ពេលថ្មីៗកន្លងទៅនេះ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បានបំពេញទស្សនកិច្ច នៅកេនយ៉ា នីហ្សេរីយ៉ា និងសេណេហ្គាល់ មើលទៅដំណើរទស្សនកិច្ច លើកនេះមិនមែនបង្ខំ ឱ្យប្រទេសអាហ្វ្រិក ឈរនៅជាមួយខ្លួនដូច សម័យរដ្ឋាភិបាលអាមេរិក អាណត្តិមុននោះទេ ក៏ប៉ុន្តែតាមពិត គោលដៅនៃដំណើរ ទស្សនកិច្ចលើកនេះគឺដូចកាលពីមុនដដែល ពោលគឺប៉ុនប៉ងដាក់របាំង ក្នុងទំនាក់ទំនងរវាងចិននិងអាហ្វ្រិក ដើម្បីបង្កើនកម្លាំងឥទ្ធិពល របស់អាមេរិកនៅអាហ្វ្រិកនិង បង្ខំឱ្យចន្លោះការទូតរបស់ចិន កាន់តែតូចចង្អៀត ។ ប៉ុន្តែនៅអាហ្វ្រិក លោក Antony Blinken បានចាប់អារម្មណ៍ដោយផ្ទាល់ថា ចំណងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងចិននិងអាហ្វ្រិកគឺ មិនអាចអុជអាលបំបែកបំបាក់បានទេ ។ ការពិតក៏បានបញ្ជាក់ពីចំណុចនេះដែរ ។ នៅចំពោះមុខលោក Antony Blinken រដ្ឋមន្ត្រីការបរទេសនីហ្សេរីយ៉ា បានច្រានចោលថា “យើងបានឃើញឱកាសដ៏ធំធេងក្នុងកិច្ចសហប្រតិបត្តិការ ជាមួយជនជាតិចិន ពួកគេមានបទពិសោធន៍ខ្ពស់ ក្នុងកិច្ចកសាងវិស្វកម្ម ទ្រង់ទ្រាយធំនិងកម្មវិធីហេដ្ឋារចនាសម្ព័ន្ធ” ។ កាសែត The Citizen ដែលជាប្រព័ន្ធសារព័ត៌មានសំខាន់របស់អាហ្វ្រិកខាងត្បូង បានចេញផ្សាយអត្ថបទថា “ជាការពិតណាស់ សហរដ្ឋអាមេរិកជាតួអង្គសេដ្ឋកិច្ចធំទីមួយ លើពិភពលោក ក៏ប៉ុន្តែអាមេរិកគ្មានមាន សិទ្ធិអំណាចឆ្កាដៃឆ្កាជើងចំពោះមេដឹកនាំ ប្រទេសអាហ្វ្រិកទេ ។ ប្រទេសអាហ្វ្រិកមានសិទ្ធិជ្រើសរើសចងចំណង មិត្តភក្តិជាមួយប្រទេសណា”។ ការរាប់អានជាមួយមិត្តភក្តិ សំខាន់ជាងគេគឺត្រូវមានចិត្តស្មោះត្រង់ ។ ក្នុងរយៈពេលយូរណាស់មកហើយ ជំនួយដែលសហរដ្ឋអាមេរិកផ្តល់ឱ្យអាហ្វ្រិក គ្រាន់តែនិយាយតាមតែមាត់តែគ្មានផលប្រយោជន៍ជាក់ស្តែងទេ ឬក៏អមលក្ខខណ្ឌនយោបាយទៀតផង ។និយាយត្រង់ៗ សហរដ្ឋអាមេរិកមិនដែលយកចិត្តទុកដាក់ ដល់ការអភិវឌ្ឍរបស់ អាហ្វ្រិកដ៏ពិតប្រាកដនោះទេ ហើយក៏មិនដែលមាន គោលបំណងចង់ឱ្យប្រជាជនអាហ្វ្រិកមានជីវភាព រស់នៅកាន់តែល្អប្រសើរដែរ ពោលគឺអាមេរិក គ្រាន់តែចាត់ទុកអាហ្វ្រិក ជាឧបករណ៍ប្រកួតប្រជែងភូមិសាស្ត្រ នយោបាយហ្នឹងឯង ។ ផ្ទុយទៅវិញ ប្រទេសចិនបានរាប់អាន ជាមួយនឹងមិត្តភក្តិអាហ្វ្រិកយ៉ាងស្មោះត្រង់ ហើយគោរពតាមពាក្យសន្យារបស់ខ្លួនជាប់រហូតមក ពោលគឺនិយាយម៉ាត់ណា ម៉ាត់ហ្នឹង រហូតដល់ទទួលបានផ្លែផ្កា ។ ប្រទេសចិនបានរក្សាឋានៈជាប្រទេសភាពជាដៃគូពាណិជ្ជកម្មធំ ទីមួយរបស់អាហ្វ្រិករយៈពេល១២ឆ្នាំជាប់ៗគ្នា ។ ចាប់តាំងពីបានបង្កើតវេទិកាកិច្ចសហប្រតិបត្តិការរវាងចិន និងអាហ្វ្រិកមក ទំហំពាណិជ្ជកម្មរវាងចិននិងអាហ្វ្រិក បានកើនឡើង២០ដង ការវិនិយោគផ្ទាល់របស់ចិនទៅលើអាហ្វ្រិក បានកើនឡើង១០០ដង ដោយឡែកបានបង្កើត ឱកាសការងារសរុបលើសពី៤លាន៥សែន។ល។ ប្រទេសចិនធ្វើដូចនេះ ដោយគិតពិចារណាពីការលើកកម្ពស់ សុខសុភមង្គលរបស់ ប្រជាជនអាហ្វ្រិក និងគ្មានអមលក្ខខណ្ឌ នយោបាយណាមួយទេ ។ តើអ្នកណាជាមិត្តភក្តិ ដ៏ពិតប្រាកដរបស់អាហ្វ្រិក? ពេលវេលាបានផ្តល់ចម្លើយរួចហើយ ។ អាហ្វ្រិកត្រូវការជំនួយជាក់ស្តែងនិងស្មោះត្រង់ តែមិនមែនឧបាយកលនោះទេ ៕
កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ប្រទេសចិន បានដាក់ពាក្យស្នើសុំចូល រួមកិច្ចព្រមព្រៀង ស្តីពីទំនាក់ទំនងភាពជាដៃគូ អន្តរប៉ាស៊ីហ្វិក គ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាព (ហៅកាត់CPTPP) ប្រការនេះ បានធ្វើឱ្យសហគមន៍អន្តរជាតិ យកចិត្តទុកដាក់យ៉ាងខ្លាំង ។ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំនេះ ចិន បានប្រគល់ជូនជាផ្លូវការ ដល់អគ្គលេខាធិការ នៃសមាគមអាស៊ាន...
ប្រហែលមួយខែមុន នៅក្នុងវេទិកាពិភពលោក ស្តីពីការសិក្សាស្រាវជ្រាវ អំពីប្រទេសចិន លើកទី៩ លោក Boris Tadić អតីតប្រធានាធិបតីស៊ែប៊ី បានថ្លែងថា បញ្ហាប្រឈមរបស់ប្រទេស ប៉ែកខាងលិច នៅសតវត្សរ៍ ទី២១ បានបង្ហាញថា ការធ្វើទំនើបភាវូបនីយកម្ម មិនមែនស្មើនឹង ការធ្វើបស្ចិមភាវូប នីយកម្មនោះទេ រីឯប្រទេសចិនវិញបានផ្តល់ ខ្លឹមសារថ្មីដល់ “ការធ្វើទំនើបភាវូបនីយកម្ម”...
សេចកី្តប្រកាស នៃកិច្ចប្រជុំពេញអង្គ លើកទី៦ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តចិន អាណតិ្តទី ១៩ ដែលបានចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកាបានប្រើពាក្យ “ការប្រកាន់ខ្ជាប់ លើវិស័យ ទាំង១០ ”សម្រាប់ឆ្លើយតប នឹងបញ្ហា ដែលឥស្សរជនបរទេស បានសិក្សាស្រាវជ្រាវ និងចាប់អារម្មណ៍ ជាប់រហូតមក ។ តើលេខសម្ងាត់ ទទួលបានជោគជ័យ របស់បក្សកុម្មុយនិស្តចិនគឺអ្វី?...
លោក Xi Jinping ប្រធានរដ្ឋចិន នៅថ្ងៃទី១១ ខែវិច្ឆិកា បានថ្លែងសុន្ទរកថា គន្លឹះក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ វិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម នៃអង្គការកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (ហៅកាត់ APEC )ថា “មិនថាស្ថានការណ៍ពិភពលោក មានការប្រែប្រួលយ៉ាងណាក៏ដោយ ក៏ឧត្តមភាព នៃសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ដែលមានភាពធន់ និងសន្ទុះខ្លាំងនឹងមិនកែប្រែនោះទេ “។...
ពលរដ្ឋកម្ពុជា កំពុងបង្ហាញស្នាមញញឹម ជាមួយការ បើកប្រទេសជាថ្មី ស្រមតាមផែនការ របស់រាជរដ្ឋាភិបាលកម្ពុជា បានប្រកាស បើកប្រទេសពេញ លេញទ្បើងវិញ កាលពីថ្ងៃ១ ខែវិច្ឆិកា ឆ្នាំ២០២១ លើគ្រប់វិស័យ និងការរស់នៅជាមួយកូវីដ១៩ តាមបែបគន្លងថ្មី ដើម្បីស្ដារសេដ្ឋកិច្ចសង្គមកម្ពុជា បន្ទាប់ពីរងផលប៉ះពាល់ អស់រយៈពេលជិត ២ឆ្នាំ កន្លងទៅ ហើយកម្ពុជា ស្ថិតនៅក្នុងចំណោម...
ពេលថ្មីៗកន្លងទៅនេះ លោកប្រធានរដ្ឋចិន Xi Jinping បានថ្លែងអំពី “ការមិនកែប្រែចំនួនបី” នៅពេលអញ្ជើញ ចូលរួមពិធីសម្ពោធបើក នៃពិព័រណ៍នាំចូលចិន អន្តរជាតិ លើកទី៤ និងថ្លែងសុន្ទរកថា គន្លឹះតាមប្រព័ន្ធ វីដេអូ ពោលគឺ “ការប្តេជ្ញាចិត្តរបស់ចិន ក្នុងការពង្រីកការបើក ទូលាយប្រកប ដោយកម្រិត ខ្ពស់នឹង មិនកែប្រែ ការប្តេជ្ញាចិត្ត...
យប់ថ្ងៃទី ៦ ខែវិច្ឆិកា ក្នុងស្ទូឌីយោផ្សាយផ្ទាល់ លក់ទំនិញតាមអនឡាញពិសេស នៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៤ របស់ APP ព័ត៌មាននៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន គ្រាប់ pine nuts អាហ្វហ្កានីស្ថានចំនួន ១២ម៉ឺនកំប៉ុងត្រូវបានលក់ដាច់ ទាំងអស់ក្នុងរយៈពេល តែប៉ុន្មាននាទីប៉ុណ្ណោះ ។ ដំណឹងនេះរហូតដល់បានបណ្តាលឱ្យ មានការចាប់អារម្មណ៍និងពិភាក្សា យ៉ាងច្រើនលើបណ្តាញទំនាក់ទំនង...
មនុស្សយន្តដែលអាចជួយ វះកាត់ឆ្អឹងតង់ងាយដំទ្បើង សម្រាប់ការកំសាន្តក្រៅផ្ទះ រថយន្តប្រណាំងប្រើថាមពលអ៊ីដ្រូហ្សែន និងបញ្ចេញចំហាយ ។ល។ “ការបង្ហាញមុខជាលើកដំបូង នៅលើពិភពលោក នៅអាស៊ីនិងនៅប្រទេសចិន ”របស់ផលិតផល បច្ចេកទេសនិងសេវាកម្មជាច្រើន ត្រូវបានដាក់តាំងបង្ហាញនៅពិព័រណ៍ នាំចូលចិនអន្តរជាតិលើកទីបួន ។ ប្រការនេះមិនត្រឹមតែ បាននាំមកនូវផលិតផល និងសេវាកម្មគួរឱ្យចាប់អារម្មណ៍ ដល់ទស្សនិកជនប៉ុណ្ណោះទេ ថែមទាំងបានផ្តល់ឳកាស តភ្ជាប់កាន់តែច្រើនដល់ សហគ្រាសដែលចូលរួម ពិព័រណ៍លើកនេះផងដែរ...
ពិព័រណ៍នាំចូលចិនអន្តរជាតិ លើកទីបួនបានសម្ពោធបើក នៅថ្ងៃទី៥ ខែវិចិ្ឆកា ។ ចំណុចលេចធ្លោនៃពិព័រណ៍ នាំចូលចិនអន្តរជាតិឆ្នាំនេះ គឺបានដាក់ចេញពិព័រណ៍ឌីជីថល តាមអនឡាញសម្រាប់ឱ្យ បណ្តាប្រទេសនានា ចូលរួមពិព័រណ៍ឆ្នាំនេះ ក្នុងន័យធ្វើឱ្យអ្នកផងទាំងពួង មិនបាច់ទៅដល់កន្លែងផ្ទាល់ ក៏អាចស្វែងយល់ពីម្ហូបអាហារឆ្ងាញ់ៗ និងទេសភាពស្រស់ស្អាត នៃប្រទេសនានា ធ្វើឱ្យទស្សនិកជនទទួល អារម្មណ៍ថ្មីក្នុងពេលទស្សនាពិព័រណ៍ ។ ពិព័រណ៍អំពីប្រទេសនានា បានដាក់តាំងបង្ហាញ ពីសមិទ្ធផលអភិវឌ្ឍន៍...