វៀតណាម ៖ ស្ត្រីជនជាតិវៀតណាមម្នាក់វ័យ ២១ ឆ្នាំម្នាក់បានសន្លប់ភ្លាមៗ បន្ទាប់ពីនាងបានលេបថ្នាំសម្រកទម្ងន់ ដែលទិញតាមបណ្តាញសង្គម TikTok ក្រោយមកគ្រូពេទ្យបានរកឃើញថា នាងត្រូវបំពុលនឹងថ្នាំ សម្រកទម្ងន់ Sibutramine មានសារធាតុហាមឃាត់ ដែលបណ្តាលឲ្យរូបនាង មានបញ្ហាញផ្នែកខួរក្បាលយ៉ាងធ្ងន់ធ្ងរ នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express ។ ស្ត្រីរូបនេះពីមុនមាន សុខភាពធម្មតា...
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ នាឱកាសនោះដែរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បានស្នើឱ្យចុះហត្ថលេខា លើកិច្ចព្រមព្រៀង ដីកម្រជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីកិច្ចប្រជុំដ៏មហន្តរាយមួយ នៅឯសេតវិមានកាលពីសប្តាហ៍មុន ដែលបានបំផ្លាញកិច្ចព្រមព្រៀងនេះប៉ុន្តែ ទោះយ៉ាងណា លោកមិនបានសុំទោស ដូចការទាមទាររបស់មន្ត្រីអាមេរិក មួយចំនួនទេ។ លោកZelensky និងប្រធានាធិបតីអាមេរិក Donald Trump...
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំមន្ដ្រីសុខាភិបាល បន្តពង្រឹងមុខងារ និងសមត្ថភាពមណ្ឌល សុខភាពឱ្យកាន់តែរឹងមាំ ក្នុងការផ្តល់សេវាអប់រំសុខភាព សេវាបង្ការជំងឺ និងសេវាព្យាបាល ដែលមានគុណភាព និងសុវត្ថិភាព។ នាឱកាសអញ្ជើញជាតំណាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត...
បរទេស៖ យោងតាមការចេញផ្សាយ របស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយ កាលពីថ្ងៃអង្គារថា ទណ្ឌកម្មរបស់លោកខាងលិច ប្រឆាំងនឹងទីក្រុងមូស្គូ នឹងត្រូវដកចេញជាបន្តបន្ទាប់ ដើម្បីស្តារទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី។ ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីរបាយការណ៍ របស់ Reuters កាលពីថ្ងៃចន្ទ ដែលបានអះអាងថា សហរដ្ឋអាមេរិកកំពុងរៀបចំផែនការមួយដើម្បីផ្តល់លទ្ធភាព...
ប៉េកាំង៖ ប្រទេសចិន បានកំណត់គោលដៅកំណើន ផលិតផល ក្នុងស្រុកសរុប របស់ខ្លួននៅប្រហែល ៥ ភាគរយសម្រាប់ឆ្នាំ២០២៥ ក្នុងអំឡុង ពេលបើកសម័យ ប្រជុំសភាប្រចាំឆ្នាំរបស់ខ្លួន ដោយរក្សា បាននូវគោលដៅ ដូចគ្នាសម្រាប់ឆ្នាំទី ៣ ជាប់ៗគ្នា ទោះបីជាមានបញ្ហាប្រឈម ដូចជាភាពតានតឹងពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិកក៏ដោយ ។ កាលពីឆ្នាំមុនផលិតផលក្នុងស្រុក សរុប...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ជំនួយគោលនយោបាយ ការបរទេស របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin លោក Yury Ushakov បាននិយាយថា រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូបានសម្រេចចិត្ត ធ្វើកិច្ចចរចាដាច់ដោយឡែក ពីគ្នាផ្តោតលើប្រទេសអ៊ីរ៉ង់ ក្នុងអំឡុងពេលការចរចាកម្រិត ខ្ពស់កាលពីខែមុន នៅទីក្រុងរីយ៉ាដ។...
ភ្នំពេញ៖ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងថា បទល្មើសព្រហ្មទណ្ឌក្នុងរាជធានីភ្នំពេញ នៅដើមឆ្នាំ២០២៥នេះ មានការថយចុះគួរឲ្យកត់សម្គាល់ ខណៈការបង្ក្រាបសម្រេចបាន៩៥ភាគរយ ។ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទបានមានប្រសាសន៍កាលពីពេលថ្មីៗនេះ ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌមានប្រសិទ្ធភាពទាំងករណីលួច ឆក់ ប្លន់ម៉ូតូ ចោរគាស់ផ្ទះ និងករណីវាយទាត់ម៉ូតូប្លន់ពេលយប់មានការថយចុះ ។ លោកថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងប៉េកាំងបានតម្លើងពន្ធរហូតដល់ ១៥ភាគរយ លើទំនិញម្ហូបអាហារផ្សេងៗ ដែលនាំចូលពីសហរដ្ឋអាមេរិក និងពង្រីកការគ្រប់គ្រងលើការ ធ្វើអាជីវកម្មជាមួយក្រុមហ៊ុនអាមេរិក។ ប្រភពដដែលបានសរសេរទៀតថា ចំណាត់ការនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹង ការតម្លើងពន្ធចុងក្រោយរបស់ ទីក្រុងវ៉ាស៊ីនតោនលើទំនិញចិន។ កាលពីថ្ងៃអង្គារ ក្រសួងពាណិជ្ជកម្មចិនបានប្រកាសពន្ធចំនួន ១៥ភាគរយទៅ លើការនាំចូលសាច់មាន់ ស្រូវសាលី ពោត និងកប្បាសពីសហរដ្ឋអាមេរិក ព្រមទាំងពន្ធ ១០ភាគរយទៅលើអង្ករអាមេរិក...
បរទេស៖ ប្រទេសចិនបានប្រកាសនៅថ្ងៃអង្គារនេះថា ខ្លួននឹងដាក់ពន្ធបន្ថែមរហូតដល់ ១៥ភាគរយ លើការនាំចូលផលិតផលកសិកម្មសំខាន់ៗ របស់សហរដ្ឋអាមេរិក រួមទាំងសាច់មាន់ សាច់ជ្រូក សណ្តែក និងសាច់គោ ព្រមទាំងពង្រីកការគ្រប់គ្រងលើការ ធ្វើអាជីវកម្មជាមួយក្រុមហ៊ុនអាមេរិកផងដែរ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ពន្ធដែលប្រកាសដោយក្រសួងពាណិជ្ជកម្មចិន គឺនឹងចូលជាធរមានចាប់ពីថ្ងៃទី១០ ខែមីនា។ ពួកគេធ្វើតាមបញ្ជារបស់ប្រធានាធិបតីអាមេរិក...
ភ្នំពេញ ៖ កម្លាំងនគរបាលចរាចរណ៍ នៃស្នងការដ្ឋានខេត្តព្រៃវែង បានធ្វើប្រតិបត្តិការឃាត់ រថយន្តក្រុងដឹកអ្នក ដំណើរភ្នំពេញ-វៀតណាម ដែលបើកបរល្មើសច្បាប់ចរាចរណ៍ផ្លូវគោក យកមកអប់រំធ្វើកិច្ចសន្យាជាច្រើននាក់។ នេះបើតាមការចេញផ្សាយរបស់ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋានខេត្តព្រៃវែង បង្ហោះនាព្រលប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ។ តាមរយៈទំព័រហ្វេសប៊ុក លោកស្នងការ បានសរសេរ រៀបរាប់ថា...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ប្រទេសចិនមានការ មិនពេញចិត្តជាខ្លាំង ចំពោះការសម្រេចចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការដាក់ពន្ធបន្ថែម ១០ ភាគរយលើទំនិញ ដែលនាំចូលពីប្រទេសចិន ម្តងទៀត អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា ប្រទេសចិន នឹងចាត់វិធានការតបត ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ផ្ទាល់ខ្លួន។ ប្រទេសចិន គឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានគោលនយោបាយប្រឆាំងគ្រឿងញៀនតឹងរ៉ឹងបំផុត និងតឹងរ៉ឹងបំផុតនៅក្នុងពិភពលោក ។...
ឡុងដ៌៖ បន្ទាប់ពីការប៉ះទង្គិចពាក្យសម្ដីគ្នា នៅសេតវិមានរវាងលោក ត្រាំ និងលោក ហ្សេឡិនស្គី កាលពីសប្តាហ៍មុន បណ្ដាមេដឹកនាំលោកខាងលិច បានប្រមូលផ្តុំគ្នានៅទីក្រុងឡុងដ៌ កាលពីថ្ងៃអាទិត្យ ដើម្បីស្តារឡើងវិញ នូវកិច្ចខិតខំប្រឹងប្រែង សម្រាប់កិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន និងស្នើដំណោះស្រាយ ទៅកាន់ទីក្រុងវ៉ាស៊ីនតោន។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានពណ៌នាកិច្ចប្រជុំកំពូលនេះថាជា “ពេលវេលាមួយក្នុងជំនាន់មួយ សម្រាប់សន្តិសុខនៃប្លុកអឺរ៉ុប”...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា រដ្ឋបាលរបស់លោកនឹងចាប់ផ្តើមដំឡើងពន្ធ ២៥ ភាគរយលើទំនិញកាណាដា និងម៉ិកស៊ិក នៅថ្ងៃអង្គារនេះ ខណៈដែលលោក បានចង្អុលបង្ហាញថា មិនមានកន្លែង សម្រាប់ប្រទេសទាំងពីរ ក្នុងការពន្យារពេលកាតព្វកិច្ច ដែលបានគ្រោងទុកនោះទេ នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។ ក្នុងអំឡុងពេលមានសារព័ត៌មានមួយ លោក...
ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នាខែមេសាខាងមុខនេះ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប៕
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានប្រកាសថា ទោះបីជាសម្ដេចបានជាពីជំងឺកូវីដ១៩ ហើយក្តី តែសម្ដេចនៅត្រូវការពេលសម្រាកបន្ថែម និងសូមការអធ្យាស្រ័យពីមិត្តភ័ក្តបរទេស ក្នុងការលុបចោលជំនួបនានា។ នៅលើគណនីហ្វេសប៊ុកនៅរាត្រីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារដោយមានខ្លឹមសារទាងស្រុងដូចខាងក្រោម៖ «ទោះបីខ្ញុំជាពីជម្ងឺកូវីដ១៩ ហើយក្តីតែខ្ញុំ នៅត្រូវការពេលសម្រាកបន្ថែម។ ខ្ញុំសូមអធ្យាស្រ័យពីមិត្តភក្រ័បរទេសពិសេសអគ្គរដ្ឋទូតមួយចំនួនដែលត្រូវចូលជួបខ្ញុំ...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងថា ការវិភាគមុខងារ មិនមែនជាយន្តការវះកាត់ មិនធ្វើឱ្យបាត់បង់ផលប្រយោជន៍មន្ត្រី ដែលមានចែងក្នុងច្បាប់ជាធរមាន និងមិនមែនជាការសើរើស្ថានភាពណានោះទេ ពោលគឺជាការបន្តធ្វើវឌ្ឍនភាពប្រព័ន្ធរដ្ឋបាលសាធារណៈ ឱ្យកាន់តែធន់ ទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។ ក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងកសិកម្ម...
សាររដ្ឋមន្រ្តី ក្រសួងធនធានទឹក អំពាវនាវ ឱ្យកសិករប្រើទឹក បង្កបង្កើនផលស្រូវ ដោយសន្សំចៃ ដើម្បីទប់ស្កាត់ការខូចខាត កម្ពុជា កំណត់ទីតាំង៤កន្លែង សម្រាប់សាងសង់ ស្ថានីយច្រកទ្វារ ព្រំដែនអន្តរជាតិ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ហៅ MC Vutha មកណែនាំ និងឱ្យសុំទោស បន្ទាប់ពីលេបខាយសំដី ដាក់នារីលើកស្លាកប្រដាល់ សម្តេចធិបតី ៖...
ភ្នំពេញ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតពី លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានធ្វើការផ្សព្វផ្សាយបញ្ជីឈ្មោះអ្នកទទួលការដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅ ឬត្រូវបានហាមឃាត់មិនឱ្យដាក់សំណើដេញថ្លៃកិច្ចសន្យាឃុំ សង្កាត់ នៅទូទាំងប្រទេស។ បន្ទាប់ពីទទួលបានបញ្ជីឈ្មោះអ្នកទទួលការដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅ ឬត្រូវបានហាមឃាត់មិនឱ្យដាក់សំណើដេញថ្លៃកិច្ចសន្យាឃុំ សង្កាត់ ដែលនៅមានសុពលភាពពីរដ្ឋបាល រាជធានី ខេត្តទាំង២៥រួចមក អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានពិនិត្យ និងរៀបចំចងក្រងបញ្ជីឈ្មោះ...
កូរ៉េខាងត្បូង ថ្កោលទោសការព្រមាន របស់កូរ៉េខាងជើង លើការចូលរបស់នាវាផ្ទុកយន្តហោះអាមេរិក នាយករដ្ឋមន្ត្រីថៃ បញ្ជាក់ពីការត្រៀមខ្លួន ឆ្លើយសំណួរ អំឡុងពេល នៃការជជែកដេញដោល ក្នុងសភា ដើម្បីដកសេចក្តីទុកចិត្ត លោកស្រី ដែលស្នើដោយបក្សប្រឆាំង អង់គ្លេស ដាក់សំណើ ក្នុងការបញ្ជូនទ័ព ទៅកាន់ប្រទេសអ៊ុយក្រែន អាមេរិក ផ្អាកជំនួយយោធាអ៊ុយក្រែនទាំងអស់ ចំពេលមានជម្លោះពាក្យ សម្ដីរវាងលោក ត្រាំ...
បរទេស៖ លោកស្រី Kim Yo Jong ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង Kim Jong Un នៅថ្ងៃអង្គារនេះ បានគំរាមថានឹងចាប់ផ្តើមការបង្កហេតុកម្រិតខ្ពស់ ជាការឆ្លើយតបទៅនឹងការមកដល់នៃនាវាផ្ទុកយន្តហោះអាមេរិកនៅក្នុងប្រទេសកូរ៉េខាងត្បូង និងសកម្មភាពយោធាផ្សេងទៀតរបស់សហរដ្ឋអាមេរិក ដែលខ្លួនបានរិះគន់ថាជា “ភាពច្របូកច្របល់នៃការប្រឈមមុខដាក់គ្នារបស់សហរដ្ឋអាមេរិក និងល្បិចកលរបស់អាមេរិក” ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥...
ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេច លើខ្លឹមសារអត្ថបទវីដេអូ អត្ថបទវិទ្យុ និងឯកសារបោះពុម្ពសម្រាប់ផ្សព្វផ្សាយ ក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ។...
សេអ៊ូល៖ ក្រុមហ៊ុនកូរ៉េខាងត្បូង ដែលមានអាជីវកម្ម នៅក្នុងប្រទេសកាណាដា និងម៉ិកស៊ិក កំពុងប្រឈមមុខនឹងផែនការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការដាក់ពន្ធលើទំនិញពីប្រទេសជិត ខាងទាំងពីរ ដែលចាប់ផ្តើមសប្តាហ៍នេះ នេះបើតាមអ្នកសង្កេតការណ៍ ឧស្សាហកម្មបានកត់ សម្គាល់កាលពីថ្ងៃអង្គារ។ លោក ត្រាំ បានឲ្យដឹងថា រដ្ឋបាលរបស់លោក នឹងចាប់ផ្តើមដំឡើងពន្ធ ២៥ ភាគរយលើទំនិញកាណាដា...
ភ្នំពេញ ៖ លោក ឡាំ ជា រដ្ឋមន្រ្ដីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូ អញ្ជើញចុះជួបសួរសុខទុក្ខ និងសំណេះសំណាល ដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលឈរជើងការពារ តាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តទិសប្រាសាទតាក្របី ខេត្តឧត្ដរមានជ័យ និង ច្រកទ្វារតំបន់បឹងត្រកួន...
ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរា នឹងបិទចរាចរណ៍បណ្តោះអាសន្ន លើកំណាត់ផ្លូវប្រាសាទព្រះខ័ន ចាប់ពីចំណុចត្រួតពិនិត្យ សំបុត្រភ្ញៀវទេសចរ រហូតដល់ជ្រុងកែងខាងជើងឈៀងខាងលិច នៃប្រាសាទព្រះខ័ន ដើម្បីអនុញ្ញាត ជូនក្រុមការងារបច្ចេកទេស កែលម្អកំណាត់ផ្លូវនេះ ចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ រហូតដល់ចប់ការងារជាស្ថាពរ ។ ក្នុងអំឡុងពេល នៃការបិទចរាចរណ៍នេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ អាចប្រើប្រាស់ផ្លូវបន្តត្រង់ពីខ្លោងទ្វារដីឆ្នាំង...
នៅវេលាម៉ោង ៣ រសៀលថ្ងៃទី ៤ ខែមីនា មហាសន្និបាតប្រចាំឆ្នាំ ២០២៥ នៃសភាប្រឹក្សា នយោបាយប្រជាជន ទូទាំងប្រទេសចិន បានបើកធ្វើនៅវិមានសភា ប្រជាជនក្រុងប៉េកាំង ។ សមាជិកសភាប្រឹក្សានយោបាយ ប្រជាជនទូទាំងប្រទេសចិនជាង ២១០០ រូប ដែលមកពីវិស័យចំនួន ៣៤ ដូចជាសេដ្ឋកិច្ច វប្បធម៌ អប់រំ...
បរទេស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា លោកមានទំនុកចិត្តគ្រប់ៗគ្នាថា ទំនាក់ទំនង រវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំអ៊ុយក្រែន លោក វ្លាឌីមៀ ហ្សេលេនស្គី នឹងត្រូវបានស្តារឡើងវិញ យ៉ាងឆាប់រហ័ស បន្ទាប់ពីការិយាល័យ Oval Office សាធារណៈរបស់ពួកគេផ្ទុះឡើង កាលពីសប្តាហ៍មុន...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងថាក្រុមហ៊ុន Taiwan Semiconductor Manufacturing Co. នឹងវិនិយោគ ១០០ ពាន់លានដុល្លារនៅក្នុងសហរដ្ឋអាមេរិក ដើម្បីជួយបង្កើនសមត្ថភាពផលិតបន្ទះឈីប ដោយសាទរផែនការនេះថាជា “ការផ្លាស់ប្តូរដ៏អស្ចារ្យ” ។ ជាមួយនឹងការវិនិយោគថ្មី TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបកិច្ចសន្យាដ៏ធំបំផុតរបស់ពិភពលោកបានឲ្យដឹងថា ខ្លួននឹងចំណាយប្រាក់សរុបចំនួន ១៦៥ ពាន់លានដុល្លារលើការកសាងរោងចក្រផលិតចំនួន...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា សារអំពាវនាវរបស់លោក ថោ ជេដ្ឋា រដ្ឋមន្រ្តី ក្រសួងធនធានទឹក ឱ្យប្រជាកសិករប្រើប្រាស់ទឹក ដោយសន្សំចៃ ក្នុងការបង្កបង្កើនផលស្រូវ ព្រោះដើម្បីទប់ស្កាត់ការខូចខាតស្រូវ របស់ពួកគាត់ដែលអាចបណ្តាលមកពីការកង្វះទឹក ។ ការឆ្លើយតប របស់ក្រសួងធនធានទឹកនេះ បន្ទាប់ពីវិទ្យុបរទេស ផ្សាយជាខេមរភាសាបានផ្សព្វផ្សាយថា “ប្រជាកសិករមួយចំនួន រិះគន់រដ្ឋមន្ត្រី...
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំ គ្រឹះស្ថានឧត្តមសិក្សា ស្តីពី ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវបញ្ញាសិប្បនិម្មិត(AI) សម្រាប់ការអប់រំ ។ គោលបំណង នៃការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវបញ្ញាសិប្បនិម្មិត(AI) គឺដើម្បីជាជំនួយដល់លោកគ្រូ អ្នកគ្រូ...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
ភ្នំពេញ៖ កវីជើងចាស់ និងជាអ្នកនិពន្ធបទចម្រៀងល្បីនៅទសវត្សឆ្នាំ៩០ គឺលោក ខៀវ កាថា បានធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៥ ក្រោយបញ្ជូនមកពីខេត្តបាត់ដំបង។ ស្នាដៃនិពន្ធបទល្បីៗដូចជា...
បរទេស៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតដោយសំឡេង ៥១ ទល់នឹង ៤៧សំឡេង ដើម្បីលុបបំបាត់ភាពអាសន្នជាតិដែលត្រូវបានលើកឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ដើម្បីដាក់ពន្ធសកលនៅដើមខែមេសា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនយោបាយគ្រប់និន្នាការ បញ្ឈប់ការសួរដេញដោល រឿងបាត់បង់ដី នៅចំណុចណាខ្លះ អ្នកណាខ្លះស្លាប់ និងមេទ័ពណាខ្លះស្លាប់ ប៉ុន្តែត្រូវជឿជាក់លើវីរកងទ័ពកម្ពុជា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
