បរទេស៖ ប្រទេសកាណាដាកាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសថា នឹងធ្វើការបញ្ជាទិញប្រព័ន្ធការពារអាកាស ដែលផលិតនៅអាមេរិក NASAMS ដើម្បីផ្គត់ផ្គង់ទៅឲ្យ ប្រទេសអ៊ុយក្រែនតាមការសន្យារបស់ខ្លួន នាពេលកន្លងមក។ នៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានធ្វើឡើងបន្ទាប់ពីជំនួប រវាងនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau ជាមួយនឹងប្រធានាធិបតីអាមេរិកលោក Joe Biden នៅក្នុងប្រទេស មិស៊ិកូបានចាត់ទុកការងារនេះថា គឺជាការងារសប្បុរសធម៍ ដ៏មានអទិភាពសម្រាប់កាណាដា ។...
បរទេស៖ យោងតាមការប្រកាសដោយក្រសួងការបរទេស នៃប្រទេសកាណាដាកាល ពីថ្ងៃចន្ទម្សិលមិញនេះបានឲ្យដឹងថា ប្រទេសកាណាដា បានបង្ហាញនូវការសម្រេចចិត្តរួចរាល់ហើយថា នឹងធ្វើការបង្ខាំងទុកនូវទ្រព្យសម្បត្តិ ដែលមានតម្លៃប្រមាណជា ២៦លានដុល្លារ នៃក្រុមហ៊ុន Granite Capital Holdingsដែលជាក្រុមហ៊ុន របស់មហាសេដ្ឋីរុស្សីលោក Roman Abramovich ។ រំលឹកដែរថា ចាប់តាំងតែពីពេលមានជម្លោះនៅអ៊ុយក្រែន កាលពីខែកុម្ភៈមកកាណាដាព្រមទាំង សហភាពអឺរ៉ុប និងអង់គ្លេសផង...
បរទេស៖ យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក ដែលរង់ចាំជាយូរមកហើយ របស់ប្រទេសកាណាដា ពណ៌នាប្រទេសចិនថា ជា “មហាអំណាចសកលដែល រំខានកាន់តែខ្លាំងឡើង” នៅលើឆាកពិភពលោក ដែលជាកម្លាំងសង្គម និងសេដ្ឋកិច្ចដែលធំពេក មិនអើពើមិនបាន ប៉ុន្តែក៏ត្រូវបានផ្តោតកាន់តែខ្លាំងឡើង លើការបត់បែននៃច្បាប់អន្តរជាតិ ដើម្បីឱ្យសមនឹងផលប្រយោជន៍របស់ខ្លួន។ យោងតាមសារព័ត៌មាន CBC ចេញផ្សាយកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ដោយប្រើភាសាច្បាស់គួរឱ្យភ្ញាក់ផ្អើល...
ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ត្រូដូ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំអាស៊ាន កាណាដា បានផ្ញើសារទៅកាន់ពិភពលោក សូមកុំបំភ្លេចឱ្យសោះ អំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា ហើយមិនត្រូវបណ្តែតបណ្តោយ ឱ្យអំពើឃោរឃៅបែបនេះ កើតមានម្តងទៀតឡើយ។ តាមរយៈបណ្តាញសង្គមTwitter លោកនាយករដ្ឋមន្រ្តីកាណាដា ដែលបានអញ្ជើញទៅ ទស្សនាសារៈមន្ទីរប្រល័យ ពូជសាសន៍ទួលស្លែង កាលពីថ្ងៃអាទិត្យនោះ បានផ្ញើរសារថា យើងមិនត្រូវបំភ្លេចអំពើ ប្រល័យពូជ...
អូតាវ៉ា ៖ រដ្ឋមន្ត្រីការបរទេសកាណាដា បានឲ្យដឹងថា ប្រទេសកាណាដា នឹងស្វែងរកសមាជិកភាព ក្នុងក្របខ័ណ្ឌ សេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដោយសំដៅទៅលើគំនិតផ្តួចផ្តើម នៃការចូលរួមសេដ្ឋកិច្ច ក្នុងតំបន់ដែលទីក្រុង វ៉ាស៊ីនតោន កំពុងបោះជំហាន ដើម្បីទប់ទល់នឹងការ កើនឡើងនៃឥទ្ធិពលរបស់ចិន ។ ក្របខ័ណ្ឌដែលត្រូវបានគេស្គាល់ជាទូទៅថា IPEF ត្រូវបានដាក់ឱ្យដំណើរការក្នុងខែឧសភា ដោយប្រធានាធិបតី សហរដ្ឋអាមេរិកលោក...
បរទេស ៖ យោងតាមការ ចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃនេះបាឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ១០នាក់ បានស្លាប់និង ១៥នាក់ទៀត ទទួលរង របួសនៅក្នុងហេតុការណ៍ ចាក់សម្លាប់ នៅខេត្ត Saskatchewan ភាគកណ្តាល នៃប្រទេសកាណាដា ហើយហេតុការណ៍ នៃការចាក់សម្លាប់នេះ បានកើតឡើងនៅទីតាំងចំនួន១៣ផ្សេងគ្នា ។...
អូតាវ៉ា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ថា ទីភ្នាក់ងារសុខភាព សាធារណៈ នៃប្រទេស កាណាដា ហៅកាត់ (PHAC) បានបញ្ជាក់ពីករណី នៃជំងឺអុតស្វាចំនួន៩៥៧នាក់ នៅក្នុងប្រទេស គិតត្រឹមថ្ងៃសុក្រ ។ ទីភ្នាក់ងារសុខភាព បានឲ្យដឹងថា ក្នុងចំណោមករណី ដែលបានបញ្ជាក់មាន៤៤៩ករណី មកពីរដ្ឋ...
អូតាវ៉ា៖ មន្ត្រីពាណិជ្ជកម្មកំពូល នៃប្រទេសកាណាដា សហរដ្ឋអាមេរិក និងម៉ិកស៊ិក បានប្រកាសកាលពីថ្ងៃសុក្រថា ប្រទេសអាមេរិកខាងជើងទាំង៣ នឹងធ្វើការដើម្បីធានា លំហូរពាណិជ្ជកម្ម ក្នុងស្ថានភាពអាសន្ន។ រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិកាណាដា ការលើកកម្ពស់ការនាំចេញ អាជីវកម្មខ្នាតតូច និងអភិវឌ្ឍន៍សេដ្ឋកិច្ច Mary Ng លេខាធិការសេដ្ឋកិច្ចម៉ិកស៊ិក Tatiana Clouthier និងតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោកស្រី Katherine...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃអង្គារម្សិលមិញនេះ បានអះអាងថា លោកបានជួបពិភាក្សាគ្នាជាមួយនឹង នាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា Justin Trudeau លើប្រធានបទនៃកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យការពារជាតិ។ លោក Zelensky ដែលបានបង្ហោះសារ នៅលើបណ្តាញសង្គម Twitter របស់ខ្លួនថាកិច្ចពិភាក្សាត្រូវបានបន្តធ្វើឡើងជាបន្តបន្ទាប់ទៅលើលទ្ធភាពនៃ ការធ្វើសហប្រតិបតិ្តការផ្សេងទៀតផងដែរ ដូចជាអំពីជំហ៊ានបន្ទាប់ ដើម្បីទប់ទល់ទៅនឹងការឈ្លានពានរបស់រុស្សីនិងក៏ដូចជា ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗផង។...
កាណាដា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ថា លោក Justin Trudeauនាយករដ្ឋមន្ត្រីកាណាដា បានថ្លែងកាលពីថ្ងៃចន្ទថា លោកបានធ្វើតេស្តវិជ្ជមាន ជំងឺកូវីដ-១៩ ដោយបន្ថែមថា លោកមានអារម្មណ៍ល្អ ចាប់តាំងពីលោកបានទទួលថ្នាំបង្ការ ។ “ខ្ញុំបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។ ខ្ញុំនឹងធ្វើតាមការណែនាំសុខភាពសាធារណៈ និងនៅដាច់ដោយឡែកពីគេ។ ខ្ញុំមានអារម្មណ៍មិនអីទេ...