ព័ត៌មានអន្តរជាតិ

ចិនប្តេជ្ញា ប្រឆាំងតបវិញ ក្នុងកើនជម្លោះ ជាមួយអង់គ្លេស ជុំវិញបញ្ហាហុងកុង

បរទេស ៖ ប្រទេសចិន នៅថ្ងៃអង្គារនេះ បានគម្រាមធ្វើការឆាំង តបតវិញយ៉ាងខ្លាំងក្លា ក្នុងដំណើរឆ្លើយតប ចំពោះការប្រកាស របស់អង់គ្លេស ដែលថា ខ្លួននឹងព្យួរសន្ធិសញ្ញាបត្យាប័ន ជាមួយទីក្រុងហុងកុង បន្ទាប់ពីទីក្រុងប៉េកាំង ដាក់ចេញច្បាប់សន្តិសុខថ្មី សម្រាប់អាណានិគមអង់គ្លេសនេះ។

នៅថ្ងៃចន្ទសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Dominic Raab បាននិយាយប្រាប់រដ្ឋសភាថា សន្ធិសញ្ញាបត្យាប័ននឹងត្រូវព្យួរចោលភ្លាមៗ ហើយបម្រាមអាវុធ ក៏នឹងត្រូវដាក់បន្តទៀត ចំពោះទីក្រុងហុងកុង។

នៅក្នុងសន្និសីទ កាសែតប្រចាំថ្ងៃមួយ នាថ្ងៃអង្គារនេះ មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វេនប៊ីន បានមានប្រសាសន៍ប្រាប់ដូច្នេះថា “ប្រទេសចិន នឹងធ្វើការវាយប្រហារ តបតយ៉ាងខ្លាំងក្លាវិញ ចំពោះទង្វើខុសឆ្គង របស់ចក្រភពអង់គ្លេស”៕
ប្រែសម្រួល៖ប៉ាង កុង

To Top