បរទេស៖ មន្ទីរបញ្ចកោណ តាមសេចក្តីរាយការណ៍ កំពុងតែត្រៀមរៀបចំ បញ្ជូនក្រុមការងារជួយផ្នែក វេជ្ជសាស្ត្ររហូតដល់ទៅចំនួន ៥ក្រុម ដើម្បីប្រយុទ្ធប្រឆំាងនឹងជម្ងឺកូវីដ១៩ នៅខាងក្នុងទឹកដី នៃសហរដ្ឋអាមេរិក។ មន្ត្រីនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃអង្គារសប្ដាហ៍នេះថា ក្រុមការងារទាំងនោះ នឹងរួមបញ្ចូលទាំងបុគ្គលិក វេជ្ជសាស្ត្រប្រហែល ២០នាក់ ដែលមានទាំងវេជ្ជបណ្ឌិត គិលានុប្បដ្ឋាយិកា...
បរទេស៖ អ្នកការទូតបស្ចិមប្រទេសភាគច្រើន បានចាកចេញពីទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន ដោយសារទីក្រុងនេះស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់តាលីបង់។ មន្រ្តីអាមេរិកម្នាក់ដែលមិនបញ្ចេញឈ្មោះបានប្រាប់រ៉យទ័រថា គាត់អាចបញ្ជាក់ថា បុគ្គលិកការទូតភាគខាងលិចភាគច្រើន បានចាកចេញពីរដ្ឋធានីអាហ្វហ្គានីស្ថានរួចហើយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា យោងតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price ការជម្លៀសបុគ្គលិកស្ថានទូតអាមេរិក ទៅកាន់អាកាសយានដ្ឋានកាប៊ុល ក៏ត្រូវបានបញ្ចប់ទាំងស្រុងផងដែរ។...
បរទេស៖ សហរដ្ឋអាមេរិក និង ប្រទេសចិន កំពុងបង្កើនការវាយប្រហារគ្នាទៅវិញទៅមកតាមរយៈការនិទានរឿងអំពីការរីករាលដាលនៃមេរោគឆ្លងកូរ៉ូណា។ ប្រធានាធិបតីអាមេរិក លោក ចូបៃដិន បានបញ្ជាឱ្យមានការស៊ើបអង្កេតស៊ើបការណ៍សម្ងាត់រយៈពេល ៣ ខែ លើប្រភពដើមរបស់វីរុសកូរ៉ូណា នៅចុងខែឧសភា ដោយលទ្ធផលនៃការស៊ើបអង្កេតត្រូវបានគេរំពឹងថា នឹងមកដល់លើតុរបស់គាត់នៅចុងខែសីហានេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមប្រភពមួយបាននិយាយថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកកំពុងស្ថិតនៅកណ្តាលនៃការស្វែងរកសាក្សីពីទីក្រុងវូហាន...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin នឹងជាសមាជិកជាន់ខ្ពស់នៃរដ្ឋបាលលោក បៃដិន ដែលធ្វើដំណើរទស្សនកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍ នៅក្នុងសប្ដាហ៍នេះ ដោយសម្លេងធ្វើការសង្កត់បញ្ជាក់ពីសារៈសំខាន់ ដែលទីក្រុងវ៉ាស៊ីនតោនផ្តោតលើការពង្រឹងចំណងមិត្តភាពជាមួយតំបន់នេះ ដើម្បីជាការទប់ទល់ជាមួយចិន។ សហរដ្ឋអាមេរិក បានដាក់ការទប់ទល់ជាមួយចិន លើចំណុចសុវត្ថិភាពចម្បងទូទាំងប្រទេសរបស់ខ្លួន អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយរដ្ឋបាលលោក បៃដិន បានចាត់ទុកការប្រកួតប្រជែងជាមួយទីក្រុងប៉េកាំង ថាជាភូមិសាស្ត្រនយោបាយដ៏សំខាន់បំផុត នៅក្នុងសតវត្សនេះ។ តាមសេចក្តីរាយការណ៍មួយ...
បរទេស៖កងទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមសមយុទ្ធ Citadel Pacific 2021 (CP21) នាថ្ងៃចន្ទសប្ដាហ៍នេះ នៅមូលដ្ឋានទ័ពស្ថិតក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បីធ្វើការវាយតម្លៃពីការឆ្លើយតបគ្រោះអាសន្ន និងកម្មវិធីប្រឆាំងអំពើភេរវកម្ម។ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយថា សមយុទ្ធនេះគឺត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីវាយតម្លៃសមត្ថភាពទីបញ្ជាការនិងការគ្រប់គ្រង ដើម្បីធានាដល់ការត្រៀមលក្ខណៈជាស្រេចនៃកម្មវិធីប្រឆាំងអំពើភេរវកម្ម។ លោក David Foy ជាអនុប្រធានសម្រាប់មេបញ្ជាការនៃទីបញ្ជាការមូលដ្ឋានទ័ពជើងទឹក តាមសេចក្តីរាយការណ៍...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ថា សហរដ្ឋអាមេរិក នៅតែបន្តមើលឃើញពី ការកើនឡើងនៃករណីជម្ងឺកូវីដ-១៩ ដែលបង្កឲ្យមានអ្នកស្លាប់ និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យដែលមានវីរុសក្លាយពូជ និងភាពស្ទាក់ស្ទើរចំពោះការវ៉ាក់សាំង ។ ទីភ្នាក់ងារស៊ិនហួ បានរាយការណ៍ថា ប្រទេសនេះមានអត្រាជាមធ្យម ៣២.០០០ករណីថ្មីក្នុងមួយថ្ងៃ ដែលបានកើនឡើង ៦៦ភាគរយកាលពីសប្តាហ៍មុន និង១៤៥ភាគរយ ខ្ពស់ជាងអត្រាកាលពីពីរសប្តាហ៍មុន នេះបើយោងតាមការដកស្រង់...
សាន់ហ្រ្វាន់ស៊ីស្កូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ថា ក្រុមមន្ត្រីពន្លត់អគ្គីភ័យ បាននិយាយថា ភ្លើងឆេះព្រៃដែលបានកើតឡើងនៅរដ្ឋ Oregon សហរដ្ឋអាមេរិក បានឆេះលើផ្ទៃដី ២៩៨.៦៦២អារ ស្មើនឹង ប្រមាណ ១.២០៩គីឡូម៉ែត្រក្រឡា កាលពីព្រឹកថ្ងៃអាទិត្យ ។ ភ្លើងឆេះព្រៃដ៏ធំនៅក្នុងរដ្ឋនេះមាន ២២ភាគរយ ដែលបានចាប់ផ្តើម កាលពីថ្ងៃសុក្រគឺមានត្រឹម ៧ភាគរយប៉ុណ្ណោះ...
វ៉ាស៊ីនតោន៖ អភិបាលក្រុងលោកស្រី Daniella Levine Cava បានលើកឡើងថា ចំនួនអ្នកស្លាប់នៅក្នុងការដួលរលំ អគារលំនៅដ្ឋាននៅ Surfside ភាគអាគ្នេយ៍នៃរដ្ឋផ្លរីដា សហរដ្ឋអាមេរិក បានកើនឡើងដល់ ៩០ នាក់ជាមួយនឹងមនុស្ស ៣១នាក់ ដែលនៅសេសសល់មិនទាន់រាប់បញ្ចូល។ លោកស្រី Levine Cava បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានប្រចាំថ្ងៃថា“ ចិត្ត...
វ៉ាស៊ីនតោន៖ អាជ្ញាធរបានឲ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងការបាក់ រលំផ្នែកខ្លះនៃអគារលំនៅដ្ឋានកម្ពស់ ១២ ជាន់នៅទីប្រជុំជនឆ្នេរ Surfside ភាគអាគ្នេយ៍នៃរដ្ឋផ្លរីដា សហរដ្ឋអាមេរិក បានកើនឡើងដល់ ៩ នាក់ហើយ ខណៈដែលសាកសពជាច្រើនត្រូវបាន រកឃើញពេញមួយយប់ក្នុងការស្វែងរក និងប្រតិបត្ដិការជួយសង្គ្រោះដែលកំពុងបន្ត។ អភិបាលក្រុង Miami-Dade លោក Daniella Levine Cava បានលើកឡើងថា“...
ប៉េកាំង៖ នៅក្នុងវិធានការចុងក្រោយ ដើម្បីបង្ហាញអំពីបញ្ហាសិទ្ធិមនុស្សរបស់បណ្តាប្រទេសលោកខាងលិច ប្រទេសចិនបានឲ្យដឹងថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីការរំលោភសិទ្ធិរបស់ជនចំណាកស្រុកនិងជនភៀសខ្លួនដោយក្នុង ចំណោមប្រទេសផ្សេងទៀត រួមមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប អង់គ្លេស អូស្ត្រាលី និងកាណាដា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបញ្ជូនកាលពីថ្ងៃពុធដល់កិច្ចប្រជុំលើកទី ៤៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Jiang Duan រដ្ឋមន្រ្តីបេសកកម្មចិន ប្រចាំនៅអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ...