ព័ត៌មានអន្តរជាតិ

ម៉ុងហ្គោលី រឹបអូសបានសត្វសាកសព កណ្តុរពូជកម្រ ចំនួន១០៩ក្បាល ខណៈកំពុងមានការឆ្លងរាលដាល ជំងឺដ៏កាចសាហាវ

ម៉ុងហ្គោលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ថា ទីភ្នាក់ងារប៉ូលិសជាតិ របស់ប្រទេសម៉ុងហ្គោលី បានឲ្យដឹងកាលពីថ្ងៃចន្ទថា ប៉ូលិសម៉ុងហ្គោលី បានរឹបអូសបានសាកសព សត្វកណ្តុរពូជកម្រ សរុបចំនួន១០៩ក្បាល ។

ទីភ្នាក់ងារប៉ូលិសបានឲ្យដឹងនៅ ក្នុងសេចក្តីប្រកាសមួយថា សត្វកណ្តុរទាំងនោះត្រូវបានគេសម្លាប់ ហើយបានរកឃើញ នៅក្នុងរថយន្តចំនួន២០គ្រឿង ដែលធ្វើដំណើរឆ្ពោះទៅទីកក្រុង Ulan Bator ។

យោងតាមច្បាប់របស់ ប្រទេសម៉ុងហ្គោលី ចំពោះបុគ្គលណាដែលបាញ់សម្លាប់ និងដឹកជញ្ជូនសត្វកណ្តុរយកទៅលក់ នឹងត្រូវផ្តន្ទាទោសដោយពិន័យ ជាប្រាក់រហូតដល់៣លានយ៉េនម៉ុងហ្គោលី ស្មើនឹង១.០៥៥៦ដុល្លារអាមេរិក ។

មជ្ឈមណ្ឌលជាតិហ្សូណូម័រ បានឲ្យដឹងថា មានករណីសង្ស័យនៃជំងឺប៉ារ៉ាស៊ីត ម្យ៉ាងឈ្មោះថា ប៊ីបប៊ី ត្រូវបានគេរាយការណ៍នៅទូទាំងប្រទេស រហូតមកដល់ឆ្នាំនេះ ហើយខេត្តចំនួន១៧ ក្នុងចំណោមខេត្តទាំង២១ របស់ម៉ុងហ្គោលី ឥឡូវនេះកំពុងស្ថិតក្នុងគ្រោះថ្នាក់នៃជំងឺប៉ារ៉ាស៊ីតប្រភេទនេះ ។

ប៉េស្តប៊្លុយណូស គឺជាជំងឺបាក់តេរីដែលត្រូវបាន រីករាលដាលដោយសត្វចៃ ដែលរស់នៅលើសត្វកកេរព្រៃដូចជា ពួក សត្វកណ្តុរពូជកម្រ ដែលគេស្គាល់ថា ម៉ាម៉ាត ។ យោងតាមអង្គការសុខភាពពិភពលោកបានឱ្យដឹងថា ជំងឺនេះអាចសម្លាប់មនុស្សពេញវ័យក្នុងរយៈពេលតិចជាង២៤ម៉ោងប្រសិន បើមិនបានព្យាបាលឱ្យទាន់ពេលវេលា៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top