នៅថ្ងៃសុក្រនេះ សហព័ន្ធបាល់ទាត់អេហ្ស៊ីប ហៅកាត់ថា EFA បានប្រកាសថា ខ្លួនកំពុងចាប់ផ្តើមដាក់សំណើសុំ ប្រើប្រាស់បច្ចេកវិទ្យាជំនួយការ អាជ្ញាកណ្តាលVARហើយ ទៅក្នុងដំណើរការប្រកួត របស់លីកកំពូលរបស់ខ្លួន។
ប្រធានសហព័ន្ធបាល់ទាត់អេហ្ស៊ីប លោកAmr al Ganainiបាននិយាយថា នេះគឺជាជោគជ័យដ៏ធំបំផុត របស់សហព័ន្ធរបស់យើង។ លោកGanainiបានបញ្ជាក់ទៀតថា កុងត្រាដែលយើងនឹងត្រូវធ្វើឡើង គឺមានរយៈពេល៣ឆ្នាំ ជាមួយនឹងក្រុមហ៊ុន ដែលកំពុងគ្រប់គ្រងបច្ចេកវិទ្យានេះ ក្នុងលីកកំពូលប្រទេសអ៊ីតាលី និងអេស្បាញ។
លោកGanaini បានបញ្ជាក់ជាចុងក្រោយទៀតថា បច្ចេកវិទ្យាVAR នឹងត្រូវប្រើប្រាស់ នៅក្នុងកីឡាដ្ឋានចំនួន១១ ដែលរួមមានទាំងនៅ Cairo, Alexandria, IsmailiaនិងSuez ខណៈដែល៥កន្លែងទៀត នឹងអាចដំណើរការ ក្នុងពេលខាងមុខដ៏ឆាប់នេះ៕
ប្រែសម្រួល៖ស៊ុនលី