វ៉ាស៊ីនតោន៖ ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ត្រាំ នៅតែប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀង របស់លោកជាមួយមេដឹកនាំ កូរ៉េខាងជើងលោក គីម ជុងអ៊ុន ដើម្បីកសាងសន្តិភាពយូរអង្វែង និងសម្រេចឱ្យបាននូវការរំសាយ អាវុធនុយក្លេអ៊ែរទាំងស្រុងនៅលើឧបទ្វីបកូរ៉េ។ អ្នកនាំពាក្យសម្រាប់ស្ថាប័ន គ្រប់គ្រងកំពូលរបស់ កូរ៉េខាងជើង គឺគណៈកម្មការកិច្ចការរដ្ឋបានព្រមាន ដល់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធអំពី“ ការគំរាមកំហែងកាន់តែខ្លាំងឡើង” ប្រសិនបើទីក្រុងវ៉ាស៊ីនតោន បន្តធ្វើសមយុទ្ធតាមអាកាស ដែលបានគ្រោងទុកជាមួយប្រទេសកូរ៉េខាងត្បូង...
សេអ៊ូល៖ អ្នកជំនាញអាមេរិកម្នាក់ បានលេីកឡេីងថា សហរដ្ឋអាមេរិក និងកូរ៉េខាងជើង កំពុងឈរនៅពេលវេលា ដ៏គ្រោះថ្នាក់នៅក្នុងការចរចា នុយក្លេអ៊ែររបស់ប្រទេស ទាំងពីរ ដោយសារកាលបរិច្ឆេទ ចុងឆ្នាំខិតជិមកដល់ ។ លោករ៉ូប៊ឺត ខាលីន អតីតអ្នកវិភាគកូរ៉េខាងជើង នៅទីភ្នាក់ងារចារកម្ម កណ្តាលបានធ្វើការកត់សម្គាល់ចំពេល មានការសង្ស័យលើថាតើប្រទេស ទាំងពីរអាចធ្វើកិច្ចចរចាមួយផ្សេងទៀតមុនកាលបរិច្ឆេទ កំណត់ចុងឆ្នាំបន្ទាប់ពីការចរចា មិនមានផ្លែផ្កានៅប្រទេសស៊ុយអែត កាលពីខែមុន។...
តាកែវ ៖ ជនសង្ស័យ ២នាក់ទៀត ដែលជាសមាជិក របស់ក្រុមឧទ្ទាម សម រង្ស៉ី ត្រូវបានកម្លាំងនគរបាលខេត្តតាកែវ ឃាត់ខ្លួននៅថ្ងែទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងការចូលរួមផែនការផ្ដួលរំរាជរដ្ឋាភិបាល ជាមួយមេឧទ្ទាម សម រង្ស៊ី ត្រូវបានដោះលែងពីពន្ធនាគារខេត្តតាកែវហើយ នៅរសៀលថ្ងៃព្រហស្បត្ត៏ ទី ១៤ ខែ វិច្ឆិការ...
កំពត៖ នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សកម្មជនអតីត គណបក្សសង្គ្រោះជាតិ ២រូបនៅខេត្តកំពត ត្រូវបានដោះលែង ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន តាមការស្នើសុំរបស់សាម៉ីខ្លួន។ ដោយយោងតាម បង្គាប់ របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យ ដំណើរការជាផ្លូវការ នូវរោងចក្រស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុង នៅព្រឹកទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅតំបន់ភ្នំល្អាង...
ភ្នំពេញ៖ មន្ត្រីរាជការនៅ ខេត្តព្រះវិហារម្នាក់ លោក សោ លឹមហេង ឈ្នះរង្វាន់ទឹកប្រាក់សុទ្ធ៤០លានរៀល ពីក្រវិលកំប៉ុង ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ កាលពីព្រឹកថ្ងៃទី២៨ ខែតុលាកន្លងទៅ គ្រាដែលលោកនាំប្អូនៗទៅស្ទូចត្រី។ លោកថា “ចិត្តខ្ញុំចេះតែចង់ទៅស្ទូចត្រី នៅបឹងនោះ ប៉ុន្តែទាល់តែព្រឹកថ្ងៃទី២៨ ម៉ោងប្រហែល៩ព្រឹក ទើបខ្ញុំបានទៅស្ទូច។ ពេលស្ទូចមេឃចាប់ផ្តើមក្តៅខ្ញុំ ក៏នឹកចង់ផឹកវើក WURKZ...
(បាងកក)៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ ត្រូវបានប្រារព្ធធ្វើឡើង នៅទីក្រុងបាងកក ប្រទេសថៃកាលពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ។ ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំខ្នាតធំចុងឆ្នាំ ថៃបានព្យាយាមចំរាញ់ និងជ្រើសរើសអ្វីដែលល្អៗរួមទាំងទីតាំងដ៏ធំសម្បើមដែលពុំធ្លាប់មាននៅក្នុងការរៀបចំកិច្ចប្រជុំអាស៊ាន ក្នុងរយៈពេលពីរទស្សវត្សរ៍កន្លងមកនេះ។ ចង់ដឹងថាមានអ្វីប្លែកខ្លះមានអ្វីល្អ និង អ្វីមិនល្អ សូមតាមដានដូចតទៅ៖ កម្លាំងសន្តិសុខពង្រាយស្ទើរពេញទីក្រុងបាងកក៖ ថៃបានដាក់ពង្រាយកម្លាំងសន្តិសុខហួសពីការស្មានរហូតដល់ទៅជិត២ម៉ឺននាក់ ដើម្បីធានាសុវត្ថិភាពមេដឹកនាំធំៗមកពីប្រទេសទាំង១៨ ។ ប៉ុន្តែរាសីរបស់ប្រទេសថៃនៅចុងឆ្នាំ២០១៩នេះ...
ភ្នំពេញ ៖ ពិតជាដំណឹងភ្ញាក់ផ្អើល ចំពោះតារាសម្តែងជើងចាស់ ជា សំណាង ដែលបានរៀប អាពាហ៍ពិពាហ៍ ជាមួយតារាម៉ូឌែលស្រករក្រោយ នៅខេត្តកំពត នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។ នេះបើតាមហ្វេសប៊ុក របស់តារាសម្តែង សាវិន ហ្វីលីព ។ ក្នុងនាមជាមិត្តភ័ក្រ្ត លោក សាវិន ហ្វីលីព...
ហ្សាកាតារ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ថា ប៉ូលិសឥណ្ឌូនេស៊ី បាននិយាយកាលពីថ្ងៃពុធ (១៣ ថាពួកគេបានកំណត់ អត្តសញ្ញាណអ្នកបំផ្ទុះគ្រាប់បែក អត្តឃាតដែលបានបំផ្ទុះខ្លួនឯង នៅខាងក្រៅទីស្នាក់ការ ប៉ូលិសក្នុងទីក្រុង Medan របស់ប្រទេសឥណ្ឌូនេស៊ីដោយធ្វើឱ្យមនុស្ស៦នាក់រងរបួស ។ លោក...
សេអ៊ូល៖ តុលាការក្រុងសេអ៊ូល របស់កូរ៉េខាងត្បូង បានបើកសវនាការដំបូង នៅថ្ងៃពុធលើបណ្តឹងទាមទារសំណង ដោយជនរងគ្រោះជនជាតិកូរ៉េ ពីទាសភាពផ្លូវភេទ សម័យសង្គ្រាមរបស់ជប៉ុន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។ ការផ្លាស់ប្តូរនេះកើតឡើង ក្នុងរយៈពេល ៣ ឆ្នាំបន្ទាប់ពីដើមបណ្តឹង ២០ នាក់រួមទាំងជនរងគ្រោះ និងសមាជិកគ្រួសារជនរងគ្រោះ ដែលបានស្លាប់ បានដាក់ពាក្យបណ្តឹងប្រឆាំង នឹងរដ្ឋាភិបាលជប៉ុន ទៅតុលាការក្រុងសេអ៊ូល...
កំពង់ឆ្នាំង៖ ស៊ីម៉ង់តិ៍២០តោន ប្រេងម៉ាស៊ូត ២០០០លីត្រ និង សម្ភារការិយាល័យមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយ: ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ត្រូវបានក្រុមការងារ ដឹកយកមកប្រគល់...
ភ្នំពេញ ៖ ករណីរំលោភកូនចុងឯងនេះ តែងតែមានការកើតឡើងជាញឹកញប់ យ៉ាងណាម្តាយគ្រប់រូប ដែលទទួលបានស្វាមីថ្មី គួរតែមានការប្រុងប្រយ័ត្ន ព្រោះមនុស្ស មួយចំនួនតូច នៅតែមានគំនិតអគតិ យកកូនចុង ឬកូនខ្លួនឯង ធ្វើជាល្បែងតណ្ហា រហូតមានផ្ទៃពោះ និងឈានដល់ការសម្លាប់ក៏មាន ។ ដោយឡែកកាលពី ថ្ងៃ ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៩...
យូអិន: ប្រទេសអាល្លឺម៉ង់ បារាំង និងអង់គ្លេស កាលពីថ្ងៃពុធទី១៣ ខែវិច្ឆិកាម្សិលមិញនេះ បាននាំគ្នាធ្វើការប្រកាស ថ្កោលទោសខ្លាំងៗ ចំពោះហេតុការបាញ់មីស៊ីល ឆ្លងទ្វីបជាច្រើនដង ដោយកូរ៉េខាងជើង ចាប់គិតតាំងពីខែឧសភា ហើយបានជំរុញឱ្យទីក្រុងព្យុងយ៉ាង ចូលរួមក្នុងការចរចាប្រកប ដោយអត្ថន័យជាមួយ សហរដ្ឋអាមេរិក ស្តីពីកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន សាជាថ្មីម្តងទៀត។ ប្រទេសនៅក្នុងតំបន់ ប្លុកអឺរ៉ុបទាំងបីនេះ ក៏បាននិយាយបន្ថែមទៀតថា...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ស្ថានីយរថភ្លើងមួយ នៅកណ្តាលនៃទីក្រុងឡុងដ៍ ត្រូវបានគេជម្លៀសអ្នកដំណើរចេញ និងបិទភ្លាមៗ កាលពីពាក់កណ្តាលថ្ងៃត្រង់ នៅថ្ងៃពុធម្សិលមិញនេះ ខណៈសេវាកម្មបន្ទាន់ ដែលកំពុងធ្វើការដោះស្រាយ “គ្រោះថ្នាក់នៅលើផ្លូវដែក” ។ ប៉ូលិសនៅទីក្រុងឡុងដ៍ ត្រូវបានគេហៅទៅកាន់ស្ថានីយ Oxford Circus នៅម៉ោងប្រហែល១២និង៤០នាទី ម៉ោងសកល ហើយបានរកឃើញមនុស្សម្នាក់...
ភ្នំពេញ៖ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក បានសម្ដែងការសាទរ ចំពោះសកម្មជន អតីតគណបក្សប្រឆាំង ដែលត្រូវបានដោះលែង ឲ្យនៅក្រៅឃុំ ក្រោយរងបទចោទ ពាក់ព័ន្ធនឹងករណី ឧបឃាតជាមួយមេឧទ្ទាម សម រង្ស៊ី ក្រោមការអនុគ្រោះ របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ។ មិនតែប៉ុណ្ណោះប្រធាន...
ភ្នំពេញ៖ ដើម្បីសម្រេច ឈានដល់កុងសុងស៊ីសចម្បង ថ្នាក់ដឹកនាំកំពូលរវាងចិន និងកម្ពុជា នឹងរៀបចំកិច្ចពិភាក្សា ផ្លូវការ លើកដំបូង ស្តីអំពីការសិក្សាស្រាវជ្រាវ លទ្ធភាពកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី រវាងភាគីចិន និងកម្ពុជា ក្នុងរដ្ឋធានីប៉េកាំង ថ្ងៃទី៣ ខែធ្នូ នាពេលខាងមុខនេះ ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតចិន ប្រចាំកម្ពុជានៅថ្ងៃទី១៤ វិច្ឆិកានេះ...
ភ្នំពេញ៖ លោកស្រី គង់ កុសល នាយិការទីផ្សារក្រុមហ៊ុនស្រាបៀរកម្ពុជា ដែលបានរៀបចំកម្មវិធីកម្សាន្ត ជាច្រើនក្នុងអំឡុងថ្ងៃបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក បានថ្លែងអំណរគុណចំពោះ ដៃគូសហការ និង សាធារណជន ដែលបានគាំទ្រ និងធ្វើឱ្យកម្មវិធីកម្សាន្តថ្ងៃបុណ្យអុំទូក ទាំង៣ថ្ងៃប្រព្រឹត្តទៅ ដោយរលូន និង សប្បាយរីករាយបំផុត។ លោកស្រីមានប្រសាសន៍ថា៖...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានឲ្យព្រះរាជអាជ្ញាអមសាលាដំបូង គ្រប់រាជធានី-ខេត្តពិនិត្យ រៀបចំធ្វើសេចក្តីសន្និដ្ឋាន ស្នើសុំទៅតុលាការ ដើម្បីពិនិត្យពិចារណា លើការបញ្ឈប់ការចាប់ខ្លួន និងបន្ធូរបន្ថយ ការប្រើប្រាស់វិធានការ នៃការឃុំខ្លួនជាបណ្តោះអាសន្ន ចំពោះប្រជាពលរដ្ឋស្លូតត្រង់ ដែលបានចាញ់បោកឧបាយកល របស់ក្រុមឧទ្ទាម ដឹកនាំដោយទណ្ឌិតសម រង្ស៊ី។ ការស្នើនេះ បន្ទាប់ពីសម្ដេចតេជោ...
វ៉ាសស៊ីនតោន៖ ការបើកសវនាការ ជាសាធារណៈ នៅក្នុងការស៊ើបអង្កេត ដោយចោទប្រកាន់ ទៅលើប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ បានចាប់ផ្តើមកាលពីថ្ងៃពុធ ខណៈដែលក្រុមអ្នកប្រជាធិបតេយ្យ ស្វែងរកការចោទប្រកាន់ ពីការប្រព្រឹត្តមិនត្រឹមត្រូវទាក់ទងទៅ នឹងការបំភិតបំភ័យការទូត សហរដ្ឋអាមេរិក – អ៊ុយក្រែន ដើម្បីជំរុញឱកាសផ្ទាល់ខ្លួន របស់លោកក្នុងការបោះឆ្នោត ឡើងវិញនៅឆ្នាំ២០២០ ។ លោក...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ សហរដ្ឋអាមេរិកលោក Mark Esper បានលើកឡើងថា លោកបើកចំហ ចំពោះការផ្លាស់ប្តូរ សកម្មភាពយោធា នៅក្នុងប្រទេសកូរ៉េខាងត្បូង ប្រសិនបើខ្លួនជួយដល់ កិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីលុបបំបាត់នុយក្លេអ៊ែរកូរ៉េខាងជើង ។ លោកបានធ្វើការកត់សម្គាល់ ទៅកាន់ក្រុមអ្នកកាសែតដែលធ្វើដំណើរ ជាមួយលោកទៅកាន់ទីក្រុងសេអ៊ូល ជាកន្លែងដែលលោកគ្រោង នឹងធ្វើកិច្ចចរចាការពារជាតិប្រចាំឆ្នាំ ជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិ Jeong Kyeong-doo...
ភ្នំពេញ ៖ ខណៈ ដែលវិស័យអចលនវត្ថុ នៅកម្ពុជា កំពុងមានការរីកចម្រើន យ៉ាងឆាប់រហ័ស បានធ្វើឲ្យ អ្នកវិនិយោគក្នុងវិស័យ នេះ មានចំនួនយ៉ាងច្រើន ស្របពេល ដែល វិស័យអចលនវត្តុស្របច្បាប់ ទទួលស្គាល់ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មាន ត្រឹម២០៥ក្រុមហ៊ុន ចំនួននេះនៅមិនទាន់រាប់បញ្ចូល នូវក្រុមហ៊ុនមិនទាន់ ចុះបញ្ជី...
ភ្នំពេញ ៖ នេះជាគម្រោងថ្មីស្រឡាង ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ជីប ម៉ុង លែន បានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់ គម្រោងថ្មីដ៏ធំអស្ចារ្យមួយទៀតគឺ ផាក លែន ៥០ម៉ែត្រ នាព្រឹកថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ។ គម្រោង ផាក លែន...
សេអ៊ូល៖ កាសែតគាំទ្រ ក្រុងព្យុងយ៉ាង បានចុះផ្សាយ កាលពីថ្ងៃពុធថា ឱកាសនៃការសន្ទនា រវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក នឹងរលាយបាត់ ប្រសិនបើមិនមានជំនួប កំពូលមួយទៀត រវាងមេដឹកនាំរបស់ប្រទេសទាំងពីរ កើតឡើងនៅចុងឆ្នាំនេះទេនោះ។ ប្រទេសកូរ៉េខាងជើង បានដាក់សម្ពាធលើសហរដ្ឋអាមេរិក ឱ្យចេញមកនូវសំណើថ្មី នៅចុងឆ្នាំនេះចំពេលមានភាព ជឿនលឿននៅក្នុងការ ចរចារបស់ភាគីទាំងពីរ ស្តីពីកម្មវិធីអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ប៉ុន្ដែរហូតមកដល់ពេលនេះ...
តូក្យូ៖ ប្រភពដែលស្និទ្ធនឹងបញ្ហានេះ បាននិយាយថា ក្រុមហ៊ុន SoftBank Corp កំពុងតែពិចារណា លើការតភ្ជាប់ទំនាក់ទំនង យ៉ាងទូលំទូលាយ ជាមួយអ្នកផ្តល់សេវាផ្ញើសារ Line Corp ជាមួយនឹងការពិភាក្សារបស់ពួកគេ រួមទាំងការទិញយកដែលអាចធ្វើទៅបាន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ប្រភពបាននិយាយថា ក្រុមហ៊ុន SoftBank កំពុងតែសម្លឹងបង្កើតសម្ព័ន្ធភាព ជាមួយក្រុមហ៊ុន Line...
ភ្នំពេញ ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឲ្យព្រះសង្ឃមួយ អង្គគង់នៅវត្តមួយ ក្នុងរាជធានីភ្នំពេញសឹកជាបន្ទាន់ ដើម្បីទៅទទួលខុសត្រូវលើស្រ្តីម្នាក់ ដែលធ្វើឲ្យនាងមានផ្ទៃពោះ ។ ការមានប្រសាសន៍ របស់សម្តេចតេជោបែបនេះ ក្រោយពីទទួលដំណឹងថា មានស្រ្តីម្នាក់បានរៀបរាប់ លើបណ្តាញសង្គមហ្វេសប៊ុក និយាយពីព្រះសង្ឃម្នាក់ ធ្វើឲ្យខ្លួនមានផ្ទៃពោះហើយ មិនទទួលខុសត្រូវ ដោយដោះដៃចោល ។...
ភ្នំពេញ ៖ លោក កឹម សុខា នៅម៉ោងប្រមាណ ជា៤និង៤៥នាទី រសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នឹងបន្តជួបលោកស្រី Helene Budliger Artieda ឯកអគ្គរាជទូត នៃប្រទេសស្វីស (Switzerland) ដែលមានស្ថានឯកអគ្គរដ្ឋទូត នៅទីក្រុងបាងកក ទទួលបន្ទុកនៅថៃ កម្ពុជា និងឡាវ...
ភ្នំពេញ ៖ លោក ចម ប្រសិទ្ធ រដ្ឋ មន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកខេត្តព្រះសីហនុ ទាំងមូលជាតំបន់សេដ្ឋកិច្ចពិសេស ពហុបំណង ដែលបច្ចុប្បន្ន កំពុងអភិវឌ្ឍខេត្តមួយនេះលើ វិស័យហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្នែកទន់និងរឹងដើម្បីទទួលបានអ្នកវិនិយោគទុនថ្មីៗ បន្ថែមទៀត ។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុក របស់ក្រសួងឧស្សាហកម្ម...
ភ្នំពេញ ៖ មនុស្សជំនិតលោក កឹម សុខា គឺលោក មុត ចន្ថា បានប្រកាសស្វាគមន៍ និងសាទរជាខ្លាំងចំពោះការប្រកាសរបស់នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការឲ្យដោះលែងអតីតសកម្មជនបក្សប្រឆាំងដែលបានចាប់ខ្លួនក្នុងផែនការធ្វើរដ្ឋប្រហារជាមួយទណ្ឌិតសម រង្ស៊ី មុនថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ សកម្មជនអតីតបក្សប្រឆាំងដែលត្រូវបានចាប់ខ្លួនមុនថ្ងៃ៩ វិច្ឆិកា មានប្រមាណជាជិត១០០នាក់។ ក្រោយបញ្ចប់ជំនួបរវាងលោក កឹម សុខា...
ភ្នំពេញ ៖ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ គឺជាថ្ងៃទី៤ហើយ ដែលលោក កឹម សុខា បានជួបឯកអគ្គរដ្ឋទូត មហាអំណាចប្រចាំកម្ពុជាចំនួន៧ តែក្នុងពេលជួបនេះ លោកមិនបានបញ្ចេញសារនយោបាយអ្វី មកកាន់សាធារណជននៅឡើយទេ។ អង្គទូតដែលលោក កឹម សុខា បានជួបរួមមាន ៖ អាមេរិក បារាំង អូស្រ្តាលី...
ទីក្រុងស៊ាមេន ស្ថិតនៅក្នុងខេត្តហ្វូជាន និងតំបន់រដ្ឋបាល ពិសេសហុងកុង បានឈានដល់កិច្ច ព្រមព្រៀងវិនិយោគរួមគ្នា លើគម្រោងចំនួន១២ ទាក់ទងនឹងគំនិត ផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវយោង តាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។ គម្រោងនេះ ចំណាយទឹកប្រាក់សរុប ៥.៤ ពាន់លានយ័ន (៧៧០ លានដុល្លារ) ត្រូវបានចុះហត្ថលេខានាពេលថ្មីៗនេះ នៅវេទិកាខ្សែក្រវាត់ និងផ្លូវក្រវ៉ាត់...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ថា កាលពីថ្ងៃពុធម្សិលមិញនេះ ក្រសួងការបរទេសរបស់ប្រទេសអ៊ីរ៉ង់ បានធ្វើការថ្កលទោសយ៉ាងខ្លាំង ទៅលើការវាយប្រហាររបស់ ប្រទេសអ៊ីស្រាអ៊ែល មកលើតំបន់ហ្គាហ្សាស្ទ្រីប និងបានសម្លាប់មេដឹកនាំអ៊ីស្លាម ជីហាដរបស់ ប៉ាឡេស្ទីន ទៀតផង ។ លោក Abbas Mousavi អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងថា មេដឹកនាំអ៊ីស្រាអ៊ែល...
Metfone ចាប់ដៃគូយុទ្ធសាស្ត្រជាមួយ Cisco – ជាជំហានដ៏សំខាន់មួយក្នុងដំណើររបស់ខ្លួន ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីដំណោះស្រាយ ICT នៅកម្ពុជា
Metfone បង្កើតរបកគំហើញថ្មីសម្រាប់ អ៊ីនធឺណិតតាមផ្ទះ៖ ការបង្កើនល្បឿន Wi-Fi លឿនជាងមុន ដោយមិនមានការដំឡើងថ្លៃ
Metfone៖ ភ្ជាប់ទំនាក់ទំនងដោយក្តីស្រឡាញ់ ជំនះការលំបាកជាមួយគ្នា
វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ឈប់ការដាក់ពាក្យសុំប័ណ្ណបៃតង និងសញ្ជាតិអាមេរិកសម្រាប់ជនអន្តោប្រវេសន៍មកពីប្រទេសចំនួន ១៩ ដែលបានចុះបញ្ជីក្នុងការហាមឃាត់ការធ្វើដំណើរកាលពីដើមឆ្នាំនេះ នេះបើយោងតាមការចុះផ្សាយរបស់កាសែត New York Times។ ថ្មីៗនេះ សេវាពលរដ្ឋ...
ភ្នំពេញ ៖ បន្ទាប់បានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាតំបន់ព្រលានថ្ម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារហើយ យោធាថៃបើកការបាញ់ប្រហារមកលើកម្លាំងកងទ័ពកម្ពុជាជាលើកទីពីរ នៅម៉ោង៨យប់នេះ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃកម្ពុជា បានកត់ត្រានូវការបង្កហេតុរបស់យោធាថៃដោយ...
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួង សាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា សេវាកម្មទូកល្បឿនលឿនភ្នំពេញ-សៀមរាប (Cambodia River Express)បានលេចវត្តមានជាថ្មី ហើយនៅលើផ្ទៃទន្លេ...
បរទេស៖ ដំណើរការខុសប្រក្រតីនៃខ្សែថាមពលក្រោមសមុទ្របានបណ្តាលឱ្យមានការដាច់ភ្លើងយ៉ាងយូរ ដែលបានធ្វើឱ្យជីវិតប្រចាំថ្ងៃនៅលើកោះ Phu Quoc របស់វៀតណាម បង្ខំឱ្យសណ្ឋាគារដំណើរការម៉ាស៊ីនភ្លើងមិនឈប់ ដែលធ្វើឱ្យការចំណាយកើនឡើង។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥...
មូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានថ្កោលទោសការវាយប្រហារថ្មីៗនេះរបស់អ៊ុយក្រែនលើនាវាដឹកប្រេងពីរគ្រឿង និងកំពង់ផែមួយនៅសមុទ្រខ្មៅ ដោយថ្កោលទោសអ្នកដែលបានគ្រោងទុក និងអនុវត្តការវាយប្រហារ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រសួង លោកស្រី Zakharova បានឲ្យដឹងថា...
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យម្ចាស់រថយន្ដមួយគ្រឿង ចូលខ្លួនដោះស្រាយជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន បន្ទាប់ជ្រុះសម្ភារពីលើរថយន្ដរបស់ខ្លួន បង្កឲ្យមានការភ័យខ្លាចដល់អ្នកដំណើរដទៃទៀត។ តាមរយៈគេហទំព័រហ្វេសប៊ុក នាល្ងាចថ្ងៃទី៣ ខែធ្នូ...
ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបង្ហាញជំនឿជឿជាក់ថា ការអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការរបស់កម្ពុជា នឹងទទួលបានសមិទ្ធផល កាន់តែច្រើន នៅក្នុង«ឆ្នាំទេសចរណ៍ចិន-កម្ពុជា»។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក វ៉ាង វិនពីន...
បរទេស ៖ លោកនាយករដ្ឋមន្ត្រីថៃលោក អនុទីន ឆានវីរៈគុល និងលោក ឯកនីទី នីទីថានប្រាផាស រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នៅថ្ងៃព្រហស្បតិ៍ បានការពាររូបថត ដែលកំពុងបែកធ្លាយ តាមអ៊ិនធ័រណិត ជាមួយអ្នកជំនួញអាហ្វ្រិកខាងត្បូងម្នាក់...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា លោកបានទូរស័ព្ទជាមួយប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ ប៉ុន្តែបានបដិសេធមិនបង្ហាញព័ត៌មានលម្អិតនៃការហៅទូរស័ព្ទនោះទេ នេះបើយោងតាមកាសែត The New...
ភ្នំពេញ ៖ លោកបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា ស្របតាមច្បាប់ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា និងគោលការណ៍ដឹកនាំប្រកបដោយភាពឈ្លាសវៃ ម៉ឺងម៉ាត់ ប្រតិភាណរបស់ សម្ដេចមហាបវរធិបតី ហ៊ុន...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
