ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញ ជាអធិបតីក្នុងពិធីបើកវេទិកាជាតិស្តីពី «ស្រ្តីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច» រៀបចំឡើងដោយក្រសួងកិច្ចការនារី នៅថ្ងៃ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានលើកឡើង នូវអនុសាសន៍ចំនួន៦ ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើង នូវការលើកកម្ពស់ សមភាពយេនឌ័រ នៅកម្ពុជា។ ក្នុងចំណោមអនុសាសន៍ទំាង៦នោះ...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Ali Yerlikaya បាននិយាយថា អាជ្ញាធរ នៃប្រទេសតួកគីបានឃាត់ខ្លួនជនសង្ស័យចំនួន១៣៨នាក់ រួមទាំងមេខ្លោងបីនាក់ នៅក្នុងការបង្រ្កាបដ៏ធំលើឧក្រិដ្ឋកម្មរៀបចំ ជាអន្តរជាតិនៅទូទាំង២២ ខេត្តកាលពីថ្ងៃសុក្រ។ ប្រតិបត្តិការនេះមានឈ្មោះ ថា “Orkinos Bulut-2” បានកំណត់គោលដៅក្រុមឧក្រិដ្ឋជន អន្តរជាតិចំនួន៥ ដែលត្រូវបានចោទប្រកាន់ ពីបទបង្កើតបណ្តាញឧក្រិដ្ឋកម្ម...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសឥណ្ឌា បានបើកឲ្យដំណើរការមូលដ្ឋានទ័ពអាកាសនៅ ក្បែរLadakh ដែលស្ថិតនៅជិត ព្រំដែន របស់ខ្លួនជាមួយប្រទេសចិន នេះបើយោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ កាសែតHindustan Times បានរាយការណ៍ថា ស្ថានីយ៍កង កម្លាំងទ័ពអាកាស Mudh-Nyoma ដែលមានចម្ងាយប្រមាណ ជា១៤ម៉ាយ ឬប្រហែលជា២៣គីឡូម៉ែត្រ ពីព្រំដែនជាមួយប្រទេសចិន។...
បរទេស៖ សហរដ្ឋអាមេរិក និងប្រទេសស្វីស កាលពីថ្ងៃសុក្របានប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មក្របខ័ណ្ឌមួយ ដែលរួមមានទីក្រុងវ៉ាស៊ីនតោនកាត់បន្ថយពន្ធរបស់ខ្លួនលើផលិតផលរបស់ស្វីសដែលនាំចូលពី ១៥% ធ្លាក់ចុះពី ៣៩% និងការសន្យាដោយក្រុមហ៊ុនស្វីសដើម្បីវិនិយោគ ២០០ ពាន់លានដុល្លារនៅសហរដ្ឋអាមេរិកនៅចុងឆ្នាំ ២០២៨ ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា សេតវិមានអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា...
តូក្យូ៖ ប្រភពព័ត៌មានពីរដ្ឋាភិបាល បានឧ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi កំពុងពិចារណាពិនិត្យឡើងវិញ នូវគោលការណ៍មិនមែន អាវុធនុយក្លេអ៊ែរ ដែលមានជាយូរមកហើយរបស់ប្រទេសជប៉ុន ដែលជាចលនាមួយដែលនឹងសម្គាល់ការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងគោលនយោបាយសន្តិសុខរបស់ប្រទេសនេះ ខណៈដែលប្រទេសនេះកំពុងប្រឈមមុខ នឹងបរិយាកាសសន្តិសុខដ៏លំបាកមួយ។ ប្រទេសជប៉ុន ដែលជាប្រទេសតែ មួយគត់ដែលបានរងការទម្លាក់គ្រាប់បែកបរមាណូ បានគាំទ្រគោលការណ៍បីយ៉ាងគឺ មិនមាន ផលិត ឬអនុញ្ញាតឱ្យមានការណែនាំអាវុធនុយក្លេអ៊ែរ ប៉ុន្តែគោលការណ៍ទីបី...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា យន្តហោះចម្បាំង Su-30 មួយគ្រឿង បានធ្លាក់ក្នុងអំឡុង ពេលហោះហើរហ្វឹកហាត់នៅតំបន់ ដាច់ស្រយាលមួយនៅភាគពាយព្យ នៃប្រទេសរុស្ស៊ីកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់អ្នកបើក យន្តហោះទាំងពីរនាក់។ ហេតុការណ៍នេះបានកើតឡើងនៅតំបន់ Karelia ដែលមានព្រំប្រទល់ ជាប់ប្រទេសហ្វាំងឡង់។ យោងតាមក្រសួង បានឲ្យដឹងទៀតថាយន្តហោះនេះបានហោះហើរដោយមិនមាន បំពាក់អាវុធអ្វីឡើយ...
បរទេស៖ ប្រធានាធិបតី អាហ្រ្វិកខាងត្បូង Cyril Ramaphosa បាននិយាយយ៉ាងច្បាស់ថា វានឹងធ្វើឱ្យប៉ះពាល់ ដល់សហរដ្ឋអាមេរិក ច្រើនជាងកិច្ចប្រជុំកំពូលដែលគាត់និយាយថា នឹងដំណើរការទៅទៀត ដោយថា ការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការធ្វើពហិការកិច្ចប្រជុំ G20 នាពេលខាងមុខនៅទីក្រុង Johannesburg របស់អាហ្វ្រិកខាងត្បូង គឺជា “ការបាត់បង់របស់ពួកគេ” ។ យោងតាមសារព័ត៌មាន RT...
បរទេស៖ ប្រទេសហ្វាំងឡង់ ដែលជាសមាជិកអង្គការណាតូ បានចោទប្រទេសចិនថាបានគាំទ្ររុស្ស៊ីក្នុងជម្លោះអ៊ុយក្រែន ហើយបានពិពណ៌នា អំពីកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ របស់ប្រទេសទាំងពីរថា ជាបញ្ហាប្រឈម ដែលកំពុងកើនឡើងសម្រាប់ណាតូ ។ យ៉ាងណាក៏ដោយ ទីក្រុងប៉េកាំងបានបដិសេ ធម្តងហើយម្តងទៀត នូវការចោទប្រកាន់បែបនេះ ដោយទទូចថា ពាណិជ្ជកម្មរបស់ខ្លួន ជាមួយ ទីក្រុងម៉ូស្គូគឺស្របច្បាប់ និងមានតុល្យភាព។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ...
មូស្គូ៖ លោក Sergei Shoigu លេខាធិការក្រុម ប្រឹក្សាសន្តិសុខ សហព័ន្ធរុស្ស៊ី បានឧ្យដឹងថា រុស្ស៊ី នឹងមិនអនុញ្ញាតឱ្យការ ប្រណាំង ប្រជែងសព្វាវុធថ្មី ចាប់ផ្តើមទេ ហើយជឿជាក់ថា មហាអំណាចនុយក្លេអ៊ែរ គួរតែរក្សាសន្តិភាព និងសន្តិសុខសកល។ លោក Shoigu បានប្រាប់ទីភ្នាក់ងារសារ ព័ត៌មាន RIA...
ពោធិ៍សាត់÷នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក លីវ សេងហ៊ីម អភិបាលនៃគណៈអភិបាលស្រុកក្រគរ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពង្រឹងការងារបរិស្ថានអនាម័យ សណ្ដាប់ធ្នាប់ និងក្រមសីលធម៌គ្រូបង្រៀន ជាមួយលោក លោកស្រី នាយក នាយិកា សាលាទាំងបីកម្រិត និងសាលាឯកជន(អប់រំក្រៅប្រព័ន្ធ) ព្រមទាំងបានប្រគល់ធុងសំរាមជាជំនួយរបស់ក្រសួងបរិស្ដាន តាមរយៈរដ្ឋបាលស្រុកក្រគរ ចំនួន ៨២ធុង ដល់ការិយាល័យអប់រំ និងលោក...
តំបន់តៃវ៉ាន់ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានរបស់ប្រទេសចិន នេះជារឿងដែលមិនអាចប្រកែកបាន ពោលមានទាំងភស្តុតាងផ្នែកច្បាប់និងប្រវត្តិសាស្ត្រ ហើយត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ជាទូទៅ ។តាមកំណត់ត្រាប្រវត្តិសាស្ត្រ ក្នុងអំឡុងរជ្ជកាលស៊ុយនៃប្រទេសចិន ( គ.ស.៥៨១-៦១៨ ) អធិរាជស៊ុយបានចាត់បញ្ជូនទ័ពចំនួនបីលើកឱ្យទៅប្រចាំការនៅកោះ Liuqiu ( កោះតៃវ៉ាន់ )លុះដល់សម័យរជ្ជកាលសុងនិងយាន់ រដ្ឋាភិបាលចិនបានគ្រប់គ្រងលើកោះ Penghu និងកោះតៃវ៉ាន់ទាំងស្រុង ។ ចាប់ពីឆ្នាំ១៦២៤ ដល់ ឆ្នាំ១៩៤១ ជោគវាសនានៃទឹកដីកោះតៃវ៉ាន់បានជួបនឹងការឡើងចុះជាច្រើនដងដោយសារស្ថិតក្រោមអាណានិគមនិងការឈ្លានពានរបស់បរទេស...
នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ កិច្ចប្រជុំកំពូល Wuzhen នៃសន្និបាតអ៊ីនធឺណិតពិភពលោកឆ្នាំ ២០២៥ បានបើកធ្វើនៅឃុំ Wuzhen ខេត្ត Zhejiang ប្រទេសចិន។ នេះជាលើកទី ១២ ហើយដែលឃុំ Wuzhen បានធ្វើជាម្ចាស់ផ្ទះសន្និបាតអ៊ីនធឺណិតពិភពលោក។ ចាប់ពីការស្កែនមុខនៅច្រកទ្វារ ក្រណាត់ឆ្លាតវៃសណ្ឋាគារ និងប្រព័ន្ធចតរថយន្តឆ្លាតវៃ រហូតដល់ការគ្របដណ្តប់ Wi-Fi...
ថ្មីៗនេះ លោក Xi Jinping ប្រធានរដ្ឋចិនបាន ឆ្លើយតបលិខិតរបស់អ្នកជំនាញចិនវិទ្យាវ័យក្មេង ដោយលើកទឹកចិត្តពួកគេដើរតួនាទីជាបេសកជនតភ្ជាប់អរិយធម៌ចិន និងបរទេស។ លោក Xi Jinping បានថ្លែងថា ខ្ញុំសូមកោតសរសើរចំពោះអ្នកទាំងអស់គ្នាដែលស្រឡាញ់ភាសាចិន និងវប្បធម៌ចិន ព្រមទាំងដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញការសិក្សាអំពីចិនវិទ្យា និងការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក។ លោក Xi Jinping បានសង្កត់ធ្ងន់ថាចិនវិទ្យាមានប្រភពនៅប្រទេសចិន ហើយក៏ជាទ្រព្យសម្បត្តិខាងវិញ្ញាណរបស់មនុស្សទាំងមូលផងដែរ។សង្ឃឹមថា លោកអ្នកនឹងបន្តសិក្សាអំពីចិនវិទ្យា...
នៅថ្ងៃទី១៣ ខែវិច្ឆិកា បន្ទាប់ពីប្រសាសន៍ណែនាំពីថ្នាក់លើ លោកSun Weidong អនុរដ្ឋមន្ត្រីការបរទេសចិនបានកោះហៅលោក Kenji Kanasugi ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសចិន ដើម្បីធ្វើការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះការលើកឡើងដ៏ខុសឆ្គងរបស់លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនទាក់ទងនឹងបញ្ហាតៃវ៉ាន់ ។ លោក Sun Weidong បាននិយាយថា លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនបានប្រើពាក្យសម្តីបង្កហេតុយ៉ាងគឃ្លើនពាក់ព័ន្ធបញ្ហាតៃវ៉ាន់...
លោក Ishiba Shigeru អតីតនាយករដ្ឋមន្ត្រីជប៉ុនបានសម្តែងការជំទាស់ចំពោះការលើកឡើងរបស់លោកស្រី Sanae Takaichi នាយករដ្ឋមន្រ្តីជប៉ុនស្តីពីបញ្ហាតៃវ៉ាន់ ក្នុងកម្មវិធីវិទ្យុមួយនៅថ្ងៃទី ១៣ ខែវិច្ឆិកា។ លោក Ishiba បានថ្លែងថា ការលើកឡើងរបស់លោកស្រី Takaichi គឺស្ទើរតែមានន័យថា «ប្រសិនបើតៃវ៉ាន់មានរឿង នោះជប៉ុនក៏មានរឿងដែរ»។ លោកបានបន្ថែមថា រដ្ឋាភិបាលជប៉ុនគ្រប់អាណត្តិសុទ្ធតែជៀសវាងការលើកឡើងដ៏ជាក់លាក់បែបនេះទាក់ទងនឹងបញ្ហាតៃវ៉ាន់ថា «នឹងធ្វើបែបណាប្រសិនជាស្ថិតក្នុងកាលៈទេសៈណា» ៕
កាលពីថ្ងៃទី១៣ ខែវិច្ឆិកា លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ។ មានអ្នកយកព័ត៌មានបានសួរថា៖ លោកស្រី សាណាអេ តាកាអ៊ីឈី នាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងនាពេលថ្មីៗនេះថា បើតំបន់ដីគោកនៃប្រទេសចិនប្រើកម្លាំងអាវុធទៅលើតំបន់តៃវ៉ាន់វាមានលទ្ធភាពអាចនឹងបង្កើតជា «វិបត្តិពាក់ព័ន្ធនឹងការស្លាប់រស់របស់ជប៉ុន»។ យោងតាមការផ្សាយដំណឹងឱ្យដឹងថា លោកស្រី តាកាអ៊ីឈី បានអះអាងក្នុងអំឡុងពេលចូលរួមការជជែកដេញដោលនៅរដ្ឋសភាថា ការលើកឡើងពាក់ព័ន្ធនេះគឺស្របនឹងទស្សនៈរបស់រដ្ឋាភិបាលជប៉ុន ដូច្នេះលោកស្រីគ្មានបំណងដកវិញ ឬលុបចោលវានោះទេ។ តើប្រទេសចិនមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ?
លោក He Lifeng សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាឧបនាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Greenberg អនុប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលនិងលោក Orlins ប្រធានគណៈកម្មាធិការជាតិស្តីពីនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិននៅទីក្រុងប៉េកាំងកាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា។ លោក He Lifeng បានថ្លែងថា ចិននិងសហរដ្ឋអាមេរិកមានលំហសហប្រតិបត្តការយ៉ាងទូលំទូលាយលើវិស័យពាណិជ្ជកម្ម ចិននិងសហរដ្ឋអាមេរិកគួរតែដើរស្របតាមទិសដៅតែមួយ រួមគ្នាគាំពារឱ្យបានល្អនិងអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួម និងសមិទ្ធផលសំខាន់ៗនៃកិច្ចជំនួបប្រមុខរដ្ឋទាំងពីរនៅក្រុងប៊ូសាន បង្កើនកិច្ចសហប្រតិបត្តិការនិងគ្រប់គ្រង់ការខ្វែងគំនិត ជំរុញឱ្យទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកអភិវឌ្ឍដោយនឹងនរ រំពឹងថាគណៈកម្មាធិការជាតិស្តីពីទំនាក់ទំនងរវាងសហរដ្ឋអាមេរិក...
នៅថ្ងៃទី១១ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ ព្រឹត្តិការណ៍ប្រព័ន្ធផ្សព្វផ្សាយស្តីពី “អភិបាលកិច្ចសកល ប្រតិបត្តិការយុវជន” ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនក្រោមប្រធានបទ“យុវជនរួមគ្នាពិភាក្សាអំពីអភិបាលកិច្ចសកល និងរួមគ្នាបង្កើតអនាគតទំនើបសម្រាប់ប្រទេសចិននិងអាហ្វ្រិក”បានបើកធ្វើនៅទីក្រុងចូហានណេសប៊ឺក ប្រទេសអាហ្វ្រិកខាងត្បូង។ ពេលថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរ លោក Shen Haixiong អនុរដ្ឋមន្រ្តីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានគូសបញ្ជាក់ថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនផ្តោតការយកចិត្តទុកដាក់ចំពោះយុវជនពិភពលោក ភ្ជាប់ទំនាក់ទំនងជាមួយយុវជនពិភពលោក និងគាំទ្រយុវជននៅជុំវិញពិភពលោកជាប់រហូតមក យើងនឹងបង្កើតវេទិកាផ្លាស់ប្តូរកាន់តែច្រើនសម្រាប់ការប្រមូលផ្តុំតម្រិះប្រាជ្ញា និងការពិគ្រោះពិភាក្សាជាមួយគ្នាតាមរយៈ ប្រព័ន្ធផ្សព្វផ្សាយសកលដែលមាន៨៥ភាសា វេទិកាប្រព័ន្ធផ្សព្វផ្សាយចម្រុះ CGTN...
កិច្ចប្រជុំពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ដែលប្រារព្ធធ្វើនៅពេលមុននេះមិនជាយូរប៉ុន្មានបានពិនិត្យពិភាក្សានិងអនុម័តលើ«សំណើរបស់មជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការតាក់តែងផែនការអភិវឌ្ឍជាតិ ៥ ឆ្នាំទី ១៥ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិចិន»ដោយបានផ្តោតលើគោលដៅថ្មីស្តីពីការអភិវឌ្ឍនៃការធ្វើទំនើបកម្មតាមបែបផែនចិនក្នុងរយៈពេល ៥ ឆ្នាំខាងមុខរហូតដល់រយៈពេលកាន់តែយូរអង្វែង ។ បច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្មពិភពលោកដែលពុំធ្លាប់កើតមានក្នុងអំឡុងពេលមួយសតវត្សរ៍កន្លងទៅកំពុងវិវត្តទៅមុខយ៉ាងលឿន សេដ្ឋកិច្ចសកលងើបឡើងវិញដោយទន់ខ្សោយ ហើយហានិភ័យភូមិសាស្ត្រនយោបាយបានកើនឡើង ។ ផែនការគោលថ្មីសម្រាប់ការអភិវឌ្ឍរបស់ប្រទេសចិនដែលបានគ្រោងដោយកិច្ចប្រជុំពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ មិនត្រឹមតែពាក់ព័ន្ធដល់ទិសដៅអភិវឌ្ឍន៍របស់ប្រទេសចិនខ្លួនឯងប៉ុណ្ណោះទេ...
ភ្នំពេញ ៖ តាមរយៈជួបពិភាក្សាតាមទូរសព្ទជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា, លោក Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក នឹងបន្តតាមដានដោយយកចិត្តទុកដាក់ ដើម្បីធានាមិនឱ្យមានការផ្ទុះអាវុធឡើងវិញនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសរសេសរថា «នាយប់ថ្ងៃទី ១៤ វិច្ឆិកា...
ហ្ឡាវីឡាដែលផ្យ៉ា រដ្ឋផែន្នីស៊ីវិននៀ៖ លោក នាក់ សំបូរ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា បានអញ្ជើញជាអធិបតីក្នុងពីធីប្រគល់ប្រកាសនីយបត្រ ទទួលស្គាល់ពលរដ្ឋខ្មែរអាមេរិកាំង២នាក់ស្វាមីនិងភរិយា ជាមហាឧបាសិក និងឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ នាថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែវិច្ឆិកាឆ្នាំ២០២៥ នៅវត្ត បាលិលេយ្យ ស្ថិតក្នុងទីក្រុងហ្វីឡាដែលផ្យ៉ា រដ្ឋផែន្នីស៊ីវិននៀ។ លោករដ្ឋលេខាធិការ បានសម្តែងការនូវកោតសរសើរចំពោះ លោក អឿ សុវណ្ណ...
Brooklyn, NewYork: លោក នាក់ សំបូរ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ក្នុងអញ្ជើញបំពេញបំពេញបេសកកម្មនៅសហរដ្ឋអាមេរិក បានអញ្ជើញចូលទៅក្រាបថ្វាយបង្គំព្រះសង្ឃ នៅវត្តសាមគ្គីធម្មិការរាម នៅទីក្រុង ប្រុកលីន បុរីញ៉ូវយ៉ក នារាត្រីថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែវិច្ឆិកាឆ្នាំ២០២៥។ លោកសំបូរ ក៏បានពាំនាំនូវការសាកសួរសុខទុក្ខ ពីសំណក់លោកចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងសម្តេចព្រះសង្ឃរាជ ជូនព្រះភិក្ខុសង្ឃគង់ចាំនៅវត្ត...
ភ្នំពេញ៖ ដោយមានការអនុញ្ញាតពីលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រតិភូតំណាង គ.ជ.ប ដឹកនាំដោយលោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប បានជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ របស់ប្រទសអូស្រ្តាលី ឧបត្ថម្ភដោយរាជរដ្ឋាភិបាល ប្រទេសអូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៦ នៅទីស្តីការ គ.ជ.ប...
បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ រួមជាមួយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បាននាំយកអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត...
ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោលបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងទិវាសហគ្រិនកម្ពុជា ឆ្នាំ២០២៥ ក្រោមមូលបទ ចក្ខុវិស័យឆ្នាំ២០៣០៖ “ការវិនិយោគដើម្បីអនាគត” ក្រោមអធិបតីភាព លោក ហែម វណ្ណឌី រដ្ឋមន្រី្ត ក្រសួងឧស្សាហកម្ម...
ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចូលរួមធ្វើជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាតុមូលស្តីពី ហិរញ្ញប្បទានផ្នែកកសិស្បៀងអាហារ៖ ការបិទគម្លាត និងការចាប់យកកាលានុវត្តភាពថ្មីៗ ក្នុងកម្មវិធីវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៥ ដែលរៀបចំឡើងដោយក្រសួងកសិកម្ម។ ក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ លោកបណ្ឌិត បានសង្កត់ធ្ងន់អំពីគម្លាតហិរញ្ញប្បទានក្នុងវិស័យកសិកម្ម...
ប្រធានាធិបតីចិនថា ប្រទេសចិន និងថៃ តែងតែធ្វើការជាមួយគ្នា និងគាំទ្រគ្នាទៅវិញទៅមក ដែលធ្វើឱ្យប្រទេសទាំងពីរជាសាច់ញាតិល្អ មិត្តល្អ និងដៃគូល្អ រដ្ឋមន្ត្រីក្រសួងសង្រ្គាមអាមេរិក ប្រកាសប្រតិបត្តិការយោធាថ្មីប្រឆាំងនឹង “ពួកភេរវករ” ចំពេលមានភាពតានតឹងដែលកំពុងបន្តជាមួយប្រទេសវេណេហ្ស៊ុយអេឡា ខេត្ត អយុធ្យា របស់ថៃ ស្ថិតក្នុងគ្រោះមហន្តរាយ ប្រជាពលរដ្ឋចំនួន ៦២.៣៤៨ គ្រួសារ លិចក្នុងទឹកជាង ៤ ខែ...
ប៉ៃលិន៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំជំនាញចុះពិនិត្យមើលសង្វាក់ផលិតកម្មវេចខ្ចប់ផ្លែមៀនប៉ៃលិន របស់ក្រុមហ៊ុន ឆាយណាជីនវ័រយាន អ៉ីមផត អិចផត (ខេមបូឌា) ឯ.ក សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន ដែលមានទីតាំងនៅភូមិសួនអំពៅ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ នាឱកាសនោះលោកស្រី បាន ស្រីមុំ បានថ្លែងបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកកម្ពុជាដែលមានសម្តេចមហាបវរធិបតី...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងក្រុមការងារ នៅរសៀលថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានបន្តនាំអំណោយរបស់រាជរដ្ឋាភិបាល ផ្ដល់ជូនប្រជាពលរដ្ឋ ចំនួន ១៥៤គ្រួសារ ដែលរងគ្រោះប៉ះពាល់ដោយទឹកជំនន់ នៅក្នុងស្រុកស្ទឹងត្រង់។ ស្ថិតក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន...
ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំធំសាលាខេត្ត បានប្រារព្វពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល នៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...
Metfone ចាប់ដៃគូយុទ្ធសាស្ត្រជាមួយ Cisco – ជាជំហានដ៏សំខាន់មួយក្នុងដំណើររបស់ខ្លួន ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីដំណោះស្រាយ ICT នៅកម្ពុជា
Metfone បង្កើតរបកគំហើញថ្មីសម្រាប់ អ៊ីនធឺណិតតាមផ្ទះ៖ ការបង្កើនល្បឿន Wi-Fi លឿនជាងមុន ដោយមិនមានការដំឡើងថ្លៃ
Metfone៖ ភ្ជាប់ទំនាក់ទំនងដោយក្តីស្រឡាញ់ ជំនះការលំបាកជាមួយគ្នា
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនកំពុងដាក់សម្ពាធដល់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ឱ្យធ្វើវិសោធនកម្មលក្ខន្តិកៈបង្កើតរបស់ខ្លួន ដើម្បីរារាំងរាល់ការប៉ុនប៉ងនាពេលខាងមុខ ដើម្បីកាត់ទោសប្រធានាធិបតីអាមេរិក លោក Donald Trump ឬមន្ត្រីជាន់ខ្ពស់របស់គាត់។ ICC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ក្រោមលក្ខន្តិកៈទីក្រុងរ៉ូម...
ភ្នំពេញ ៖ បន្ទាប់បានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាតំបន់ព្រលានថ្ម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារហើយ យោធាថៃបើកការបាញ់ប្រហារមកលើកម្លាំងកងទ័ពកម្ពុជាជាលើកទីពីរ នៅម៉ោង៨យប់នេះ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃកម្ពុជា បានកត់ត្រានូវការបង្កហេតុរបស់យោធាថៃដោយ...
ភ្នំពេញ ៖ អង្គការយូណេស្កូ (UNESCO) បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះភាពតានតឹងជាថ្មីរវាងកម្ពុជា និងថៃ ជាពិសេសនៅតំបន់ជុំវិញប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។ UNESCO អំពាវនាវឱ្យមានការការពារជាបន្ទាន់ នូវបេតិកភណ្ឌវប្បធម៌ក្នុងតំបន់ក្នុងគ្រប់ទម្រង់”។ នេះបើតាមការចេញផ្សាយ...
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួង សាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា សេវាកម្មទូកល្បឿនលឿនភ្នំពេញ-សៀមរាប (Cambodia River Express)បានលេចវត្តមានជាថ្មី ហើយនៅលើផ្ទៃទន្លេ...
ភ្នំពេញ ៖ តាមរយៈបណ្ដាញ សង្គមហ្វេសប៊ុក ក្រសួងអបរំ យុវជន និងកីឡា បានឲ្យដឹងថា ត្រឹមព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ សាលានៅខេត្តចំនួន៦ ក្នុងក្រុង-ស្រុក ចំនួន២០...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជននិងកីឡា បានបង្ហាញរូបភាពរណ្ដៅគ្រាប់ធ្លាក់ចូល ក្នុងសាលាបឋមសិក្សាបុស្សធំ កាលពីព្រឹកថ្ងៃទី៨ ខែធ្នូនេះ ចម្ងាយ១០ម៉ែត្រ ពីរោងសិស្សហូបបាយ ៕
សម្ដេចតេជោ ៖ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទរបស់យើង ត្រូវវាយគ្រប់ចំណុច ដែលខ្មាំងវាយចូល បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ ប្រកាសថា នឹងប្រើកម្លាំងវាយយក ១១ចំណុច បារាំងជឿថា មាគ៌ាតែមួយគត់ ដោះស្រាយជម្លោះ ព្រំដែនកម្ពុជា-ថៃ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឲ្យដឹងថា បន្ទាត់ក្រហម ដែលត្រូវតបតបានកំណត់រួចហើយ មេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំ នាយទាហ៊ាន ពលទាហ៊ានយល់ដឹងគ្រប់ៗគ្នា ។ តាមរយៈបណ្ដាញសង្គម...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥...
ភ្នំពេញ ៖ ចាប់ពីម៉ោង ១១និង១៥នាទី ដល់ម៉ោង១១និង៥៦នាទី ព្រឹកថ្ងៃ១០ ធ្នូនេះ យោធាថៃ បានធ្វើសកម្មភាព បាញ់ផ្លោងចំនួន ៥គ្រាប់ ដោយប្រើប្រាស់កាំភ្លើងត្បាល់ ១០០ម.ម និង...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
