បរទេស៖ ក្រោយមានការលើកឡើងពី សម្ព័ន្ធមិត្តអាមេរិក ដូចជា ប្រទេសកូរ៉េខាងត្បូង ជាដើមថា ជំនួយថ្នាំវ៉ាក់សាំង ឬក៏ជំនួយដទៃទៀត អាចលើកកម្ពស់ សហប្រតិបត្តិការនោះ អ្នកស្រាវជ្រាវកូរ៉េខាងជើងមួយរូបបាននិយាយថា ជំនួយមនុស្សធម៌អាមេរិក គឺជាគម្រោងការណ៍នយោបាយដ៏គួរឲ្យខ្លាច ដើម្បីដាក់សម្ពាធ លើប្រទេសដទៃទៀត។ លោក Kang Hyon Chol ដែលគេស្គាល់ថា ជាអ្នកស្រាវជ្រាវជាន់ខ្ពស់មួយរូប នៅសមាគមលើកម្ពស់ការដោះដូរសេដ្ឋកិច្ចនិងបច្ចេកវិទ្យាអន្តរជាតិ...
បរទេស ៖ នៅមុនពេលការបង្កើតជាថ្មី ដែលទំនងជានឹងធ្វើឡើង នៅថ្ងៃអាទិត្យ ជាគម្រប់៦០ឆ្នាំ នៃការចុះហត្ថលេខា សន្ធិសញ្ញាលើចំណង មិត្តភាព សហប្រតិបត្តិការ និងការជួយគ្នាទៅវិញ ទៅមកនោះ ទីក្រុងប៉េកាំងបាននិយាយប្រាប់ថា សន្ធិសញ្ញាការពារទ្វេភាគី រវាងប្រទេសចិន និងកូរ៉េខាងជើង នៅតែមានប្រសិទ្ធភាព ។ យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI...
បរទេស៖ ក្រសួងការបរទេស របស់ប្រទេសកូរ៉េខាងជើង បាននិយាយនៅថ្ងៃអង្គារថា ជំនួយមនុស្សធម៌ មានការជ្រៀតជ្រែកចំពោះអធិបតេយ្យភាពជាតិ ស្របពេលដែលការចែកចាយ ថ្នាំវ៉ាក់សាំងកូវីដ១៩ អាចនឹងកំពុងត្រូវបានពន្យាពេល នៅក្នុងប្រទេសនេះ។ ក្រសួងការបរទេសរបស់ ទីក្រុងព្យុងយ៉ាង តាមសេចក្តីរាយការណ៍ បាននិយាយថា ជំនួយពីខាងក្រៅគឺជា ការជ្រៀតចូលផ្នែកសេដ្ឋកិច្ច និងថា ទង្វើរបស់ប្រទេសជាក់លាក់នានា ជ្រៀតជ្រែករំលោភបំពាន ព្រោះតែមានគោលបំណងស្វែងរកចំណេញ និងការធ្វើឲ្យមានឥទ្ធិពលលើអ្នកដទៃ។ ការរិះគន់របស់ប្រទេសកូរ៉េខាងជើង...
បរទេស៖ ទីក្រុងរុស្ស៊ីមួយ នៅក្នុងប្រទេសកូរ៉េខាងជើង បានក្លាយជាគ្មានមនុស្ស ក្រោយទីក្រុងមូស្គូបានសម្រេច ចិត្តជម្លៀសជនជាតិរុស្ស៊ី ចេញពីប្រទេសឯកោមួយនេះ នេះបើយោងតាមសម្តីស្ថានទូតរុស្ស៊ី ប្រចាំនៅក្នុងទីក្រុងព្យុងយ៉ាងនិយាយ ស្របពេលដែលគម្រោងកូរ៉េខាងជើង សម្រាប់ការចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩ នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់។ ស្ថានទូតរុស្ស៊ីប្រចាំនៅកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បាននិយាយក្នុងសារបង្ហោះលើ បណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃចន្ទថា ជនជាតិរុស្ស៊ីមានចំនួនជាច្រើននាក់ បានធ្វើដំណើរចាកចេញ ដោយសារតែស្ថានភាពផ្ទៃក្នុងកូរ៉េខាងជើង ពាក់ព័ន្ធនឹងជម្ងឺកូវីដ១៩។ ស្ថានទូតរុស្ស៊ីបាននិយាយដូច្នេះថា “កាលពីថ្ងៃទី០២...
ព្យុងយ៉ាង ៖ របាយការណ៍មួយ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង មិនបានសហការ ជាមួយកម្មវិធីចែកចាយ វ៉ាក់សាំង ទូទាំងពិភពលោក ដែលដឹកនាំដោយអង្គការ សហប្រជាជាតិ ដោយមិនបានបំពេញឯកសារ ចាំបាច់ ដើម្បីទទួលជំនួយក្នុងការប្រឆាំង នឹងការឆ្លងរាតត្បាត កូវីដ-១៩ នេះឡើយ ។ ដោយដកស្រង់ប្រភពអនាមិក សំឡេងសហរដ្ឋអាមេរិក (VOA) បានរាយការណ៍អំពីកិច្ចពិភាក្សារវាងប្រទេសកូរ៉េខាងជើង...
បរទេស៖យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង បានឲ្យដឹងថា ផ្លូវដឹកជញ្ជូនទំនិញរវាងប្រទេសចិននិងប្រទេសកូរ៉េខាងជើង កំពុងតែបើកដំណើរការឡើងវិញហើយ ក្រោយស្ងាត់គ្មានសកម្មភាពរយៈពេលប៉ុន្មានខែ កន្លងមក។ កាសែតកូរ៉េខាងត្បូង Seoul Pyongyang News បានរាយការណ៍នៅថ្ងៃអង្គារថា បណ្ដាញដឹកជញ្ជូនទំនិញ រវាងកំពង់ផែចិន Dalian និងកំពង់ផែ Nampo របស់ប្រទេសកូរ៉េខាងជើង ឃើញមានសកម្មភាពវិញ នេះយោងតាមប្រភពមួយ នៅក្នុងទីក្រុងព្រំដែនចិន Dandong។...
តូក្យូ៖ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យជួយធានាដល់ការវិលត្រឡប់របស់ជនរងគ្រោះនៃការចាប់ជំរិតកាលពីអតីតកាលដោយកូរ៉េខាងជើង នៅក្នុងសន្និសីទតាមអ៊ឺនធឺណិតមួយនៅឯអង្គការសហប្រជាជាតិ។ ប្រធានលេខាធិការខុទ្ទកាល័យបានលើកឡើងថា“ បញ្ហាចាប់ជំរិត គឺជាបញ្ហាសំខាន់ទាក់ទងនឹងអធិបតេយ្យភាពរបស់ជប៉ុន និងជីវិត និងសុវត្ថិភាពរបស់ពលរដ្ឋជប៉ុន យើងនឹងប្រឹងប្រែងអស់ពីលទ្ធភាពដោយមិនបាត់បង់ឱកាសណាមួយ ដើម្បីធានាថាអ្នកត្រូវបានចាប់ពង្រត់ទាំងអស់វិលត្រឡប់ទៅផ្ទះវិញឲ្យបានឆាប់បំផុត” ។ ។ លោក Katsunobu Kato បានលើកឡើងថា“ ខ្ញុំសង្ឃឹមថាសន្និសីទនេះ នឹងបង្កើនសន្ទុះនៅក្នុងសហគមន៍អន្តរជាតិ ដើម្បីទាមទារដំណោះស្រាយនៃការចាប់ពង្រត់ ដែលជាបញ្ហាសកលលោក” ។...
បរទេស៖ទីភ្នាក់ងារទិញឧបករណ៍ការពារជាតិបាននិយាយថា ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃចន្តនេះ បានធ្វើឲ្យកាន់តែប្រសើរឡើង នូវផែនការទិញប្រព័ន្ធស្ទាក់ចាប់កំាភ្លើងធំមានទំហំទឹកប្រាក់២,៦ពាន់លានដុល្លារ ដែលមានទម្រង់ស្រដៀងនឹងប្រព័ន្ធការពារ Iron Dome ដែលរចនាឡើងដើម្បីការពារកាំភ្លើងវាយប្រហារចម្ងាយឆ្ងាយនិងរ៉ុកកែតរបស់កូរ៉េខាងជើង។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា កាលពីចុងឆ្នាំមិញនេះ ផែនការការពារជាតិរបស់រដ្ឋាភិបាល បានស្នើឲ្យធ្វើការអភិវឌ្ឍផលិតប្រព័ន្ធការពារ Iron Dome...
បរទេស ៖ ទូរទស្សន៍រដ្ឋកូរ៉េខាងជើង បានចាក់ផ្សាយការអត្ថាធិប្បាយ របស់ពលរដ្ឋអំពីស្ថានភាព “ ចុះស្គម” របស់លោកគីមជុងអ៊ុន ដែលជាការចាក់ផ្សាយ មិនធម្មតា មួយនៅក្នុងប្រទេសមួយ ដែលការពិភាក្សាជាសាធារណៈអំពីសុខភាព និងជីវិតផ្ទាល់ខ្លួន របស់មេដឹកនាំ តែងតែត្រូវបានហាមឃាត់។ យោងតាមវែបសាយ Yahoo News ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែក...
ព្យុងយ៉ាង ៖ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ បានរាយការណ៍ថា សាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) បានបញ្ជាក់ជាថ្មី អំពីជំហររបស់ខ្លួន កាលពីថ្ងៃពុធថា ខ្លួន មិនបានពិចារណា ពីលទ្ធភាព នៃការទាក់ទងជាមួយ ទីក្រុងវ៉ាស៊ីនតោន នោះទេព្រោះវាគ្រាន់ តែជាការខ្ជះខ្ជាយ ពេលវេលាប៉ុណ្ណោះ ។ យោងតាមរបាយការណ៍ រដ្ឋមន្រ្តីការបរទេស កូរ៉េខាងជើង...