សិង្ហបុរី ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia (CNA)បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល ហៅកាត់ (MOH) បានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា ៥៣ករណីក្នុងចំណោម៦៥ករណី ដែលបាននាំចូល ឆ្លងវីរុសបំប្លែងខ្លួនថ្មី Omicron បានមកដល់ប្រទេសសិង្ហបុរី តាមរយៈផ្លូវធ្វើដំណើរ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំង ។...
សិង្ហបុរី៖ ប្រទេសសិង្ហបុរីបានរាយការណ៍ករណីថ្មីចំនួន ៣៧០ករណី នៃជំងឺកូវីដ-១៩ ដែលនាំឱ្យចំនួនករណីឆ្លងសរុបនៅក្នុងប្រទេសកើនឡើងដល់ ២៧៣,៣៦២ករណី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្នុងចំណោមករណីថ្មីនេះ ៣៥៥ ករណីស្ថិតនៅក្នុងសហគមន៍ ៤ ករណីនៅអន្តេវាសិកដ្ឋានពលករចំណាកស្រុក និង ១១ ករណីជាករណីនាំចូល នេះបើយោងតាមស្ថិតិដែលចេញផ្សាយដោយក្រសួងសុខាភិបាល (MOH) ។ ករណីសរុបចំនួន ៥៩២ករណី ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដោយមាន...
សិង្ហបុរី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុងសេចក្តី ប្រកាសព័ត៌មានមួយថា ប្រទេសសិង្ហបុរី នៅថ្ងៃចន្ទនេះ បានបញ្ជាក់ករណី នាំចូលចំនួន ២ជាមួយនឹងវីរុសបំប្លែងខ្លួនថ្មី Omicron ដែលជាមេរោគបង្ក ជំងឺកូវីដ-១៩ ។ ជនជាតិសិង្ហបុរីទាំង២នាក់ បានធ្វើតេស្តវិជ្ជមាន ជាបឋមសម្រាប់វីរុសបំប្លែងខ្លួនថ្មី Omicron...
សិង្ហបុរី៖ ប្រភពពីក្រសួង សុខាភិបាល បានឲ្យដឹងក្នុង សេចក្តីប្រកាសព័ត៌មាន មួយថា ប្រទេសសិង្ហបុរី បានរាយការណ៍ ករណីថ្មីចំនួន ៥៥២ករណី នៃជំងឺកូវីដ-១៩ សរុបកើនឡើងជាង ២៦ម៉ឺនករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ក្នុងចំណោមករណីថ្មី ៥២៣ ករណីស្ថិតនៅក្នុងសហគមន៍ ១៤ ករណីស្ថិតនៅក្នុងអន្តេវាសិកដ្ឋាន ពលករចំណាកស្រុក...
បរទេស៖ ប្រទេសសិង្ហបុរីនិងម៉ាឡេស៊ី បានបើកឡើងវិញនូវព្រំដែនដ៏គោកដ៏មមាញឹកបំផុតមួយរបស់ពិភពលោក នៅថ្ងៃចន្ទនេះ ដោយអនុញ្ញាតឲ្យអ្នកដំណើរដែលចាក់វ៉ាក់សាំងរួចធ្វើដំណើរឆ្លងកាត់ ក្រោយបិទអស់រយៈពេលជិត២ឆ្នាំ ដោយសារតែការរាតត្បាតនៃជម្ងឺកូវីដ១៩។ ប៉ុន្តែបើទោះជាអ្នកដំណើរស្វាគមន៍ ចំពោះឱកាសបានជួបជុំគ្នាវិញជាមួយក្រុមគ្រួសារនិងមិត្តភក្តិក៏ដោយ ក៏មានសេចក្តីព្រួយបារម្ភថា ព្រំដែនអាចនឹងត្រូវបានបិទជាថ្មីម្តងទៀត ដោយសារតែមេរោគកូរ៉ូណាប្រភេទថ្មី Omicron នេះបើតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News។ លោក Eugene Ho ជាអ្នកធនាគារវ័យ៣១ឆ្នាំ ដែលបានចាកចេញពីសិង្ហបុរីជាលើកដំបូង...
សិង្ហបុរី៖ ប្រទេសសិង្ហបុរីបាន រាយការណ៍ករណីថ្មីចំនួន ៧៤៧ករណីនៃជំងឺកូវីដ-១៩ ដែលជាករណីប្រចាំថ្ងៃ ទាបបំផុតក្នុងរយៈពេល ពីរខែកន្លះកន្លងមក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងសុខាភិបាល (MOH) បានឲ្យដឹងនៅក្នុង សេចក្តីប្រកាសព័ត៌មានមួយថា ក្នុងចំណោមករណីថ្មីចំនួន ៧១៩ ស្ថិតនៅក្នុងសហគមន៍ ២៥ ករណីស្ថិតនៅក្នុងអន្តេវាសិកដ្ឋាន ពលករចំណាកស្រុក និង ៣ ករណីត្រូវបាននាំចូល...
បរទេស៖ ប្រទេសសិង្ហបុរីនិងម៉ាឡេស៊ី នឹងចាប់ផ្តើមឲ្យមានការ ធ្វើដំណើរដោយមិនចាំបាច់ ធ្វើចត្តាឡីស័ក នៅតាមច្រកព្រំដែនដីគោករបស់ខ្លួន សម្រាប់អ្នកដែលបានចាក់ថ្នាំវ៉ាក់សាំង ប្រឆំាងជម្ងឺកូវីដ១៩រួច នេះបើយោងតាម សម្តីរបស់រដ្ឋាភិបាល នៃប្រទេសទាំងពីរ នៅថ្ងៃពុធនេះ។ គម្រោង ដែលមានប្រសិទ្ធភាពនៅថ្ងៃទី២៩ ខែវិច្ឆិកានេះ ពង្រីកនូវសកម្មភាព ដែលបានប្រកាសរួចមួយ ឲ្យចាប់ផ្តើមការធ្វើដំណើរ តាមផ្លូវអាកាស រវាងអាកាសយានដ្ឋាន Changi Airport...
សិង្ហបុរី ៖ ប្រទេសសិង្ហបុរីបាន រាយការណ៍ករណីថ្មីចំនួន ១៦៧០ករណី នៃជំងឺកូវីដ-១៩ ដែលនាំឱ្យចំនួនឆ្លង សរុបកើនឡើងដល់ ២៥២,១៨៨ករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងសុខាភិបាល (MOH) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងចំណោមករណីថ្មីចំនួន ១៥៧៧ករណីស្ថិតនៅក្នុងសហគមន៍ ៨០ករណី ស្ថិតនៅក្នុងអន្តេវាសិកដ្ឋានរបស់ពលករចំណាកស្រុក និង ១៣ករណីត្រូវបាននាំចូល។ ករណីកូវីដ-១៩ សរុបចំនួន...
សិង្ហបុរី៖ ក្រសួងសុខាភិបាល (MOH) បានឲ្យដឹងនៅក្នុង សេចក្តីប្រកាសព័ត៌មានមួយថា ប្រទេសសិង្ហបុរី បានកត់ត្រាករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ១៧២៣ករណី ដែលនាំឱ្យចំនួនឆ្លងសរុប កើនឡើងដល់ ២៣៧,២០៣ករណី។ ក្នុងចំណោមករណីថ្មី ១៦៥១ករណី ត្រូវបានរាយការណ៍ នៅក្នុងសហគមន៍ និង ៦៦ករណី នៅក្នុងអន្តេវាសិកដ្ឋាន របស់ពលករចំណាកស្រុក ខណៈដែល...
សិង្ហបុរី ៖ ប្រទេសសិង្ហបុរី បានរាយការណ៍ ករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ១៧៦៧ករណី ខណៈដែលមនុស្ស ៩នាក់ទៀត បានស្លាប់ដោយសារផលវិបាក ដោយសារវីរុស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី Channel News Asia ។ អ្នកស្លាប់មានអាយុចន្លោះពី ៦៧ ទៅ ៨៥ ឆ្នាំ ហើយពួកគេទាំងអស់មានលក្ខខណ្ឌជំងឺផ្សេងៗ...