កំពង់ចាម ៖ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការអនុវត្តច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅសាលាខេត្តកំពង់ចាម ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នេះ អភិបាលរងខេត្តកំពង់ចាម លោក លី សារ៉ារិទ្ធ បានណែនាំដល់មន្ត្រី ឱ្យយកចិត្តទុកដាក់ស្ដាប់ការពន្យល់របស់គ្រូឧទ្ទេស តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីយកចំណេះដឹងទៅអនុវត្ត និងបន្តផ្សព្វផ្សាយដល់មន្ត្រីរាជការក្រោមឱវាទរបស់ខ្លួន ។...
ភ្នំពេញ ៖ ត្រឹមតែ រយៈពេល២សប្ដាហ៍ (២-១៥មករា)ប៉ុណ្ណោះ នាដើមឆ្នាំ២០២៤នេះ ក្មេងទំនើងចំនួន១២០នាក់ ត្រូវបានសមត្ថកិច្ច ចំណុះក្រសួងមហាផ្ទៃ ធ្វើការបង្ក្រាប បាននៅទូទាំងប្រទេស សរុប៥១ករណី ដើម្បីចាត់ការតាមនីតិវិធី។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ។ លោកថា ការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល ក៏ដូចជាកម្រិតធ្ងន់បាននិង...
ភ្នំពេញ៖ ក្នុងដំណើរបំពេញបេសសកម្ម នៅតំបន់អឺរ៉ុប របស់នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញសញ្ញាដ៏ល្អ សម្រាប់វិស័យទេសចរណ៍ ដែលជឿជាក់ថា អាចនឹងមានសន្ទុះខ្លាំង បន្ទាប់ពីថ្នាក់ដឹកនាំ ក្រុមហ៊ុនទេសចរណ៍ លំដាប់ពិភពលោក Trip.com បានប្តេជ្ញានាំភ្ញៀវទេសចរឱ្យច្រើន មកទស្សនាកម្ពុជា។ ក្នុងឱកាសជួបសម្តែងការគួរសម ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសស្វីសកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ លោកស្រី...
ភ្នំពេញ៖ បន្ទាប់ពីបានស្តាប់ ពីបំណងរបស់ក្រុមហ៊ុនចិន Shenzhen Power Solution ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេសការផលិតឧបករណ៍អគ្គិសនី ដើរដោយថាមពលព្រះអាទិត្យហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវការស្វាគមន៍ ចំពោះគម្រោងនេះ ។ ក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យលោកស្រី Xia Li...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការបណ្តាក់ទុនវិនិយោគ នៅកម្ពុជា ក្នុងវិស័យដឹកជញ្ជូន ដែលគម្រូអាជីវកម្មរបស់ Grab បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងទាក់ទាញ និងប្រមូលផ្តុំប្រតិបត្តិករក្រៅប្រព័ន្ធ ខណៈក្រុមហ៊ុន Grab ប្តេជ្ញាជំរុញអ្នកប្រកបអាជីវកម្ម ដោយប្រើថ្នាលឌីជីថល Grab ធ្វើជាគម្រូល្អ ក្នុងការគោរពច្បាប់ចរាចរណ៍ ។...
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នេះ បានអញ្ជើញ ជាគណៈអធិបតី ក្នុងពិធីប្រកាសប្រធាន អនុប្រធាន និងសមាជិកក្រុមការងារ គណបក្សចុះមូលដ្ឋានក្រុង ស្រុក សង្កាត់ក្នុងខេត្តក្រចេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត។ សូមរំលឹកថា តាមរយៈសេចក្តីសម្រេច...
សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានរាយការណ៍នៅថ្ងៃអង្គារនេះថា កូរ៉េខាងជើង បានសម្រេចចិត្តកាលពីថ្ងៃចន្ទ ដើម្បីលុបចោលទីភ្នាក់ងាររបស់ខ្លួន ដែលគ្រប់គ្រងកិច្ចការអន្តរកូរ៉េ។ សភាប្រជាជនកំពូលនៃកូរ៉េខាងជើង បានចេញក្នុងសម័យប្រជុំរបស់ខ្លួនកាលពីថ្ងៃចន្ទ សេចក្តីសម្រេចស្តីពីការលុបចោលគណៈកម្មាធិការ សម្រាប់ការបង្រួបបង្រួមប្រទេសដោយសន្តិវិធី ការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ចជាតិ និងរដ្ឋបាលទេសចរណ៍អន្តរជាតិ Kumgangsan ដែលជាទីភ្នាក់ងារនានា ដែលត្រូវបានបង្កើតឡើង ដើម្បីជួយសម្រួលដល់កិច្ចសន្ទនាអន្តរកូរ៉េ។ សេចក្តីសម្រេចនេះត្រូវបានធ្វើឡើងដោយហេតុផលថា “ការបង្រួបបង្រួមកូរ៉េ មិនអាចសម្រេចបានជាមួយសាធារណរដ្ឋកូរ៉េ...
ប៉េកាំង៖ ប្រធានក្រុមហ៊ុន Deloitte China លោកស្រី Jiang Ying បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយកាសែតស៊ិនហួ ក្នុងសប្តាហ៍នេះថា ក្នុងនាមជាប្រទេស ដែលមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក ប្រទេសចិន ដើរតួយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ចពិភពលោក។ ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវ៉ូស ប្រទេសស្វីសពីថ្ងៃទី១៥ ដល់ថ្ងៃទី ១៩ ខែមករា លោកស្រី Jiang...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ បានជំរុញឱ្យកម្មករនិយោជិត សហជីព និងពលរដ្ឋ គួរលើកពីចំណុចវិជ្ជមានរបស់កម្ពុជានៅចំពោះមុខបរទេសឬលើឆាកអន្តរជាតិដើម្បីទាក់ទាញការវិនិយោគបន្ថែមសម្រាប់ប្រទេសជាតិ។ ការលើកឡើងបែបនេះ គឺធ្វើឡើងក្នុងពេលដែលកម្ពុជារៀបចំសិក្ខាសាលាត្រីភាគីផ្តល់សុពលភាពថ្នាក់ជាតិស្តីពីកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជាឆ្នាំ២០២៤-២០២៨ ធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ រៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ(ILO) ដោយមានការចូលរួមពីសហជីពតំណាងទូទាំងប្រទេស។ លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា៖“កាលណាមានរូបភាពវិជ្ជមានលើកសារព័ត៌មានធំៗ គឺអាចជួយទាក់ទាញការវិនិយោគមកថែម...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤នេះ បានគាំទ្រឱ្យមានការបណ្តុះបណ្តាលជំនាញច្នៃត្បូង និងគ្រឿងអលង្ការនៅកម្ពុជា។ការលើកឡើងនេះ គឺធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាងលោករដ្ឋមន្ត្រី និងលោកបណ្ឌិត ឆាយ ស៊ីណាត ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជាដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជំនាញច្នៃត្បូងពេជ្រ និងគ្រឿងអលង្ការនេះ មានសារសំខាន់ក្នុងការជំរុញវិស័យកែច្នៃត្បូង...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាអាស៊ានពិគ្រោះយោបល់លើកទី២ អំពីគោលការណ៍ណែនាំអាស៊ានស្តីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសក៍ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ។ សិក្ខាសាលានេះ មានការចូលរួមជាអធិបតីដោយ លោកគួច សុមាន រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានអ្នកចូលរួមសរុបប្រមាណ ៨០នាក់ ដោយផ្ទាល់...
ភ្នំពេញ៖ លោក John Serafini នាយកប្រតិបត្តិក្រុមហ៊ុន HawkEye 360 Inc មានគម្រោងវិនិយោគនៅក្នុងប្រទេសកម្ពុជា លើបច្ចេកវិទ្យាព័ត៌មានលំហភូមិសាស្រ្ត ។ ការបង្ហាញបំណងខាង របស់ថ្នាក់ដឹកនាំ ក្រុមហ៊ុន ក្នុងឱកាស សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាត ឱ្យនាយកប្រតិបត្តិក្រុមហ៊ុន HawkEye 360...
ភ្នំពេញ៖ អ្នកវិភាគនៅកម្ពុជាលើកឡើងថា បណ្តាសហជីពនៅកម្ពុជាគ្មានតម្លាភាពផ្នែកហិរញ្ញវត្ថុជាមួយសមាជិករបស់ខ្លួននោះឡើយខណៈកម្មករនិយោជិតជាអ្នកបង់វិភាគទានជាទៀងទាត់ឱ្យសហជីពដើម្បីទ្រទ្រង់សកម្មភាព។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគនៃរាជបណ្ឌិតសភាកម្ពុជាបានលើកឡើងថា៖« ជារៀងរាល់ឆ្នាំខ្ញុំមើលឃើញថាបណ្តាសហជីពទាំងនោះ (សហជីពនៅកម្ពុជា) មិនដែលបានបង្ហាញពីតម្លាភាពនៃការចំណាយ ហិរញ្ញវត្ថុរបស់ពួកគេនោះទេ»។លោកបន្តបញ្ជាក់ថា៖“បណ្តាសហជីពមួយចំនួនដែលទទួលជំនួយពីកម្មករនិយោជិតត្រូវតែបង្ហាញការចំណាយរបស់ពួកគេទៅកាន់កម្មករនិយោជិតដែលជាប្រភពជំនួយរបស់ពួកគេថាតើសហជីពបានប្រើប្រាស់ថវិកាដែលពួកគេបានបង់ទៅលើកិច្ចការងារអ្វីខ្លះ ជាពិសេសបង្ហាញអំពីថវិការដែលនៅសល់បន្ទាប់ពីប្រើប្រាស់ផងដែរ”។ លោកបណ្ឌិតបានពន្យល់ថា ការមិនបង្ហាញតម្លាភាពផ្នែកហិរញ្ញវត្ថុរបស់សហជីពទៅកាន់សមាជិករបស់ខ្លួននេះ បានសបញ្ជាក់ពីភាពមិនស្មោះត្រង់របស់សហជីពទៅកាន់សមាជិករបស់ខ្លួនក្នុងខណៈដែលអង្គការវិជ្ជាជីវៈទាំងអស់គឺជាអ្នកដែលការពារសិទ្ធិ និងការរំលោភបំពានមកលើកម្មករ។ ទន្ទឹមនឹងនេះ លោកបណ្ឌិត បានជំរុញឱ្យសហជីពដែលមិនបង្ហាញពីតម្លាភាពជូនកម្មករគួរសម្តែងភាពស្មោះត្រង់ជូនកម្មករនិយោជិតដែលជាជនស្លូតត្រង់ និងគួរបង្វែរថវិកាដែលនៅសល់ក្រោយប្រតិបត្តិការមកកម្មករវិញក៏ល្អផងដែរ៕
តាកែវ៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ ស្ថាបនិក សិប្បកម្មជីសរីរាង្គព្រៃស្នួល ដែលដឹកនាំដោយលោក សយ សុភាព និង លោកបណ្ឌិតវិទ្យាសាស្រ្ត ហេង ប៊ុនអ៊ី ព្រមទាំងក្រុមបច្ចេកទេស ចូលជួបសម្ដែងការគួរសម ។ ក្នុងឱកាសចូលចូលជួបសម្ដែងការគួរសមនេះ...
ភ្នំពេញ ៖ លោក Mathias Cormann អគ្គលេខាធិការអង្គការ សម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ( Organization for Economic Cooperation and Development-OECD) បានសម្រេចបន្តផ្តល់ការគាំទ្រ ផ្នែកបចេ្ចកទេស ក្នុងការកសាងក្របខណ្ឌគោលនយោបាយនានា ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០ ។...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេចស្ដីពី ការបង្កើតក្រុងរុនតាឯកតេជោសែន នៃខេត្តសៀមរាប ដោយកាត់យកឃុំរុនតាឯក ពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្ក ពីស្រុកប្រាសាទបាគង ខេត្តសៀមរាប៕
បរទេស៖ ទីភ្នាក់ងារស្រាវជ្រាវឥណទានមួយបាននិយាយកាលពីថ្ងៃចន្ទថា ចំនួននៃការក្ស័យធនរបស់សាជីវកម្មនៅក្នុងប្រទេសជប៉ុនបានកើនឡើងនៅឆ្នាំ២០២៣ មានរហូតល់ ៨.០០០ ជាលើកដំបូងក្នុងរយៈពេល ៤ ឆ្នាំ ដោយសារការកើនឡើងនៃតម្លៃសម្ភារៈ និងការកើនឡើងប្រាក់ឈ្នួលធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូលសាជីវកម្ម។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីភ្នាក់ងារ Tokyo Shoko Research បាននិយាយថា...
តូក្យូ៖ រដ្ឋាភិបាលជប៉ុន បានបន្ថែមយោធាអាមេរិកចំនួន៦ និងកន្លែងសំខាន់ៗផ្សេងទៀតទៅក្នុងបញ្ជីទីតាំង ដែលការទិញ និងប្រើប្រាស់ដី នៅតំបន់ក្បែរនោះត្រូវស្ថិតនៅក្រោមបទប្បញ្ញត្តិកាន់តែតឹងរ៉ឹងក្នុងគោលបំណងការពារសន្តិសុខជាតិ។ ជាលើកដំបូង មូលដ្ឋានយោធារបស់សហរដ្ឋអាមេរិក ត្រូវបានបញ្ចូលទៅក្នុងបញ្ជីទីតាំង ដែលឥឡូវនេះមានចំនួនសរុប ៣៩៩ ក្រោមច្បាប់គ្រប់គ្រងការប្រើប្រាស់ដី ដែលបានអនុម័តក្នុងឆ្នាំ២០២១។ ទីតាំងចំនួន៦ រួមទាំងឃ្លាំងអាវុធចំនួនពីរនៅក្នុងខេត្ត Hiroshima ស្ថិតក្នុងចំណោមទីតាំងចំនួន ១៨០ ដែលត្រូវបានកំណត់ថ្មីនៅទូទាំង។ ២៥ នៃខេត្តចំនួន...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ដើម្បីកំណត់ប្រទេសកូរ៉េខាងត្បូងថាជា “សត្រូវចម្បង និងជាសត្រូវចម្បងដែលមិនអាចផ្លាស់ប្តូរបាន” ដោយសភាកំពូលសម្រេចលុបចោលអង្គភាព ដែលលើកកម្ពស់កិច្ចសន្ទនាជាមួយកូរ៉េខាងត្បូង។ នៅក្នុងសុន្ទរកថាមួយនៅក្នុងសម័យប្រជុំនៃសភាប្រជាជនកំពូលកាលពីថ្ងៃចន្ទ លោក គីម បានឲ្យដឹងថា ប្រទេសរបស់លោកមិនគួរហៅប្រជាជនកូរ៉េខាងត្បូងថាជា “ជនរួមជាតិ” ហើយច្បាប់កំពូលគួរតែអំពាវនាវឱ្យមានការអប់រំខ្លាំងឡើងដើម្បីផ្សព្វផ្សាយគំនិតថាពួកគេជាសត្រូវ។ មេដឹកនាំរូបនេះបានលើកឡើងថា ការកែប្រែរដ្ឋធម្មនុញ្ញគួរត្រូវពិភាក្សានៅក្នុងសម័យប្រជុំសភាបន្ទាប់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។...
តូក្យូ៖ ប្រភពរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន និងអូស្ត្រាលី កំពុងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការយោធាដ៏មានសក្តានុពល ក្នុងករណីមានឧបទ្ទវហេតុក្នុងពេលដំណាលគ្នានៅក្នុងតំបន់ក្បែរៗរបស់ពួកគេ ជាក់ស្តែងជាមួយនឹងការកើនឡើងនៃការអះអាងដែនសមុទ្ររបស់ប្រទេសចិន។ ប្រភពបានបន្ថែមថា តាមរយៈការពិភាក្សា និងការបង្កើតឧទាហរណ៍នៃកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងស្វ័យការពារជប៉ុន និងយោធាអូស្ត្រាលី ទីក្រុងតូក្យូស្រមៃថានឹងបង្កើតគោលការណ៍ណែនាំកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីជាមួយទីក្រុងកង់បេរ៉ា ដើម្បីបញ្ជាក់ពីការចែករំលែកតួនាទីរបស់ពួកគេ។ ប្រភពបានឲ្យដឹងថា ការបង្កើនភាពស្មុគ្រស្មាញ និងភាពញឹកញាប់នៃសមយុទ្ធរួមគ្នារវាងកងកម្លាំងទាំងពីរ ក៏ទំនងជាត្រូវបានលើកឡើងនៅក្នុងកិច្ចពិភាក្សាផងដែរ នៅក្នុងសកម្មភាពដែលរំពឹងថា នឹងបង្កើនការរារាំងប្រឆាំងនឹងសកម្មភាពយោធាបង្កហេតុរបស់ទីក្រុងប៉េកាំង នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ការពិគ្រោះយោបល់កម្រិតការងារត្រូវបានចាប់ផ្តើមដោយផ្អែកលើសេចក្តីប្រកាសរួមស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខ ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីជប៉ុនលោក...
«តៃវ៉ាន់ ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានរបស់ប្រទេសចិន» នេះមិនត្រឹមតែជាការលើកឡើងរបស់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឯកភាពរួមរបស់សហគមន៍អន្តរជាតិ ពិសេសគឺជាសេចក្តីសម្រេចចិត្តនៃមហាសន្និបាតអង្គការសហប្រជាជាតិ ពោលគឺរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនជាអាជ្ញាធរស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងមូល ។ ពិតមែនតែក្នុងប្រវត្តិសាស្ត្រ តំបន់តៃវ៉ាន់ធ្លាប់បានត្រូវបំបែកចេញពីប្រទេសចិនដោយសារកត្តាសង្គ្រាមក្តី ក៏ប៉ុន្តែកាលពី ៨០ ឆ្នាំមុន នៅឯទីក្រុងគែរប្រទេសអេហ្ស៊ីប ប្រទេសចិន សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានចេញ «សេចក្តីថ្លែងការណ៍រួមទីក្រុងគែរ» ដែលចែងយ៉ាងច្បាស់ថា «ប្រគល់កោះតៃវ៉ាន់ដែលជាទឹកដីរបស់ចិនដែលត្រូវជប៉ុនលួចយកឱ្យប្រទេសចិនវិញ » ។ បន្ទាប់មក...
មណ្ឌលគីរី ៖ ការប្រកួតកីឡាបាញ់ កាំភ្លើងពានរង្វាន់ CSF IPSC Challenge Series ឆ្នាំ២០២៤ បានបញ្ចប់ ដោយជោគជ័យ បន្ទាប់ពីដំណើរ រយៈពេល១ថ្ងៃ នៅខេត្តមណ្ឌលគីរី ដោយមានកីឡាករចូលរួមសរុប ២៧នាក់ ចែកចេញជា៤ វិញ្ញាសា ។ លោក ស៊ិន សូផានណាក់...
ភ្នំពេញ ៖ ករណីឃាត់ខ្លួន ឈ្មោះ ខឹម ចាន់វណ្ណៈ ប្រធានស្ដីទីគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនរាជធានីភ្នំពេញ និងជាប្រធានប្រតិបត្តិខណ្ឌពោធិ៍សែនជ័យ និងអ្នកស្រី ឆាយ ចិន្តា ចលនាស្ត្រីខណ្ឌជ្រោយចង្វារបស់គណបក្សភ្លើងទៀន គឺសមត្ថកិច្ចអនុវត្តតាមវិធានការច្បាប់ ដោយពុំមានហេតុផលអ្វីផ្សេងពាក់ព័ន្ធដល់ការគម្រាម កំហែង ធ្វើទុក្ខបុកម្នេញលើសកម្មជននយោបាយណាមួយឡើយ ។ នេះបើលោក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដា្ឋននគរបាលរាជធានីភ្នំពេញ...
បរទេស ៖ យោងតាមការអះអាង ដោយរដ្ឋមន្ត្រីការបរទេសរុស្សី លោក Sergey Lavrov បានឲ្យដឹងថា ជំនួបកំពូលរវាងមេដឹកនាំ កំពូលរុស្សីកូរ៉េខាងជើង នឹងអាចធ្វើឡើងម្តងទៀត ។ ការអះអាងនេះត្រូវបានធ្វើឡើង នៅក្នុងពេលដែលលោក នឹងត្រូវទទួលស្វាគមន៍វត្តមាន របស់លោកស្រីរដ្ឋមន្ត្រីការបរទេស កូរ៉េខាងជើង Choe Son-Hui ដែលបានធ្វើដំណើរមកដល់ ទីក្រុងមូស្គូនៅថ្ងៃអង្គារនេះ ។...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Rustem Umarov បានទទូចថា ក្រុងកៀវ នៅតែមានផែនការ ដណ្តើម យកទឹកដីទាំងអស់ ដែលខ្លួនបានបាត់បង់ទៅឱ្យរុស្ស៊ី ក្នុងរយៈពេលមួយទសវត្សរ៍ កន្លងមកនេះមកវិញ ។ ការអត្ថាធិប្បាយរបស់លោកកើតឡើងបន្ទាប់ពីការទទួលស្គាល់ថា ការវាយលុកដ៏ខ្លាំងក្លា របស់ប្រទេសនេះកាលពីឆ្នាំមុន បានបរាជ័យក្នុងការយកឈ្នះលើវិស័យការពាររបស់រុស្ស៊ីរួចទៅហើយ...
បរទេស៖ ក្រសួងការពារជាតិ នៅទីក្រុងឡុងដ៍បានប្រកាសថា ចក្រភពអង់គ្លេស នឹងដាក់ពង្រាយសមាជិក សេវាកម្មប្រហែល ២០.០០០ នាក់ ក៏ដូចជានាវាចម្បាំងទំនើប និង យន្តហោះចម្បាំងផងដែរ ដើម្បីចូលរួមក្នុងល្បែង សង្គ្រាមសំខាន់ៗ របស់អង្គការណាតូ ចំពេលមានភាពតានតឹង កើនឡើងជាមួយរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា...
ភ្នំពេញ ៖ ក្រុមហ៊ុន និងសមាគមឯកជននៅកម្ពុជា ជឿជាក់ថា សិក្ខាកាមជាង១ម៉ឺននាក់ ដែលមានឈ្មោះចូលរៀន វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវគ្គទី១ នឹងក្លាយទៅជាកម្លាំងចលករមួយ ដ៏សំខាន់ក្នុងការពង្រីកកម្លាំងជំនាញ នៅក្នុងស្រុកបន្ទាប់ពីពួកគេ បញ្ចប់ការសិក្សារយៈពេល៤ខែ ។ ការលើកឡើងបែបនេះ បន្ទាប់ពីនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៤ នេះ បានអញ្ជើញដឹកនាំក្រុមការងារ មន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យមើលស្ថានភាព ការបាក់ច្រាំងទន្លេ ដែលធ្វើឲ្យប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋប្រមាណជា ៤០ គ្រួសារដែលរស់នៅតាមបណ្ដោយដងទន្លេមេគង្គ ចាប់ពីឃុំព្រែកក់ រហូតដល់ឃុំខ្ពបតាងួន ក្នុងស្រុកស្ទឹងត្រង់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសប៉ូឡូញ បានត្រៀម ខ្លួនរួចជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះ សម្រាប់កងទ័ពអាល្លឺម៉ង់ នៅលើទឹកដីរបស់ខ្លួន ជាលើកដំបូងចាប់តាំងពីសង្គ្រាមលោកលើកទី២។ សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងដោយអនុរដ្ឋមន្ត្រីការបរទេស Andrzej Szejn បានប្រាប់កាសែត Rzeczpospolita កាលពីថ្ងៃអាទិត្យហើយវាក៏បានបង្ហាញអំពីភាពផ្ទុយស្រឡះយ៉ាងខ្លាំងពីអ្នកកាន់តំណែងមុនរបស់គាត់ ដែលបានស្បថថាប៉ូឡូញនឹងការយ៉ាងហោចណាស់ ប្រាំពីរជំនាន់ មុនពេលស្បែកជើងកវែងអាល្លឺម៉ង់អាចដើរក្បួននៅក្នុងប្រទេសប៉ូឡូញម្តងទៀត។ មិនយូរប៉ុន្មានបន្ទាប់ពីជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនបានកើនឡើងក្នុងឆ្នាំ២០២២ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់នៅពេលនោះនៅទីក្រុងWarsaw លោក Arndt...
តើអ្នកចង់បានប្រាក់បៀវត្សច្រើនមែនទេ? បើមែន ចូរចាប់យកជំនាញវិស្វកម្មមេកានិក វិស្វកម្មអេឡិចត្រូនិក ច្បាប់ ឬជំនាញផ្នែកវិទ្យាសាស្ត្រទៅ ។ នេះជាសារណែនាំពី Talentnet ដែលជាក្រុមហ៊ុនពិគ្រោះ យោបល់ផ្នែកធនធានមនុស្សឈានមុខគេនៅក្នុងតំបន់ដែលបច្ចុប្បន្នកំពុងចាប់ផ្ដើមដំណើរការនៅក្នុងប្រទេសកម្ពុជា។ការដាក់ដំណើរការនៅក្នុងប្រទេសកម្ពុជាគឺដើម្បីផ្ដល់សេវាធនធានមនុស្សតាមតម្រូវការ និងវិធីសាស្ត្រដែលមានវិញ្ញាបនបត្រពីអន្តរជាតិសម្រាប់សេវាគ្រប់គ្រងធនធានមនុស្សដល់បណ្ដាក្រុមហ៊ុនក្នុងស្រុក ។ ការពង្រីកវត្តមានរបស់ក្រុមហ៊ុនមកដល់ទីផ្សារកម្ពុជាជាការគាំទ្រចំពោះការបន្តអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា ។ យោងតាមការស្ទង់មតិប្រាក់ឈ្នួលសរុបរបស់ Talentnet Mercer ដែលបានធ្វើឡើងកាលពីឆ្នាំ ២០២៣ ទិន្នន័យប្រមូលនៅក្នុងទីផ្សារកម្ពុជាបង្ហាញថា អាជីពការងារក្នុងជំនាញវិស្វកម្មអេឡិចត្រូនិក...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
បរទេស៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតដោយសំឡេង ៥១ ទល់នឹង ៤៧សំឡេង ដើម្បីលុបបំបាត់ភាពអាសន្នជាតិដែលត្រូវបានលើកឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ដើម្បីដាក់ពន្ធសកលនៅដើមខែមេសា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនយោបាយគ្រប់និន្នាការ បញ្ឈប់ការសួរដេញដោល រឿងបាត់បង់ដី នៅចំណុចណាខ្លះ អ្នកណាខ្លះស្លាប់ និងមេទ័ពណាខ្លះស្លាប់ ប៉ុន្តែត្រូវជឿជាក់លើវីរកងទ័ពកម្ពុជា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
