវេជ្ជបណ្ឌិត បានបន្តថា “តាមរយៈការសិក្សាពីFEXPOLSAR បានបញ្ជាក់ថា ផលប៉ះពាល់នៃការបំពុលបរិយាកាស រួមចំណែកបង្ករ ឲ្យមាន រោគ សញ្ញា អាល្លែក ហ្ស៊ី ច្រមុះ បង្ករឡើង ដោយ អាល្លែកហ្សែន។ នេះជាលើកទីមួយ ហើយ ដែល យើង មាន ភស្តុតាងគ្លីនិក ដែល បង្ហាញ ថា ការព្យាបាល អាល្លែកហ្ស៊ី អាច កាត់ បន្ថយ រោគសញ្ញា ទាំងនេះ បាន។“ សាស្រ្តាចារ្យ Ignacio J. Ansotegui ប្រធាន និងជាអ្នកគ្រប់គ្រង អង្គការអាល្លែកហ្ស៊ីពិភពលោក (WAO) មកពីប្រទេសអេស្បាញនបានសង្កត់ធ្ងន់ ពីប្រេវ៉ាឡង់នៃអាល្លែកហ្ស៊ីច្រមុះថា “មនុស្សជាច្រើន គិតថាអាល្លែកហ្ស៊ី ច្រមុះមិនសំខាន់ នោះឡើយ។ ប៉ុន្តែរោគសញ្ញា របស់វាពិតជាមានផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរចំពោះ អ្នកដែល ទទួល រង ផលប៉ះពាល់ ដោយសារ ជំងឺនេះ។ ការបំពុលបរិយាកាសអាចបង្ករផលប៉ះពាល់នយ៉ាងខ្លាំងលើ អាល្លែក ហ្ស៊ី ច្រមុះ ដោយសារវា អាចធ្វើឲ្យស្ថានភាព នៃរោគសញ្ញានេះកាន់តែធ្ងន់ធ្ងរ បាន។” បច្ចុប្បន្ននេះ មនុស្សប្រមាណ ៤០០លាននាក់ទូទាំងពិភពលោកទទួលរង ពីអាល្លែកហ្ស៊ីច្រមុះ។ ត្រឹមឆ្នាំ ២០៥០ គេរំពឹងថាអាល្លែកហ្ស៊ីនឹងប៉ះពាល់ មនុស្សម្នាក់ ក្នុងចំណោម ២នាក់ ពោលគឺ ៥០%ទូទាំង សាកលលោក។ នេះបើយោងតាម Global Allergy and Asthma European Network។ អាល្លែកហ្ស៊ី អាចកើនឡើងជាញឹក ញាប់ ហើយធ្ងន់ធ្ងរអាស្រ័យ លើបរិស្ថានជុំវិញបុគ្គលម្នាក់ៗ។ ការបំពុល បរិយាកាស ក៏ អាចបង្ករឲ្យមានភាព ធ្ងន់ធ្ងរ លើរោគសញ្ញា ដែលបង្ករឡើងដោយអាល្លែកហ្សែនផងដែរ។ ការសិក្សាក៏បានបង្ហាញ ពីផលប៉ះពាល់ដែលបណ្តាលមកពី សមាសភាគ នៃការបំពុល បរិយាកាសពោល គឺផ្សែងចេញពីយានយន្ត ទៅលើភាពធ្ងន់ធ្ងរនៃរោគសញ្ញា អាល្លែកហ្ស៊ីច្រមុះ ដែលបង្ករដោយអាល្លែកហ្សែន និងកំណត់ថាតើ Allegra®/Telfast® (fexofenadine...
បរទេស៖ តំណាងសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា សហរដ្ឋអាមេរិកមិនអាចបដិសេធពីភាពអាចទៅរួច ដែលកូរ៉េខាងជើងអាចនឹងប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលវាយប្រហារ ចម្ងាយឆ្ងាយផ្សេងទៀត នៅក្នុងតេស្តបន្ទាប់នោះទេ ហើយនេះគឺជាទង្វើមួយ ដែលគេទទួលស្គាល់ថា ជាការបង្កហេតុដ៏ធ្ងន់ធ្ងរ។ ឯកអគ្គរដ្ឋទូត លោកស្រី Kelly Craft ជាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បាននិយាយប្រាប់គណៈប្រតិភូថា ការព្រមានរបស់កូរ៉េខាងជើង ដែលថា ខ្លួនអាចនឹងចាប់យកផ្លូវថ្មីនោះ បង្កឲ្យមានភាពអាចទៅរួចនៃ ការបាញ់តេស្តសាកល្បង...
ភ្នំពេញ៖ ហត្ថាកសិករ លីមីតធីត ដែលគេស្គាល់ថា ជាគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ ដ៏ធំមួយនៅក្នុង ប្រទេសកម្ពុជាបាន ប្រកាសពីការពង្រីក អាជីវកម្មរបស់ ខ្លួនចាប់យក ទីផ្សារសេវាកម្ចីបង់រំលស់និងកម្ចីផ្ទាល់ ខ្លួន។ ការប្រកាសនេះ បានធ្វើឡើងក្នុង កម្មវិធីសន្និសីទសារព័ត៌មាន ក្រោមប្រធានបទ “កាន់តែសាមញ្ញ កាន់តែឡូយ” នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩...
បរទេស៖ ដោយខឹងនឹងការអនុម័ត របស់សហរដ្ឋអាមេរិក នូវសេចក្តីសម្រេចមួយ ដែលទទួលស្គាល់អំពើ ប្រល័យពូជសាសន៍អាមេនី នៅក្នុងសម័យចក្រភពអូតូម៉ង់ កាលពីប៉ុន្មានទសវត្សមុននោះ ប្រទេសតួកគីបានកោះអញ្ជើញ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅទីក្រុងអង់ការ៉ា ដើម្បីធ្វើការតវ៉ប្រឆាំងជាផ្លូវការ។ អនុរដ្ឋមន្ត្រីការបរទេសតួកគី លោក Sedat Onap បាននិយាយប្រាប់ ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅប្រទេសតួកគី លោក David Satterfield អំពីការរិះគន់ថ្កោលទោសដ៏ខ្លាំងក្លា...
កំពង់ចាម៖ ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវ ស្ថិតនៅក្នុងភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម បានសំដែងការត្រេកអរ ខណៈពេលដែលអភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថាន ភាពការស្ថាបនាផ្លូវកៅស៊ូមួយខ្សែពី ម្ដុំនាង គង្ហីង ដល់ភូមិព្រែកដើមចាន់ នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០១៩ ខណៈពេលដែលផ្លូវមួយខ្សែនេះ បានស្ថាបនាជិតរួចរាល់ជាស្ថាពរ។ តាមមន្រ្តីជំនាញ បច្ចេកទេសនៃមន្ទីរសា ធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាមបានឲ្យដឹងថា ផ្លូវកៅស៊ូ១ខ្សែ ដែលកំពុងសាងសង់នោះមានប្រវែងទទឹង១០ ម៉ែត្របណ្ដោយ ១៥៧៥ម៉ែត្រ ជាប្រភេទផ្លូវក្រាលកៅស៊ូ (AC) ដែលសាងសងចាប់ ពីភូមិនាងគង្ហីង ដល់ភូមិព្រែកដេីមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដោយបច្ចុប្បន្ន សាងសង់ជិតរួចរាល់ ១០០% ហើយ។ គួរកត់សម្គាល់ផងដែរថា ក្នុងការដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យមើលស្ថាន ភាពផ្លូវមួយខ្សែនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធ្វើការសំ ណេះសំណាលជាមួយប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ ដោយគេសង្កេតឃើញថាប្រជាពលរដ្ឋមានការអបអរសាទរ សប្បាយរីករាយ ត្រេកអរនៅពេលដែលទទួលបានផ្លូវមួយខ្សែនេះ ហើយក៏បានពោលថ្លែងអំណរគុណ យ៉ាងកក់ក្តៅ ចំ ពោះអាជ្ញាធរខេត្ត ដែលបានគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋជាប្រចាំផងដែរ ។ ទន្ទឹមនឹងនោះ លោក អ៊ុន ចាន់ដា ក្នុងនាម អាជ្ញាធរខេត្ត បានសំណូមរពរដល់ប្រជាពលរដ្ឋទាំងអស់គ្នា បន្ទាប់ពីទទួលបានផ្លូវមួយខ្សែនេះ សូមអោយ បងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរ ណ៍ និងចូលរួមជួយថែទាំ ផ្លូវកៅស៊ូមួយខ្សែរនេះឲ្យបានល្អ ដេីម្បីអាចប្រេីប្រាស់បានយូអង្វែង សម្រាប់កូនចៅយើង ទៅអនាគតផងដែរ៕
ប៊ែរឡាំង: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី១៣ ខែធ្នូបានសរសេរថា យ៉ាងហោចណាស់មនុស្ស ២៥នាក់ បានរងរបួសនៅពេលដែលការ ផ្ទុះមួយបានកើតឡើង នៅក្នុងអគារផ្ទះល្វែងនៅទីក្រុង Blankenburg របស់ប្រទេសអាល្លឺម៉ង់ កាលពីព្រឹកថ្ងៃនេះ។ យោងតាមការបញ្ជាក់របស់ អាជ្ញាធរបានអោយដឹងថា អ្នកដែលរស់នៅក្នុងអគារនោះត្រូវបាន ជម្លៀសចេញភ្លាមប៉ុន្តែមូលហេតុនៃការផ្ទុះមិនទាន់ត្រូវបាន គេកំណត់នៅឡើយ។ ហើយមកដល់ពេលនេះ អ្នកនាំពាក្យរបស់ប៉ូលីសក្រុងលោក Uwe Becker...
តូក្យូ: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី១៣ ខែធ្នូបានសរសេរថា នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីន ហ្សូអាបេ បានមានប្រសាសថាលោកនឹងមិនពិចារណា ក្នុងការឈរឈ្មោះនៅអាណត្តិថ្មីក្នុងនាមជាប្រមុខគណបក្ស ប្រជាធិបតេយ្យសេរី LDP ដែលកំពុងកាន់អំណាចនោះទេ។ គេសង្កេតឃើញថា ការលើកឡើងបែបនេះត្រូវ បានធ្វើឡើងផ្ទុយទៅនឹងអ្វីដែលប្រធានប្រតិបត្តិនៃ គណបក្សកាន់អំណាចរូបនេះ ធ្លាប់បានលើកឡើង កាលពីដើមសប្តាហ៍នេះថា ការពន្យារពេលណាមួយគឺអាចជួយឲ្យលោកក្នុងការសម្រេច ដល់គោលដៅរបស់លោក ក្នុងការធ្វើវិសោធនកម្ម...
ភ្នំពេញ៖ នៅសល់មិនដល់មួយខែទៀតទេ នឹងដល់ខួបលើកទី៤៤ នៃអាពាហ៍ពិពាហ៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (៥ មករា១៩៧៦ – ៥ មករា ២០២០)។ ក្នុងនោះសម្តេចលើកឡើង ក្នុងហ្វេសប៊ុកនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ថា ដូច្នេះសម្តេចមិនច្បាស់ទេថា ពីនេះដល់ថ្ងៃ៥ មករា...
បរទេស៖ សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានព្រមានប្រទេសកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិសប្ដាហ៍នេះ ប្រឆាំងនឹងការបន្តធ្វើណាមួយ នូវឥរិយាបថមិនត្រឹមត្រូវ ក្រោយពីក្រុងព្យុងយ៉ាងបង្កឲ្យអន្តរជាតិមានក្តីព្រួយបារម្ភ តាមរយៈការកំណត់ពេលផុតកំណត់ចុងឆ្នាំ សម្រាប់ទីក្រុងវ៉ាស៊ីនតោន ធ្វើការពិចារណាឡើងវិញ នូវវិធីសាស្ត្រការទូត។ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក David Stilwell បានមានប្រសាសន៍ថា “យើងបានស្តាប់លឺការគម្រាមកំហែងពីមុន” នៅពេលត្រូវគេសួរថា តើទីក្រុងវ៉ាស៊ីនតោន មានក្តីព្រួយបារម្ភអំពីវិលទៅរកការតេស្តមីស៊ីលវាយប្រហារ ក្នុងចម្ងាយឆ្ងាយរបស់ប្រទេសកូរ៉េខាងជើង...
បរទេស៖ ថ្នាក់ដឹកនាំសហភាពអឺរ៉ុប ដែលជួបប្រជុំគ្នានៅក្នុងទីក្រុងព្រួចសែល នាថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានយល់ស្របគ្នាបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ចម្បង លើប្រទេសរុស្ស៊ី សម្រាប់រយៈពេល៦ខែ ដល់ខែកក្កដា ឆ្នាំ២០២០ នេះបើយោងតាមប្រភពការទូតចំនួន៤ បាននិយាយប្រាប់ឲ្យដឹង។ ដំបូងឡើយ សហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ ក្រោយរុស្ស៊ី បានយកតំបន់គ្រីមាពីអ៊ុយក្រែន មកដាក់ជាឧបសម្ព័ន្ធខ្លួន នៅក្នុងឆ្នាំ២០១៤ និងបានគាំទ្រដល់ក្រុមបំបែកខ្លួន ប្រឆាំងទីក្រុងគៀវ នៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត។ យោងតាមសេចក្តីរាយការណ៍មួយ...
បរទេស៖ ក្រោយជំនួបមួយជាមួយ គណៈប្រតិភូនិស្សិតហុងកុង រដ្ឋាភិបាលកោះតវ៉ាន់បាននិយាយ នៅថ្ងៃព្រហស្បតិ៍នេះថា កោះតៃវ៉ាន់នឹងផ្តល់ជំនួយចាំបាច់ ដល់ប្រជាជនមកពីហុងកុង ដែលធ្វើដំណើរមកកាន់កោះនេះ ស្របពេលមានក្តីព្រួយបារម្ភថា ពួកគេមិនទទួលបានកិច្ចការពារស្របច្បាប់ ក្នុងករណីពួកគេគេចភៀសខ្លួន មកកោះតៃវ៉ាន់។ លោក Chiu Chui-cheng ជាអនុប្រធានរបស់ក្រុមប្រឹក្សាកិច្ចការដីគោករបស់កោះតៃវ៉ាន់ បាននិយាយថា នៅថ្ងៃព្រហស្បតិ៍នេះ លោកបានជួបគណៈប្រតិភូ ហុងកុងមួយក្រុម និងបានពន្យល់ដល់ពូកគេ ស្តីពីគោលនយោបាយ...
បើនិយាយពីវិស័យពាណិជ្ជកម្ម លើប្រព័ន្ធអេឡិចត្រូនិក ឬភាសាបច្ចេកទេស គេនិយមហៅថា e-Commerce នោះ ឥឡូវនេះកំពុងតែ រីកចម្រើនខ្លាំងមែនទែន នៅឆ្នាំ២០១៩នេះ ដោយចាប់ផ្ដើមចេញពីនិន្នាការ នៃការលក់អនឡាញ រហូតដល់ផ្លេតហ្វមផ្សេងៗ ទាំងតូចទាំងធំ កំពុងលេចមុខមកថ្មីឥតដាច់។ បើតាមអ្នកជំនាញ លើវិស័យនេះបញ្ជាក់ថា e-Commerce សម្ដៅទៅលើការទិញឥវ៉ាន់ លើអនឡាញ ដែលប្រតិបត្តិការស្ទើរតែទាំងអស់ ស្ថិតនៅលើអ៊ីនធឺណេត ដោយអ្នកទិញ...
ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ នៅរសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នេះ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្រីក្រ ជនចាស់ជរា ជនគ្មានទីពឹង ចំនួន ២០គ្រួសារ...
សេអ៊ូល៖ អ្នកតាមដានអាកាស ចរណ៍មួយរូប បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិក បានហោះហើរយន្ដហោះ ឃ្លាំមើលមួយគ្រឿង នៅលើឧបទ្វីបកូរ៉េ ដែលជាការហោះហើរថ្មី បំផុតប្រចាំថ្ងៃ ដើម្បីតាមដានកូរ៉េខាងជើង ចំពេលមានក្តីបារម្ភ កាន់តែខ្លាំងឡើង ដែលក្រុងព្យុងយ៉ាង អាចបាញ់សាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយ។ យន្ដហោះចារកម្ម បានហោះហើរនៅលើប្រទេសកូរ៉េខាងត្បូង ដោយមិនបានបញ្ជាក់ ពីពេលវេលាពិតប្រាកដ នៃប្រតិបត្តិការថាយន្តហោះ E-8C ឬ...
Xiaomi ដែលជាក្រុមហ៊ុន ផលិតស្មាតហ្វូន លំដាប់ពិភពលោក ឈានមុខគេមួយ បានប្រកាសនូវវត្តមាន របស់ស្មាតហ្វូនថ្មី ត្រកូល Mi Note series របស់ខ្លួននោះ គឺ Mi Note 10 និង Mi Note 10Pro ដែលជាស្មាតហ្វូន ថ្នាក់ប្រណិត...
ភ្នំពេញ ៖ ក្រសួងការពារជាតិ គណៈកម្មការជ្រើសរើស និងត្រតពិនិត្យលក្ខណសម្បត្តិ សិក្ខាកាមមកបណ្តុះបណ្តាលនៅក្នុង និងក្រៅ ប្រទេស សូមជម្រាបជូនដំណឹងដល់ បេក្ខជន និងបេក្ខនារី ដែលបានដាក់ពាក្យប្រឡងចូលវគ្គនាយទាហាន សកម្មជំនាន់ទី២៤ វគ្គនាយទាហានទ័ពជើងគោកជំនាន់ទី១២ វគ្គនាយទាហានបន្តវេនជំនាន់ទី១៣ និងវគ្គបណ្តុះ បណ្តាលជំនាញបច្ចេកទេសយោធា អញ្ជើញពិនិត្យឈ្មោះ និងទីកន្លែងប្រឡង នៅតាមមណ្ឌលប្រឡង ដែលបានដាក់ពាក្យប្រឡង ដូចមានខាងក្រោម...
បរទេស៖ គណៈកម្មាធិការ ព្រឹទ្ធសភាសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានគាំទ្រច្បាប់ដាក់ទណ្ឌកម្ម លើប្រទេសតួកគី បន្ទាប់ពីប្រទេសនេះធ្វើប្រតិបត្តិការវាយលុក ក្នុងប្រទេសស៊ីរី និងទិញយកប្រព័ន្ធការពារមីស៊ីលរុស្ស៊ី S-400 ហើយនេះគឺជាទង្វើដ៏ថ្មីបំផុតមួយ នៅក្នុងសភាអាមេរិក ដើម្បីជំរុញលោកប្រធានាធិបតី ដូណាល់ ត្រាំ ឲ្យបង្កើនគោលជំហរកាន់តែខ្លាំង ប្រឆាំងនឹងទីក្រុងអង់ការ៉ា។ សមាជិកព្រឹទ្ធសភា លោក Jim Risch មកពីគណបក្សសាធារណរដ្ឋ...
បរទេស៖ រដ្ឋអាសាម នៅក្នុងប្រទេសឥណ្ឌា បានដាក់បំរាមគោចរគ្មានកំណត់ នៅក្នុងរដ្ឋធានី Guwahati របស់ខ្លួនដែលជាចំណុចកំពូល នៃការតវ៉ាដោយហិង្សា ប្រឆាំងនឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដ៏ចម្រូងចម្រាស ក្នុងការផ្តល់សិទ្ធិជាពលរដ្ឋ ដល់ជនអន្តោប្រវេសន៍ខុសច្បាប់ ប្រសិនបើពួកគេមិនមែនជាមូស្លីម។ សភាឥណ្ឌាបានផ្តល់ការយល់ព្រម ចំពោះច្បាប់នេះកាលពីថ្ងៃពុធ (១១ ធ្នូ) ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ...
ភ្នំពេញ ៖ លោក យ៉ែម បុញ្ញឫទ្ធិ ដែលជាមនុស្សជំនិត របស់លោក កឹម សុខា ម្នាក់ដែរនោះនៅតែបន្តទា មទារឲ្យមានការ ទំលាក់បទចោទប្រកាន់ លើលោក កឹម សុខា បន្ទាប់ពីកម្ពុជាបានឆ្លើយតប ទៅនឹងរបាយការណ៍ របស់គណៈកម្មការអឺរ៉ុប (EU) ពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពន្ធ EBA នាថ្ងៃទី១២ធ្នូ២០១៩...
កណ្តាល ៖ ជនសង្ស័យមួយក្រុម បានធ្វើសកម្មភាព កាប់ទៅលើប្រជាពលរដ្ឋ បណ្តាលអោយមនុស្ស៤នាក់ រងរបួសធ្ងន់ស្រាល បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅលើផ្លូវលំ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុ គឺឃើញភាគីខាងជនរងគ្រោះជិះម៉ូតូមកទិញស្រាបៀរ យកទៅផឹកក្នុងកម្មពិធីជួបជុំបងប្អូន...
ភ្នំពេញ ៖ នាពេលថ្មីៗនេះ និស្សិតផ្នែកវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច របស់សាកលវិទ្យាល័យន័រតុន ទទួលបានមេដាយ និងពានរង្វាន់ជាច្រើន ពីការប្រកួតប្រជែង ជាលក្ខណៈអន្តរជាតិ ក្រោមប្រធានបទ គំនិតច្នៃប្រឌិត និងការបង្កើតថ្មី ឆ្នាំ២០១៩ នៅទីក្រុងកៅស៊ុង ប្រទេសចិន ។ ក្នុងនោះ ទី១-ប្រព័ន្ធប្រកាសអាសន្នឆ្លាតវៃ ក្នុងការស្វែងរកទីតាំង ទទួលបាន៖ មេដាយមាសពីកម្មវិធីប្រកួតប្រជែង...
រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ថា កាលពីថ្ងៃព្រហស្បតី៍ម្សិលមិញនេះ លោកស្រី អ៊ុងសាន ស៊ូជី បានទទូចដល់ចៅក្រម នៃអង្គការសហប្រជាជាតិ ឲ្យទាត់ចោលនូវករណី ប្រល័យពូជសាសន៍ ប្រឆាំងនឹងប្រទេសមីយ៉ាន់ម៉ា ដោយបានព្រមានថា ខ្លួនប្រថុយនឹងការ គ្រប់គ្រងវិបត្តិ ដែលបង្ខំឲ្យពលរដ្ឋម៉ូស្លីម...
បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ថា យោធាអ៊ីរ៉ាក់ បាននិយាយ ថា ក្រុមសមាជិកយោធា Hashd Shaabi ចំនួន៤នាក់ ត្រូវបានគេសម្លាប់ នៅក្នុងអំពើវាយប្រហារមួយដោយ គ្រាប់បែកអត្តឃាត នៅក្រុង Samarra នៃខេត្ត Salahudin ស្ថិតនៅភាគកណ្តាលប្រទេសអ៊ីរ៉ាក់ ដែលនេះ ជាករណីបំផ្ទុះគ្រាប់បែក...
M | T | W | T | F | S | S |
---|---|---|---|---|---|---|
1 | 2 | 3 | ||||
4 | 5 | 6 | 7 | 8 | 9 | 10 |
11 | 12 | 13 | 14 | 15 | 16 | 17 |
18 | 19 | 20 | 21 | 22 | 23 | 24 |
25 | 26 | 27 | 28 | 29 | 30 | 31 |
បរទេស៖ កងទ័ពភូមិភាគ២ បានរាយការណ៍ពីស្ថានភាពព្រំដែនចុងក្រោយ យន្តហោះចម្បាំង F-16 ចំនួន ៦ គ្រឿងបានឆ្លើយតបនៅតំបន់ Chong An Ma មុនពេលមូលដ្ឋានទ័ពកម្ពុជាត្រូវបានបំផ្លាញ។ នេះបើតាមសារព័ត៌មាន ថៃរ៉ាត់។...
បរទេស៖ អតីតចៅអធិការវត្ត Phra Phutthachai នៅ ខេត្ត Saraburi បានសារភាពថា មានទំនាក់ទំនងស្នេហា ជាមួយនារីម្នាក់ ដែលគេស្គាល់ថា “Sika Golf” ដោយនិយាយថា...
Breaking: យោធាថៃ ចុះចាញ់ សុំចរចាហើយ។
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួង ការពារជាតិ បានថ្លែងថា នៅរសៀលថ្ងៃ២៦ កក្កដា នេះ ទាហានថៃ បាននិងកំពុងសម្រុកទន្ទ្រាន ចូលទឹកដីខេត្តបន្ទាយមានជ័យ...
បរទេស៖ ភ្ញៀវទេសចរបរទេសកំពុងវិលត្រលប់ទៅប្រទេសចិនវិញ បន្ទាប់ពីប្រទេសនេះ (ចិន) បានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការរបស់ខ្លួនដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ ប្រជាពលរដ្ឋមកពីប្រទេសចំនួន ៧៤ ឥឡូវនេះអាចចូលប្រទេសចិនបានរហូតដល់ ៣០ ថ្ងៃ ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ ។ យោងតាមសារព័ត៌មាន AP...
ភ្នំពេញ៖ ក្រោយមានមន្ទិលសង្ស័យ ជាច្រើនពីសំណាក់មហាជន អំពីសកម្មភាពឈូសឆាយផ្លូវ នៅតំបន់មុំបី របស់យោធាថៃ ពេលនេះការពិត ត្រូវបានបញ្ជាក់ច្បាស់ថា ការឈូយឆាយតម្រាយផ្លូវនេះ គឺធ្វើឡើងនៅក្នុងទឹកដីរបស់ថៃ តែប៉ុណ្ណោះ។នេះបើតាមការបញ្ជាក់ពី ឧត្តមសេនីយ៍ឯក ស្រី ឌឹក...
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានស្នើឲ្យស្រ្តីរូបស្រស់ម្នាក់ មកបំភ្លឺជាបន្ទាន់ ចំពោះការប្រើភាសាអសីលធម៌ ប្រមាថមកលើថ្នាក់ដឹកនាំនៃស្នងការខេត្ត ។ យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងថា ការឲ្យស្រ្តីស្អាតម្នាក់នេះមកស្រាយបំភ្លឺ ក្រោយពីស្រ្តីនេះដែលមានផេកហ្វេសប៊ុកឈ្មោះ Ka Green...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ