ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញថ្លែងសុន្ទរកថាបិទកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) ក្រោមមូលបទ «ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម» និងថ្លែងសន្និសីទសារព័ត៌មានផ្លូវការរួម អំពីលទ្ធផលនៃកិច្ចប្រជុំ។ សូមបញ្ជាក់ថា កម្ពុជា បាន ធ្វើជាម្ចាស់ផ្ទះ ដឹកនាំកិច្ចប្រជុំកំពូល...
ភ្នំពេញ៖ តាមរយៈលោកនាយករដ្ឋមន្ត្រី Portugal សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តាំផ្ញើនូវសមានចិត្តរបស់យុវជនកម្ពុជា ទៅតារាបាល់ទាត់ Ronaldo និង សង្ឃឹមថា ថ្ងៃណាមួយ Ronaldo នឹងមកដល់កម្ពុជា ជាមិនខាន ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានដែលបានដកស្រង់ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវិដេអូ បាននិងកំពុងអញ្ជើញថ្លែងបើកវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ (AEEBF1) ក្រោមមូលបទ «ការផ្លាស់ប្តូរទៅរកគន្លងប្រក្រតីភាពថ្មី ៖ ការធ្វើអានុភាវូបនីយកម្មខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តឧស្សាហកម្ម ៤.០» ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រាប់ក្រុមប្រឆាំងនៅក្រៅប្រទេស ឲ្យត្រៀមខ្លួនធ្វើបាតុកម្មប្រឆាំងសម្ដេច ឲ្យហើយទៅ ព្រោះសម្ដេច នឹងអញ្ជើញចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០២២ខាងមុខនេះ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានមិត្តភាព កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងប្រកាសបើកការដ្ឋាន សាងសង់ផ្លូវជាតិលេខ ៧១C នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា បើគ្មានរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ហើយទុកឲ្យសម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋដឹកនាំប្រទេស មិនដឹងថា កម្ពុជារីកចម្រើនដល់ណាហើយទេ ។ ក្នុងពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងទន្លេមេគង្គស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នាថ្ងៃទី២៣ វិច្ឆិកា សម្ដេចតេជោមានប្រសាសន៍ថា គិតមកដល់បច្ចុប្បន្ន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា មានមេឃុំនិងចៅសង្កាត់មួយចំនួន ម៉ោង៩ព្រឹកហើយ នៅមិនទាន់ចូលធ្វើការទៀត ធ្វើឲ្យប្រជាជនទៅរកមិនឃើញ ខណៈសម្តេចផ្តាំថា ទៅធ្វើការយឺតនេះ កុំយកហេតុផលរឿងកូវីដ-១៩មកធ្វើជាខែល ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងប្រកាសបើកការដ្ឋាន សាងសង់ផ្លូវជាតិលេខ ៧១C នាថ្ងៃទី២៣ ខែវិច្ឆិកា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា អាស៊ាន-ចិន គប្បីបន្តប្រកាន់យកប្រព័ន្ធពហុភាគីនិយម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ហើយដោះស្រាយបញ្ហាប្រឈមរួម ក្នុងតំបន់ និងសកលលោក ដោយសន្តិវិធី និងឈរលើស្មារតីនៃការទុកចិត្ត ទៅវិញទៅមក។ ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍ លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនា នាថ្ងៃទី២២ ខែវិច្ឆិកា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកទឹកចិត្តឲ្យចិន បន្តផ្តល់ជំនួយដល់អាស៊ាន ជាពិសេស ផ្តល់ការគាំទ្រចំពោះក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់ អាស៊ាន និងគំនិតផ្តួចផ្តើមនានា ក្នុងការឆ្លើយតបនឹងជំងឺកូវីដ-១៩ ។ ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនា នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោបានមានប្រសាសន៍ថា ជាមួយការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា ខេត្ត-ក្រុង ណាមួយមានអត្រាគ្របដណ្ដប់អនាម័យខ្ពស់ ឲ្យក្លាយជាខេត្តដែលឈប់បន្ទោបង់ពាសវាលពាសកាល ១០០%។ តាមរយៈសារលិខិត ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១២ ចេញផ្សាយនាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ថ្នាក់ជាតិ និងថ្នាក់ខេត្ត...
ភ្នំពេញ៖ កំណាត់ផ្លូវប្រវែងជាង៦គីឡូម៉ែត្រ ទទឹង១២ម៉ែត្រឆ្លងកាត់ខណ្ឌចំនួន៣ ក្នុងរាជធានីភ្នំពេញ ដែលជាចំណងដៃ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជូនប្រជាពលរដ្ឋ នៅជាយក្រុងត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ បើកការដ្ឋានជួសជុលឡើងវិញ ក្រោយពីកំណាត់ផ្លូវនេះ បានទទួលរងការខូចខាត ដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក ។ ក្នុងពិធីបើកការដ្ឋាន នៅភូមិស្រែរាជ្ជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍ សែនជ័យ...