ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រសួង មានយន្តការច្បាស់លាស់ ក្នុងការគ្រប់គ្រង ការការពារ និងអភិរក្សធនធានធម្មជាតិ បន្ទាប់ពីមានការសែតបរទេស បានចុះផ្សាយពីការព្រួយបារម្ភលើការគ្រប់គ្រងធនធានធម្មជាតិ នៅដែនជម្រកសត្វព្រៃ «ព្រៃឡង់» ។ តាមរយៈលិខិតបំភ្លឺព័ត៌មាន របស់ក្រសួងបរិស្ថាន បានឱ្យដឹងថា កន្លងមកនេះ មានការចុះផ្សាយដោយកាសែតបរទេស ដែលលើកឡើងពីការបារម្ភចំពោះករណីការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃ«ព្រៃឡង់» ហើយក៏មានការចុះផ្សាយបន្តដោយវិទ្យុមួយចំនួន...
បរទេស៖ ប្រទេសថៃបានឱ្យដឹងថា នាវាកងទ័ពជើងទឹកមីយ៉ាន់ម៉ាបានបើកការបាញ់ប្រហារលើទូកនេសាទរបស់ខ្លួន ធ្វើអ្នកនេសាទម្នាក់លង់ទឹក និងចាប់ខ្លួននាវិក ៣១ នាក់ ទៀត។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិថៃ លោក Thanatip Sawangsang បាននិយាយកាលពីថ្ងៃទី ៣០ ខែវិច្ឆិកាថា...
បាងកក៖ ធនាគារកណ្តាលបានកាលពីថ្ងៃសុក្រថា សេដ្ឋកិច្ចរបស់ប្រទេសថៃឡង់ដ៏ មានភាពប្រសើរឡើងនៅក្នុងខែតុលា បើធៀបនឹងខែមុន ដោយសារការកើនឡើងជាលំដាប់ នៃប្រាក់ចំណូលបានមកពីវិស័យទេសចរណ៍ និងការកែលម្អការប្រើប្រាស់វិស័យឯកជន ផលិតកម្ម និងការចំណាយរបស់រដ្ឋាភិបាល ។ ធនាគារកណ្តាលថៃ ហៅកាត់ថា (BOT) បានឱ្យដឹងថា ការមកដល់របស់ជនបរទេសរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះនៅមានស្ថិរភាពកាលពីខែមុន ប៉ុន្តែប្រាក់ចំណូលពីវីស័យទេសចរណ៍ បានកើនឡើងដោយសារតែចំនួនអ្នកទេសចរចូលមកកាន់តែច្រើន និងការចំណាយខ្ពស់ជាងបន្តិចក្នុងការធ្វើដំណើរ ។ ការប្រើប្រាស់វិស័យឯកជនបានកើនឡើងនៅគ្រប់ប្រភេទសំខាន់ៗទាំងអស់ ដែលត្រូវបានជំរុញដោយផ្នែកដោយកម្មវិធីចែកចាយសាច់ប្រាក់របស់រដ្ឋាភិបាល...
បរទេស៖ យោងតាមអ្នកជំនាញបានឱ្យដឹងថា យុវជនថៃជាង ៤លាននាក់ត្រូវបានទាក់ទាញឱ្យចូលលេងល្បែងអនឡាញ ដែលជាហានិភ័យនៃការវិវត្តទៅជាការញៀន ដែលនាំឱ្យប៉ះពាល់ដល់សុខភាពរបស់ពួកគេ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ការព្រមាននេះត្រូវបានចេញដោយលោក Pongthep Wongwatcharapaiboon នាយកមូលនិធិលើកកម្ពស់សុខភាពថៃ ក្នុងអំឡុងសន្និសីទឆ្នាំ២០២៤ នៃមជ្ឈមណ្ឌលសម្រាប់ការសិក្សាអំពីល្បែងស៊ីសង (CGS) ដែលធ្វើឡើងនៅតំបន់ Samyan...
OTTAWA៖ លោកនាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា Justin Trudeau បានថ្លែងកាលពីថ្ងៃសុក្រអំពីចូលមកដល់ការគំរាមកំហែងរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក លើពន្ធគួរតែត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត ។ លោក Trudeau ត្រូវបានដកស្រង់សម្តីដែលបានថ្លែងនៅលើកោះ Prince Edward ថា “រឿងមួយដែលសំខាន់ក្នុងការយល់កាន់តែច្បាស់នោះ គឺថា លោក ដូណាល់ ត្រាំ នៅគ្រាដែលលោកធ្វើសេចក្តីថ្លែងការណ៍បែបនោះ...
ហ្គាហ្សា៖ ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA) បានឲ្យដឹងថា តំបន់ហ្គាហ្សា បានស៊ូទ្រាំនឹងការទម្លាក់គ្រាប់បែករបស់ជនស៊ីវិល ដ៏ខ្លាំងក្លាបំផុតនៅក្នុងឆ្នាំមុនចាប់តាំងពីសង្គ្រាមលោកលើកទី២ ។ ប្រភពបានឲ្យដឹងថា ស្ថានភាពជនភៀសខ្លួនប៉ាឡេស្ទីននៅតែជា “វិបត្តិជនភៀសខ្លួន ដែលមិនទាន់ដោះស្រាយយូរបំផុត” នៅលើពិភពលោក ដោយកត់សម្គាល់ថា UNRWA ត្រូវបានបង្កើតឡើងដើម្បីផ្តល់ជំនួយ និងការការពារដល់ជនភៀសខ្លួនប៉ាឡេស្ទីន រហូតដល់ដំណោះស្រាយដ៏ត្រឹមត្រូវ និងយូរអង្វែងត្រូវបានរកឃើញ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិ...
បរទេស៖ យោងតាមប្រធានគណៈកម្មាការមជ្ឈិមលោក Le Minh Hung បានឲ្យដឹងថា រដ្ឋាភិបាលវៀតណាមគ្រោងនឹងកាត់បន្ថយក្រសួងចំនួន ៥ចំណែក រដ្ឋសភា គ្រោងកាត់បន្ថយគណៈកម្មាធិការចំនួន៤ ។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា នាព្រឹកថ្ងៃទី១ ខែធ្នូ ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា ព្រឹត្តិការណ៍អង្គរវត្តពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ មិនត្រឹមតែបានចូលរួមចំណែកដល់សកម្មភាពមនុស្សធម៌ នៅមន្ទីរពេទ្យកុមារអង្គរ និងជួយជនរងគ្រោះដោយសារគ្រាប់មីនប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីស្ថានភាពជាក់ស្ដែងរបស់កម្ពុជា ដែលជាប្រទេសមួយមានសុខសន្ដិភាព ស្ថិរភាព សុវត្ថិភាពពេញបរិបូរណ៍។ នេះជាការលើកឡើងរបស់សម្តេចក្នុងឱកាសអនុញ្ញាតឱ្យលោក Philip Witherington ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Manulife ប្រចាំអាស៊ីចូលជួបសម្ដែងការគួរសម នៅសៀមរាប-អង្គរនាថ្ងៃ១ ធ្នូ។...
ភ្នំពេញ៖ គណៈកម្មការរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ ឆ្នាំ២០២៤ បានសម្រេចឱ្យភាពយន្តខ្លីដែលមានចំណងជើងថា «ទៅអត់» ជាអ្នកជាប់ជ័យលាភីលេខ១ ក្នុងមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ ខណៈដែលជ័យលាភីលេខ២ បានទៅលើ ភាពយន្តខ្លីរឿង «នាគមាស» និងជ័យលាភីលេខ៣ រឿង «ផ្ការីកនាពេលនារាត្រី» ។ ក្នុងពិធីបិទមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ ឆ្នាំ២០២៤ នាល្ងាចថ្ងៃទី៣០ ខែវិចិ្ឆកា...
ប៉ុន្មានថ្ងៃនេះ ការបង្ហាញឥរិយាបថមួយចំនួនរបស់លោក Lee Hsien Loong ទីប្រឹក្សារដ្ឋសិង្ហបុរីដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងទូលំទូលាយពីមតិសាធារណៈអន្តរជាតិ។ អ្នកវិភាគជាច្រើនយល់ឃើញថា លោក Lee Hsien Loong បានវាយតម្លៃយ៉ាងប្រាកដប្រាជាចំពោះប្រទេសចិនក្នុងការជំរុញការបើកចំហ និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាជំរុញសន្តិភាព និងវឌ្ឍនភាពរបស់ពិភពលោក ហើយក៏បានច្រានចោលនូវការឃោសនាបំប៉ោង ដែលថាសេដ្ឋកិច្ចប្រទេសចិនមានភាពអន់ថយដែរ។ នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Lee Hsien Loongនៅប្រទេសចិនបន្ទាប់ពីលោកបានលាលែងពីមុខតំណែងជានាយករដ្ឋមន្ត្រីសិង្ហបុរីក្នុងខែឧសភាឆ្នាំនេះ។...
ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទីពីរ បានប្រព្រឹត្តទៅនៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ នៅក្នុងពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកនេះ មានសហគ្រាស ស្ថាប័ននិងអង្គការអន្តរជាតិជាង ៦២០ បានចូលរួមពិព័រណ៍ដែលបានកើនឡើងប្រហែល ២០ ភាគរយបើប្រៀបធៀបនឹងពិព័រណ៍លើកទីមួយ អនុបាតនៃសហគ្រាសបរទេសដែលចូលរួមពិព័រណ៍លើកនេះបានកើនឡើងពី ២៦ ភាគរយក្នុងឆ្នាំ២០២៣ ដល់ ៣២ ភាគរយក្នុងឆ្នាំនេះ ឯអនុបាតនៃសហគ្រាសលំដាប់កំពូលទាំង ៥០០ លើពិភពលោកបានកើនឡើង...
ភ្នំពេញ៖ រសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមការគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានរៀបចំកម្មវិធីបាឋកថាស្តីពីគំនិតផ្តួចផ្តើមអរិយធម៌សកលរួមគ្នាសរសេរជំពូកដ៏រុងរឿងនៃភាពជាដៃគូសហប្រតិបត្តិការមិត្តភាពសម្រាប់អនាគតកម្ពុជា-ចិន។ ថ្លែងទៅកាន់អង្គពិធីដែលមានមន្ត្រីរាជការ សិស្ស-និស្សិត អ្នកចូលរួមសរុបមានចំនួន១០០រូប ឯកឧត្តម ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានសម្តែងការអបអរសាទរដោយស្មោះត្រង់ចំពោះអង្គពិធីទាំងមូលដែលបានយកចិត្តទុកដាក់ខ្ពស់លើការយល់ដឹងកាន់តែស៊ីជម្រៅគំនិតផ្តួចផ្តើមអរិយធម៌សកលដែលជាគំនិតផ្តួចផ្តើមរបស់លោក Xi Jinping ប្រធានរដ្ឋចិន ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរនិងការរៀនសូត្រទៅវិញទៅមកក្នុងចំណោមអរិយធម៌ពិភពលោក និងលើកកម្ពស់ការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។ តាមរយៈគំនិតផ្តួចផ្តើមអរិយធម៌សកល ប្រទេសចិនក៏បានយកចិត្តខ្ពស់ដល់ការលើកកម្ពស់ការផ្លាស់ប្តូរប្រជាជន និងប្រជាជនជាមួយបណ្តាប្រទេសនានា...
ញូវយ៉ក៖ បញ្ហាអន្តោប្រវេសន៍ គឺជាប្រភពដ៏សំខាន់នៃកំណើននៃកម្លាំងពលកម្ម និងការងារក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះនៅក្នុងសហរដ្ឋអាមេរិក ហើយផែនការរបស់ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ស្ទើរតែប្រាកដក្នុងការធ្វើឲ្យមានការយឺតយ៉ាវប្រភពនៃកំណើននោះ នេះបើតាមកាសែត Wall Street Journal (WSJ) ។ ការងារបានកើនឡើងជាមធ្យម ១៧ម៉ឺនការងារក្នុងមួយខែ នៅក្នុងឆ្នាំនេះ។ យោងតាមរបាយការណ៍បានឱ្យដឹងថា អាស្រ័យលើរបៀប ដែលលោក ត្រាំ គ្រោងនឹងទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់...
ម៉ូស្គូ៖ ការធ្លាក់ព្រិលលើកដំបូង បានគ្របដណ្តប់ភាគច្រើននៃប្រទេសអ៊ុយក្រែន ក្នុងសប្តាហ៍នេះខណៈដែលប្រជាពលរដ្ឋមានបញ្ហាដោយអារម្មណ៍នៃការបារម្ភកាន់តែខ្លាំងឡើង ចំពោះរដូវរងាដ៏អាក្រក់ចំពេលមានអរិភាព ដែលកំពុងបន្ត និងការដាច់ចរន្តអគ្គិសនី។ ដោយទទួលរងផលវិបាកជាយូរមកហើយនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន មនុស្សកាន់តែច្រើនឡើងទាំងសងខាងប្រាថ្នាចង់បានសន្តិភាព នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការវាយប្រហារថ្មីៗរបស់រុស្ស៊ីលើបណ្តាញអគ្គិសនីរបស់អ៊ុយក្រែន រួមផ្សំនឹងសីតុណ្ហភាពធ្លាក់ចុះ បានបង្ខំក្រុមហ៊ុនថាមពលរដ្ឋ Ukrenergo ឱ្យអនុវត្តការរឹតបន្តឹងថាមពលកាន់តែតឹងរ៉ឹងនៅក្នុងទីក្រុងគៀវ និងតំបន់ចំនួន ១៦ផ្សេងទៀត។ នៅទីក្រុង Odesa ដែលជាទីក្រុងកំពង់ផែសមុទ្រខ្មៅក្នុងប្រទេសអ៊ុយក្រែន គ្រួសារមួយចំនួនបានស៊ូទ្រាំនឹងការដាច់ភ្លើងរយៈពេល ២៤...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា បេសកកម្មអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ទៅកាន់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក បានបដិសេធយ៉ាងម៉ឺងម៉ាត់ ចំពោះការអះអាងដែលបង្ហាញថា អ៊ីរ៉ង់ បានបំពានលើអនុសញ្ញាអាវុធគីមី (CWC)។ វិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម ដែលជាអង្គការស្រាវជ្រាវគោលនយោបាយ ស្តីពីសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក បានចោទប្រកាន់ថា អ៊ីរ៉ង់បាននិងកំពុងផ្តោតលើរបៀបផលិត និងចែកចាយភ្នាក់ងារគីមី ដែលមានមូលដ្ឋានលើឱសថ សម្រាប់ការប្រើប្រាស់យោធា ដោយដកស្រង់របាយការណ៍កាលពីថ្ងៃទី២៦ ខែវិច្ឆិកាដោយវិទ្យាស្ថានវិទ្យាសាស្ត្រ និងសន្តិសុខអន្តរជាតិរបស់អាមេរិក។...
ព្រុចសែល៖ អត្រាអតិផរណាប្រចាំឆ្នាំរបស់តំបន់ចាយប្រាក់អឺរ៉ូ សម្រាប់ខែវិច្ឆិកាត្រូវបានគេរំពឹងថានឹងឈានដល់ ២,៣ភាគរយកើនឡើងពី ២ភាគរយនៅក្នុងខែតុលា នេះបើយោងតាមការប៉ាន់ប្រមាណ ដែលចេញផ្សាយកាលពីថ្ងៃសុក្រដោយ Eurostat ។ តម្លៃសេវាកម្មនៅតែជាកត្តាជំរុញចម្បងនៃអតិផរណានៅក្នុងតំបន់អឺរ៉ូ ជាមួយនឹងអតិផរណាពីមួយឆ្នាំទៅមួយឆ្នាំនៅ ៣,៩ភាគរយ និងអតិផរណាប្រចាំឆ្នាំ សម្រាប់អាហារ គ្រឿងស្រវឹង និងថ្នាំជក់នៅ ២,៨ភាគរយ។ ទំនិញឧស្សាហកម្មមិនមែនថាមពល បានចុះបញ្ជីអត្រាអតិផរណាប្រចាំឆ្នាំ ០,៧ភាគរយនៅក្នុងខែវិច្ឆិកា កើនឡើងពី ០,៥...
វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា រដ្ឋសភាប្រទេសវៀតណាមកាលពីថ្ងៃសៅរ៍ បានយល់ព្រមហាមឃាត់ការផលិត ការលក់ ការនាំចូល ការផ្ទុក ការដឹកជញ្ជូន និងការប្រើប្រាស់បារីអេឡិចត្រូនិច ចាប់ពីឆ្នាំ២០២៥ ដើម្បីការពារសុខភាពប្រជាជនរបស់ខ្លួន។ រដ្ឋសភាបានស្នើឲ្យរដ្ឋាភិបាលអនុវត្តបម្រាមនេះ ក៏ដូចជាការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ជាពិសេសយុវជន អំពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃបារីអេឡិចត្រូនិច។ កន្លងមក រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Dao...
អូតាវ៉ា៖ នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បានឲ្យដឹងថា ការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ លើពន្ធគួរតែត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង។ លោក Trudeau ត្រូវបានដកស្រង់សម្តីដែលឲ្យដឹងនៅកោះ Prince Edward ថា “រឿងមួយដែលសំខាន់ក្នុងការយល់គឺថា លោក ដូណាល់ ត្រាំ នៅពេលដែលលោកធ្វើសេចក្តីថ្លែងការណ៍បែបនោះ លោកមានគម្រោងអនុវត្តវា”។ លោកបានលើកឡើងថា...
តូក្យូ៖ ប្រភពរដ្ឋាភិបាលអង់គ្លេសបានឲ្យដឹងថាប្រទេសជប៉ុន អង់គ្លេស និងអ៊ីតាលីកំពុងពិចារណាអញ្ជើញអារ៉ាប៊ីសាអូឌីត ឱ្យចូលរួមក្នុងគម្រោងអភិវឌ្ឍន៍យន្តហោះចម្បាំងជំនាន់ក្រោយ របស់ពួកគេជាមួយនឹងការគាំទ្រផ្នែកហិរញ្ញវត្ថុ។ ប្រភពបានឲ្យដឹងថា ចក្រភពអង់គ្លេសកំពុងស្វែងរកការជួយឧបត្ថម្ភដល់វិស្វករនៅក្នុងប្រទេសមជ្ឈិមបូព៌ា និងឧស្សាហកម្មការពារជាតិរបស់ខ្លួនជាថ្នូរនឹងការរួម ចំណែកផ្នែកហិរញ្ញវត្ថុរបស់ខ្លួនចំពោះគម្រោងត្រីភាគី ដែលប្រទេសទាំងបីមានបំណងដាក់ពង្រាយយន្តហោះដំបូងនៅឆ្នាំ២០៣៥។ ប្រភពដដែលបានឲ្យដឹងថា អារ៉ាប៊ីសាអូឌីត ទំនងជាមិនក្លាយជាដៃគូស្មើភាពគ្នាទេ ដោយសារតែមន្ត្រីមួយចំនួន នៃរដ្ឋាភិបាលបីផ្សេងទៀតមានការព្រួយបារម្ភអំពីសុវត្ថិភាពអ៊ីនធឺណិត និងបច្ចេកវិទ្យាការពាររបស់ខ្លួន ក៏ដូចជាភាពខុសគ្នានៃវប្បធម៌។ ត្រូវបានប្រកាសនៅក្នុងខែធ្នូ ឆ្នាំ២០២២ កម្មវិធីរួមគ្នាកើតឡើងនៅពេលដែលប្រទេសជប៉ុន និងបណ្តាប្រទេសនៅអឺរ៉ុប...
បរទេស៖ ប្រទេសម៉ាឡេស៊ីកំពុងត្រៀមរៀបចំសម្រាប់គ្រោះទឹកជំនន់ដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលមួយទសវត្សរ៍ បន្ទាប់ពីភ្លៀងបានធ្លាក់ខ្លាំងជាងការរំពឹងទុក បានបណ្តាលឱ្យមានទឹកជំនន់ធ្ងន់ធ្ងរដែលបានសម្លាប់មនុស្ស ៣នាក់ និងជាង ៩០.០០០នាក់ទៀត ត្រូវផ្លាស់ទីលំនៅ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមអនឡាញរបស់មជ្ឈមណ្ឌលបញ្ជាគ្រោះមហន្តរាយជាតិ បាននិយាយកាលពីថ្ងៃសុក្រថា មនុស្ស ចំនួន ៩៤.៧៧៨នាក់ មកពីជាង ២៨.០០០ គ្រួសារនៅទូទាំងរដ្ឋចំនួនប្រាំបួន...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA របស់កូរ៉េខាងជើងបានផ្សាយថ្ងៃសៅរ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រាប់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីថា ការប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន គឺជាលទ្ធផលនៃអន្តរាគមន៍យោធាដោយផ្ទាល់ពីសហរដ្ឋអាមេរិក ហើយថាទីក្រុងមូស្គូមានសិទ្ធិប្រយុទ្ធក្នុងការការពារខ្លួន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េកណ្តាល បានសរសេរថា លោក គីម...
បរទេស៖ រដ្ឋាភិបាលថៃកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីជួយជនរងគ្រោះដោយទឹកជំនន់នៅក្នុងខេត្តមួយចំនួននៅភាគខាងត្បូងប្រទេស ខណៈដែលផ្ទះជាង ២៤០.០០០ខ្នង បានទទួលរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចល័តកាលពីថ្ងៃសុក្រនៅទីក្រុងឈៀងម៉ៃ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បាននិយាយថា លោកស្រីបានណែនាំដល់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Anutin Charnvirakul និងអនុរដ្ឋមន្ត្រីការពារជាតិ...
បរទេស៖ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយថា វត្តមានដែលបានរាយការណ៍ថា ទាហានលោកខាងលិចស្ថិតក្នុងចំណោមអ្នកស្លាប់ និងរបួសក្នុងប្រទេសអ៊ុយក្រែន គឺ បង្ហាញពីការកើនឡើងដ៏គ្រោះថ្នាក់ និងហានិភ័យដល់ “ការពង្រីកសង្រ្គាម” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ Kossuth...
សៀមរាប៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ ឆ្នាំ២០២៤ នៅខាងមុខប្រាសាទអង្គរវត្ត បានបំបែកកំណត់ត្រាថ្មី ដោយមានអ្នកចូលរួមច្រើនជាងគេ រហូតទៅដល់ជិត ១៤ ០០០នាក់ មកពី ៨៧ប្រទេស ។ ក្នុងឱកាសអញ្ជើញចូលរួម រត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង...
សៀមរាប៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបង្ហាញសេចក្តីសប្បាយរីករាយបានចូលរួមក្នុងកម្មវិធីរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ មានការចូលរួមពីប្រជាពលរដ្ឋខ្មែរ និងបរទេសប្រមាណ ១៤.០០០ នាក់ មកពី ៨៧ប្រទេស។ តាមរយៈបណ្ដាញសង្គម នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា...
សៀមរាប៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅព្រឹកព្រលឹមថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ ឆ្នាំ២០២៤ ខាងមុខប្រាសាទអង្គរវត្ត។ សម្រាប់ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩...
ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១០:០០ នៅសាលសន្និសីទរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពរបស់ លោក សោម សូរីដា សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ស្តីពីការផ្តល់សុពលភាព និងការប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤។ លោក សោម...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានសម្តែងការត្រៀមខ្លួន ដើម្បីបញ្ចប់ “ដំណាក់កាលក្តៅ” នៃជម្លោះជាមួយរុស្ស៊ី ជាថ្នូរនឹងការចូលជាសមាជិករបស់អ៊ុយក្រែន នៅក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ)។ លោក ហ្សេឡិនស្គី បានលើកឡើងថា “ប្រសិនបើយើងចង់បញ្ឈប់ដំណាក់កាលក្តៅនៃសង្រ្គាម យើងត្រូវដាក់ទឹកដីអ៊ុយក្រែន ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើងនៅក្រោមឆ័ត្រណាតូ។ យើងត្រូវធ្វើវាឱ្យលឿន”។ លោកបានបន្ដថា ក្រោយមក អ៊ុយក្រែនអាចទទួលបានមកវិញនូវទឹកដី ដែលឥឡូវនេះត្រូវបានគ្រប់គ្រងដោយរុស្ស៊ី...
ឥស្លាម៉ាបាដ៖ រដ្ឋបាលក្នុងតំបន់បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ចំនួនអ្នកស្លាប់ដោយសារអំពើហឹង្សានិកាយនៅក្នុងស្រុក Kurram នៃខេត្ត Khyber Pakhtunkhwa ស្ថិតនៅភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន បានកើនឡើងដល់១២៤នាក់ហើយ ។ មន្ត្រីម្នាក់មកពីរដ្ឋបាលស្រុកបានឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងបន្ទាប់ពីពលរដ្ឋចំនួន ១៦នាក់ទៀតបានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដោយបានបន្ថែមថា ពលរដ្ឋជាង ១៧០នាក់ផ្សេងទៀតបានរងរបួស ។ មន្ត្រីដដែលនេះបានឲ្យដឹងទៀតថា អ្នករងរបួសភាគច្រើនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យផ្សេងៗគ្នា បូករួមទាំងអ្នកដែលកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរផងដែរ ។...
ឧត្ដរមានជ័យ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ដ្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារយោធិនពិការ អតីតយុទ្ធជន ចំនួន ៤៥៥គ្រួសារ រស់នៅស្រុកចុងកាល់ ខេត្ដឧត្ដរមានជ័យ។...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម ខណៈពេលដែលអេស្ការវទ័រកំពុងកាយដី ដើម្បីសាងសង់ធ្វើអគារត្រង់ចំណុចការដ្ឋានសួនសត្វក្នុងកាស៊ីណូអូស្មាច់រីសត។ ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះ បណ្តាលឱ្យអ្នកបើកបរអេស្ការវទ័រ រងរបួសជាទម្ងន់និងខូចខាតគ្រឿងចក្រអេស្កានោះ។...
ថៃ៖ លោកស្រី ថែ ថងថាន ស៊ីណាវ៉ាត់ មិនលាលែងពីតំណែងនាយករដ្ឋមន្រ្តីរបស់ថៃទេ ហើយថែមទាំងចាប់ដៃសាមគ្គី ដោយមិនឱ្យចាញ់ខ្មែរឡើយ ក្រោយពីជួបប្រជុំគ្នា។ ពួកគេបានសន្យាថា មិនឱ្យជាតិថៃបែកបាក់។ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសថៃ។
បរទេស៖ អតីតចៅអធិការវត្ត Phra Phutthachai នៅ ខេត្ត Saraburi បានសារភាពថា មានទំនាក់ទំនងស្នេហា ជាមួយនារីម្នាក់ ដែលគេស្គាល់ថា “Sika Golf” ដោយនិយាយថា...
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
បរទេស៖ ភ្ញៀវទេសចរបរទេសកំពុងវិលត្រលប់ទៅប្រទេសចិនវិញ បន្ទាប់ពីប្រទេសនេះ (ចិន) បានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការរបស់ខ្លួនដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ ប្រជាពលរដ្ឋមកពីប្រទេសចំនួន ៧៤ ឥឡូវនេះអាចចូលប្រទេសចិនបានរហូតដល់ ៣០ ថ្ងៃ ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ ។ យោងតាមសារព័ត៌មាន AP...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ