ព័ត៌មានអន្តរជាតិ

គណបក្សមួយនៅថៃថា កងទ័ពកំពុងព្យាយាមជ្រៀតជ្រែក ចូលទៅក្នុងការរៀបចំខ្លួនសម្រាប់ការ បោះឆ្នោតជ្រើសរើសនៅខេត្ត Chumphon

បរទេស៖ កងទ័ពមិនបានរកឃើញ ហេតុផលណាមួយចំពោះ ការអះអាងរបស់គណបក្ស ប្រជាធិបតេយ្យដែលថា ទាហានកំពុងព្យាយាមជ្រៀតជ្រែក ចូលទៅក្នុងការរៀបចំខ្លួន សម្រាប់ការបោះឆ្នោតជ្រើសរើសនៅខេត្ត Chumphon នោះទេ។ នេះបើយោងតាម មេបញ្ជាការភូមិភាគទី៤ ឧត្តមសេនីយ៍ Kriangkrai Srilak។ លោកបានដឹកនាំការស៊ើបអង្កេត លើបណ្តឹងរបស់គណបក្សចម្រុះ ផងដែរ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ជុំវិញការតវ៉ានេះ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យ គឺលោក Ramet Rattanachaweng បាននិយាយថា មន្ត្រីយោធាជាន់ខ្ពស់មួយរូប នៅក្នុងជួរកងទ័ព ដែលមានឈ្មោះហៅក្រៅថា Seh Tor បានដឹកនាំក្រុមទាហានប្រហែល ១០០នាក់នៅក្នុងមណ្ឌលបោះឆ្នោតលេខ១ ក្នុងខេត្ត Chumphon ដែលជាកន្លែងការបោះឆ្នោត ជ្រើសរើសបណ្តោះអាសន្ន ដើម្បីដាក់សម្ពាធប្រជាពលរដ្ឋឱ្យ បោះឆ្នោតបេក្ខជនជាក់លាក់មួយ ។

មេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ Narongphan Jitkaewthae កាលពីថ្ងៃសៅរ៍ បានណែនាំលោកឧត្តមសេនីយ៍ឯក Kriangkrai ឱ្យពិនិត្យមើលការចោទប្រកាន់នេះ។

លោកឧត្តមសេនីយ៍ឯក Kriangkrai បាននិយាយកាលពីម្សិលមិញថា ការស៊ើបអង្កេតបានសន្និដ្ឋានថា មិនមានមូលដ្ឋានលើការអះអាងនេះទេ។

បើតាមមេបញ្ជាការ គឺថា បញ្ហានេះអាចត្រូវបាន លើកឡើងដោយអ្នកស្រុក ដែលបានជំរុញឱ្យគណបក្ស ប្រជាធិបតេយ្យអំពាវនាវសុំជំនួយ ពីប្រមុខកងទ័ពដើម្បីទប់ស្កាត់រាល់ សកម្មភាពដែលអាចរំខានដល់ យុទ្ធនាការបោះឆ្នោតជ្រើសតាំងខាងមុខ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top