ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ អ្នកនយោបាយអាមេរិក ដែលស្ថិតក្នុងវិបតិ្ត សេចកី្តទុកចិត្ត គួរតែភ្ញាក់ឡើងហើយ!

ថ្ងៃទី១៨ ខែមករា ក្រុមហ៊ុនEdelman ដែលជាក្រុមហ៊ុនប្រឹក្សា យោបល់ធំ ជាងគេនៅលើពិភពលោក បានចេញផ្សាយ របាយការណ៍ ស្តីពីតារាងកម្រិតសេចក្តីទុកចិត្ត របស់ក្រុមហ៊ុន Edelman ឆ្នាំ២០២២ ដែលបានបង្ហាញ ថា សេចក្តីទុកចិត្ត របស់សាធារណជន ចំពោះរដ្ឋាភិបាលអាមេរិក បានធ្លាក់ចុះដល់កម្រិត ទាបបំផុត ។ ខណៈខួបទីមួយឆ្នាំដែលរដ្ឋាភិបាល អាមេរិកអាណត្តិនេះ ឡើង កាន់រដ្ឋអំណាច ទីភ្នាក់ងារសារព័ត៌មាន របស់ប្រទេសបារាំង AFP បានសរុបសេចក្ដីឱ្យរដ្ឋាភិបាល អាមេរិកអាណត្តិនេះថា “ជួបភាពលំបាកទាំងក្នុង និងក្រៅប្រទេស សម្លេងរិះគន់ឥតឈប់ឈរ” ពាក្យសំដីនេះនិងលទ្ធផលពិនិត្យអង្កេត របស់ក្រុមហ៊ុន Edelman បានបញ្ជាក់គ្នាទៅវិញទៅមកថា ៖ រដ្ឋាភិបាលអាមេរិក បាននិងកំពុងប្រឈម នឹងវិបតិ្តសេចក្តីទុកចិត្តយ៉ាងធ្ងន់ធ្ងរ ។

ចាប់ពីឆ្នាំ២០០០មក ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន Edelman សុទ្ធតែបានចេញផ្សាយ របាយការណ៍ពិនិត្យអង្កេត អំពីសេចក្តីទុកចិត្តរបស់រដ្ឋាភិបាល នៅទូទាំងពិភពលោក ។ យោងតាមការស្ទង់មតិ របស់ក្រុមហ៊ុននេះ ចំពោះមនុស្សលើសពី៣ម៉ឺន៦ពាន់នាក់ នៃប្រទេសចំនួន២៨ ដែលបានធ្វើពីថ្ងៃទី១ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១បានឱ្យដឹងថា កម្រិតទុកចិត្តរបស់ប្រជាពលរដ្ឋចិន ចំពោះរដ្ឋាភិបាលចិន បានឡើងដល់ ៩១ភាគរយ ជាកម្រិតខ្ពស់បំផុត ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ រីឯកម្រិតទុកចិត្តរបស់ប្រជាពលរដ្ឋ អាមេរិក ចំពោះរដ្ឋាភិបាលអាមេរិក បានធ្លាក់ចុះដល់ ៣៩ភាគរយ ។

នៅពីក្រោយសេចក្តីទុកចិត្ត របស់រដ្ឋាភិបាលអាមេរិក បានធ្លាក់ដល់កម្រិតទាបថ្មី គឺបាតុភូតដ៏អាក្រក់ ជាបន្តបន្ទាប់ក្នុងស្រុក របស់សហរដ្ឋអាមេរិក ។ ក្នុងនោះការទទួលបរាជ័យ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ជាមូលហេតុចម្បង ផងដែរ ។

យោងតាមតួលេខស្ថិតិ របស់ ដែលសកលវិទ្យាល័យJohns Hopkins របស់អាមេរិកចេញផ្សាយ នៅថ្ងៃទី១៧ ខែមករា បានឱ្យដឹងថា អាមេរិក បានរកឃើញករណី ឆ្លងជំងឺកូវីដ១៩ សរុបលើស ពី៦៥លាននាក់ ករណីឆ្លងសរុបលើសពី ៨៥ ម៉ឺននាក់ តួលេខទាំងពីរនេះ សុទ្ធតែកាន់លំដាប់ថ្នាក់ទីមួយ នៅលើពិភពលោក ។ ចាប់ពីពេលដំបូងមក “ការធ្វើ នយោបាយ ធូបនីយកម្មលើការប្រយុទ្ធ ប្រឆាំង នឹងជំងឺកូវីដ១៩” ក៏បានរារាំង ដល់ដំណើរការទប់ទល់ នឹងជំងឺកូវីដ១៩ របស់អាមេរិកដែរ ហើយបណ្តាលឱ្យជីវិតស្រស់ៗ បាត់បង់ជាបន្ដបន្ទាប់ ។

ក្នុងបរិបទការរីករាលដាល នៃជំងឺកូវីដ១៩ ការខ្វែងគំនិតខាងនយោបាយ និង ការប្រកួតប្រជែង ខាងរដ្ឋអំណាច ក្នុងស្រុកអាមេរិក ក៏មានភាពកាន់ តែផុយស្រួយ សង្គមមានភាពប្រេះស្រាំ យ៉ាងធ្ងន់ធ្ងរ គម្លាតរវាងអ្នកមាន និងអ្នកក្រីក្រក៏គួរ ឱ្យអ្នកផងភ្ញាក់ផ្អើលផងដែរ ។ តាមតួលេខរបស់ប្រព័ន្ធបម្រុង សហព័ន្ធអាមេរិក ដែលចេញផ្សាយ នៅខែតុលាឆ្នាំមុន បានបង្ហាញឱ្យដឹងថា ៖ ក្រុមអ្នកមានជាងគេ ដែលមានចំនួន ១០ភាគរយ ក្នុងប្រជាជនសរុបរបស់អាមេរិក មានភាគហ៊ុននិងសិទ្ធិ កាន់កាប់មូលនិធីចំនួន ៨៩ភាគរយ របស់អាមេរិក ដែលបានបំបែក កំណត់ត្រាថ្មីក្នុងប្រវតិ្តសាស្ត្រ ជាងនេះ ទៅទៀត “មហាសេដ្ឋីលំដាប់ខ្ពស់” ១ភាគ១០០ក្នុងប្រាក់ ចំណូលរបស់អាមេរិក មានទ្រព្យសម្បតិ្ត លើស ពីចំនួនសរុប នៃក្រុមមនុស្ស ចំណូលមធ្យម នេះជាលើកទីមួយហើយ តាំងពីអាមេរិក បានចាប់ផ្តើម ធ្វើស្ថិតិមក ។ ព្រមពេលជាមួយគ្នានេះ ការស្ទង់ប្រជាមតិ របស់ស្ថាប័នដូចជា សកលវិទ្យាល័យHarvard ជាដើមបានបង្ហាញ ឱ្យឃើញថា គ្រួសាររបស់អាមេរិកចំនួន៤០ភាគរយ បានជួបការលំបាកយ៉ាងធ្ងន់ធ្ងរខាងសេដ្ឋកិច្ច មានគ្រួសារប្រហែល១ភាគ៥ បានអស់ប្រាក់បញ្ញើ ។

ថ្ងៃទី២០ ខែមករា ជាខួបទីមួយឆ្នាំ នៃការកាន់រដ្ឋអំណាច របស់រដ្ឋាភិបាលអាមេរិក អាណត្តិនេះ ។ លទ្ធផល នៃការស្ទង់មតិ ស្តីពីសេចក្តីទុកចិត្ត របស់ក្រុមហ៊ុនEdelman គឺជាការដាស់តឿនមួយលើក ។ អ្នកនយោបាយអាមេរិក គួរតែគិតឱ្យបានច្បាស់ ថា ហេតុអ្វីបានជា សេចក្តីទុកចិត្ត បានធ្លាក់ចុះមិនឈប់ ហើយក៏ត្រូវស្តាប់ឱ្យបានច្បាស់ ពីសំណូមពររបស់ប្រជាពលរដ្ឋអាមេរិកផងដែរ ។ សេចក្តីទុកចិត្ត ពីប្រជាពលរដ្ឋ ជាមូលដ្ឋាន សម្រាប់ឱ្យប្រទេសទទួល បានការអភិវឌ្ឍនិងវិបុលភាព ។ អ្នកនយោបាយអាមេរិក ដែលស្ថិតក្នុងវិបតិ្ត សេចកី្តទុកចិត្ត គួរតែភ្ញាក់ឡើងហើយ!

To Top