ព័ត៌មានជាតិ

លោកទេសរដ្ឋមន្ត្រី គន់ គីម បើកកិច្ចប្រជុំ គ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ ២០២០

កំពង់ចាម ÷ លោកគន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះ មហន្តរាយ និងអាជ្ញាធរខេត្តកំពង់ ចាម នៅរសៀលថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំ ២០២០ នៅសាលាខេត្តកំពង់ចាម បានបើកកិច្ចប្រ ជុំបូកសរុបលទ្ធផលគ្រោះ មហន្តរាយក្នុងខេត្តកំពង់ចាមឆ្នាំ ២០១៩ និងលើកទិស ដៅឆ្នាំ ២០២០ ។ 

អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានឲ្យដឹងថា ក្នុងឆ្នាំ ២០១៩មានគ្រោះមហន្តរាយកើតឡើង ចំនួន ៧៥ ករណី. ក្នុងនោះខ្យល់កន្ត្រាក់ ២៤ករណី . គ្រោះអគ្គីភ័យ៣៦ ករណី. រន្ទះបាញ់ចំនួន ៩ករណី.បាក់ស្រុតច្រាំងទន្លេចំនួន ៧ ករណី ។ 

លោកអភិបាលខេត្តបានបន្តថា គ្រោះអគ្គីភ័យ ៣៦ ករណីបណ្ដាលឲ្យឆេះផ្ទះ ៥៥ខ្នង. ខ្យល់កន្ត្រាក់ ២៤ករណី បណ្ដា លឲ្យរលំផ្ទះ៤៥ ខ្នុង .និងរបើកដំបូលចំនួន ៤១១ខ្នង .រន្ទះបាញ់ ៩ករណីបណ្ដាលឲ្យមនុស្សស្លាប់ ៤ នាក់. ករណីបាក់ស្រុតច្រាំងទន្លេ បណ្ដោយប្រវែង ១៩.៦៥២ម៉ែត្រ ទទឹង ចាប់ពី ៥ ទៅ ៣០ម៉ែត្រ. ក្នុងនោះខូចខាតផ្លូវប្រវែង ៣០០ម៉ែត្រ ស្រុតឃឿន ការពារច្រាំងទន្លេប្រវែង ៥៥០ ម៉ែត្រ និងផ្ទះចំនួន ៧៧ខ្នង ត្រូវបានរុះរើ ។ 

ដោយមានបទពិសោធនៅក្នុងកិច្ចការ ទប់ទល់គ្រោះមហន្តរាយក្នុងឆ្នាំ ២០១៩ កន្លងទៅ លោកទេសរដ្ឋមន្ត្រី គន់ គីម  អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់ គ្រងគ្រោះមហន្តរាយ បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ អាជ្ញាធរខេត្តកំពង់ចាម គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំធ្វើកិច្ចការជាច្រើន ជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងផ្នែកគ្រោះមហន្តរាយផ្សេងៗ បានល្អប្រសើរ ពិសេសក្នុងរដូវទឹកជំនន់ ឆ្នាំ ២០១៩  កន្លងទៅនេះ។ 

ទន្ទឹមនឹងនោះដែរ លោកទេសរដ្ឋមន្ត្រី បានមានគម្រោងការ ជាយុទ្ធសាស្ត្រ ត្រៀមលក្ខណៈ ដើម្បីគ្រប់គ្រងគ្រោះមហ អន្តរាយ ពោល គឺការសង្គ្រោះប្រជាពលរដ្ឋ

ឱ្យចាកផុតពីគ្រោះថ្នាក់ផ្សេងៗ ក្នុងឆ្នាំ ២០២០ នេះ ឲ្យបានកាន់តែល្អប្រសើរ ។

To Top
×