វប្បធម៌កាន់ស៊ុ

កានណាន ជាចំណុចប្រសព្វ នៃចរាចរណ៍ពាណិជ្ជកម្មសូត្រ កាលពីបុរាណ

កានណាន ជាខ្ពង់រាបស្ថិត នៅជាយតំបន់ពាយ័ព្យ ជាផ្ទាំងកញ្ចក់ខាងបរិស្ថាន និងសុវត្ថិភាពអេកូឡូហ្ស៊ី របស់ប្រទេសចិន ទីនេះគឺជាចំណុចប្រសព្វ នៃចរាចរណ៍ពាណិជ្ជកម្មសូត្រកាលពីបុរាណ មានវាលស្មៅ ៤៥.០០០គីឡូម៉ែត្រការេ មានជនជាតិភាគតិចទីបេ ហាន ហ៊ុយ ធូ ម៉ុង ជាដើម សរុប ២៤ជនជាតិភាគតិច និង មនុស្ស ៧៤ម៉ឺននាក់ គ្របដណ្តប់ទៅដោយសក្តានុពល អេកូឡូហ្ស៊ី និង ធនធានធម្មជាតិ ដ៏សំបូរបែប ហើយក៏ជារូបភាពមួយតំណាង ឱ្យការរស់នៅរបស់មនុស្ស និងបរិស្ថានធម្មជាតិផងដែរ។

កានណាន គឺជាប្រភពទឹកបំរុងសំខាន់របស់ទន្លេលឿង និងទន្លេឆាងជាំង។ តំបន់កានណាន ប្រកាន់ខ្ជាប់នូវអាទិភាព ការអភិវឌ្ឍន៍បៃតង អភិរក្សអេកូឡូហ្ស៊ី ចាប់ដៃគ្នាដើម្បីការពារធនធានធម្មជាតិនិងជំរុញការអនុវត្តច្បាប់ ខិតខំស្ថាបនាខ្លួនពីភូមិក្រីក្រមួយដែលលាក់ខ្លួន ក្នុងព្រៃភ្នំក្រំថ្ម និងវាលស្មៅស្ថាឱ្យក្លាយទៅជាគ្រាប់គុជទេសចរណ៍ ដ៏មានតំលៃនៅលើផែនដី។

ចាប់តាំងពីឆ្នាំ២០១៥ មក គេបានលឺនូវសម្លេងដ៏ខ្លាំងក្លាមួយ អំពីការធ្វើបដិវត្តន៍បរិស្ថាន ពលរដ្ឋបានចាប់ផ្តើមពីបរិស្ថានអនាម័យ ភូមិដ្ឋានបែបកសិករ ប្រែក្លាយទៅជាភូមិដ្ឋានពណ៌បៃតង រួមដៃរួមចិត្តធ្វើទាំងអស់គ្នា ចូលរួមធ្វើទាំងអស់គ្នា ​គ្របដណ្តប់ពេញផ្ទៃភូមិ ហើយក៏កែប្រែឥរិយាបថចោលសំរាមពាសវាលពាសកាល បានយ៉ាងជោគជ័យ និងស្ថាបនាទៅជាវាលស្មៅពណ៌ខៀវស្រងាត់ មានផ្ទៃក្រឡា៤៥.០០០ ម៉ែត្រការេ ដែលគ្មានសំរាម។

ប្រជាជនកានណានសព្វថ្ងៃនេះ បានកែប្រែ ឥរិយាបថរស់នៅបែបអភិរក្ស អន់ថយ និង ចាស់កំរិល ចាប់ផ្តើមបើកទូលាយទទួលយកនូវវប្បធម៌ អរិយធម៌និងការរស់នៅបែបទំនើប ដើម្បីធ្វើសមាហរណកម្ម ទៅក្នុងពិភពលោក។

ការកាត់បន្ថយភាពក្រីក្រ រួមគ្នាកសាងជីវភាពថ្លៃថ្នូរ កានណានបានប្រើគំនិតបង្កើតភាពអស្ចារ្យដោយផ្អែកទៅលើ សក្តានុពលខាងអរិយធម៌ អេកូឡូហ្ស៊ី ស្ថាបនាភូមិដ្ឋានធម្មជាតិ មិនត្រឹមតែនាំអោយតំបន់កាន ទទួលបានជោគជ័យ កាត់បន្ថយភាពក្រីក្រប៉ុណ្ណោះទេ វាបានក្លាយទៅជាបុព្វបទមួយប្រកបដោយភាពជោគជ័យក្នុងការច្នៃប្រឌិត ហើយក៏ក្លាយទៅជាបទពិសោធន៍ និងគំរូល្អទៅដល់ភូមិដ្ឋានផ្សេងទៀត នៅទូទាំងប្រទេស ក្នុងប្រធានបទ កាត់បន្ថយភាពក្រីក្រផងដែរ។ ចាប់ពីពេលនោះមក ភាពក្រីក្រតត្រកូល ជាប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ របស់អ្នកភូមិកានណាន ត្រូវបានដោះស្រាយ។

ឆ្លងកាត់តាមបទពិសោធន៍ ក្នុងការបោះជំហាន ចាកចេញពីភាពក្រីក្រនេះ តំបន់ក៏បានក្លាយទៅជាមូលដ្ឋាន អប់រំសាធារណជនមួយ របស់បក្សកាន់អំណាច​ បង្កើននូវប្រសិទិ្ឋភាពការងាររបស់បក្សកាន់អំណាច ក្នុងដាស់រលឹកទឹកចិត្តសាធារណជន ឱ្យកាន់តែសកម្មក្នុងការ កសាងជីវភាពរស់នៅ និងភូមិដ្ឋានរបស់ខ្លួន កាន់តែសំបូរធូរធារ។

កានណាន បានចាប់យកការអភិវឌ្ឍន៍ ខាងវិស័យទេសចរណ៍ វប្បធម៌ ធ្វើជាគោលមាគ៌ាពន្លឿនការអភិវឌ្ឍន៍ពណ៌បៃតង ពន្លឿនការអភិវឌ្ឍន៍សេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅ ប្រកបទៅដោយសុខដុមរមនា និង រីកចំរើន ខិតខំអនុវត្តន៍ប្រែក្លាយ ការច្នៃប្រឌិតមួយជាមួយរយ ជាមួយពាន់ នឹងប្រែក្លាយតំបន់ទាំងមូលជាតំបន់ទេសចរណ៍គ្មានសំរាម ដែលជាមុខមាត់ពិសេស របស់តំបន់ទេសចរណ៍កានណាន ពង្រឹងផលិតផលទេសចរណ៍កានណាន ទាំងគុណភាព និងប្រសិទិ្ឋភាព ដែលបានប្រែមុខមាត់តំបន់កានណាន ដូចមេឃនិងដី៕

To Top
×