បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ប្រធានាធិបតី ប្រទេស អ៊ុយក្រែន លោក Volodymyr Zelensky ត្រូវបានគេដឹងថា បានបើកកិច្ចប្រជុំពិភាក្សាគ្នា មួយជាមួយនឹង លោកនាយករដ្ឋមន្ត្រី អង់គ្លេស Boris Johnson តាមរយៈទូរស័ព្ទ ដោយយកប្រធានបទបញ្ហាអ៊ុយក្រែន ភាគខាងកើត មកបញ្ចេញមតិដោះស្រាយ ។...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ CNA នៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា ប្រទេសអង់គ្លេសក្នុង រយៈពេល២៨ថ្ងៃចុងក្រោយនេះតួលេខនៃអ្នកបាត់បង់ជីវិត ដោយសារកូវីដបានធ្លាក់មកត្រឹមតែ១០នាក់ ក្នុងមួយថ្ងៃជាតួលេខទាបបំផុត មិនធ្លាប់មានតាំងតែពីដើមខែកញ្ញាខណៈដែលដំណើរការចាក់វ៉ាក់សាំង គឺអាចទទួលបានជោគជ័យ កាន់តែប្រសើរឡើង ។ តាមទិន្នន័យជាផ្លូវការ គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញនេះ ពលរដ្ឋអង់គ្លេសប្រមាណជា៣១ ៣០១ ២៦៧នាក់បានទទូលវ៉ាក់សាំង ដូសដំបូងខណៈដែលប្រមាណជា៥លាននាក់ មកហើយដែលអាចទទួលបានវ៉ាក់សាំងទាំងពីរ...
បរទេស៖ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានបើកការបាញ់ប្រហារ ទៅលើអ្នកកាន់ទុក្ខ ដែលបានប្រមូលផ្តុំគ្នា សម្រាប់ពិធីបុណ្យសព របស់មនុស្សម្នាក់ ក្នុងចំណោមមនុស្ស ១១៤ នាក់ដែលត្រូវបានសម្លាប់នៅថ្ងៃមុន ដែលជាថ្ងៃ នៃការតវ៉ាដ៏បង្ហូរឈាមបំផុត ចាប់តាំងពីរដ្ឋប្រហារយោធា នៅថ្ងៃទី ១ ខែកុម្ភៈ។ យោងតាមសារព័ត៌មាន The Guardian របស់អង់គ្លេស បានផ្សាយកាលពីថ្ងៃទី២៨ ខែមីនា...
ប៉េកាំង៖ ប្រទេសចិន បានរក្សាជំហររបស់ខ្លួនក្នុងនាម ជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត របស់សហភាពអ៊ឺរ៉ុប គិតត្រឹមខែមករា នេះបើយោងតាមទិន្នន័យ ដែលត្រូវបានចេញផ្សាយ ដោយការិយាល័យស្ថិតិរបស់អឺរុប កាលពីថ្ងៃព្រហស្បតិ៍។ នៅក្នុងខែដំបូងនៃឆ្នាំ២០២១ សហភាពអឺរ៉ុប បាននាំចេញទំនិញក្នុងតម្លៃ ១៦,១ ពាន់លានអឺរ៉ូ (ប្រហែល ១៩,២ ពាន់លានដុល្លារ) ទៅកាន់ប្រទេសចិន ដោយកើនឡើង ៦,៦ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ...
វ៉ាស៊ីនតោន ៖ លោក Anthony Fauci អ្នកជំនាញខាងជំងឺឆ្លងកំពូល របស់ប្រទេស បានឲ្យដឹងថា វីរុសឆ្លងទម្រង់ថ្មី ដែលត្រូវបានគេកត់សម្គាល់ឃើញ ដំបូងនៅក្នុងប្រទេសអង់គ្លេស ទំនងជាមានរហូតដល់ ៣០ ភាគរយ នៃការឆ្លងជំងឺកូវីដ-១៩ សរុបនៅសហរដ្ឋអាមេរិក។ លោក Fauci បានឲ្យដឹងក្នុងសន្និសីទកាសែត នៅសេតវិមាន ស្តីពីការរាតត្បាតថា ជំងឺឆ្លងទម្រង់នេះត្រូវបានគេរាយការណ៍ថា...
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ការកាត់បន្ថយ នូវការផ្គត់ផ្គង់វ៉ាក់សាំង ការពារកូវីដ ដោយមិននឹកស្មាន នៅក្នុងខែមេសា ខាងមុខនេះ ក្នុងប្រទេស អង់គ្លេស ត្រូវបានគេជឿជាក់ថា ដោយសារបញ្ហាចំបង សង្វាក់ដឹកជញ្ជូននៅក្នុងប្រទេសឥណ្ឌា ត្រូវបានពន្យារពេល ទៅលើវ៉ាក់សាំង AstraZeneca ចំនួន៥លានដូស...
ឡុងដ៏ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ថា ពលរដ្ឋប្រមាណជាង ២០លាននាក់នៅទូទាំងចក្រភពអង់គ្លេស ឥឡូវនេះបានទទួលការចាក់វ៉ាក់សាំង ជាលើកដំបូងរបស់ពួកគេ ទិន្នន័យបានបង្ហាញ ឲ្យដឹងកាលពីថ្ងៃអាទិត្យ ខណៈដែលប្រទេស មានភាពប្រសើរឡើងវិញ ជាមួយនឹងកម្មវិធី នៃការចាក់វ៉ាក់សាំង ឆាប់រហ័សរបស់អឺរ៉ុប ។...
បរទេស៖ បន្ទាប់ពីសហរដ្ឋអាមេរិក ប្រទេសកាណាដានិងអង់គ្លេស តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្មប្រឆាំង មន្ត្រីយោធារបស់ប្រទេសមីយ៉ានម៉ា ពីបទដណ្ដើមអំណាច រដ្ឋាភិបាលក្នុងប្រទេសនេះ ក្នុងរដ្ឋប្រហារមួយ ដែលធ្វើឡើងកាលពីដើមខែនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍ ផ្សេងគ្នាមួយកាលពីថ្ងៃព្រហស្បតិ៍ ប្រទេសកាណាដានិងអង់គ្លេសបាននិយាយថា ពួកគេបានធ្វើការងារជាបន្តបន្ទាប់ ដាក់ទណ្ឌកម្មប្រឆាំងថ្នាក់ដឹកនាំ យោធាមីយ៉ានម៉ា ដើម្បីផ្ញើសារមួយថា មានផលវិបាកសម្រាប់ការបំពានសិទ្ធិមនុស្ស និងពីបទបដិសេធសិទ្ធិលទ្ធិប្រជាធិបតេយ្យ របស់ប្រជាជនមីយ៉ានម៉ា។ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសពីការសម្រេចអនុញ្ញាត ឲ្យប្រើប្រាស់វ៉ាក់សាំងការពារកូវីដ១៩ Sinovac របស់ចិន និង វ៉ាក់សាំង AstraZeneca របស់អង់គ្លេស ក្នុងលក្ខខណ្ឌប្រើប្រាស់បន្ទាន់។ សេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា«ដោយទទួលការយល់ព្រមដ៏ខ្ពង់ខ្ពស់ ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជា...
បរទេស៖ ក្រសួងសុខាភិបាលរបស់ប្រទេសវៀតណាម បាននិយាយថា រលកថ្មីនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសវៀតណាមកំពុង ត្រូវបានបង្កឡើងដោយសារការរីករាលដាល យ៉ាងឆាប់រហ័សរបស់វីរុសទម្រង់ថ្មី។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក ង្វៀនថាញ់ឡុងបាននិយាយថា គំរូហ្សែនពីអ្នកជំងឺ ១២ នាក់ក្នុងចំណោមអ្នកជំងឺ ២៧៦ នាក់...