បរទេស៖ វិមានក្រមឡាំងនៅថ្ងៃចន្ទនេះ បានធ្វើការលើកឡើងថារដ្ឋាភិបាលក្រុងឡុង កំពុងតែធ្វើការគម្រាមកំហែង មកលើប្រទេសរុស្ស៊ី តាមរយៈការដាក់ទណ្ឌកម្មជាច្រើន ប្រឆាំងទៅនឹងក្រុមហ៊ុន និងបុគ្គលមួយចំនួនរបស់រុស្សី។ ជាការឆ្លើយតបប្រធានាធិបតីរុស្សី Vladimir Putin ក៏បានប្រកាសព្រមាន ចំពោះសកម្មភាពបែបនេះផងដែរ ហើយបានបញ្ជាក់ថាយ៉ាង់មុតម៉ាំងថា រុស្ស៊ីនឹងធ្វើឲ្យក្រុមហ៊ុនរបស់អង់គ្លេស ទទួលផលលំបាកវិញជាមិនខាន។ គួរឲ្យដឹងដែរថានៅថ្ងៃចន្ទនេះរដ្ឋាភិបាល នៃចក្រភពអង់គ្លេសបានអះអាងថា ខ្លួននឹងធ្វើការទំលាក់ទណ្ឌកម្ម ទៅលើក្រុមហ៊ុនអាជីវកម្មនិងបុគ្គលជនជាតិរុស្ស៊ី មួយចំនួនដែលមានទំនាក់ទំនងជិតស្និទ្ធ ជាមួយនឹងប្រធានាធិបតីលោក...
ឡុងដ៍៖ ការដាក់កំហិតលើមេរោគឆ្លងភាគច្រើន រួមទាំងរបាំងមុខជាកាតព្វកិច្ច ត្រូវបានដកចេញនៅក្នុងប្រទេសអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីរដ្ឋាភិបាលរបស់ ចក្រភពអង់គ្លេសបានឲ្យដឹងថា ការចាក់ថ្នាំបង្ការរបស់ខ្លួន បានកាត់បន្ថយជំងឺធ្ងន់ធ្ងរ និងការសម្រាកព្យាបាល នៅមន្ទីរពេទ្យដោយជោគជ័យ។ ចាប់ពីថ្ងៃព្រហស្បតិ៍តទៅ ការបិទមុខមិនត្រូវបានតម្រូវ ដោយច្បាប់ទៀតទេនៅគ្រប់ ទីកន្លែងក្នុងប្រទេសអង់គ្លេស ហើយតម្រូវការផ្លូវច្បាប់ សម្រាប់ការឆ្លងកូវីដ-១៩ សម្រាប់ការចូលក្លឹបរាត្រី និងកន្លែងធំៗផ្សេងទៀត ត្រូវបានលុបចោល។ រដ្ឋាភិបាលកាលពី សប្តាហ៍មុនបានទម្លាក់ដំបូន្មានរបស់ខ្លួន...
ឡុងដ៌៖ ការិយាល័យបរទេស Commonwealth & Development Office (FCDO) របស់ប្រទេសអង់គ្លេស បានឲ្យដឹងថា ចក្រភពអង់គ្លេសបានចាប់ផ្តើម ដកបុគ្គលិកចេញពីស្ថានទូត របស់ខ្លួននៅទីក្រុងគៀវ ប្រទេសអ៊ុយក្រែន ដែលនេះហាក់បីដូចជាការរត់ចោល ប្រទេសអ៊ុយក្រែនអញ្ចឹងដែរ។ បុគ្គលិកស្ថានទូត និងអ្នកនៅក្នុងបន្ទុកមួយចំនួន កំពុងត្រូវបានដកចេញពីអ៊ុយក្រែន ប៉ុន្តែស្ថានទូតនៅតែបើកចំហ ហើយនឹងបន្តអនុវត្តការងារសំខាន់ៗដដែល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
បរទេស ៖ ក្រោយអង់គ្លេស ចោទប្រកាន់វិមានក្រឹមឡាំង ពីបទព្យាយាមបង្កើត មេដឹកនាំគាំទ្ររុស្ស៊ី នៅអ៊ុយក្រែននោះ មន្ត្រីជាន់ខ្ពស់អង់គ្លេសមួយរូប បាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រទេសរុស្ស៊ី នឹងប្រឈមមុខ ចំពោះទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរ ប្រសិនបើហ៊ានបង្កើត រដ្ឋាភិបាលអាយ៉ង នៅក្នុងប្រទេសអ៊ុយក្រែន ។ ប្រទេសអង់គ្លេស តាមសេចក្តីរាយការណ៍ បានធ្វើការចោទប្រកាន់ ចំពោះប្រទេសរុស្ស៊ី នៅយប់ថ្ងៃសៅរ៍ ដោយនិយាយថា...
បរទេស៖ ក្រុមមន្ត្រីអង់គ្លេស តានសេចក្តីរាយការណ៍ បាននិយាយនៅក្នុងពេលថ្មីៗនេះថា វិមានក្រឹមឡាំងកំពុងតែ គ្រោងបង្កើតមេដឹកនាំគាំទ្ររុស្ស៊ីមួយរូប នៅក្នុងប្រទេសអ៊ុយក្រែន និងបានធ្វើការពិចារណា ដល់បេក្ខភាពដ៏មានឥទ្ធិពលមួយរូប។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមមន្ត្រីអង់គ្លេស បាននិយាយប្រាប់ថា មន្ត្រីរុស្ស៊ី កំពុងតែពិចារណាជ្រើសរើសយកលោក Yevhen Murayev ដែលជាអតីតសមាជិករដ្ឋសភាមួយរូប នៅក្នុងប្រទេសអ៊ុយក្រែន ប្រសិនបើប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន...
បរទេស៖ ការគំរាមកំហែងរបស់ រដ្ឋាភិបាលចក្រភពអង់គ្លេស ក្នុងការបណ្តេញបុគ្គលិក សេវាសុខភាពជាតិ (NHS) ដែលមិនបានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ទំនងជាត្រូវបានពន្យារពេល ចំពេលមានការភ័យខ្លាចនៃការបះបោរ របស់គណបក្សអភិរក្ស ប្រឆាំងនឹងនាយករដ្ឋមន្ត្រី Boris Johnson, នេះបើយោងតាមកាសែត The Telegraph ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ថា ចក្រភពអង់គ្លេស បានចោទប្រកាន់ប្រធានាធិបតី ពូទីន ពីបទរៀបចំផែនការដំឡើងឥស្សរជន គាំទ្រក្រុងម៉ូស្គូដើម្បីដឹកនាំ រដ្ឋាភិបាលអ៊ុយក្រែន ។ ការិយាល័យការបរទេសបាន បោះជំហានមិនធម្មតាក្នុងការ ដាក់ឈ្មោះអតីតសមាជិកសភាអ៊ុយក្រែន Yevhen Murayev ជាបេក្ខជនដ៏មានសក្តានុពល របស់វិមានក្រឹមឡាំង។ គេបានដឹងថា រុស្ស៊ី...
បរទេស៖ ការិយាល័យបរទេសរបស់ ចក្រភពអង់គ្លេសបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃសៅរ៍ថា ខ្លួនមានព័ត៌មានថា រដ្ឋាភិបាលរុស្ស៊ីកំពុងរៀបចំផែនការ “ដើម្បីលើកបន្តុបមេដឹកនាំ ដែលគាំទ្ររុស្ស៊ីនៅក្នុងទីក្រុង គៀវ ខណៈដែលខ្លួនកំពុងពិចារណា ថាតើត្រូវឈ្លានពាន និងកាន់កាប់អ៊ុយក្រែនដែរឬទេ”។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ការិយាល័យកិច្ចការបរទេស និងអភិវឌ្ឍន៍អង់គ្លេសបាននិយាយថា “អតីតសមាជិកសភាអ៊ុយក្រែន...
បរទេស៖ រដ្ឋាភិបាលទីក្រុងឡុងដ៍ កំពុងពិចារណាពីលទ្ធភាពនៃ ការបញ្ជូនទាហានរាប់រយនាក់បន្ថែមទៀត ទៅកាន់ប្រទេសសម្ព័ន្ធមិត្ត ជិតខាងអ៊ុយក្រែនជា “ការរារាំង” ដល់ប្រទេសរុស្ស៊ី ដោយហេតុនេះបង្កើនការរួមចំណែក របស់ចក្រភពអង់គ្លេសចំពោះ ប្រតិបត្តិការរបស់អង្គការណាតូនៅក្នុងតំបន់។ នេះបើតាមកាសែត The Times បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់ប្រភពការពារជាតិ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា...
បរទេស៖ ប្រទេសអង់គ្លេស នៅថ្ងៃសុក្រនេះ បានធ្វើការព្រមានដល់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីងថា សម្ពន្ធមិត្តរបស់ខ្លួន នឹងរួបរួមគ្នាប្រយុទ្ធ ដើម្បីលទ្ធិប្រជាធិបតេយ្យ ទល់នឹងភាពផ្តាច់ការដែលខ្លួននិយាយថា មានការលេចធ្លោរខ្លាំង ឡើងជាងពេលណាៗទាំងអស់ គិតចាប់តាំងពីសង្គ្រាមត្រជាក់មក។ ថ្លែងនៅក្នុងប្រទេសអូស្ត្រាលី រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Liz...