ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានអញ្ជើញផ្ដល់កិត្តិយសជាអធិបតីភាព ក្នុងកិច្ចប្រជុំពិភាក្សាស្តីពី “កិច្ចសហប្រតិបត្តិការរវាងបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) និងទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍន៍(AFD)” ដែលផ្ដោតសំខាន់ក្នុងការពិនិត្យ និងពិភាក្សា លើការអនុវត្ត គម្រោងសាកល្បង ស្តីពី កិច្ចគាំពារសង្គមផ្នែក នវានុវត្តន៍សម្រាប់វិស័យសេដ្ឋកិច្ច ក្រៅប្រព័ន្ធ (SPIN Project), ការសិក្សាសមិទ្ធិលទ្ធភាព នៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD), សេចក្តីព្រាងផែនការយុទ្ធសាស្ត្រ (២០២២-២០២៦) របស់ទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍន៍ (AFD) ពាក់ព័ន្ធនឹងវិស័យសន្តិសុខសង្គម។ ក្នុងកិច្ចប្រជុំពិភាក្សានេះ លោកអគ្គនាយក បានលើកឡើងថា កន្លងមកទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍន៍ (AFD) ប្រចាំនៅកម្ពុជា បានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ តាមរយៈអង្គការហ្រ្គេត (GRET) ជូន ប.ស.ស. ក្នុងការសិក្សា និងអនុវត្តគម្រោងសាកល្បង ស្តីពីកិច្ចគាំពារសង្គមផ្នែកនវានុវត្តន៍ សម្រាប់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ (SPIN Project) មានដូចជា៖ ការអភិវឌ្ឍមជ្ឈមណ្ឌលផ្តល់ព័ត៌មាននៃ ប.ស.ស. (NSSF Call Center Development) ការអភិវឌ្ឍកម្មវិធីតាមគេហទំព័រ (Web Application Development) សម្រាប់ការចុះបញ្ជិកា និងបង់ភាគទាន របស់កម្មករនិយោជិតនៅក្នុង វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ (អ្នកបើកម៉ូតូរ៉ឺម៉ក និងអ្នកបម្រើក្នុងផ្ទះ) ការវាយតម្លៃហិរញ្ញវត្ថុ (Financial Assessment) និងយុទ្ធសាស្រ្ត នៃការផ្សព្វផ្សាយ (Communication Strategy)។ ក្រៅពីសមិទ្ធផលខាងលើនេះ លោកអគ្គនាយក បានថ្លែងបន្ថែមថា ប.ស.ស. មានបំណងនៅក្នុងការពិនិត្យ និងពិភាក្សាដើម្បីស្វែងរក កិច្ចសហការបន្ថែមជាមួយ AFD និង ILO ទៅលើការសិក្សាសមិទ្ធិលទ្ធភាព ក្នុងការពង្រីកវិសាលភាព នៃការគ្របដណ្តប់របបសន្តិសុខសង្គម ទៅលើវិស័យផ្សេងៗ បន្ថែមទៀតដូចជា៖ បុគ្គលស្វ័យនិយោជន៍ (Self-employed) វិស័យសំណង់(Construction sector) និងវិស័យកសិកម្ម (Agricultural sector) ជាដើម។ ជាមួយគ្នានេះ លោក Finn KOH នាយកកម្មវិធីកិច្ចគាំពារសង្គមនៃអង្គការ អន្តរជាតិខាងការងារ (ILO) ក៏បានធ្វើបទបង្ហាញ ស្តីពីគម្រោងទំនើបភាវូបនីយកម្ម ប.ស.ស....
ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ និងជាអនុប្រធានគណៈកម្មការរៀបចំ កម្មវិធីទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តតាមទូរស័ព្ទដៃ (CLAIM MOBILE APPLICATION) បានលើកឡើងថា បច្ចុប្បន្ន បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បាននឹងកំពុងរៀបចំបង្កើតកម្មវិធីទូរស័ព្ទដៃ ក្នុងការទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ (CLAIM MOBILE APPLICATION)...
ភ្នំពេញ៖ ក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំលើកទី៨ អាណត្តិទី១ របស់ខ្លួន ដើម្បីត្រួតពិនិត្យ និងពិភាក្សាទៅលើការ កែសម្រួលអត្រាភាគទាន ផ្នែកថែទាំសុខភាព ពាក់ព័ន្ធនឹងករណីកូវីដ១៩ សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ បន្ទាប់ពីមានកិច្ចប្រ ជុំរបស់ក្រុមការងារ ចំពោះកិច្ចសិក្សាលទ្ធភាព កែសម្រួលអត្រាភាគទាន ផ្នែកថែទាំសុខភាពនៃ...
ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) ក្នុងឱកាសផ្តល់កិត្តិយស អញ្ជើញជាអធិបតីភាព បើកវគ្គបណ្តុះបណ្តាល ស្ដីពីការវិនិយោគក្នុងវិស័យមូលបត្រ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នេះ និងបានលើកឡើងថា បើទោះបីជាប្រទេសកម្ពុជាយើង ជួបនឹងវិបត្តិនៃការរីករាលដាល ជំងឺ កូវីដ១៩ យ៉ាងណាក៏ដោយ...
ភ្នំពេញ៖ លោក ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង បំពេញការងារពីថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក របស់នាយកដ្ឋាន សេវាអតិថិជន និងទំនាក់ទំនងសាធារណៈ ដែលរយៈពេលកន្លងមកនេះ បានបង្ហាញនូវលទ្ធផលល្អ គួរជាទីគាប់ប្រសើរ បើទោះបីជាជួបការលំបាកខ្លះៗ ក្នុងបរិបទកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ យ៉ាងណាក៏ដោយ។...
ភ្នំពេញ៖ នាយកដ្ឋានអធិការកិច្ចសន្តិសុខសង្គម នៃ ប.ស.ស. ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ នេះ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “ការធ្វើបច្ចុប្បន្នភាពការងារជំនាញ អធិការកិច្ចសន្ដិសុខសង្គម” ដើម្បីបង្កើនសមត្ថភាព ចែករំលែកចំណេះដឹងថ្មីៗទាក់ទងទៅនឹង បច្ចុប្បន្នភាពការងារអធិការកិច្ច សន្ដិសុខសង្គម ជូនដល់មន្រ្តីបច្ចេកទេស និងបុគ្គលិកជំនាញរបស់ខ្លួន តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting)។ លោក ម៉េង...
ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នេះ បានចូលរួមកិច្ចប្រជុំពិភាក្សា ស្ដីពីការអភិវឌ្ឍមជ្ឈមណ្ឌល ផ្ដល់ព័ត៌មាននៃ ប.ស.ស. ដែលកន្លងមកកិច្ចប្រជុំពិភាក្សាទាក់ទងទៅនឹង ការអភិវឌ្ឍមជ្ឈមណ្ឌលផ្តល់ព័ត៌មាន នៃ ប.ស.ស. បានប្រព្រឹត្តិទៅជាច្រើន លើករួចមកហើយ។ ក្នុងកិច្ចប្រជុំពិភាក្សាខាងលើនេះ...
ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្ទៃក្នុងជាមួយថ្នាក់ដឹកនាំ នៃគ្រប់នាយកដ្ឋាន និងប្រធាន ប.ស.ស. សាខាខេត្ត ខណ្ឌ ទាំងអស់នៃ ប.ស.ស. ដើម្បីត្រួតពិនិត្យលើបញ្ហាប្រឈម និងចំណុចមិនប្រក្រតីនានា ដែលជាកត្តារាំងស្ទះនៃការផ្តល់...
ភ្នំពេញ៖ លោក សុក បូរ៉ា ប្រធាននាយកដ្ឋាន តាវកាលិកសន្តិសុខសង្គម នៃ ប.ស.ស. ដោយទទួលបានការអនុញ្ញាត ពីសំណាក់លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ក្នុងឱកាសអញ្ជើញធ្វើបទបង្ហាញ នៅក្នុងកម្មវិធីវេទិកាវិស័យឯកជន ស្ដីពី បច្ចុប្បន្នភាពនៃតាវកាលិក ជូនកម្មករនិយោជិត នាថ្ងៃទី១១ ខែសីហា...
ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ បានឱ្យដឹងថា សមាជិក ប.ស.ស. ដែលជាកម្មករនិយោជិត នៃវិស័យឯកជនទាំងអស់ នឹងទទួលបាន ប្រាក់សោធន (ប្រាក់រ៉ឺត្រែត) នៅពេលចូលនិវត្តន៍ ដូចទៅនឹងមន្រ្តីរាជការដែរ ពេលដែល ប.ស.ស. ដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម...