ភ្នំពេញ៖ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២នេះ គណបក្សប្រជាជនកម្ពុជាស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានបញ្ជូន និងចុះឈ្មោះបេក្ខជនរបស់ខ្លួន គ្រប់ទាំង៥ឃុំ ស្របទៅតាមនីតិវិធីរបស់គ.ជ.ប.ខណៈ គ.ជ.ប បានចាប់ផ្តើមចុះឈ្មោះបេក្ខជនចូលរួមបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ពីថ្ងៃនេះតទៅ ។ លោក យឿន យឿត អនុប្រធានក្រុមការងារចុះជួយស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល បានឲ្យដឹងថា គ្រប់បណ្តាការិយាល័យរៀបចំការបោះឆ្នោតនៅតាមឃុំទាំង៥នៃស្រុកឱរ៉ាល់នេះ បានចាប់ផ្តើមទទួលការចុះឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោត...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវបង្កលក្ខណៈងាយស្រួល ដល់គ្រប់គណបក្សនយោបាយ ក្នុងប្រកួតប្រជែងដំណើរការបោះឆ្នោត ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ អាណត្តិទី៧ ឆ្នាំ២០២៣ ខាងមុខ។ យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី៧ កុម្ភៈ សម្ដេច...
រ៉ូម៖ អ៊ីតាលី ប្រទេសអ៊ីតាលីកាលពីថ្ងៃសុក្របានឆ្លងកាត់ការបោះឆ្នោតចំនួនពីរជាប់ៗគ្នា ដើម្បីជ្រើសរើសប្រធានាធិបតីថ្មីរបស់ប្រទេសនេះ ប៉ុន្តែភាពជាប់គាំងក្នុងចំណោមគណបក្សធំៗបានបង្កើតលទ្ធផល ដែលមិនអាចសន្និដ្ឋានបានម្តងទៀត។ ប្រធានាធិបតីថ្មីនឹងជំនួសតំណែងលោកប្រធានាធិបតី Sergio Mattarella អាយុ ៨០ឆ្នាំដែលអាណត្តិ ៧ឆ្នាំរបស់លោក នឹងបញ្ចប់នៅថ្ងៃទី០៣ ខែកុម្ភៈ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ បន្ទាប់ពីថ្ងៃដ៏តានតឹងនៃការផ្លាស់ប្តូរដ៏ជូរចត់រវាងប្លុកនយោបាយធំៗទាំងពីរ គឺគណបក្សស្តាំនិយម និងឆ្វេងនិយម សញ្ញាមួយចំនួនបានលេចឡើងថា ទីបំផុតមេដឹកនាំសំខាន់ៗកំពុងឆ្ពោះទៅរកការពិភាក្សាអំពីបេក្ខភាពទូទៅមួយចំនួន។ សភានៅក្នុងសម័យប្រជុំរួមគ្នានៃសភាទាំងពីរបូកនឹងតំណាងចំនួន ៥៨...
ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានអនុម័តលើបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ឆ្នាំ២០២២។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប។ ការអនុម័តនេះ ធ្វើឡើងបន្ទាប់ពីលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បើកកិច្ចប្រជុំ ដើម្បីពិនិត្យ និងសម្រេចជុំវិញការផ្ដល់យោបល់ លើសេចក្ដីព្រាងបទបញ្ជា...
ភ្នំពេញ ៖ អនុវត្តតាមប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបិទផ្សាយបញ្ជីបោះឆ្នោតដំបូងដែលមានឈ្មោះអ្នកបោះឆ្នោតសរុប ចំនួន ៩,២០៥,៦៧៥នាក់ និងឈ្មោះអ្នកនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតចំនួន ២២៤,៩៧០នាក់ ព្រមទាំងការិយាល័យបោះឆ្នោត ចំនួន២៣,៦០២ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នាថ្ងៃទី៣ មករា ។ សេចក្តីប្រកាសបន្តថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង...
បរទេស៖ កងទ័ពមិនបានរកឃើញ ហេតុផលណាមួយចំពោះ ការអះអាងរបស់គណបក្ស ប្រជាធិបតេយ្យដែលថា ទាហានកំពុងព្យាយាមជ្រៀតជ្រែក ចូលទៅក្នុងការរៀបចំខ្លួន សម្រាប់ការបោះឆ្នោតជ្រើសរើសនៅខេត្ត Chumphon នោះទេ។ នេះបើយោងតាម មេបញ្ជាការភូមិភាគទី៤ ឧត្តមសេនីយ៍ Kriangkrai Srilak។ លោកបានដឹកនាំការស៊ើបអង្កេត លើបណ្តឹងរបស់គណបក្សចម្រុះ ផងដែរ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣...
ភ្នំពេញ ៖ ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ លោក គង់ គាំ បានថ្លែងថា ករណីលោកសម រង្ស៊ី និងលោក កឹម សុខា ព្រមទាំងអតីតគណបក្សសង្រ្គោះជាតិ(CNRP) ស្ថិតនៅក្រោមច្បាប់ ។ ក្នុងន័យនេះ លោកអាចចង់បញ្ជាក់ថា ភាគីទាំង៣នេះ មិនអាចមានសកម្មភាពចូលរួមប្រកួតប្រជែងការបោះឆ្នោតបានឡើយ។ លោក គង់ គាំ...
បរទេស៖ ការជំរុញរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ឲ្យចាប់ផ្តើមជាថ្មី នូវរោងចក្រថាមពលនុយក្លេអ៊ែដែលទុកទំនេរចោល ក្រោយគ្រោះមហន្តរាយនៅ Fukushima នោះ ប្រឈមមុខនឹងការប្រឆាំងដ៏ខ្លាំងក្លា នៅមុនការបោះឆ្នោតថ្នាក់ជាតិ នៅថ្ងៃអាទិត្យសប្ដាហ៍នេះ។ វាជាបញ្ហាដ៏ខ្លាំងក្លាក្នុងទីក្រុងដាច់ស្រយាល់នានាមានរោងចក្រទំនេរទាំងនោះ ដែលធ្លាប់ពឹងផ្អែកលើពួកវា សម្រាប់សកម្មភាពសេដ្ឋកិច្ច ដូចជាទីក្រុង Kashiwazaki ស្ថិតនៅភាគពាយព្យចម្ងាយ២៦៥គីឡូម៉ែត្រពីទីក្រុងតូក្យូ មានបណ្ដុំអគាររោងចក្រអាតូមិកដ៏បំផុតនៅលើពិភពលោក។ លោក Mie...
បរទេស៖ ប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីនៃប្រទេសសូម៉ាលី បានធ្វើការដោះស្រាយជម្លោះជុំវិញការតែងតាំងអង្គភាពសន្តិសុខ ដោយអនុញ្ញាតឲ្យដំណើរការទៅមុខ នូវការបោះឆ្នោតរដ្ឋសភានិងប្រធានាធិបតីថ្មី នេះបើតាមសម្តីមន្ត្រីនាំពាក្យរដ្ឋាភិបាលនិយាយនៅថ្ងៃព្រហស្បតិ៍។ តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសសូម៉ាលី មានបំណងជ្រើសរើសប្រធានាធិបតីថ្មី នៅក្នុងខែនេះ បញ្ចប់នូវដំណើរការបោះឆ្នោតដោយប្រយោល់ស្មុគស្មាញ ដែលក៏នឹងជ្រើសរើសរដ្ឋសភាផងដែរ។ ប៉ុន្តែវាត្រូវបានផ្អាកវិញ នៅក្នុងអំឡុងជម្លោះរវាងលោកប្រធានាធិបតី Mohamed...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា រយៈពេល៣ថ្ងៃ មានប្រជាពលរដ្ឋ ទៅចុះឈ្មោះបោះឆ្នោតថ្មី ចំនួន៣៤ ៩៤៤នាក់ ដោយឡែក អ្នកនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ចំនួន២០២០៤នាក់។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នាថ្ងៃទី១៤ តុលា ឱ្យ ដឹង ថា «រយៈពេលពេល ៣ថ្ងៃ...