នៅសល់មួយខែទៀត ការប្រកួតកីឡាអូឡាំពិក រដូវរងា ក្រុងប៉េកាំង នឹងបើកសម្ពោធជាផ្លូវការ ។ ក្នុងនាមជាព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវរងា មុនគេ បន្ទាប់ពីដាក់បញ្ចូល បាវចនាអូឡាំពិក “កាន់តែសាមគ្គីភាព” រួចមក ខណៈការប្រកួតកីឡា អូឡាំពិករដូវរងា ក្រុងប៉េកាំង រៀបចំធ្វើ ពិភពលោក ក៏បាននិងកំពុងប្រឈម នឹងការសាកល្បងជាច្រើន ដូចជាកូវីដ១៩ រីកនៅតែបន្ដរីករាលដាល...
“មិនបាច់សង្ស័យឡើយ ប្រជាជនចិន បានទទួលអបអរឆ្នាំថ្មី ដោយទឹកចិត្តសប្បាយរីករាយ ។ ” បន្ទាប់ពីស្តាប់សុន្ទរកថា ជូនពរឆ្នាំថ្មីឆ្នាំសកល ២០២២ របស់លោក Xi Jinping ប្រធានរដ្ឋចិនរួច លោក Bazanov ប្រធានវិទ្យាស្ថាន សិក្សាស្រាវជ្រាវ បញ្ហាអន្តរជាតិ បច្ចុប្បន្ន នៃវិទ្យាស្ថានការទូត របស់ក្រសួងការ បរទេសរុស្ស៊ី...
ពេលថ្មីៗកន្លងទៅនេះ ប្រធានាធិបតីអាមេរិក បានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ ស្តីពីការផ្តល់សិទ្ធិអំណាច ការពារជាតិ សម្រាប់ឆ្នាំសារពើពន្ធ២០២២ ដែលបានកំណត់ចំណាយ ថវិកាខាងការពារជាតិ សម្រាប់ឆ្នាំសារពើពន្ធថ្មី គឺ៧សែន៦ម៉ឺន៨ពាន់២រយលានដុល្លារ អាមេរិក ទោះបីជាបានគិតដល់ កត្តាអតិផរណាក៏ដោយ ក៏វាគឺជាប្រាក់ចំណាយខាងយោធាដ៏ច្រើនបំផុតរបស់សហរដ្ឋអាមេរិកចាប់តាំងពីសង្គ្រាម លោកលើកទីពីរមកផងដែរ ។នេះបានលាតត្រដាងម្តងទៀត នូវមុខមាត់ពិតប្រាកដរបស់អាមេរិកដែលជា “សកម្មជនបង្កសង្គ្រាម”និង “ឈ្មួញសព្វាវុធ” និងអាចបញ្ជាក់ថា វាគឺជាការគំរាមកំហែងដ៏ធំបំផុត ចំពោះសន្តិភាព...
បច្ចុប្បន្ននេះ អ្នកផងកាន់តែច្រើនឡើង បានមើលឃើញច្បាស់នូវគោលដៅ និងវិធីសាស្ត្រនៃបដិវត្តន៍ពណ៌ ប៉ុន្តែដោយសារជាធម្មតា វាមិនពាក់ព័ន្ធនឹង ការប្រឈមមុខ ដាក់គ្នា ខាងផ្នែកយោធាទេ ដូច្នេះអ្នកផងទាំងពួងតែងតែ វាយតម្លៃទាប ចំពោះផលវិបាករបស់វា ។ ដើមឡើយវាច្បាស់ណាស់ អាចនិយាយ បានថា បដិវត្តន៍ពណ៌ ក៏ជារូបភាពសង្គ្រាមមួយដែរ វាជាចំណែកចាត់តាំងដ៏សំខាន់ នៃ “សង្គ្រាមចម្រុះ”របស់អាមេរិក ។...
ប្រទេសនីហ្សេរីយ៉ា ធ្លាប់ទទួលបានវ៉ាក់សាំងជំងឺកូវីដ ១៩ របស់ក្រុមហ៊ុន AstraZeneca នៃអង់គ្លេស ចំនួនជាង ២៥០ ម៉ឺនដូស ពីអឺរ៉ុបកាលពីខែតុលា ឆ្នាំ ២០២១ ប៉ុន្តែក្នុងនោះមានចំនួន ជិតពាក់កណ្តាលផុតកាលបរិចេ្ឆទ ប្រើប្រាស់ត្រឹមខែវិច្ឆិកា ឆ្នាំនេះ ។ ដើម្បីលុបបំបាត់ ការព្រួយបារម្ភ របស់ប្រជាជន ប្រទេសខ្លួន ចំពោះសុវត្ថិភាព...
ពេលថ្មីៗកន្លងទៅនេះ អ្នកនយោបាយអាមេរិក បានឃោសនាបំប៉ោងពីរឿង សិទ្ធិមនុស្ស របស់ប្រទេសចិន យ៉ាងឆ្កួតលីលា ។ ពីការប្រឌិត អ្វីដែលហៅថា សេចក្តីព្រាង ច្បាប់ ពាក់ព័ន្ធនឹងភូមិភាគស៊ីនជាំង ដល់ការតែងតាំងអ្វី ដែលហៅថា “អ្នកសម្របសម្រួល ពិសេសអំពីកិច្ចការ តំបន់ Xizang” ភាគីអាមេរិក បានជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង របស់ចិនដោយយក...
នាពេលថ្មីៗកន្លងទៅនេះ អត្ថបទស៊ើបអង្កេត ដ៏វែងមួយច្បាប់ ដែលសរសេរដោយលោក Azmat Khan អ្នកសារព័ត៌មានស៊ើបអង្កេត ត្រូវបានចុះផ្សាយ នៅកាសែត «The New York Times » របស់សហរដ្ឋអាមេរិក ដោយបានលាតត្រដាង នូវការពិតជាក់ស្តែង ដែលកងទ័ពអាមេរិក បានសម្លាប់ជនស៊ីវិល ជាច្រើន ខណៈបំផុសសង្គ្រាម ហើយបានលើកឡើងថា...
នាពេលថ្មីៗ កន្លងទៅនេះ ប្រទេសចិន បានប្រកាសថា ទាក់ទិននឹងបញ្ហាអាមេរិក ដាក់ទណ្ឌកម្ម ដោយខុសច្បាប់ ទៅលើមន្ត្រីចិន ៤រូប ដោយអនុលោមតាមច្បាប់ ក្នុងស្រុកអាមេរិក ដែលយកបញ្ហាសិទ្ធិមនុស្ស នៃតំបន់ស៊ីនជាំងធ្វើជាលេសនោះ ប្រទេសចិន សម្រេចចិត្តធ្វើការតបតវិញដូចគ្នា ហើយអនុលោមតាម «ច្បាប់ប្រឆាំងការដាក់ទណ្ឌកម្មពីបរទេស» របស់ប្រទេសចិន ពោលគឺចាប់ពីថ្ងៃនោះតទៅ ចាត់វិធានការតបតវិញ ស្មើគ្នាទៅលើលោក Nadine...
ឆ្នាំ២០២១ ជិតផុតទៅហើយ ប៉ុន្តែវីរុសកូវីដ១៩ នៅតែបន្តរីករាលដាលដដែល ។ បើរំលឹកឡើងវិញពីរយៈពេល ពីរឆ្នាំកន្លងទៅនេះអាចឃើញថា ជំងឺកូវីដ១៩ ជាសកលបានធ្លាក់ក្នុងវដ្តដ៏អាក្រក់ “អាប់អួរ-បន្ធូរបន្ថយ-រីករាលដាលយ៉ាងខ្លាំងឡើងវិញ” ជាប់រហូតមក ហើយប្រទេសនិងតំបន់ខុសៗគ្នា បានក្លាយជាកន្លែងរីករាលដាលខ្លាំងបំផុតជាបន្តបន្ទាប់ ។ ការរីករាលដាលនៃជំងឺកូវីដ១៩ មានភាពធ្ងន់ធ្ងរឡើងវិញឥតឈប់ឈរ មិនត្រឹមតែបានពន្លឿន ការប្រែប្រួលនៃស្ថានការណ៍ អន្តរជាតិប៉ុណ្ណោះទេ ថែមទាំងក៏បាននាំមកនូវផលប៉ះពាល់ ដល់កំណើនសេដ្ឋកិច្ចសកលផងដែរ ។ ក្នុងរយៈពេលពីរឆ្នាំកន្លងទៅនេះ បទពិសោធន៍ក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាសកលបានបង្ហាញម្តងហើយម្តងទៀតថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មិនត្រូវធ្វើតែម្នាក់ឯងនោះទេ មានតែធ្វើកិច្ចសហប្រតិបត្តិការ ដោយសាមគ្គីភាពទើបអាចមានកម្លាំងដ៏ខ្លាំងក្លា ។ បើចង់ធ្វើកិច្ចសហប្រតិបត្តិការ ប្រកបដោយសាមគ្គីភាព ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នោះ ក៏ចាំបាច់ត្រូវបញ្ឈប់ការលេង កលល្បិចខាងនយោបាយ ។ ប៉ុន្តែ ប្រទេសមួយចំនួនបានលេងកលល្បិច ខាងនយោបាយយ៉ាងគឃ្លើន ដូចជាយកវីរុសធ្វើជាលេសដើម្បីដាក់ បន្តុះបង្ខូចកិត្តិយសគ្នា និងធ្វើឱ្យបញ្ហាតាមដាន...
បន្ទាប់ពី “សម្ព័ន្ធ Five Eyes” ចេញផ្សាយអ្វីដែលហៅថា សេចក្តីថ្លែងការណ៍រួម ក្រុមប្រទេស G៧ ក៏បានចេញផ្សាយអ្វីដែលហៅថា សេចក្តីថ្លែងការណ៍រួមថ្នាក់រដ្ឋមន្ត្រីការបរទេសកាលពីថ្ងៃទី២០ ខែធ្នូផងដែរ ដើម្បីមួលបង្កាច់ការបោះឆ្នោត ក្រុមប្រឹក្សានីតិប្បញ្ញត្តិនីតិកាលទី៧ នៃតំបន់រដ្ឋបាលពិសេសហុងកុង របស់ប្រទេសចិនដែលទើបបិទបញ្ចប់ដោយរលូន កាលពីថ្មីៗកន្លងទៅនេះ និងចោទប្រកាន់ថា កត្តាប្រជាធិបតេយ្យនៃ តំបន់ហុងកុងកំពុងរង “ការបំផ្លាញ”ជាដើម ។ ដោយឡែក ក្រសួងការបរទេសនិងក្រសួងហិរញ្ញវត្ថុរបស់ សហរដ្ឋអាមេរិកក៏បាន បំផុសបំផុលរឿងនេះជាបន្តបន្ទាប់ ដែលក្រសួងការបរទេសអាមេរិក បានប្រគល់អ្វីដែលហៅថា របាយការណ៍ស្តីពី “ច្បាប់ស្វ័យតនៃតំបន់ហុងកុងថ្មី បំផុតទៅឱ្យរដ្ឋសភាអាមេរិក រីឯក្រសួងហិរញ្ញវត្ថុអាមេរិកវិញ បានអនុវត្តអ្វីដែលហៅថា ការដាក់ទណ្ឌកម្មម្តងទៀត ទៅលើមន្ត្រីចិន៥រូប ។ អ្វីដែលហៅថា សេចក្តីថ្លែងការណ៍ថ្នាក់ រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G៧ និងអ្វីដែលហៅថា របាយការណ៍នៃក្រសួងការបរទេសអាមេរិក សុទ្ធតែបាននិយាយពាក្យជ្រាំដែលសាចុះសាឡើង វាគ្មានអ្វីថ្មីនោះទេ ។ ក្រុមប្រទេស G៧ បានវាយប្រហារទៅលើ របបបោះឆ្នោតថ្មីនៃតំបន់ហុងកុងថា “បានដាក់កំហិតលើការ ជ្រើសរើសសន្លឹកឆ្នោត”ដោយយក “ប្រជាធិបតេយ្យ”ធ្វើជាលេស នេះជាការបរិហារកេរ្តិ៍ដ៏អាក្រក់ទាំងស្រុង ។...