បរទេស៖ ឆ្កែ Russell ធ្លាប់ត្រូវបានគេកំណត់ថា ជាអាហារ ខណៈដែលវាត្រូវបានគេដាក់ នៅក្នុងទ្រុងខ្សែលួសដ៏កខ្វក់មួយ នៅក្នុងកសិដ្ឋានចិញ្ចឹមឆ្កែយកសាច់ ក្នុងទីក្រុង Jeonju ខេត្ត North Jeolla ប្រទេស កូរ៉េខាងត្បូង។ ប៉ុន្តែជោគវាសនារបស់វា បានផ្លាស់ប្តូរបន្ទាប់ពីវាត្រូវបាន ជួយសង្គ្រោះកាលពីខែតុលាឆ្នាំមុន ហើយវាត្រូវបានគេដឹក តាមយន្តហោះឆ្ពោះទៅទីក្រុង តូរ៉ុនតូ ប្រទេសកាណាដា...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសកាណាដាលោកស្រី Melanie Joly នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុង Kyiv នៅសប្តាហ៍ក្រោយនេះដើម្បបង្ហាញពីការគាំទ្រចំពោះអធិបតេយ្យភាពរបស់អ៊ុយក្រែន និងដើម្បីប្រឆាំងទៅនឹងសកម្មភាពរបស់រុស្សី។ រដ្ឋាភិបាលក្រុងមូស្គូបច្ចុប្បន្នបានដាក់ពង្រាយកម្លាំង យោធាដល់ទៅជាង១០ម៉ឺននាក់មកហើយនៅក្នុង តំបន់ក្បែរព្រំដែនជាមួយនឹង អ៊ុយក្រែនហើយទាំងអាមេរិក និងសម្ព័ន្ធមិត្តបានអះអាងថារុស្សី ពិតជាកំពុងត្រៀមផែនការវាយលុកចូលអ៊ុយក្រែននាពេលខាងមុខ។ កាណាដាដែលជាប្រទេសគាំទ្រនិងមានឥទ្ធិពលជាយូរមកហើយទៅលើពលរដ្ឋជនជាតិ ភាគតិចរបស់អ៊ុយក្រែននោះបានបញ្ចេញ សកម្មភាព គាំទ្រយ៉ាងរឹងម៉ាំគិតចាប់តាំងតែពីឆ្នាំ២០១៤ ដែលរុស្សីបានឡោមព័ទ្ធយកតំបន់ Crimea ដោយខុសច្បាប់។...
បរទេស៖ រដ្ឋមន្ត្រីអន្តោប្រវេសន៍កាណាដា លោក Marco Mendicino បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា ប្រទេសកាណាដា នឹងពិចារណាទទួលយកជនភៀសខ្លួន អាហ្វហ្គានីស្ថានបន្ថែម ជំនួសឲ្យសហរដ្ឋអាមេរិក ឬក៏សម្ពន្ធមិត្តដទៃទៀត ប្រសិនបើត្រូវបានគេស្នើឲ្យធ្វើដូច្នោះ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន The Star នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា លោក...
អូតាវ៉ា ៖ នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau បានលើកឡើងថា រដ្ឋាភិបាល របស់លោក គ្មានគម្រោងទទួលស្គាល់ក្រុមតាលីបង់ ជារដ្ឋាភិបាលស្របច្បាប់ របស់អាហ្វហ្គានីស្ថាននោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ លោក Trudeau ដែលបច្ចុប្បន្នកំពុងធ្វើយុទ្ធនាការ សម្រាប់ការបោះឆ្នោតឡើងវិញ បន្ទាប់ពីលោក បានចាប់ផ្តើមការបោះឆ្នោត កាលពីថ្ងៃអាទិត្យ បានលើកឡើងថា“...
អូតាវ៉ា៖ លោកស្រី Theresa Tam ប្រធានផ្នែកសុខភាពសាធារណៈរបស់កាណាដា បានលើកឡើងថា ប្រទេសកាណាដា កំពុងទទួលរងនូវរលកទី ៤ នៃការរីករាលដាលនៃជំងឺកូវីដ -១៩ ដោយសារទម្រង់ឆ្លងថ្មីនៃវីរុស នៅតែបន្តរីករាលដាលនៅក្នុងប្រទេស។ លោកស្រី Tam បានប្រាប់សន្និសីទសារព័ត៌មានថា ការរាប់ករណីឆ្លងថ្នាក់ជាតិរបស់ប្រទេសនេះ បានប្រែទៅជាអាក្រក់ជាងតាំងពីចុងខែកក្កដាមក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រទេសកាណាដា នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានរាយការណ៍ករណីថ្មីចំនួន...
បរទេស៖រដ្ឋាភិបាលក្រុងអូតាវ៉ា កាលពីថ្ងៃចន្ទបានប្រកាសថានឹងអនុញ្ញាតិឲ្យពលរដ្ឋជនជាតិអាមេរិក ទាំងឡាយណាដែលទទួលបានវ៉ាក់សាំងពេញលេញ ក្នុងការធ្វើដំណើរចូលប្រទេសរបស់ខ្លួនបានចាប់ពីថ្ងៃទី៩ ខែសីហាខាងមុខនេះទាំងអ្នកដំណើរ មិនសំខាន់ក្តី។ នេះមានន័យថាអាជីវកម្មនៃប្រទេសទាំងពីរ ជាពិសេសការធ្វើដំណើរគ្រប់ប្រភេទ និងឧស្សាហកម្មអាកាសចរគឺអាចទាមទារឲ្យមានការលប់ចោល នូវការរឹតត្បឹតនៃការធ្វើដំនើរមិនចាំបាច់ជាផ្លូវការរវាងគ្នាដែលធ្លាប់បានដាក់ឲ្យបិទរឹតត្បិត តាំងតែពីខែមិនា ឆ្នាំ២០២០។ ដោយឡែកនៅក្នុងសេចក្តីប្រកាសដដែល ក៏បានបញ្ជាក់ដែរថាក្រុមអ្នកធ្វើដំណើរដែល មានប្រភពមកពីប្រទេសផ្សេងក្រៅពីអាមេរិកក៏អាចធ្វើដំណើរចូល មកកាណាដាផងដែរប៉ុន្តែចាប់ពីថ្ងៃទី៧ខែកញ្ញា៕ ប្រែសម្រួល៖ស៊ុនលី
កាណាដា៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ថា ពលរដ្ឋជាច្រើននាក់បានស្លាប់ នៅក្នុងប្រទេសកាណដា ខណៈដែលសីតុណ្ហភាពនៅទូទាំង តំបន់ភាគខាងត្បូងប៉ាស៊ីហ្វិក ដែលស្ថិតនៅភាគពាយព្យបន្តកើនឡើង ដែលបានបំបែកនៅក្នុងកំណត់ត្រា ។ ប៉ូលិសនៅរដ្ឋ British Columbia បានឲ្យដឹងថា ពួកគេបានឆ្លើយតបចំពោះការស្លាប់ភ្លាមៗជិត ៧០នាក់ចាប់តាំងពីថ្ងៃច័ន្ទ ដែលភាគច្រើនជាមនុស្សវ័យចំណាស់ ។...
ប៉េកាំង៖ នៅក្នុងវិធានការចុងក្រោយ ដើម្បីបង្ហាញអំពីបញ្ហាសិទ្ធិមនុស្សរបស់បណ្តាប្រទេសលោកខាងលិច ប្រទេសចិនបានឲ្យដឹងថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីការរំលោភសិទ្ធិរបស់ជនចំណាកស្រុកនិងជនភៀសខ្លួនដោយក្នុង ចំណោមប្រទេសផ្សេងទៀត រួមមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប អង់គ្លេស អូស្ត្រាលី និងកាណាដា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបញ្ជូនកាលពីថ្ងៃពុធដល់កិច្ចប្រជុំលើកទី ៤៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Jiang Duan រដ្ឋមន្រ្តីបេសកកម្មចិន ប្រចាំនៅអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ...
អូតាវ៉ា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ថា ទូរទស្សន៍ CTV បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងថា ប្រទេសកាណដា ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីប្រចាំថ្ងៃ នៃជំងឺកូវីដ-១៩ចំនួន ១.១១៥នាក់ គិតត្រឹមថ្ងៃសៅរ៍ ដែលនាំឲ្យចំនួនអ្នកឆ្លង ជំងឺសរុបកើនឡើងដល់១.៤០០.៨២៧នាក់ ក្នុងនោះរាប់ទាំងចំនួន អ្នកស្លាប់២៥.៩១០នាក់ផងដែរ ។ ជាមួយគ្នានេះដែរ...
បរទេស៖ យោងតាមការបញ្ជាក់ របស់ប្រធានប្រតិបត្តិនៃក្រុមហ៊ុនផលិតក្នុងស្រុករបស់ឥណ្ឌា នៅថ្ងៃនេះបានអះអាងថា វ់ាក់សាំង AstraZeneca ប្រមាណជា៥០ម៉ឺនដូស ដែលជាផលិតផលរបស់ Oxford University និងត្រូវផលិតនៅក្នុងរោងចក្រ ក្នុងប្រទេសឥណ្ឌានោះ គឺត្រូវធ្វើដំណើរទៅដល់ប្រទេសកាណាដា នៅថ្ងៃពុធនេះហើយ។ នៅក្នុងសេចក្តីថ្លែងការណ៍ ដដែលបានបញ្ជាក់ទៀតថា ការដឹកជញ្ជូនលើកនេះផងដែរ ទោះបីជាយ៉ាងណាក៏ត្រូវបានគេដឹងថា គឺមិនមែនជាកញ្ចប់ដែលជាផ្នែកនៃកម្មវិធី COVAX ឡើយហើយ AstraZeneca...