អង់ការ៉ា ៖ ប៉ូលីសតួកគីបានឃុំខ្លួន ជនសង្ស័យយ៉ាងហោចណាស់ ៣០ នាក់ កាលពីថ្ងៃសុក្រជុំវិញការចោទប្រកាន់ របស់ពួកគេ ចំពោះបណ្តាញ ដែលត្រូវបានចោទប្រកាន់ថា បានរៀបចំការប៉ុនប៉ងធ្វើរដ្ឋប្រហារ ក្នុងឆ្នាំ២០១៦ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ ដីកាឃុំខ្លួនត្រូវបានចេញ សម្រាប់អតីតនិស្សិតបណ្ឌិតសភា ប៉ូលីសចំនួន ៤៦ នាក់នៅទូទាំងទីក្រុងចំនួន ៦ ហើយទាហាន...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសរុស្ស៊ី នៅថ្ងៃចន្ទនេះ បានព្រមានប្រទេសតួកគី ចំពោះអ្វីដែលលោកនិយាយថា ជាការប៉ុនប៉ងចាក់សាំងបន្ថែម លើមនោសញ្ចេតនាយោធានិយម នៅក្នុងប្រទេសអ៊ុយក្រែន ក្រោយទីក្រុងអង់ការ៉ា បានជំរុញបង្កើនសហប្រតិបត្តិការ ជាមួយទីក្រុងគៀវ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រធានាធិបតីតួកគី លោក Tayyip...
អង់ការ៉ា ៖ មន្រ្តីថ្នាក់កណ្ដាល នៃទីភ្នាក់ងារ Anadolu បានរាយការណ៍ថា ប៉ូលីសតួកគី នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឃុំខ្លួនមនុស្សចំនួន ៣៧ នាក់នៅក្នុងខេត្ត Aegean នៃតំបន់ Izmir ពីបទសង្ស័យពាក់ព័ន្ធ នឹងបណ្តាញដែលគេជឿថា ស្ថិតនៅពីក្រោយការប៉ុនប៉ង ធ្វើរដ្ឋប្រហារក្នុងឆ្នាំ២០១៦ ហើយអ្នកដែលត្រូវបានចាប់ខ្លួនរួមមានទាហាន ដែលត្រូវបានបណ្តេញចេញពីការងារ ។ នៅក្នុងប្រតិបត្តិការដាច់...
បរទេស ៖ អនុប្រធានាធិបតីតួកគី លោក Fuat Oktay បាននិយាយ នៅថ្ងៃព្រហស្បតិ៍នេះថា បណ្ដាប្រទេសមូស្លីម ត្រូវតែបង្ហាញគោលជំហរ រួបរួមគ្នាច្បាស់លាស់ ជុំវិញជម្លោះ របស់ប្រទេសអ៊ីស្រាអែល ជាមួយចលនា ពួកឥស្លាមហាម៉ាស ដោយលោកធ្វើការរិះគន់ ចំពោះមហាអំណាចពិភពលោក សម្រាប់ការថ្កោលទោសអំពើហិង្សា តែមិនចាត់វិធានការ ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ...
បរទេស៖ នៅពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu បានមានប្រសាសន៍ថា ប្រទេសតួកគី និងអារ៉ាប៊ីសាអូឌីត នឹងរក្សាធ្វើកិច្ចពិភាក្សាគ្នា ដើម្បីដោះស្រាយបញ្ហា ខ្វែងគំនិតគ្នា ក្រោយការពិភាក្សាគ្នា អំពីចំណងមិត្តភាពទ្វេភាគី និងសកម្មភាពអ៊ីស្រាអែល នៅទីក្រុងយេរូសាឡឹម និងតំបន់ហ្គាហ្សា ជាមួយសមភាគី អារ៉ាប៊ីសាអូឌីត នៅក្នុងទីក្រុង Mecca។ លោក...
បរទេស៖ប្រទេសតួកគី តាមសេចក្តីរាយការណ៍ បានរិះគន់ប្រទេសអ៊ីស្រាអែល និងបានចោលប្រកាន់ប្រទេសនេះពីបទប្រព្រឹត្តធ្វើអំពើភេរវកម្ម លើជនជាតិប៉ាឡេស្ទីន ក្រោយប៉ូលីសអ៊ីស្រាអែល បាញ់គ្រាប់ក្លែងក្លាយ និងគ្រាប់បែកបំភ័យ ចំពោះយុវជនប៉ាឡេស្ទីន នៅព្រះវិហារ Al-Aqsa របស់ពួកប៉ាឡេស្ទីន។ ការប៉ះទង្គិចគ្នា នៅទីតំាងពិសិដ្ឋបំផុតទី៣របស់ឥស្លាម និងនៅជុំវិញទីក្រុងយេរូសាឡឹមខាងកើត ដែលធ្វើឲ្យរងរបួសពួកប៉ាឡេស្ទីនចំនួន២០៥នាក់ និងប៉ូលីស១៧នាក់នោះ គឺបានកើតមាន ស្របពេលដែលមានកំហឹងកើនឡើង ជុំវិញការបណ្ដេញជនជាតិប៉ាឡេស្ទីនចេញពីលំនៅស្ថានលើទឹកដីដែលពួកជ្វីហ្វអះអាងកម្មសិទ្ធិ។ ស្របពេលមានការប៉ះទង្គិចគ្នាបែបនេះផ្ទុះឡើងនោះ មន្ត្រីតួកគីជាច្រើនរូប...
បរទេស ៖ លោកប្រធានាធិបតី Tayyip Erdogan បានប្រកាសនៅថ្ងៃចន្ទថា ប្រទេសតួកគី នឹងត្រូវប្រជាជនស្នាក់នៅក្នុងផ្ទះ ក្រោមបម្រាមគោចរ ទូទាំងប្រទេស ចាប់ពីថ្ងៃព្រហស្បតិ៍ រហូតដល់ថ្ងៃទី១៧ខែឧសភា ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត នៃជម្ងឺកូវីដ១៩ និងការស្លាប់ ។ ទិន្នន័យក្រសួងសុខាភិបាល បានបង្ហាញថា ប្រទេសតួកគី មានករណី ឆ្លងជម្ងឺកូវីដ១៩ថ្មីចំនួន៣៧.៣១២ករណី និងស្លាប់ចំនួន៣៥៣នាក់...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ប្រទេសតួកគីបានក្លាយ ទៅជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំត្រីភាគី រវាងរដ្ឋមន្ត្រីការបរទេស នៃ ប្រទេសអាហ្គានីស្ថាន ប្រទេសប៉ាគីស្ថាន និងតួកគីផងដែលប្រព្រឹត្តទៅនៅថ្ងៃសុក្រក្នុងទីក្រុងអ៊ីស្តង់ប៊ូល។ កិច្ចប្រជុំនេះ ត្រូវបានគេដឹងថា នឹងកំណត់យកប្រធាន នៃការវិវត្តន៍ទៅចុងក្រោយ លើបញ្ហាដំណើរការសន្តិភាព របស់អាហ្គានីស្ថាន និងបញ្ហាមួយចំនួនផ្សេងទៀតផងដែរ នេះបើយោងតាមការបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ...
បរទេស៖ ប្រទេសប៉ូឡូញ នៅពេលថ្មីៗនេះ បានបញ្ជូនកងទ័ពទៅប្រទេសតួកគី ដើម្បីគាំទ្របេសកកម្មណាតូនៅក្នុងតំបន់ នេះបើយោងតាមសេចក្តីប្រកាស ពីសម្ពន្ធមិត្តនិងរដ្ឋាភិបាល របស់ប្រទេសប៉ូឡូញ។ តាមសេចក្តីប្រកាសព័ត៌មាន របស់អង្គការណាតូ ការបញ្ជូនកងទ័ពនេះ នឹងមានទាហានដល់ទៅ ៨០នាក់ ដែលនឹងធ្វើប្រតិបត្តិការល្បាតដែនសមុទ្រ នៅសមុទ្រមេឌីទែរ៉ានេខាងកើត និងសមុទ្រខ្មៅ ជាមួយយន្តហោះប៉ូឡូញ M28 “Bryza” រួមជាមួយក្រុមទ័ពជើងទឹក របស់ណាតូនៅក្នុងតំបន់។ ទីភ្នាក់ងារសារព័ត៌មាន...
អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នំា២០២១ថា ក្រុមសុភាចារបុរសតួកគី នៅថ្ងៃអង្គារនេះបានប្រកាស ដើម្បីស្វែងរកការចាប់ខ្លួនជនសង្ស័យចំនួន៨៤នក់ ដែលជាប់ពាក់ព័ន្ធនឹងបណ្តាញ មួយដែលរងការចោទប្រកាន់ពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារ បរាជ័យនៅក្នុងឆ្នាំ២០១៦ ។ ប៉ូលិសបានបើប្រតិបត្តិការទៅ ក្នុងខេត្តចំនួន៤៩ ដើម្បីធ្វើការចាប់ខ្លួនក្រុមជនសង្ស័យ ដែលបានទទួលការបទបញ្ជាពីប្រធានការិយាល័យសុភាចារបុរស នៅក្រុង Izmir ។ ទីភ្នាក់ងារព័ត៌មានរដ្ឋ Anadolu បានផ្សាយដូច្នេះ...